រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

គួរដឹង! អាហារទាំងនេះ មិនគួរញ៉ាំមុនពេលចូលគេងទេ​

ការញ៉ាំអាហារពេលយប់ ឬមុនពេលគេង អាចនឹងបង្កការរំខានដល់សុខភាពយើង ប្រសិនជាមិនដឹងពីគុណវិបត្ដរបស់វា។ ខាងក្រោមគឺជាប្រភេទអាហារមួយ​ចំនួន​មិនគួរញ៉ាំពេលយប់ ឬមុនពេលគេង។ ១.សូកូឡា អាហារដែលមានផ្ទុកទៅដោយជាតិសូកូឡាច្រើន មិនថា នំ ភេសជ្ជៈ ឬបង្អែមនោះទេ គឺមិនគួរ​ញ៉ាំទេ ប្រសិនបើយើង​មិនចង់មានការរំខានដំណេក។ ជាក់ស្ដែងណាស់ថា ប្រភេទអាហារដែលមានជាតិសូកូឡាខ្ពស់ នឹងបង្ក​​ការលំបាកដល់ប្រព័ន្ធរំលាយអាហារ ធ្វើ​ឲ្យ​ពិបាកធ្វើការនៅពេលដែលខ្លួនប្រាណត្រូវការសម្រាក។ អាហាប្រភេទ​នេះ យើងអាចញ៉ាំ ឲ្យបានយ៉ាងហោច ៦ទៅ ៧ម៉ោង មុនពេលចូលគេងទើបជាការល្អ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២.ឈីស ឈីស ជាទូទៅត្រូវបានគេចាត់ទុកថាជាប្រភេទអាហារដែលល្អសម្រាប់សុខភាព ប៉ុន្ដែមានចំណុចមួយគួរឲ្យស្ដាយដែលអាហារប្រភេទនេះ មិនត្រូវបានគេណែនាំឲ្យញ៉ាំ មុនពេលគេងទៅវិញ។ ឈីសជាប្រភេទអាហារដែលផលិតឡើងដោយសាច់ និងសម្បូរប្រភេទអាមីណូអាស៊ីដម្យ៉ាង ឈ្មោះថា Tyramine ដែលមានតួនាទីជំរុញការបញ្ចេញអ័រម៉ូន Noradrenaline ដែលរំញោចខួរក្បាល និងការពារពីការងងុយគេង។ អាហារប្រភេទនេះអាចជ្រើស​រើសញ៉ាំ យ៉ាងហោច ឲ្យបាន ៥ម៉ោង មុនពេលចូលគេង។ ៣. ការ៉េម ការ៉េម ជាប្រភេទអាហារដែល មានកម្រិតជាតិផ្អែមខ្ពស់ មិនចាញ់សូកូឡានោះទេ។ វាក៏ស្ថិតនៅក្នុងតារាងអាហារដែលត្រូវបានគេហាមមិនឲ្យញ៉ាំមុនពេលគេង។ ជាក់ស្ដែងណាស់ថា អាហារដែលមានជាតិស្ករ ដូចជាការ៉េម និងបង្អែម ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅដំណាក់កាលដំបូង បន្ទាប់មកវាក៏ត្រូវធ្លាក់ចុះវិញ ការធ្លាក់ជាតិស្ករក្នុងឈាមភ្លាមៗ […]


រូបមន្តសុខភាព

ចង់ឲ្យខួរក្បាលរហ័សរហួន មានការចងចាំល្អ កុំភ្លេចរបបអាហារទាំងនេះ

យើងគ្រប់គ្នាតែងតែចង់បានសុខភាពខួរក្បាលល្អ ការចងចាំ កាន់តែប្រសើរឡើង ប៉ុន្ដែមិនសូវចាប់អារម្មណ៍គិតគូរដល់ចំណុចរបបអាហារនោះទេ។ របបអាហារដែលញ៉ាំជាប្រចាំគឺផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ចំពោះខួរក្បាល។ ខាងក្រោមគឺជាលទ្ធផលបង្ហាញតាម​រយៈ​ការសិក្សា របស់សាកលវិទ្យាល័យ Harvard ឲ្យពិន្ទុខ្ពស់ចំពោះគុណប្រយោជន៍នៃរបបអាហារប៉ូវដល់សុខភាពខួរក្បាល។ ១.បន្លែស្លឹកបៃតង ខួរក្បាលមានសុខភាពល្អ ក៏អាស្រ័យទៅលើដំណើរសរសៃឈាម បេះដូង និងប្រពន័្ទរំលាយអាហារ ធ្វើការបានល្អដែរ។ យ៉ាងណាមិញ របបអាហារដែលសម្បូរទៅដោយ សារធាតុចិញ្ចឹមប្រូតេអ៊ីន វីតាមីនចម្រុះ សុទ្ធសឹងតែមាននៅលើប្រភេទអាហារបន្លែបៃតង មានដូចជា ស្ពៃខៀវ ស្ពៃខ្មៅ ប្រូខូលី ស្ពៃក្ដោប ខាត់ណា និងបន្លែជាច្រើនទៀត ដែលចាត់ចូលជាប្រភេទបន្លែបៃតង។ ប្រភេទបន្លែទាំងនោះមាន សារធាតុចិញ្ចឹម សំខាន់ដូចជា វីតាមីន K, lutein, folate និង beta carotene។ គួរតែកុំរំលងប្រភេទអាហារទាំងនេះ រាល់ពេលញ៉ាំបាយទាំងបីពេល ដើម្បីសុខភាពខួរក្បាលបានល្អ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ២.ខ្លាញ់ត្រី ខ្លាញ់ត្រីគឺជាប្រភពអាហារដែលល្អបំផុត […]


រូបមន្តសុខភាព

ទាំងនេះជាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣ មិនគួរមើលរំលង

ហេតុអ្វីបានជាយើងត្រូវស្វែងយល់ពីគុណប្រយោជន៍របស់អាស៊ីតខ្លាញ់ អូមេហ្គា៣? ពីព្រោះថា អាស៊ីតខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយ របស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល នេះត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា៣។ ខាងក្រោម​​​នេះ គឺជាប្រភពអាហារ ដែលសម្បូរទៅដោយសារធាតុអាស៊ីដខ្លាញ់៖ ១.ត្រីសាម៉ុន ត្រីសាម៉ុន ជាប្រភពអាហារដែលសម្បូរទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣។ យើងអាចបន្ថែមមុខម្ហូបប្រភេទនេះក្នុងរបបអាហារ​ប្រចាំ​ថ្ងៃ​តាមលទ្ធភាព ព្រោះថា ក្នុងបរិមាណត្រីសាម៉ុន ១០០ ក្រាម មានផ្ទុកបរិមាណអាស៊ីតអូមេហ្គា៣ចំនួន ១,៨ក្រាម ស្មើនឹង ១៨% នៃបរិមាណាសាច់ត្រី។ ក្រៅពីនោះនៅមានប្រភេទត្រីសមុទ្រផ្សេងៗទៀតដូចជា ត្រីMackerel ត្រីHerring ត្រីSardines ត្រីTuna ត្រីLake Trout និង ពពួកត្រីល្អិតសម្បូរខ្លាញ់ច្រើន ក៏មានបរិមាណប្រភេទខ្លាញ់ប្រហាក់ប្រហែលគ្នា។ ២. អយស្ទ័រ បើនិយាយទៅដល់អយស្ទ័រជាប្រភេទអាហារដែលពេញនិយម ហើយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងទៀតផង នេះសម្រាប់អ្នកដែលចូលចិត្ដ។ ក្រៅពីរសជាតិ អយស្ទ័រក៏មានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ ប៉ុន្ដែក្នុងកម្រិតតិច មិនច្រើនដូច ពពួក​សាម៉ុននោះទេ។ ក្នុងបរិមាណអយស្ទ័រ ១០០ក្រាមមានផ្ទុកអូមេហ្គា៣តែ០,៧ក្រាមប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងក៏អាចញ៉ាំ វាដោយរីករាយ ជាមួយនឹងការផ្ដល់ឲ្យនូវជីវជាតិប៉ូវផ្សេងទៀត ដូចជា វីតាមីន […]


រូបមន្តសុខភាព

កំពូលអាហារ ៤មុខ រួមចំណែកបង្ការជំងឺមហារីក

​​​​​ជំងឺ​មហារីក​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ​ និង​បាន​​ឆក់​យក​ជីវិត​មនុស្ស​​រាប់​លាន​នាក់​​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ហើយ​ ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ជា​រឿង​សំខាន់​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ជាក់ស្ដែង ក្រៅ​ពី​បែបបទ​រស់នៅ​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ របប​អាហារ​​ក៏​ដើរ​តួនាទី​​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ​​។ ​​អាហារ​មួយ​ចំនួន​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ១. ពពួកបន្លែ​បណ្ដុះ ពពួក​​បន្លែ​​បណ្ដុះ​ជា​ប្រភេទ​​អាហារ​ឆៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព។ ខណៈ​ពេល​ដែល​បន្លែ​បណ្ដុះ​​ប្រភេទ​ផ្សេង​ផ្ដល់​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប ពពួក​ប្រូខូលី​បណ្ដុះ​​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ និង​ព្យាបាល​ជំងឺ​មហារីក​បាន​យ៉ាង​អស្ចារ្យ។ គ្រាន់​តែ​ប្រូខូលី​បណ្ដុះ​ចំនួន​ប្រហែល​១០០​ក្រាម​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​រហូត​ដល់​៥០%​ឯណោះ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. បន្លែ​បៃតង​ រាល់​បន្លែ​បៃតង​គ្រប់​ប្រភេទ​ដូចជា​ស្ពៃ​ពួយ​ឡេង ខាត់ណាខៀវ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​បាន​យ៉ាង​ល្អ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បន្លែ​ប្រភេទ​នេះ​ថែម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​បញ្ហា​ធាត់​ជ្រុល​ថែម​ទៀត​ផង​។ [embed-health-tool-bmi] ៣. ប៉េងប៉ោះ ចំពោះ​បុរស​ ប៉េងប៉ោះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មិន​អាច​ខ្វះ​បាន​​ ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត​។ ជា​ពិសេស ប៉េងប៉ោះ​​តូច​ៗ ជា​ជម្រើស​ដ៏​ប្រសើរ​ ពីព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។   អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV ៤. តែ​បៃតង ​ចំណែក​ឯ​តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ការពារ​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ និង​មេរោគ។ លើស​ពី​នេះ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ក៏​ល្អ​សម្រាប់​ការ​ស្រក​ទម្ងន់​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ […]


រូបមន្តសុខភាព

គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬ​ច្រើននោះទេ​ បងប្អូនប្រុសៗតែងមិនភ្លេច​ឡើយគ្រឿងស្រវឹង​មក​ចូលរួម តែ​កុំ​ភ្លេច​ថា​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អា​ច​ប៉ះ​ពាល់​សុខភាព​ច្រើន​យ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំង​​​ក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។​ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការ​ណែនាំ​មនុស្ស​ប្រុស​មិន​គួរ​ផឹក​គ្រឿងស្រាបៀរ​លើសពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ចំណែក​ស្រីៗ​មិន​គួរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​ តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ? ជាក់ស្ដែងប្រាកដជាមាន​ប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។ ១.ទឹក ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹក​ឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាច​រក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយ​បានល្អ។ យើងតែងតែជួបប្រទះ​បទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោម​ញឹក​​នេះ ធ្វើឲ្យ​ខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម […]


រូបមន្តសុខភាព

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ

ការ​ញ៉ាំអាហាររាល់ថ្ងៃ មិនត្រឹមតែជួយបំពេញតម្រូវការក្រពះតែមួយមុខទេ តែក៏ជាការរួមចំណែកយ៉ាងសំខាន់ ជួយ​ទ្រទ្រង់សុខភាព​រាងកាយ​ទាំងមូល​ផង​ដែរ​។ យ៉ាងណាមិញសម្រាប់របបអាហារដែល សំខាន់​​សម្រាប់សុខភាពបេះដូង ក៏គួរតែស្ថិតក្នុងការជ្រើសរើសឲ្យបា​នត្រឹមត្រូវផងដែរ ព្រោះការធ្វើបែបនេះ អាច​បញ្ជៀស សុខភាពរបស់យើងឆ្ងាយពី​ជំងឺផ្សេងៗបាន។ ជាក់ស្ដែងសម្រាប់អាហារ ដែលអាចជួយទ្រទ្រង់សុខភាព​បេះ​ដូង​បាន​។ ១.ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ការបង្កើតទម្លាប់ញ៉ាំមាន​របប​អាហារ​ដែលសម្បូរ​ទៅដោយ ផ្លែឈើ និងបន្លែគឺជាជម្រើសល្អបំផុត សម្រាប់សុខភាព​បេះ​ដូង។ នេះ​ក៏​ព្រោះថា ប្រភេទអាហារទាំងនេះមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាជាតិសរសៃ និង​សារ​​​​ធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏អាចជួយការពារពីជំងឺបេះដូងបានច្រើន។ បន្លែផ្លែឈើទាំងនោះរួមមានខាសត់ណា​ខៀវ ខាត់ណា ប៉េងប៉ោះ ស្ពៃ ការរ៉ុត ផ្លែប៉ោម និង​ផ្លែប៊ឺ ជាដើម។ គ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារមានដូចជា អង្ករសម្រូប ប៉ាស្តា នំបុ័ងគ្រាប់ធញ្ញជាតិ និងស្រូវសាលីជាដើម ។ អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃ ហើយអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងល្អ។ គ្រាប់ធញ្ញជាតិក៏អាចយកទៅចម្រាញ់ជា អាហារបម្រុង មានជា នំបុ័ងស ឬជាអាហារងាយៗ សាមញ្ញៗ ជាច្រើនទៀត​​ក៏ធ្វើឲ្យរបបអាហាររបស់យើងនៅតែមានភាពប្រសើរឡើង។ អត្ថបទ​គួរ​អាន គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ […]


រូបមន្តសុខភាព

ភ្ញាក់ពីគេងកណ្ដាលយប់ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អសម្រាប់សុខភាព

ការឃ្លានអាហារពេលយប់ ចំពោះទម្លាប់មួយនេះ មិនសូវជាកើតមានប៉ុន្មានទេ សម្រាប់​គ្នា​យើង ប្រសិនជាបាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​នៅពេល​ល្ងាច​។ ក្នុង​ករណី​យើង​ការហត់នឿយពីការងារខ្លាំង ញ៉ាំអាហារពេលល្ងាចតិច ឬមិនបានញាំទាល់តែសោះ នោះ​អាច​​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាន​នៅ​ពេល​យប់​ដែរ​។ បើជួបបញ្ហានេះ​មែន អាចនឹងមាន​ការលំបាកបន្ដិច ប្រសិនជាមិនបានត្រៀមទុកជាមុន ដូច្នេះមានតែសម្លឹងមើលអាហារណាដែលងាយៗក្បែរខ្លួន ថែមទាំងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ ១.បាយស បាយស ជាប្រភេទអាហារដែលមាននៅក្បែរខ្លួនជានិច្ច មិនតែប៉ុណ្ណោះ ក៏ផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត ដូចជា មានផ្ទុកនូវ វិតាមីន B1 និង ​Manganese។ សារធាតុទាំងពីរ មានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា វិតាមីន B1 ជាប្រភេទវីតាមីន ត្រូវការចាំបាច់របស់រាងកាយដើម្បី បំប្លែង ជាតិគ្លុយកូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសរសៃប្រសាទ សាច់ដុំ និងបេះដូង។ ការញ៉ាំបាយស មិនត្រឹមតែ​ធ្វើឲ្យយើងកាត់បន្ថយការឃ្លានទេ ថែមទាំងធ្វើឲ្យយើង ឆាប់គេងលក់ស្រួលទៀតផង។ យ៉ាងណា យើង​គួរតែកំណត់បរិមាណនៃការញុាំក្នង​កម្រិត​តិច​តួច មិន​ត្រូវ​ច្រើន​ដល់​ថ្នាក់​ឆ្អែត​នោះទេ​ ព្រោះវាអាចបង្កផលលំបាកដល់ប្រព័ន្ធរំលាយអាហារ ក្នុងខណៈពេលដែលរាងកាយត្រូវសម្រាក។ មួយវិញទៀត ក្រោយពីញាំបាយស យើងអាចចំណាយពេលសម្រាក ចន្លោះពី ២៥ ទៅ ៤០នាទី រួចចាំចូលគេងវិញ។ អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ? […]


រូបមន្តសុខភាព

អាហារសំខាន់ៗទាំងនេះ ជួយទ្រទ្រង់សុខភាពសួតឲ្យរឹងមាំ

ការញ៉ាំអាហារប្រចាំថ្ងៃ បានជួយទ្រទ្រង់សុខភាព និងជំនួយថាមពលដល់រាងកាយឲ្យដំណើរបានល្អ។ បន្ថែមពីនេះ ការញ៉ាំអាហារឲ្យបានត្រឹមត្រូវក៏រឹតតែប្រសើរ ព្រោះ បានរួមចំណែក ជួយដល់ការព្យាបាល បញ្ហាខូចខាត នៃសរីរាង្គកាយរបស់យើង។ តួយ៉ាងដូចជា បញ្ហាសួត ក៏ត្រូវការរបបអាហារណាដែលសម្បូរទៅដោយ​សារធាតុចិញ្ចឹមសំខាន់ៗជាប្រចាំ ដើម្បីដំណើរការប្រព័ន្ធដង្ហើម​បាន​ល្អ​។ ១. ជាតិខ្លាញ់ ចំណុចនេះ គឺសំដៅទៅលើប្រភេទ អាហារដែលមានផ្ទុកទៅដោយសារធាតុខ្លាញ់ ២ប្រភេទ នោះគឺ ខ្លាញ់ Monounsaturated (ខ្លាញ់មិនឆ្អែត) និង ខ្លាញ់ Polyunsaturated (ខ្លាញ់ឆ្អែត)។ ខ្លាញ់ទាំងពីរមានតួនាទីយ៉ាងសំខាន់ជួយគ្រប់គ្រងប្រព័ន្ធចរន្ដ​សម្ពាធឈាមពីបេះដូង បែងចែកទៅកាន់​ផ្នែកផ្សេងៗនៃសរីរាង្គ​ទាំងអស់ក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុចិញ្ចឹម ក្នុងប្រភេទខ្លាញ់ទាំងពីរនេះក៏បាន ចូលរួមកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល LDL (ជាខ្លាញ់មិនល្អ) និងបញ្ហារលាក ដូចជាជំងឺរលាកសួតជាដើម ដែលអាចបណ្ដាលឲ្យសួតមិនអាចដំណើរការល្អ ហើយពិបាកដកដង្ហើម។ ខ្លាញ់ទាំងពីរ ត្រូវបានរកឃើញ មានដូចជាប្រេងអូលីវ ប្រេងរុក្ខជាតិ ប្រេងសណ្ដែក ផ្លែប៊័រ ប្រេងផ្កាឈូករ័ត្ន ប្រេងល្ង គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ ត្រីសាល់ម៉ុន និង​ ត្រីសាឌីន។ អត្ថបទទាក់ទង៖ ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានគុណប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ? […]


រូបមន្តសុខភាព

ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គ្នាយើងបុរសៗប្រាកដជាយល់ច្បាស់ហើយថា សុខភាពគឺជារឿងសំខាន់​ខ្លាំង​ ទាំង​ផ្លូវកាយ និង ផ្លូវចិត្ដ ដែលមិនអាចមិនរវល់បាន។ ហើយជារៀង​រាល់ព្រឹកបន្ទាប់ពីក្រោក​ពី​គេង​គ្រប់​គ្នា​​​ក៏តែងមានទម្លាប់រៀងៗ​ខ្លួន​ជា​ប្រចាំផងដែរ គ្រាន់តែថាអាចមានទម្លាប់ខ្លះដែលអ្នកទាំងអស់​គ្នា​មាន​ខុសគ្នា និងដូចគ្នាតែប៉ុណ្ណោះ។ ថ្ងៃនេះ ហេឡូ ​​គ្រូពេទ្យ (Hellokrupet) សូម​ចែករំលែកនូវបទ​ពិសោធន៍​​លម្លាប់​ល្អៗខ្លះ​បន្ថែមទៀត ដែលអាចផ្ដល់ អត្ថប្រយោជន៍​ទៅដល់​សុខភាព។ ទម្លាប់ល្អៗពេលព្រឹកដែលយើងគួរធ្វើ ឬតាំងចិត្តព្យាយាមធ្វើឲ្យបាននោះមានដូចជា៖ ១.ក្រោកពីព្រឹក ការក្រោកពីគេងព្រឹកព្រលឹម គឺជាទំលាប់ល្អ ចន្លោះម៉ោង ៥ទៅ ៦ ព្រឹក ពោលមុនពេលព្រះអាទិត្យរះ​តែម្ដង។ ការអនុវត្ដបែបនេះមិនត្រឹមតែ អាចចំណេញពេលវេលានោះទេ ថែមទាំងមានអត្ថប្រយោជន៍ ខ្ពស់ទៅដល់សុខភាពរាងកាយ និង ខួក្បាល ស្មារតី។ ព្រោះថា ដំណើរការរាងកាយ បានឆ្លើយតបស្រប​ទៅតាម ចង្វាក់ circadian ដែលជាចង្វាក់ ជួយគ្រប់គ្រងដំណេក និង ការភ្ញាក់​ពីដំណេក កំណត់ដោយបរិយាកាសធម្មជាតិ។ ចង្វាក់ circadian មានទំនាក់ ទំនងគ្នា ជាមួយនឹង អ័រម៉ូន cortisol នៅក្នុង​រាងកាយរបស់យើង។ អ័រម៉ូន cortisol មានតួនាទីដើរតួក្នុងដំណើរការប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ ការឆ្លើយតបបញ្ហា​ស្ត្រេស […]


របបអាហារ

របបអាហារទាំងនេះ ជួយជំរុញឲ្យថ្លើមមានសុខភាពល្អ​

ថ្លើមជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលដើរតួនាទីយ៉ាងសំខាន់ ជួយបង្កើតប្រូតេអ៊ីនចិញ្ចឹម បង្កើត​អង់ហ្ស៊ីម​ការពារ និង រក្សាទឹកប្រមាត់ បំបែកសារធាតុពុលទាំងឡាយដែលបានចូលទៅក្នុងរាងកាយ។ ការធ្វេស​ប្រហែស មិន​សូវយកចិត្ដទុកដាក់ថែរក្សា​ថ្លម​ អាចនាំឲ្យថ្លើមយើងជួបប្រទះបញ្ហាជំងឺផ្សេងៗជា​ច្រើន មាន ជំងឺមហា​រីក​ថ្លើម ក្រិនថ្លើម ដុះសាច់ក្នុងថ្លើម រលាកថ្លើមប្រភេទ B, C និង​ក៏អាចឈានទៅដល់ ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី២។ យ៉ាងនេះហើយ ប្រសិនជាយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រួវពិនិត្យសុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយគ្រូពេទ្យនោះទេ យើងក៏អាចរក្សាបាននូវទំលាប់ល្អៗ ដោយងាកមកញ៉ាំអាហារសុ​ខ​ភាព​ឲ្យបានត្រឹម​ត្រូវ​។ ១. កាហ្វេ កាហ្វេគឺជាភេសជ្ជះដ៏ល្អសម្រាប់ថ្លើម ព្រោះនៅក្នុងកាហ្វេមានផ្ទុកមកនូវសារធាតុគីមីពីរប្រភេទ ដែលគេហៅថា Kahweol និង Cafestol។ សារធាតុទាំងពីរមានអត្ថប្រយោជន៍ខ្ពស់អាចជួយ​ការពារថ្លើម​របស់​យើង ជៀសផុតពីជំងឺ មហារីកបាន។ ប៉ុន្ដែយោងតាមការណែរនាំរបស់គ្រូពេទ្យ មិនជំរុញឲ្យញ៉ាំ​កាហ្វេដែលមានជាតិស្ករខ្ពស់នោះទេ។ បន្ថែមពីនេះទៅទៀត ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ក៏បានចូលរួមចំណែក ជួយពន្យឺត និងកាត់បន្ថយដល់ដំណាក់កាលលូតលាស់ នៃ​ជំងឺដុះសាច់​ក្នុងថ្លើម​បានដែរ។ ដូច្នេះហើយការញ៉ាំកាហ្វេ ក៏មានក៏មានអត្ថប្រយោជន៍ដល់សុខភាពដែរ​។ ២. Oatmeal Oatmeal ជាប្រភេទអាហារ ដែលមាន​ជាតិសរសៃ​ច្រើន ​ហើយ​អាហារប្រភេទនេះក៏មានផ្ទុកមកជាមួយនូវ សារធាតុ បេតាក្លុយកូស (Beta-glucans) មានប្រយោជន៍ចំពោះ​ថ្លើម។ សារធាតុ បេតាក្លុយកូស មាន​តួនាទី ជួយដំណើរការដល់ថ្លើម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស