កង្វះជាតិដែកអាចធ្វើឱ្យកុមារប្រឈមនឹងបញ្ហាលូតលាស់របស់រាងកាយ និងបញ្ញាស្មារតី ហើយអាចធ្វើឲ្យកុមារមានជំងឺស្លេកស្លាំងទៀតផង។ ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ជាបញ្ហាមួយដែលឧស្សាហ៍ជួបប្រទះលើកុមារ ដោយសារតែពួកគេមិនបានទទួលជាតិដែកគ្រប់គ្រាន់ពីរបបអាហារ។
តើជាតិដែកមានសារសំខាន់បែបណាចំពោះកុមារ?
ជាតិដែកជួយដឹកនាំអុកស៊ីសែនពីសួតទៅកាន់សរីរាង្គផ្សេងទៀតនៃរាងកាយ និងជួយសាច់ដុំរក្សាទុក និងប្រើប្រាស់អុកស៊ីសែនផងដែរ។ បើសិនជាកុមារមានរបបអាហារមិនមានជាតិដែកគ្រប់គ្រាន់ នោះពួកគេនឹងអាចវិវត្តទៅជាមានបញ្ហាខ្វះជាតិដែក។
បញ្ហាខ្វះជាតិដែកលើកុមារ គឺជាបញ្ហាទូទៅមួយដែលឧស្សាហ៍កើតមានលើកុមារ។ បញ្ហាខ្វះជាតិដែកអាចមានកម្រិតផ្សេងៗគ្នាដោយចាប់តាំងពីកម្រិតស្រាល ដល់កម្រិតខ្វះជាតិដែកបណ្ដាលឲ្យមានជំងឺស្លេកស្លាំង។ ជំងឺស្លេកស្លាំងដោយខ្វះជាតិដែក គឺជាបញ្ហាសុខភាពមួយដែលឈាមមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់។ ការមិនយកចិត្តទុកដាក់ព្យាបាលបញ្ហាខ្វះជាតិដែកលើកុមារ នឹងធ្វើឲ្យកុមារប្រឈមនឹងបញ្ហាលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតី។
ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់!
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!
ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!
កុមារប្រភេទណាងាយប្រឈមបញ្ហាខ្វះជាតិដែក?
ទារក និងកុមារដែលមានហានិភ័យខ្ពង់នឹងបញ្ហាខ្វះជាតិដែករួមមាន៖
- ទារកកើតមិនគ្រប់ខែ ឬមានទម្ងន់មិនត្រូវស្តង់ដារ
- ក្មេងដែលផឹកទឹកដោះគោ ឬទឹកដោះពពែមុនអាយុ១ឆ្នាំ
- ទារកបំបៅដោះដែលមិនបានទទួលអាហារបន្ថែមក្រៅក្រោយអាយុ ៦ខែ
- ទារកដែលបៅទឹកដោះគោម្សៅមិនមានបន្ថែមជាតិដែក
- កុមារមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជាការឆ្លងមេរោគរ៉ាំរ៉ៃ
- កុមារដែលមិនព្រមញ៉ាំអាហារមានជាតិដែក
- កុមារធាត់លើសទម្ងន់
ដូចគ្នាដែរ ក្មេងស្រីវ័យជំទង់ ក៏ប្រឈមនឹងបញ្ហាខ្វះជាតិដែកដែរ ដោយសាររាងកាយបាត់បង់ឈាមច្រើននៅពេលមករដូវម្ដងៗ។ ជាទូទៅរោគសញ្ញាខ្វះជាតិដែកមានដូចជាស្លេកស្លាំង អស់កម្លាំង ហត់ ខ្សោយ មានបញ្ហាអាកប្បកិរិយា និងងាយឆ្លងមេរោគជាដើម។ បើសិនជាកូនមានចេញរោគសញ្ញាគួរឲ្យសង្ស័យទាំងនេះ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
តិចនិកការពារកូនពីបញ្ហាខ្វះជាតិដែក
ក្មេងដែលបៅទឹកដោះគោម្សៅមានបន្ថែមជាតិដែកទំនងជាមិនប្រឈមនឹងបញ្ហាខ្វះជាតិដែកនោះទេ។ ប៉ុន្តែបើកូនបៅទឹកដោះម្ដាយ គឺអាចប្រឈមនឹងបញ្ហានេះដែរ ដែលជាហេតុម៉ាក់ៗគួរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងច្បាស់ថាខ្លួន ឬកូនគួរត្រូវញ៉ាំថ្នាំជាតិដែកបន្ថែមឬយ៉ាងណា។
[embed-health-tool-bmi]
ក្រៅពីនេះម៉ាក់ប៉ាអាចអនុវត្តវិធីសាស្រ្តមួយចំនួនទៀតដើម្បីការពារកូនពីបញ្ហាខ្វះជាតិដែក៖
បន្ថែមអាហារសម្បូរជាតិដែក៖ នៅពេលកូនចូលដល់វ័យញ៉ាំអាហាររឹងបាន(អាយុលើសពី៦ខែ) ប៉ាម៉ាក់គួរផ្ដល់ឲ្យកូននូវបបរខាប់គ្រប់គ្រឿង ហើយពេលកូនកាន់តែធំ និងចេះញ៉ាំអាហារកាន់តែច្រើនគួរបញ្ចូលសាច់ជ្រូក សាច់គោ ត្រី សណ្ដែក និងស្ពៃ ឬបន្លែបៃតងផ្សេងទៀត។
កុំឲ្យកូនញ៉ាំទឹកដោះគោច្រើនពេក៖ កូននៅអាយុចន្លោះពី ១-៥ឆ្នាំ មិនត្រូវឲ្យញ៉ាំទឹកដោះគោលើសពី ៧១០មិល្លីលីត្រក្នុងមួយថ្ងៃនោះទេ។
បន្ថែមអាហារសម្បូរវីតាមីន C៖ វីតាមីន C ជួយជំរុញដល់ការបឺតស្រូបជាតិដែក។ ប៉ាម៉ាក់អាចផ្ដល់អាហារមានវីតាមីន C ឲ្យកូនញ៉ាំ ដើម្បីឲ្យរាងកាយកូនអាចស្រូបជាតិដែកបានកាន់តែល្អ។ អាហារសម្បូរវីតាមីន C មានដូចជាពពួកផ្លែក្រូច ដំឡូងបារាំង ម្ទេសប្លោក និងបន្លែស្លឹកបៃតងជាដើម៕
ចំណុចសំខាន់
កុមារប្រភេទណាងាយប្រឈមបញ្ហាខ្វះជាតិដែក?
ទារក និងកុមារដែលមានហានិភ័យខ្ពង់នឹងបញ្ហាខ្វះជាតិដែករួមមាន៖
- ទារកកើតមិនគ្រប់ខែ ឬមានទម្ងន់មិនត្រូវស្តង់ដារ
- ក្មេងដែលផឹកទឹកដោះគោ ឬទឹកដោះពពែមុនអាយុ១ឆ្នាំ
- ទារកបំបៅដោះដែលមិនបានទទួលអាហារបន្ថែមក្រៅក្រោយអាយុ ៦ខែ
- ទារកដែលបៅទឹកដោះគោម្សៅមិនមានបន្ថែមជាតិដែក
- កុមារមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជាការឆ្លងមេរោគរ៉ាំរ៉ៃ
- កុមារដែលមិនព្រមញ៉ាំអាហារមានជាតិដែក
- កុមារធាត់លើសទម្ងន់