ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញីខាំនៅពេលថ្ងៃ និងអាចកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ទេ។ ថ្មីៗនេះតួលេខជំងឺគ្រុនឈាមនៅស្រុកខ្មែរមានសន្ទុះកើនឡើងជាងឆ្នាំកន្លងទៅ ស្របពេលដែលប្រទេសជិតខាងយើងមានវៀតណាម និងថៃ ក៏តួលេខជំងឺគ្រុនឈាមកើនឡើងយ៉ាងគំហុកដែរ។ជំងឺគ្រុនឈាមអាចកើតលើមនុស្សម្នាក់ ១-៤ ដងឯណោះ ដែលការកើតលើកទី១ មានលក្ខណៈស្រាល ខណៈការកើតលើកទី២ ទី៣ កាន់តែធ្ងន់ធ្ងរ ពិបាកព្យាបាល។