ជំងឺបូសអន្ទង់ ជាជំងឺមួយកើតឡើងលើរន្ធបាត ក្រៅពីជំងឺឫសដូងបាត បូសអន្ទង់ស៊ីចាក់រូងកកើតជាខ្ទុះ អាចជាអាប់សែ ហើយអាចកើតឡើងម្តងហើយម្តងទៀត។
ជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញបញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាមការបញ្ជាក់លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកវេជ្ជបណ្ឌិតបានបន្តថា វិធីព្យាបាលបូសអន្ទង់ដែលមានប្រសិទ្ធភាពមានតែមួយមុខគត់ គឺការព្យាបាលដោយវះកាត់ ឯការព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយូទិក ឬថ្នាំផ្សះ គ្រាន់តែបានជួយសម្រួលបញ្ហាអាប់សែ ឬបញ្ហាហូរខ្ទុះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
ងាកទៅការព្យាបាលដោយឱសថបុរាណ ឬការធ្វើវិធីផ្សេងៗក្រៅពីវះកាត់ដើម្បីព្យាបាលបូសអន្ទង់ ដូចជាត្រាំទឹកថ្នាំ លោកវេជ្ជបណ្ឌិតថា ក៏មិនអាចព្យាបាលបូសអន្ទង់ឲ្យជាបានដែរ។
កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយអាស្រ័យទៅលើលក្ខខណ្ឌសុខភាព និងវ័យរបស់អ្នកជំងឺ បើសិនជាបូសអន្ទង់កើតលើមនុស្សពេញវ័យ មានសុខភាពល្អមិនស្លាប់នោះទេ ប៉ុន្តែបើកើតមនុស្សដែលមានជំងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាចមានហានិភ័យខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- Abscess Surgery (វះបូស)
- អីគេជាបូសសុដន់ ហើយស្រីៗណាខ្លះប្រឈមកើតបូសសុដន់?
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
[embed-health-tool-bmi]