backup og meta

ការ​រួមភេទ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ការ​រួមភេទ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ក្រៅពី​បំពេញ​ក្ដីសុខ​ស្រណុកសុខស្រួលតាម​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស សិច ឬ​ការ​រួមភេទ មាន​ប្រយោជន៍​ច្រើន​ទៀត​ដល់​សុខភាព​យើង។ ​ស្ដាប់​ការ​បក​ស្រាយ​របស់សមាគម​សុខភាព​ផ្លូវ​ភេទ​អាមេរិក ខាងក្រោម៖

១- អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​

ការ​​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ “រួម​ភេទ” អាច​​​​ចាត់​ទុក​ជា​លំហាត់​ប្រាណ​ល្អ​​មួយ​សម្រាប់​​បេះ​ដូង ជា​ពិសេស​​សម្រាប់​ទាំង​ប្រុសៗ និង​ស្រីៗ​វ័យ​ជំទង់​។ វា​ជាលំហាត់​ប្រាណ​ស្រាល​ៗ មាន​អត្ថប្រយោជន៍​ដល់​រាង​កាយ​ ដូច​ជា​ បន្ថយ​សម្ពាធ​ឈាម ដុត​កាឡូរី​ ជួយ​សុខភាព​បេះ​ដូង ពង្រឹង​សាច់​ដុំ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង និង​​​បង្កើន​ចំណង់ផ្លួវ​ភេទ​ផង​ដែរ​។ សម្រាប់​គូ​ស្នេហ៍​មាន​ជីវិត​ផ្លួវ​​ភេទ​​​សកម្ម​គ្រប់​គ្រាន់ ច្រើន​​ចូលចិត្ត​ធ្វើ​លំហាត់​ប្រាណ និង​​ទម្លាប់​​មាន​របប​អាហារ​ល្អ​ ជាង​គូ​ស្នេហ៍​ពុំ​សូវ​សកម្ម​រឿង​លើ​គ្រែ​។

២- ពង្រឹង​ប្រព័ន្ធ​ស៊ាំ​

ការ​សិក្សា​ទាក់​ទង​នឹង​ប្រព័ន្ធ​ស៊ាំ​​រាង​កាយ​​មនុស្ស​ជាមួយ​ទំនាក់​ទំនង​ផ្លូវ​ភេទ ​បង្ហាញ​ថា គូ​ស្នេហ៍​​​ឧស្សាហ៍​​ឡើង​​ឋាន​សួគ៌​​ញឹក​ញាប់​ (១​-​២​ ដង/សប្តាហ៍​) ជួយ​បង្កើន​ភាព​ស៊ាំ​ម្យ៉ាង ជា​ភាសា​បច្ចេក​ទេស lgA នៅ​​ក្នុង​​ឈាម​ និង​ទឹក​មាត់ ហើយ​ភាព​ស៊ាំ​នេះ​ជួយ​​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។

យ៉ាង​ណា​ ការ​សិក្សា​បាន​បង្ហាញ​ពី​ផល​អវិជ្ជមាន​ផង​ដែរ ក្នុង​ករណី​រួម​ភេទលើស​កម្រិត​ (លើស​ពី ​៣​ ដង​/​សប្តាហ៍) បង្ក​ឲ្យ​​​គ្មាន​តុល្យភាព​ ពោល​​គឺ​​​លទ្ធ​ផល​ពុំ​ទទួល​បាន​ប្រយោជន៍​ពី​ភាព​ស៊ាំ​ក្នុង​រាង​កាយ ដូច​ទៅ​នឹង​គូ​ស្នេហ៍​មិន​សកម្ម​នឹង​​រឿង​លើ​គ្រែដូច​គ្នា​។

៣- ជំនួយ​ការគេង​កាន់​តែ​ប្រសើរ

​រាង​កាយ​​នឹង​បញ្ចេញ​អ័រម៉ូន​​​ល្អ​ ដូច​ជា​ អុក​ស៊ី​តូ​ស៊ីន (អ័រម៉ូន​ក្តី​ស្រលាញ់) និង​អង់ដូហ្វីន​ (អ័រម៉ូន​​រីករាយ) ជា​ដើម ជា​ពិសេស​នៅ​ពេលយើង​រួម​ភេទ​បាន​សម្រេច​ដល់​កំពូល។ ក្រោយ​​ពី​នេះ​ រាង​កាយ​នឹង​ត្រូវ​ការ​​សម្រាក ធ្វើ​​ឲ្យ​យើង​គេង​​បាន​ស្កប់​ស្កល់។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤- កាត់​បន្ថយ​​អាការៈ​ឈឺ​ក្បាល​

ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា សកម្មភាព​សិច​​អាច​កាត់​បន្ថយ​​​អាការៈ​ឈឺ​ក្បាល​បាន​មួយ​កម្រិត​ផង​ដែរ​។

រួមភេទ

៥- ​​​​​​​អត្ថប្រយោជន៍​សម្រាប់ប្រុសៗ

ការ​សិក្សា​ថ្មី​មួ​យ​បាន​​ឲ្យ​ដឹង​ថា ប្រុសៗ​មាន​ជីវិ​ត​ផ្លូវ​ភេទ​​​​ញឹក​ញាប់​ មានហានិភ័យ​វិវត្ត​​ជំងឺ​មហារីក​​ប្រូស្រ្តាត​​​តិច​តួច​ប៉ុណ្ណោះ ​ជា​ពិសេស​នៅ​មុន​អាយុ​ ៧០ ​ឆ្នាំ។ ការ​សិក្សា​ដដែល​​បង្ហាញ​​ថា ប្រុសៗរួម​ភេទ​​ដល់​ចំណុច​កំពូល​​ញឹក​ញាប់​ (២​ដង​ ឬ​ច្រើន​​ក្នុង​មួយ​​​សប្តាហ៍​) មាន​អត្រា​ហានិភ័យ​ស្លាប់ទាប​ជាង​ប្រុសពុំ​សូវ​​សកម្ម​​​។

អត្ថបទគួរអាន៖

៦- អត្ថប្រយោជន៍​សម្រាប់​ស្រីៗ

ការ​ដល់​​កំពូល​​សម្រាប់​ស្រីៗ ជួយ​ឲ្យ​​ដំណើរ​ឈាម​រត់​បាន​ល្អ ព្រម​ទាំង​ជួយ​​ជំរុញរាង​កាយបញ្ចេញ​សារធាតុ​បន្ថយ​ការ​ឈឺ​ចាប់​។ សម្រាប់​ស្រីៗ មាន​ជីវិត​ផ្លូវ​ភេទ​​​​ល្អ​ជា​មួយ​ដៃ​គូ នឹង​មាន​អត្ថប្រយោជន៍​ជា​​ច្រើន​ ដូច​ជា ជំរុញ​រាង​កាយ​ឲ្យ​គ្រប់​គ្រង​ប្រព័ន្ធ​​បត់​ជើង​តូច​បាន​ល្អ កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ជួយ​ពង្រឹង​សាច់​ដុំ​ត្រគាក​ ជំរុញ​អត្រា​មានបង្កកំណើត​កាន់​តែ​ខ្ពស់​​​​។​​​​​​​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Benefits of a Healthy Sex Life, https://www.ohsu.edu/womens-health/benefits-healthy-sex-life

The Relationship Between Sex and Sleep, https://www.sleepfoundation.org/physical-health/sex-sleep#:~:text=Sexual%20activity%20can%20often%20contribute,which%20is%20associated%20with%20stress.

10 Surprising Health Benefits of Sex, https://www.utep.edu/healthy-miner/Resources/10-surprising-health-benefits-of-sex.html

កំណែ​ប្រែបច្ចុប្បន្ន

02/06/2022

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រឿងមួយចំនួន ស្រីៗចង់បានក្រោយរួមភេទរួច

នោមឈឺក្រោយរួមភេទរួច បណ្តាលមកពីអ្វី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម