ប្រុសៗរៀបការហើយ និងកំពុងត្រៀមយកកូន គួរដឹងថាមេជីវិតឈ្មោលមិនត្រឹមតែដើរតួសំខាន់ក្នុងការធ្វើឲ្យស្រ្តីជាភិរិយាមានផ្ទៃពោះនោះទេ តែក៏កំណត់ពីសុខភាពរបស់គភ៌ផងដែរ។ ដូចនេះ បើកំពុងចង់បានកូន ឬត្រៀមយកកូនប្រុសៗត្រូវដឹងរឿងទាំងនេះ ដើម្បីជួយឲ្យមេជីវិតមានសុខភាពល្អ។
១. ទម្ងន់ខ្លួន
ប្រុសៗយើងស្គមពេក ឬធាត់លើសទម្ងន់ ក៏មានឥទ្ធិពលអវិជ្ជមានលើមេជីវិតឈ្មោល និងជីវិតផ្លូវ ភេទដែរ ព្រោះថាបញ្ហាទម្ងន់ខ្លួនមានទាក់ទងនឹងចំណង់ផ្លូវភេទប្រុសៗ និងសមត្ថភាពលើគ្រែ។ ដូចនេះបើមានផែនការយកកូន គួររក្សាទម្ងន់ខ្លួនឲ្យនៅកម្រិតល្អចំពោះសុខភាព ព្យាយាមហាត់ប្រាណជាប្រចាំ។ តាមការណែនាំ ដើម្បីសុខភាពល្អ គួរហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។ ការហាត់ប្រាណអាចមានដូចជារត់ត្រឹកៗ ដើរ ហែលទឹក និងជិះកង់ជាដើម។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់ដឹងថា លិង្គមិនឡើងរឹង ចុចទីនេះ!![]()
ចង់ដឹងថា ឆាប់ចេញទឹកកាមឬអត់ ចុះទីនេះ!
២. របបអាហារ
ទន្ទឹមនឹងការរក្សាទម្ងន់ឲ្យនៅថេរល្អ ក្នុងកម្រិតសុខភាព ប្រុសយើងក៏ត្រូវយកចិត្តទុកដាក់លើរបបអាហារដែរ។ របបអាហារមានបន្លែចម្រុះ ផ្លែឈើ សាច់គ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ អាហារធ្វើពីទឹកដោះគោ សុទ្ធតែល្អសម្រាប់ប្រុសៗយើងត្រៀមយកកូន។ ប្រុសៗមានមេជីវិតខុសធម្មតា ឬមានបញ្ហាក្រូម៉ូស្យូម អាចធ្វើឲ្យស្រ្តីជាភរិយាប្រឈមនឹងការរលូតកូននៅពាក់កណ្តាលត្រីមាសទី១ ឬកូនក្នុងផ្ទៃមិនលូតលាស់។
ដូចនេះហើយ បន្លែស្លឹកបៃតងចាស់ សណ្ដែក គ្រាប់ធញ្ញជាតិ មានផ្ទុកអាស៊ីដហ្វូលិក មានសារសំខាន់សម្រាប់ជួយឲ្យមេជីវិតមានសុខភាពល្អ។
[embed-health-tool-heart-rate]
៣. គេងឲ្យបានគ្រប់គ្រាន់
ការសិក្សាមួយនៅឆ្នាំ២០១៩ បានរកឃើញថាការឆាប់ចូលគេង និងគេងបានគ្រប់គ្រាន់ជួយឲ្យមេជីវិតឈ្មោលមានសុខភាពល្អ។ប្រុសៗគួរចូលគេងមុនម៉ោង១០ និង៣០នាទីយប់ ជាការប្រសើរ។ ការគេងបានពីប្រាំពីរម៉ោងកន្លះ ទៅប្រាំបីម៉ោងក្នុងមួយយប់ជួយឲ្យបង្កើនគុណភាពមេជីវិត។

៤. កាត់បន្ថយការផឹកគ្រឿងស្រវឹង
ក្នុងន័យនេះមិនមែនមានន័យថាប្រុសៗយើងត្រូវឈប់ផឹកគ្រឿងស្រវឹងទាំងស្រុងនោះទេ ប៉ុន្តែគ្រាន់តែគួរកាត់បន្ថយបើកំពុងចង់ក្លាយជាប៉ាៗគេ។ គ្រឿងស្រវឹងត្រូវបានគេរកឃើញថាអាចកាត់បន្ថយការផលិតមេជីវិតឈ្មោល និងបង្កឲ្យមេជីវិតមានភាពខុសប្រក្រតី។ ការផឹកស្រាបៀរត្រឹមមួយកំប៉ុង ឬពីរកំប៉ុងក្នុងមួយថ្ងៃគឺមិនជាអ្វីនោះទេ។
៥. កាត់បន្ថយកាហ្វេអ៊ីន
ការសិក្សាមួយនៅប្រទេសដាណឺម៉ាករកឃើញថាកាហ្វេអ៊ីនអាចធ្វើឲ្យចំនួនមេជីវិត និងគុណភាពមេជីវិតឈ្មោលចុះខ្សោយតិចតួចដែរ។ ដូចនេះហើយ បានជាមានការណែនាំថាប្រុសៗចង់បានកូនគួកាត់បន្ថយការផឹកគ្រឿងកំប៉ុង កាហ្វេ តែ និងភេសជ្ជៈប៉ូវកម្លាំង ជាដើម។ ការផឹកភេសជ្ជៈទាំងនេះមិនគួរមានជាតិកាហ្វេអ៊ីនលើសពី៣០០មិល្លីក្រាមក្នុងមួយថ្ងៃ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ




















