ការបញ្ចេញទឹកកាមមានលាយឈាមមកជាមួយ ភាគច្រើនប្រុសៗកម្រនឹងបានឃើញ ហើយក៏មិនសូវជាបានដឹងថា ខ្លួនមានបញ្ហាមួយនេះដែរ ប្រសិនជាមិនសូវបានបញ្ចេញទឹកកាម។ គ្រូពេទ្យហៅជំងឺមួយប្រភេទនេះថា Haematospermia ជាប្រភេទជំងឺឈាមកកក្នុងទឹកកាម ដែលរាល់ពេលបញ្ចេញទឹកកាមម្ដងៗតែងតែមានលាយជាមួយនឹងឈាមស្ដែងៗ ដែលអាចជាឈាមខាប់ ឬក៏អាចជាឈាមរាវ ហើយអាចមានពណ៌ក្រហមស្រស់ និង ក្រហមចាស់។ ថ្វីដ្បិតតែជំងឺនេះមិនអាចបង្កការឈឺចាប់ទៅដល់អ្នកជំងឺ ប៉ុន្ដែវាក៏ជាមុខសញ្ញានៃជំងឺរួមផ្សំដទៃទៀតក្នុងប្រព័ន្ធប្រដាប់ភេទ ដូចជាជំងឺរលាកប្លោកនោម ឬមហារីកប្រពេញប្រូស្ដាតជាដើម។
[embed-health-tool-bmr]
ក្នុងលទ្ធផលរបាយការណ៍សិក្សាមួយបានបង្ហាញពីទិន្នន័យ បុរសជនជាតិអាមេរិកចំនួន ២៦ ០០០នាក់ ដែលមានជំងឺមហារីកក្រពេញប្រូស្ដាត ក៏កើតមានជំងឺឈាមក្នុងទឹកកាមនេះចំនួន ០,៥% ហើយភាគច្រើនអ្នកជំងឺមានវ័យ៣៥ឆ្នាំឡើងទៅ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
តើមានកត្ដាអ្វីខ្លះបង្កឲ្យកើតមានជំងឺនេះ?
មានកត្ដាមួយចំនួនដែលរួមចំណែកបង្កើតជាជំងឺនេះដូចជា៖
- ការរងរបួស ឬធ្លាប់មានការព្យាបាលក្រពេញប្រូស្ដាត។ ក្នុងករណីនេះអាចបង្កឲ្យមានឈាមក្នុងទឹកកាមនៅ ៣សប្ដាហ៍ក្រោយពីការព្យាបាល
- របួសពីការវះកាត់សរសៃឈាមក្នុងប្រព័ន្ធបន្ដពូជ ដែលករណីនេះអាចមានឈាម ១សប្ដាហ៍ក្រោយ
- ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយប្រើកាំរស្មីបាញ់ពីខាងក្រៅ
- ការឆ្លងរោគ ឬការរលាកបំពង់ទឹកកាម
- ការលេចធ្លាយឈាមចេញពីសរសៃឈាមតូចណាមួយដែលរងសម្ពាធក្នុងកំលុងពេលបញ្ចេញទឹកកាម
ការប្រើប្រាស់ថ្នាំលើសឈាម ក្នុងករណីនេះអ្នកមានជំងឺលើសឈាម ក៏អាចពាក់ព័ន្ធនឹងជំងឺឈាមក្នុងទឹកកាមបានដែរ ក្នុងករណីអ្នកជំងឺប្រើប្រាស់ថ្នាំលើសឈាមច្រើន។ អ្នកដែលមានជំងឺលើសឈាម ហើយប្រើប្រាស់ថ្នាំដើម្បីបញ្ចេះឈាម មានភាគរយខ្ពស់កើតជំងឺនេះជាងអ្នកដែលមិនមានជំងឺលើសឈាម។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
បើជួបបញ្ហានេះមែនតើគួរទៅជួបវេជ្ជបណ្ឌិតដែរឬទេ?
ករណីនេះ អ្នកជំងឺអាចនឹងមានអារម្មណ៍ភ័យព្រួយ នៅពេលរួមភេទហើយមើលឃើញឈាមចេញមកស្ដែងៗច្បាស់នឹងភ្នែកមកជាមួយទឹកកាម។ ក្នុងស្ថានភាពនេះ អ្នកជំងឺអាចធ្វើការកត់សម្គាល់ដោយខ្លួនឯង ថាអាការៈមួយនេះកើតឡើងជាញឹកញាប់ដែរទេរាល់ពេលរួមភេទ ហើយមានរយៈពេលយូរប៉ុនណាដែរហើយ។ មួយវិញទៀត អ្នកជំងឺត្រូវគិតថាតើកន្លងមកធ្លាប់មានការព្យាបាលផ្នែកអ្វីមួយនៃប្រព័ន្ធតម្រងនោមដែររឺទេ។ បើមិនមានប្រវត្ដិធ្លាប់ព្យាបាលដូចរៀបរាប់ខាងលើទេ ហើយអាការៈនេះកើតឡើងយូរ ដូច្នេះត្រូវតែទៅជួបជាមួយគ្រូពេទ្យឯកទេសនៃជំងឺដែលពាក់ព័ន្ធនិងប្រព័ន្ធទឹកនោមដើម្បីពិភាក្សា និង ព្យាបាលឲ្យបានត្រឹមត្រូវ។
ជារួមបុរសៗគ្រប់រូបត្រូវចាប់អារម្មណ៍ខ្លួនឯង ពិនិត្យឲ្យបានច្បាស់លាស់ក្រោយពេលរួមភេទ ដើម្បីដឹងពីទឹកកាមរបស់យើងមានសុខភាពល្អ គ្មានលាយឈាម ដើម្បីប្រាកដថាយើមិនមានជំងឺនេះ។