backup og meta

ទាំងនេះជាមូលហេតុបង្ហាញថាការម៉ាស្សាជួយសុខភាពច្រើនយ៉ាង

ការបង្កើតទម្លាប់ចូលម៉ាស្សាយ៉ាងហោចបាន ១ទៅ ២ដងក្នុងមួយសប្ដាហ៍ សម្រាប់សុខភាពគឺជារឿងល្អ។ បុរសៗដែលនិយមចូលកន្លែង ម៉ាស្សា ត្រាំទឹកក្ដៅ បានទៀងទាត់បង្ហាញ​ពីការយកចិត្ដទុកនឹងសុខភាពទៅ​តាម​លទ្ធភាព​ដែលល​ខ្លួន​មាន​។ ជាក់ស្ដែងណាស់ ការម៉ាស្សា គឺជាវិធីនៃការសម្រួលសុខភាពទាំងផ្នែករាងកាយ និង ផ្លូវចិត្ដ ក្រោយ​ពី​ហត់​នឿយ។ បុរសៗមួយចំនួននិយមចូលកន្លែងម៉ាស្សា ព្រោះកត្ដាមួយចំនួនដូចជា ហត់នឿយពីការងារ ស្ដ្រេសច្រើន និងចង់សម្រាកខួរក្បាល សម្រួលអារម្មណ៍។

ទាំងនេះជាមូលហេតុបង្ហាញថាការម៉ាស្សាជួយសុខភាពច្រើនយ៉ាង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការម៉ាស្សាមានច្រើនរបៀប ច្រើនវិធី អាស្រ័យលើចំណូលចិត្ដ ដោយសកម្មភាពថ្នមៗ ដូចជា ការចុច ការច្របាច់ ការឈ្លី ការតប់ និងការសម្រួល និងសង្កត់លើស្បែក ដោយប្រើប្រេងជំនួយជាដើម។ យោងតាមការបង្ហាញ ពីមន្ទីពេទ្យ mayo របស់អាមរិកបានបញ្ជាក់ថា ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនមានដូចជា៖

  • កាត់បន្ថយភាពតានតឹង និងសម្រួលអារម្មណ៍
  • កាត់បន្ថយការឈឺចាប់នៅសាច់ដុំ
  • សម្រួលចរន្តឈាម បង្កើនថាមពល
  • បន្ថយអត្រាង្វាក់បេះដូង និង សម្ពាធឈាម
  • ការកែលម្អមុខងារប្រព័ន្ធភាពស៊ាំ
  • កាត់បន្ថយបញ្ហាគេងមិនលក់ទាក់ទងនឹងភាពតានតឹង
  • សម្រួលសុខភាពប្រព័ន្ធរំលាយអាហារ
  • សម្រួលការឈឺសរសៃក្រោយពេលហាត់ប្រាណ ឬលេងកីឡា
  • កាត់បន្ថយការឈឺខ្នងផ្នែកខាងលើ និង ក

ម៉ាស្សា

ការសិក្សាសាកលវិទ្យាល័យ McMaster ប្រទេសកាណាដា បានបង្ហាញលទ្ធផលស្រាវជ្រាវកាលពីចុងឆ្នាំ​២០១៩ ដោយបញ្ជាក់ថា ការម៉ាស្សា គឺជាសកម្មភាពដែលអាចផ្ដល់លក្ខណៈសុខស្រួល មិនត្រឹមតែរាងកាយ នោះទេ ទាំងអារម្មណ៍ និង ប្រព័ន្ធផ្លូវដង្ហើមទៀតផង។ ក្រៅ​ពី​នេះ​ក៏​ផ្ដល់អត្ថប្រយោជន៏យ៉ាងច្រើន រាប់ទាំង​ ផ្នែកសុខភាពផ្លូវ​ភេទ​ផងដែរ។ វាអាចផ្តល់អត្ថប្រយោជន៍ដល់ជីវិតផ្លូវភេទតាមរយៈការបង្កើនចរន្ដឈាមរត់ស្រួល សម្រួលចង្វាក់​បេះដូង កាត់បន្ថយភាពតានតឹង បង្កើនភាពបត់បែន និងបំបាត់ការឈឺចាប់។ ម៉ាស្សាជួយឲ្យរាង​កាយ​មនុស្ស​យើង​អាច​ផលិត​សារធាតុ Serotonin ​ដែលកម្រិត​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​តានតឹង​ក្នុង​ចិត្ត​។

ថ្វីដ្បិតការម៉ាស្សាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ប៉ុន្ដែមានចំណុចខ្លះដែល ការម៉ាស្សាត្រូវស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ តម្រូវឲ្យអ្នកម៉ាស្សាត្រូវមានភាពស្ទាត់ជំនាញ ច្បាស់លាស់ ដឹងពីស្ថានភាព និងយល់ច្បាស់ពីអាការៈអ្នកទទួលការម៉ាស្សា។ តួយ៉ាង មានករណីខ្លះដែល អ្នកទទួលការម៉ាស្សាត្រូវប្រឈមការលំបាក សម្រាប់​អ្នកមានជំងឺប្រចាំកាយ ដូចជា បញ្ហាសរសៃឈាម  បញ្ហារលាក កត្ដាស្បែក និង សន្លាក់ស្ថិតក្នុងការព្យាបាល និង អ្នកដែលមានបញ្ហាសុខភាពឆ្អឹង។

តើម៉ាស្សាអាចធ្វើបាននៅកន្លែងណា ពេលណា ខ្លះ?

ការម៉ាស្សាក៏អាចធ្វើបាននៅគ្រប់ទីកន្លែងអាចមានលក្ខណៈសមរម្យ មិនចាំបាច់ទាល់តែកន្លែងផ្ដល់សេវាកម្មនោះទេ យើងអាចធ្វើបាននៅ​ពេល​ដើរកម្សាន្ដ នៅផ្ទះ ជាមួយដៃគូ។ ម្យ៉ាងវិញទៀត ប្រសិនដៃគូមានជំនាញ​បន្ដិចបន្តួច ក៏គួរតែសាកល្បង អនុវត្ដ បន្ទាប់ពីសម្រាកការងារ។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Massage: Get in touch with its many benefits https://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/massage/art-20045743

Massage for treatment of some disorders https://www.betterhealth.vic.gov.au/health/conditionsandtreatments/massage

Top 5 Health Benefits of Regular Massage Therapy https://www.nuhs.edu/patients/health-information/articles/top-5-health-benefits-of-regular-massage-therapy/

Everything You Need to Know About Massage Therapy https://health.clevelandclinic.org/benefits-of-massage/

កំណែ​ប្រែបច្ចុប្បន្ន

01/07/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះម៉ាស្សាបានអត់? មានគុណប្រយោជន៍ម៉េចខ្លះ?

ម៉ាស្សា អាច​ជួយ​ឲ្យដើមទ្រូង​ស្រីៗ​ធំ​ ហើយ​ស្អាត


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ អឿ អ៊ុយ បាន​ធ្វើ​បច្ចុប្បន្នភាព 01/07/2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម