ការរួមភេទដោយរីករាយឈានដល់ចំណុចកំពូល សម្រាប់បុរសៗដែលមានសុខភាពល្អទាំងកាយ និងចិត្ដ អាចចំណាយពេលជាមធ្យមចន្លោះពី ៥ ទៅ ១០នាទីក្នុងមួយដងដំបូង និងលើកទី២ អាចចន្លោះពី ១០ ទៅ ២០នាទី។ ប៉ុន្ដែប្រសិនបើប្រើពេលយូរជាងនេះ អាចលើសពី ៣០នាទី ឬមិនចេញទឹកទឹកទាល់តែសោះ នោះបង្ហាញថាកំពុងតែមានបញ្ហាសុខភាពផ្លូវភេទហើយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការរួមភេទដែលអាចឲ្យប្រុសៗចេញទឹកកាមដោយជោគជ័យ គឺជាសញ្ញាបង្ហាញថាបានទទួលបានក្ដីសុខដល់ចំណុចកំពូលពេញលេញ ប៉ុន្ដែប្រសិនជាមិនអាចបញ្ចេញបានទេ ឬប្រើពេលយូរពិបាកបញ្ចេញ ដូច្នេះគ្នាយើងប្រុសៗត្រូវតាមដានសុខភាពផ្លូវភេទឡើងវិញ ព្រោះបញ្ហានេះអាចជះឥទ្ធិពលអាក្រក់ដល់មិត្ដភាពដៃគូបាន។ បញ្ហាទាំងនោះអាចមានដូចជា៖
- ការថយចុះចំណង់ផ្លូវភេទជាមួយដៃគូ
- បាត់បង់ទំនុកចិត្ដពីដៃគូ
- កើតបញ្ហាស្មុគស្មាញ ថប់បារម្ភនឹងការរួមភេទ
- មិនអាចបង្កកំណើតបាន
- រស់នៅមិនចុះសម្រុងនឹងគ្នា
តើកត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យបុរសៗរួមភេទពិបាកឈានដល់ចំណុចកំពូលបាន?
ការរួមភេទដែលប្រើរយៈពេលយូរ ឬមិនអាចសម្រេចបំណងទាល់តែសោះ គឺបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា៖
កត្ដាផ្លូវចិត្ដ
កត្ដាផ្លូវចិត្ដក្នុងពេលនេះសំដៅទៅលើការគ្រប់អារម្មណ៍ដែលបានកើតមានដូចជា៖
- ការកើតស្ដ្រេស ថប់បារម្ភ
- ហត់នឿយពីការងារ
- មិនសប្បាយចិត្ដ ព្រួយបារម្ភច្រើន
- បាត់បង់ចំណូលចិត្ដរួមភេទជាមួយដៃគូ
- ការថយចុះភាពស្និទ្ធស្នាលជាមួយដៃគូ។
កត្ដាបង្កឡើងដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺ
ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទបានដែរ ដូចជា៖
- ការប្រើប្រាស់ថ្នាំកាត់បន្ថយស្ដ្រេស
- ថ្នាំលើសសម្ពាធឈាម
- ថ្នាំបញ្ចុះទឹកនោម
- ថ្នាំប្រឆាំងមេរោគ
- ថ្នាំប្រឆាំងនឹងជំងឺវិកលចរឹក។
កត្ដារាងកាយ និងវ័យ
កត្ដាវ័យ និងរាងកាយក៏អាចបណ្ដាលឲ្យបុរសៗជួបបញ្ហាសុខភាពផ្លូវភេទបានដូចជា៖
- ការរងរបួសប៉ះពាល់ប្រព័ន្ធប្រសាទសាច់ដុំអាងត្រគៀក
- ការឆ្លងមេរោគបង្កឲ្យរលាកប្រព័ន្ធផ្លូវទឹកនោម
- ការឆ្លងកាត់ការវះកាត់ជំងឺក្រពេញប្រូស្ដាត
- អ្នកមានបញ្ហាប្រព័ន្ធប្រសាទដោយជំងឺទឹកនោមផ្អែម
- ការថយចុះកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូនដោយសារការកើនឡើងកម្រិតជាតិស្ករក្នុងឈាម
- អ្នកមានអាយុច្រើន រាប់ចាប់ពី៥០ឆ្នាំឡើងទៅ ក៏ប្រឈមនឹងការបញ្ចេញទឹកកាមយឺត
- ការប្រើប្រាស់គ្រឿងស្រវឹងច្រើន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ក្នុងចំណោមកត្ដាបញ្ហាប្រឈមខាងលើ បុរសៗដែលជួបប្រទះច្រើនជាងគេ គឺបណ្ដាលមកពីបញ្ហាសុខភាពផ្លូវចិត្ដច្រើនដូចជា ការថប់បារម្ភ ស្ដេ្រស និង បាត់បង់ចំណូលចិត្ដរួមភេទជាមួយដៃគូ ទើបបណ្ដាលឲ្យមិនអាចសម្រេចបំណងដល់ចំណុចកំពូលបាន។
តើអាចការពារខ្លួនយើងពីបញ្ហានេះបានដែរទេ?
ជាក់ស្ដែងណាស់ការការពារខ្លួនប្រាណយើងពីបញ្ហានេះគឺអាស្រ័យទៅលើមូលហេតុបង្កនោះដែរ តួយ៉ាងដូចជាកត្ដាប្រឈមបង្កឡើងដោយការវិវត្ដតាមវ័យ ដែលយើងមិនអាចហាមឃាត់បាននោះទេ។ ប៉ុន្ដែប្រសិនបើ កត្ដាប្រឈមមួយចំនួនទៀត ដូចជាបញ្ហាបណ្ដាលមកពីការផឹកស្រាច្រើន យើងអាចកាត់បន្ថយការផឹកស្រា ការប្រើប្រាស់ថ្នាំព្យាបាលជំងឺ នោះយើងអាចពិភាក្សាជាមួយគ្រូពេទ្យ ការប្រែប្រួលទំនាក់ទំនងជាមួយដៃគូ យើងអាចបង្កើតភាពស្និទ្ធស្នាលឡើងវិញ នោះប្រាកដជាអាច ការពារបានហើយ។
[embed-health-tool-bmi]