ខ្សោយលិង្គ មានន័យថាប្រុសៗពិបាកធ្វើឲ្យលិង្គរបស់ខ្លួនឡើងរឹង ឬឡើងរឹងតែក្នុងរយៈពេលខ្លីមិនអាចបញ្ចប់ប្រតិបត្តិការលើគ្រែបានជោគជ័យ។ ខ្សោយលិង្គអាចជាបញ្ហាកើតឡើងលើបុរសនៅពេលមានវ័យកាន់តែច្រើន។ ខ្សោយលិង្គ ឬលិង្គមិនឡើងរឹងម្ដងម្កាលមិនមែនជាបញ្ហានោះទេ តែបើបញ្ហានេះកើតឡើងជាប្រចាំ នោះអាចធ្វើឲ្យប្រុសៗបាត់បង់ទំនុកចិត្តលើខ្លួនឯង កើតស្ត្រេស និងអាចប៉ះពាល់ដល់ផ្លូវចិត្ត និងទំនាក់ទំនងដៃគូផងដែរ។ ។ បញ្ហាខ្សោយលិង្គអាចកើតមកពីបញ្ហាសុខភាពផ្សេងៗ ឬការប្រើប្រាស់ថ្នាំណាមួយជាដើម ហើយជាការល្អគួរតែស្វែងរកជំនួយពីគ្រូពេទ្យ។
យ៉ាងណា បើយើងមិនមានបញ្ហាសុខភាពប្រចាំកាយទេ របបអាហារអាចរួមចំណែកជួយការពារប្រុសៗពីបញ្ហាខ្សោយលិង្គនេះបានដែរ។
១. ពពួកផ្លែបឺរី
ពពួកផ្លែបឺរី ជាជម្រើសល្អមួយសម្រាប់ប្រុសៗញ៉ាំដើម្បីជាប្រយោជន៍ការពារខ្លួនកុំឲ្យជួបបញ្ហាខ្សោយលិង្គ។ ពពួកផ្លែឈើប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ការស្រួបយកជាតិស្ករ និងដុតបំផ្លាញជាតិខ្លាញ់ដែលលើស។ វីតាមីននៅក្នុងពពួកបឺរីក្រហម ក៏អាចជួយដល់ការបង្កើនគុណភាពមេជីវិតទៀតផង។
២. ពពួកផ្លែក្រូច
ក្រូចក៏ជាជម្រើសល្អមួយដែរ ក្នុងការការពារប្រុសៗពីបញ្ហាខ្សោយលិង្គ។ ពពួកក្រូចមានជាតិសរសៃខ្ពស់ និងអាចជួយឲ្យយើងស្រកទម្ងន់ផងដែរ។
៣. តែបៃតង
តែបៃតងឯណោះវិញ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មមានប្រយោជន៍ជួយការពារប្រុសៗពីបញ្ហាខ្សោយលិង្គដែរ។ សារធាតុផ្សេងទៀតមាននៅក្នុងតែបៃតងអាចជួយបង្កើនការធ្វើមេតាប៉ូលិស និងកម្ចាត់ពពួករ៉ាឌីកាល់សេរី ដែលពួករ៉ាឌីកាល់ទាំងនេះអាចធ្វើឲ្យខូចខាតដល់សរសៃឈាម។ គ្មានការរំខានពីពពួករ៉ាឌីកាល់សេរី ឈាមអាចនឹងហូរបានដោយស្រួលទៅគ្រប់សរីរាង្គនៃរាងកាយ និងលិង្គផងដែរ។
៤. ផ្លែប៉ោម
ផ្លែប៉ោម ជាប្រភេទផ្លែឈើវិសេសវិសាលមួយអាចជួយពង្រឹង និងបង្កើនសាច់ដុំ សូម្បីយើងមានវ័យចំណាស់ក៏ដោយ។ ផ្លែប៉ោមមានជាតិសរសៃខ្ពស់ វីតាមីន និងរ៉ែច្រើន ដែលអ្វីទាំងនេះសុទ្ធតែល្អចំពោះសុខភាព និងអាចជួយឲ្យអ្នកញ៉ាំមិនបារម្ភពីការឡើងទម្ងន់។
៥. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានវីតាមីន C ខ្ពស់ ដែលជួយជំរុញដល់ចរន្តឈាមរត់ និងជួយដល់ចំណង់ផ្លូវភេទផងដែរ។
៦. ចេក
ចេកទុំមានផ្ទុកសារធាតុ flavonoids ដែលសារធាតុនេះមានប្រយោជន៍ជួយការពារបេះដូង និងគ្រប់គ្រងការរលាក។ ក្រៅពីនេះ សារធាតុ flavonoids នៅអាចបង្កើនលំហូរឈាម ដែលអាចជួយការពារបញ្ហាខ្សោយលិង្គដែរ។
៧. កាហ្វេ
ការសិក្សាមួយចំនួនបានរកឃើញថាការញ៉ាំកាហ្វេត្រឹម២ទៅ៣ពែងក្នុងមួយថ្ងៃអាចរួមចំណែកការពារបញ្ហាខ្សោយលិង្គដែរ។ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជួយបង្កើនលំហូរឈាម និងជួយពង្រឹងសាច់ដុំ ដែលអាចជួយឲ្យសាច់ដុំលិង្គរឹងមាំ។
៨. ផ្លែបឺរ
ផ្លែបឺរ ជាប្រភពនៃខ្លាញ់ល្អ ប៉ូតាស្យូម និងវីតាមីន ពិសេសមានផ្ទុកវីតាមីនE និងស័ង្កសី។ វីតាមីនE មានប្រយោជន៍ជួយជំរុញគុណភាពមេជីវិត ខណៈស័ង្កសីមានប្រយោជន៍ជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលអ័រម៉ូននេះជួយបង្កើនសមត្ថភាពផ្លូវភេទបុរស។
[embed-health-tool-heart-rate]
៩. ការ៉ុត
ការ៉ុតមានផ្ទុកសារធាតុ carotenoids ដែលអាចជួយជំរុញគុណភាពមេជីវិត និងចលនាមេជីវិត ដែលអាចមានសមត្ថភាពហែលបានល្អ។
១០. ប៉េងប៉ោះ
ប្រហាក់ប្រហែលគ្នាទៅនឹងការ៉ុតដែរ ប៉េងប៉ោះក្រៅពីជួយការពារជំងឺមហារីកក្រពេញប្រូស្តាត ក៏អាចជួយបង្កើនគុណភាពមេជីវិត និងការធ្វើចលនារបស់មេជីវិតដែរ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ