សុខភាពផ្លូវភេទជាផ្នែកមួយដ៏សំខាន់នៃសុខភាពទូទៅរបស់យើង ហើយប្រសិនបើសុខភាពផ្លូវភេទមានបញ្ហា វាអាចប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូ បាត់បង់ទំនុកចិត្តចំពោះខ្លួនឯង និងអាចបង្កឲ្យកើតស្រ្តេសថែមទៀតផង។ ហេតុនេះហើយ ប្រុសៗយើងគប្បីសង្កេតមើលសញ្ញាមួយចំនួនខាងក្រោមនេះ ដើម្បីអាចកំណត់ពីបញ្ហាសុខភាព និងធ្វើការព្យាបាលបានទាន់ពេលវេលា។
១. ដុំពកនៅជិតប្រដាប់បន្តពូជ
ការពិនិត្យមើលបរិវេណជុំវិញប្រដាប់ភេទ ដើម្បីដឹងថាយើងមានដុំពកឬអត់ ជារឿងសំខាន់ណាស់ ពីព្រោះបរិវេណនោះងាយរងគ្រោះ ហើយដុំពកអាចកើតមានដោយសារតែរោមកប់ក្នុងសាច់។ មួយវិញទៀត វាក៏អាចជាសញ្ញាដុះសាច់លើប្រដាប់ភេទឬការឆ្លងមេរោគ។
២. ការធ្លាក់ទឹករម្អិល
ប្រសិនបើប្រុសៗយើងសង្កេតឃើញមានធ្លាក់ទឹករម្អិលខុសពីធម្មតាចេញពីលិង្គ វាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវភេទ។ ពិតណាស់ ការធ្លាក់ទឹករម្អិលដែលមានពណ៌លឿង ឬបៃតង អាចបញ្ជាក់ពីជំងឺប្រមេះទឹកបាយ ខណៈពេលដែលការធ្លាក់ទឹករម្អិលពណ៌ស អាចជាសញ្ញានៃជំងឺtrichomoniasis ប៉ុន្តែបើការធ្លាក់ទឹករម្អិលពណ៌សនេះមានសភាពខាប់ និងមិនមានក្លិនទេនោះ វាអាចជាសញ្ញានៃការឆ្លងមេរោគផ្សិត។
៣. ក្រហាយនៅពេលនោម
ជាមួយគ្នានេះដែរ ការនោមក្រហាយ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពផ្លូវភេទដូចគ្នា។ ជាធម្មតា វាបង្ហាញពីការឆ្លងមេរោគប្រព័ន្ធទឹកនោម ដែលមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចជាជំងឺកាមរោគ ដូចជាជំងឺប្រមេះទឹកថ្លា ឬជំងឺប្រមេះទឹកបាយផងដែរ។
[embed-health-tool-bmr]
៤. ឈឺចាប់នៅបរិវេណប្រដាប់ភេទ
ការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយ ជាសញ្ញាដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ ជាពិសេសនៅជិតបរិវេណប្រដាប់ភេទ ឬពោះ។ ឧទាហរណ៍ ការហើមពងស្វាស ការធ្លាក់ឈាម ឬឈឺចាប់អំឡុងពេលរួមភេទ សុទ្ធតែបញ្ជាក់ថារាងកាយរបស់យើងអាចកើតជំងឺកាមរោគ ឬឆ្លងមេរោគ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ