វ័យកាន់តែច្រើន ធ្វើឲ្យរាងកាយយើងក៏ត្រូវឆ្លងកាត់ការផ្លាស់ប្តូរច្រើនដែរ ក្នុងនោះភាពរឹងមាំផ្នែកសុខភាពផ្លូវភេទក៏ប្រែប្រួលដែរ។ សម្រាប់ប្រុសៗមួយចំនួនអាចជួបប្រទះនឹងការធ្លាក់ចុះនូវចំណង់ផ្លូវភេទ ប៉ុន្ដែនេះមិនមានន័យថា ថាមពលផ្លូវភេទរបស់យើងត្រូវដល់ទីបញ្ចប់នោះទេ ពោលយើងអាចសាកល្បងវិធីងាយៗ ជាមួយនឹងការបង្កើតទម្លាប់ញ៉ាំ ភេសជ្ជៈមួយចំនួនឲ្យបានជាប្រចាំមុនប្រតិបត្ដិការជាមួយដៃគូ ដែលអាចនឹងជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យងើបឡើងវិញបាន។
១.ទឹកប្រទាលកន្ទុយក្រពើ
ភេសជ្ជៈមួយប្រភេទនេះអាចងាយស្រួលក្នុងការធ្វើញ៉ាំបានគ្រប់ពេលដោយខ្លួនឯង និងមានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាព ផ្លុវភេទទៀតផង។ យោងតាមការសិក្សាបានបង្ហាញថា ទឹកប្រទាលកន្ទុយក្រពើ មានសក្តានុពលក្នុងការបង្កើនការផលិតអ័រម៉ូន តេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។ ដូច្នេះការញ៉ាំទឹកប្រទាលកន្ទុយក្រពើ អាចបង្កើនថាមពលផ្លូវភេទខ្ពស់ ថែមទាំងល្អសម្រាប់សុខភាពទូទៅដែរ។ តួយ៉ាង សារធាតុ សំខាន់ៗ ដែលមានផ្ទុកក្នុង ភេសជ្ជៈប្រភេទនេះមាន វីតាមីន C A E បេតាការ៉ូទីន (Beta-carotene) កាល់ស្យូម និងម៉ាញ៉េស្យូម ជាដើម។
២.ទឹកផ្លែទទឹម
ទឹកផ្លែទទឹម គឺមានផ្ទុកនូវសារធាតសំខាន់ៗជាច្រើន ដែលមានមុខងារជួយជំរុញ សុខភាពផ្លូវភេទ ស្មារតី និងសរសៃឈាម មិនថាតែផ្នែកបុរស ឬស្ដ្រីនោះទេ។ ផ្លែឈើប្រភេទនេះមានផ្ទុកនូវសារធាតុ ប្រឆាំងអុកស៊ីតកម្ម polyphenol sនិង វីតាមីន C លើសពីនេះទៅទៀត វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់តេរីផងដែរ។ ការញ៉ាំទឹកផ្លែទទឹមមួយកែវ ជាប្រចាំ មុនពេលប្រតិបត្ដិការជាមួយដៃគូ គឺជារឿងដែលល្អដល់សុខភាពផ្លូវភេទ។
[embed-health-tool-bmr]
៣.ទឹកដោះគោ
អត្ថប្រយោជន៍ទឹកដោះគោ អាចជួយជំរុញឲ្យយើងឆាប់មានកម្លាំងភ្លាមៗ អារម្មណ៍ស្រស់ស្រាយ ព្រោះក្នុងទឹកដោះគោមានផ្ទុក ប្រូតេអីន និងសារធាតុចិញ្ចឹមច្រើនប្រភេទ ជួយជំរុញដល់ស្មារតី ចរន្ដសរសៃឈាមភេទបុរស។ ញ៉ាំទឹកដោះគោមួយកែវនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ជាក់ស្ដែងកន្លងមកក៏ធ្លាប់ឮពីជំនឿចាស់ៗដែលតំណាលតៗគ្នាថា គួរផឹកទឹកដោះគោ១កែវក្នុងរាត្រីទឹកឃ្មុំ គឺជារឿងប្រសើរខ្លាំងណាស់។ ពាក្យតំណាលនេះមិនខុសទេ ព្រោះរាងកាយរបស់យើង ត្រូវការជាតិខ្លាញ់ធម្មជាតិឲ្យបានគ្រប់គ្រាន់ដើម្បីផលិតអ័រម៉ូនភេទបានល្អ។ យ៉ាងណា យើងគួរជៀសវាងការញ៉ាំទឹកដោះគោដែលមានជាតិស្ករ lactose ព្រោះវាអាចបង្កជាបញ្ហាសុខភាព ហើមពោះ ឈឺពោះ ប្រសិនជាយើង មានបញ្ហាប្រតិកម្មជាមួយនឹងសារធាតុប្រភេទនេះ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
៤.ចេកក្រឡុក
នៅក្នុងផ្លែចេក មានផ្ទុកទៅដោយសារធាតុ ប៉ូតាស្យូម ម៉ាញេស្យូម និងវិតាមីនB ចំរុះដែលមានអត្ថប្រយោជន៍ ជំរុញដល់សមត្ថភាពអារម្មណ៍ផ្លូវភេទ។ ម្យ៉ាងវិញទៀត ផ្លែឈើប្រភេទនេះអាចជួយបង្កើនអារម្មណ៍យើងឲ្យមានភាពស្រស់ស្រាយ ក្នុងរយៈពេលខ្លី ហើយបើយើងលាយជាមួយរូបមន្ដបន្ថែម ដូចជា ក្រឡុកជាមួយដោះគោ គឺរឹតតែប្រសើរថែមមួយកម្រិតទៀត ព្រោះអាហារទាំងពីរសុទ្ធសឹងតែជាប្រភេទអាហារ ជំនួយដល់ សុខភាពផ្លូវភេទដូចគ្នា ហើយក៏អាចញ៉ាំបានពីរមុខក្នុងពេលតែមួយ។ បន្ថែមពីលើនេះ តាមការសិក្សាបានបង្ហាញឲ្យដឹងថា អង់ស៊ីម bromelain ក្នុងផ្លែចេកជួយបង្កើនចំណង់ផ្លូវភេទរបស់បុរស ហើយក៏អាចកាត់បន្ថយហានិភ័យបញ្ហាខ្សោយលិង្គផងដែរ។
៥. ផ្លែឪឡឹក
ឪឡឹកគឺជាផ្លែឈើសម្បូរទៅដោយអាស៊ីតអាមីណូមួយប្រភេទហៅថា L-citrulline ហេតុដូចនេះហើយ ទើបផ្លែឪឡឹកមានសក្តានុពលខ្លាំងក្នុងការពង្រឹងគុណភាពលិង្គឲ្យរឹងមាំ។ សារធាតុ L-citrulline ដែលមាននៅក្នុងផ្លែឪឡឹកត្រូវបានបំប្លែងទៅជា L-arginine នៅក្នុងខ្លួន ហើយសមាសធាតុនេះនឹងជំរុញការផលិត nitric oxide ដែលធ្វើឲ្យលំហូរឈាមទៅកាន់លិង្គមានភាពប្រសើរឡើង។ ដូច្នេះការញ៉ាំទឹកផ្លែឪឡឹក មួយកែវ ក៏អាចជួយបង្កើនសមត្ថភាព ផ្លូវភេទផងដែរ។