ក្រុមឈាមបែងចែកជា ៤ ក្រុមធំៗគឺ A, B, AB និង O ហើយក្រុមឈាមទាំងនេះសុទ្ធតែមានរ៉េស៊ីសវិជ្ជមាន (+) និងអវិជ្ជមាន (–) ដែលបង្កើតបានជាក្រុមឈាម A+, A-, B+, B-, AB+, AB- ,O+ និង O-។ តើប្រភេទក្រុមឈាមណាមានហានិភ័យជំងឺបេះដូងខ្ពស់?
លោកវេជ្ជបណ្ឌិត Lu Qi អ្នកនិពន្ធជាន់ខ្ពស់ និងជាជំនួយការសាស្រ្តាចារ្យនៅ Department of Nutrition នៅសហរដ្ឋអាមេរិកបានលើកឡើងថា អ្នកដែលមានក្រុមឈាម A ឬ B មានហានិភ័យខ្ពស់ក្នុងការកើតជំងឺសរសៃឈាមបេះដូងជាងអ្នកដែលមានក្រុមឈាមប្រភេទ O។ ឯអ្នកដែលមានក្រុមឈាម AB ដែលជាក្រុមឈាមកម្រ មានហានិភ័យខ្ពស់ជាងគេក្នុងការកើតជំងឺសរសៃឈាមបេះដូង។
តាមការសិក្សាដ៏ធំមួយបានឱ្យដឹងថា អ្នកមានក្រុមឈាមប្រភេទ A ឬ B មានហានិភ័យខ្ពស់ក្នុងការគាំងបេះដូងដល់ទៅ ៨% ហើយមានហានិភ័យក្នុងការកើតជំងឺខ្សោយបេះដូង ១០% បើធៀបនឹងអ្នកដែលមានក្រុមឈាមប្រភេទ O។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោកវេជ្ជបណ្ឌិត Douglas Guggenheim ឯកទេសជំងឺឈាមនៅទីក្រុងញ៉ូយ៉កបានលើកឡើងថា ហេតុផលនៅពីក្រោយហានិភ័យនេះគឺដោយសារអ្នកដែលមានក្រុមឈាម A, B ឬ AB ងាយនឹងរងការរលាកក្នុងខ្លួន។ ម្យ៉ាងទៀត ប្រូតេអ៊ីនដែលមាននៅក្នុងក្រុមឈាមប្រភេទ A និង B អាចបណ្តាលឱ្យសរសៃវ៉ែន និងសរសៃឈាមបេះដូង “ស្ទះ” ឬ “ឡើងក្រាស់” ដែលបង្កើនហានិភ័យក្នុងការកកឈាម និងកើតជំងឺបេះដូង។
[embed-health-tool-heart-rate]
អ្នកមានក្រុមឈាមប្រភេទ A និង B មានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្ទះសរសៃវ៉ែនដល់ទៅ ៥១% និងមានហានិភ័យក្នុងការកើតជំងឺស្ទះសរសៃឈាមសួតដល់ទៅ ៤៧% ដែលសុទ្ធតែជាជំងឺកំណកឈាមធ្ងន់ធ្ងរដែលអាចបង្កើនហានិភ័យក្នុងការកើតជំងឺខ្សោយបេះដូង។
លោកវេជ្ជបណ្ឌិត Lu Qi បានបន្ថែមថា យើងគួរដឹងប្រភេទក្រុមឈាមរបស់យើង កម្រិតកូលេស្តេរ៉ូលក្នុងខ្លួន និងសម្ពាធឈាម។ ប្រសិនបើយើងដឹងថា យើងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង យើងអាចកាត់បន្ថយហានិភ័យដោយប្រកាន់យករបៀបរស់នៅដែលល្អចំពោះសុខភាព ដូចជាញ៉ាំអាហារដែលល្អចំពោះសុខភាព ហាត់ប្រាណ និងចៀសវាងការជក់បារីជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស
- សញ្ញាព្រមានទាំង៧ បញ្ជាក់ថាបេះដូងដំណើរការមិនប្រក្រតី
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង