យើងក៏បានដឹងហើយថា សុខភាពបេះដូងគឺជារឿងសំខាន់ខ្លាំងណាស់ ដែលមិនអាចមើលរំលងបាន។ យើងក៏បានដឹងខ្លះទៀតថា សុខភាពបេះដូងល្អប្រសើរ គឺអាស្រ័យទៅលើឥរិយាបថ នៃការស់នៅ និងការហូបចុក។ ដូច្នេះប្រសិនបើយើងអាចគ្រប់គ្រងរបបអាហារបានល្អ បង្កើតទម្លាប់ធ្វើសកម្មភាពរាងកាយបានទៀងទាត់ នោះនឹងធ្វើឲ្យបេះដូងមានសុខភាពល្អ។ ដូច្នេះខាងក្រោមគឺជាទម្លាប់រស់នៅ ដែលយើង គួរអនុវត្ដដើម្បីឲ្យបេះដូងកាន់តែមានសុខភាពល្អ ដោយចំណាយពេលត្រឹមតែ១២សប្ដាហ៍ប៉ុណ្ណោះ តើនឹងមានអ្វីប្លែក?
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ទម្លាប់ហាត់ប្រាណ
ការបង្កើតទម្លាប់ហាត់ប្រាណគឺជាវិធីមួយជួយដល់សុខភាពរាងកាយទាំងមូលល្អប្រសើរ ពិសេសសុខភាពបេះដូងតែម្ដង។ ការមានទម្លាប់ហាត់ប្រាណទៅតាមចំណូលចិត្ដមិនថា ការដើរ រត់ ការរាំ ការហែលទឹក ជិះកង់ ឬកាយសម្ពន្ធផ្សេងៗជាដើម សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពបេះដូង។ ដូច្នេះយើងគួរសាកល្បងអនុវត្ដឲ្យបាន យ៉ាងហោច កន្លះម៉ោង ទៅ ១ម៉ោងទៅតាមពេលវេលាដែលយើងអាចឆ្លៀតបាន ឲ្យបាន និង១២សប្ដាហ៍ក្រោយយើងនឹងមានអារម្មណ៍ថាសុខភាពបេះដូង រឹងមាំជាងមុន។
២.ការឈប់ជក់បារី
បន្ទាប់ពីការហាត់ប្រាណ យើងក៏គួរសាកល្បងដកខ្លួនចេញពីទម្លាប់ជក់បារី។ ការជក់បារី ឬស្រូបផ្សេងបារី គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ក្នុងនោះទាំងសុខភាពសួត ខួរក្បាល និង បេះដូងផងដែរ។ សាកល្បងផ្ដាច់បារី ឲ្យបាន ហើយសង្កេតមើលថា១២សប្ដាហ៍ក្រោយនឹងជួយឲ្យសុខភាពបេះដូងចាប់ផ្ដើមល្អប្រសើរ អារម្មណ៍ស្រស់ថ្លាជាងមុនបែបណា។
៣.កាត់បន្ថយការញ៉ាំអាហារខ្លាញ់
អាហារខ្លាញ់ ដូចជាពពួក ឆា បំពង ចៀន ដែលប្រើប្រាស់ខ្លាញ់មិនល្អនឹងធ្វើឲ្យសុខភាពបេះដូងប្រឈមកើតជំងឺផ្សេងៗ ដូចជា ខ្សោយបេះដូង គាំងបេះដូង ញ័រទ្រូង ពិសេសការប្រឈមកើតមានកូលេស្ដេរ៉ូលមិនល្អក្នុងសរសៃឈាមច្រើន បណ្ដាលកើតជំងឺលើសសម្ពាធឈាមដែលជាមូលហេតុសំខាន់ងាយប៉ះពាល់ពាល់បេះដូងធ្ងន់ធ្ងរ។
៤.កាត់បន្ថយការញ៉ាំអាហារប្រៃ
ការនិយមញ៉ាំអាហារដែលមានជាតិប្រៃខ្លាំងជាប្រចាំ ក៏មិនល្អចំពោះសុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំប្រៃ ឬប្រើប្រាស់អំបិល យ៉ាងហោច ៥ក្រាមក្នុងមួយថ្ងៃអាចប្រឈមកើតមានជំងឺបេះដូង ២៧% បើធៀបនឹងអ្នកដែលមិនសូវញ៉ាំប្រៃ។ ដូច្នេះអាចសាកល្បងបង្កើតទម្លាប់កាត់បន្ថយញ៉ាំប្រៃ ឲ្យបាន ១២សប្ដាហ៍នឹងជួយសុខភាពបេះដូងល្អប្រសើរ។
៥.ទម្លាប់ញ៉ាំអាហារពេលព្រឹក
អាហារពេលព្រឹកមានសារៈសំខាន់ណាស់ក្នុងចំណោមអាហារ៣ពេលប្រចាំថ្ងៃ ព្រោះអាហារពេលព្រឹកជួយធ្វើឲ្យរាងកាយយើងមានថាមពល និងធ្វើចលនាបានល្អប្រសើរ។ ចូលបង្កើតទម្លាប់អាហារពេលព្រឹក ចម្អិនដោយខ្លួនឯងនៅផ្ទះកាន់តែល្អប្រសើរសម្រាប់សុខភាព។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៦.បង្កើនការញ៉ាំអាហារមានជាតិសរសៃ
ការបង្កើតទម្លាប់ញ៉ាំអាហារដែលសម្បូរជាតិសរសៃឲ្យបានច្រើន មិនថាពពួកបន្លែឬផ្លែឈើនោះទេព្រោះមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព។ អាហារមានជាតិសរសៃជួយសម្រួលដល់មុខងារប្រព័ន្ធរំលាយអាហារ កាត់បន្ថយការឡើងសម្ពាធឈាម បញ្ចុះកូលេស្ដេរ៉ូល និង សម្រួលបេះដូងឲ្យដំណើរការបានល្អ។
[embed-health-tool-heart-rate]