ការសិក្សាថ្មីមួយដែលធ្វើឡើងនៅមន្ទីរពេទ្យ Massachusetts បានរកឃើញថា ការផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ទៅមធ្យម អាចជួយកាត់បន្ថយហានិភ័យនៃការកើត ជំងឺបេះដូង ដោយសារតែការថយចុះរយៈពេលវែងនៃសញ្ញាស្ត្រេសទៅក្នុងខួរក្បាល។ ឥទ្ធិពលលើប្រព័ន្ធស្រ្តេសនៃខួរក្បាលនេះ ទំនងជាអាចជួយកាត់បន្ថយជំងឺបេះដូងទៅលើអ្នកដែលផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ទៅមធ្យម។ នេះបើយោងទៅតាមលទ្ធផលនៃការសិក្សាខាងលើ។
លោកវេជ្ជបណ្ឌិត Ahmed Tawakol ជាអ្នកជំនាញផ្នែកជំងឺបេះដូង និងសហនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវរូបភាពជំងឺសរសៃឈាមបេះដូងនៅមន្ទីរពេទ្យ Massachusetts បានមានប្រសាសន៍ថា៖ «យើងមិនបានចង់បង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលឡើយ ប៉ុន្តែយើងចង់គ្រប់គ្នាដឹងថាការផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ទៅមធ្យមអាចជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងបានយ៉ាងដូចម្តេចប៉ុណ្ណោះ។ ប្រសិនបើយើងអាចរកឃើញយន្តការនេះ គោលដៅយើងគឺស្វែងរកវិធីសាស្ត្រផ្សេងទៀត ដែលអាចចម្លង ឬជំរុញឲ្យមានឥទ្ធិពលការពារបេះដូងដោយពុំមានការផលប៉ះពាល់អវិជ្ជមាននៃជាតិអាកុល។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចំណែកឯការសិក្សាលើរោគរាតត្បាតកន្លងមកបានបង្ហាញថា ការញ៉ាំគ្រឿងស្រវឹងពីកម្រិតតិចតួច ទៅមធ្យម (១កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង១កែវទៅ២កែវក្នុងមួយថ្ងៃសម្រាប់បុរស) មានជាប់ពាក់ព័ន្ធទៅនឹងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង ប៉ុន្តែយើងនៅមិនទាន់ដឹងថាជាតិអាកុលផ្តល់អត្ថប្រយោជន៍ក្នុងការកាត់បន្ថយជំងឺសរសៃឈាមបេះដូង ឬទម្លាប់ប្រចាំថ្ងៃរបស់អ្នកផឹកគ្រឿងស្រវឹង ឬកត្តាផ្សេងទៀតឡើយ ដែលអាចការពារបេះដូងរបស់យើងបាន។
[embed-health-tool-heart-rate]
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងកម្រិតតិចតួច ទៅមធ្យមអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ក្រោយរាប់បញ្ចូលកត្តាផ្សេងទៀត។
ក្រោយមក អ្នកចូលរួមចំនួន៧៥៤នាក់ បានថតស្កេនខួរក្បាល (PET/CT brain imaging) សម្រាប់តាមដានរកជំងឺមហារីក និងរកឃើញថា មានការថយចុះសញ្ញាស្រ្តេសទៅកាន់តំបន់ខួរក្បាល Amygdala។ ការប្រែប្រួលផ្នែកខួរក្បាលចំពោះអ្នកផឹកគ្រឿងស្រវឹងកម្រិតតិចតួច ទៅមធ្យម បានពន្យល់ពីចំណុចសំខាន់នៃឥទ្ធិពលការពារបេះដូង។
ជារួម ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា អ្នកផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួចទៅមធ្យម មានហានិភ័យទាបក្នុងការកើតជំងឺសរសៃឈាមបេះដូង ប៉ុន្តែបរិមាណនៃជាតិអាល់កុលក្នុងកម្រិតណាមួយ សុទ្ធតែបង្កើនហានិភ័យនៃជំងឺមហារីក ហើយការផឹកគ្រឿងស្រវឹងច្រើនជាង១៤កែវនៅក្នុងសប្តាហ៍ អាចធ្វើឲ្យយើងអាចមានហានិភ័យខ្ពស់នៃការគាំងបេះដូង ស្របពេលដែលសកម្មភាពខួរក្បាលទាំងមូលនឹងចាប់ផ្តើមថយចុះ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង