backup og meta

អ្នកជំងឺបម្រុងទឹកនោមផ្អែម អាចមានហានិភ័យខ្ពស់ជួបបញ្ហាគាំងបេះដូង

អ្នកជំងឺបម្រុងទឹកនោមផ្អែម អាចមានហានិភ័យខ្ពស់ជួបបញ្ហាគាំងបេះដូង

មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ មាន​ហានិភ័យ​​​ប្រឈមនឹង​​បញ្ហា​គាំង​បេះដូង​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។

ជាក់​ស្ដែង លោក​វេជ្ជបណ្ឌិត Akhi Jain ​​អ្នក​ស្រាវជ្រាវ​នៃ​សមាគម​បេះដូង​អាមេរិក និង​ជា​គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​ Mercy Catholic Medical Center ​នៅ​រដ្ឋ​Pennsylvania ​បាន​ឲ្យ​ដឹង​ថា បើ​យើង​មិន​ធ្វើការ​ព្យាបាល​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ទេ​នោះ ​វា​​អាច​ប៉ះពាល់​​ដល់​សុខភាព​យ៉ាង​ខ្លាំង ហើយ​ព្រម​ទាំង​អាច​វិវត្ត​ទៅ​ជា​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែល​បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​កើត​ជំងឺ​​សរសៃ​ឈាម​បេះដូង​​ថែម​ទៀត​ផង​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​អ្នក​ជំងឺ​​គាំង​បេះដូង​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧,៨​លាន​នាក់​​ ចាប់​ពី​ឆ្នាំ​២០១៨ ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​​អាយុ​ចន្លោះ​ពី​១៨​ ដល់​៤៤​ឆ្នាំ ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​​ផ្អែម​ ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ មាន​ហានិភ័យ​គាំង​បេះដូង​ចំនួន​១,៧​ដង​ច្រើន​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។

ជំងឺបេះដូង

យ៉ាង​ណា​មិញ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​គាំង​បេះដូង​ អាច​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដែល​រួម​មាន​រក្សា​ទម្ងន់​ខ្លួន​​សម​ល្មម​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​របប​អាហារ​ល្អ​ៗ។

អត្ថបទគួរអាន៖

ពិត​ណាស់​ លោក​វេជ្ជបណ្ឌិត Akhi Jain ​បាន​បន្ថែម​ថា ការ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ និង​ឆែក​រក​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ជា​ប្រចាំ ​មាន​សារសំខាន់​ណាស់​​ចំពោះ​​​មនុស្ស​វ័យ​ក្មេង​ ដើម្បី​បង្ការ ឬ​ពន្យារ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ គាំង​បេះដូង និង​ជំងឺ​បេះដូង​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

ចំណុចសំខាន់

​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​អ្នក​ជំងឺ​​គាំង​បេះដូង​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧,៨​លាន​នាក់​​ ចាប់​ពី​ឆ្នាំ​២០១៨ ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​​អាយុ​ចន្លោះ​ពី​១៨​ ដល់​៤៤​ឆ្នាំ ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​​ផ្អែម​ ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ មាន​ហានិភ័យ​គាំង​បេះដូង​ចំនួន​១,៧​ដង​ច្រើន​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។
យ៉ាង​ណា​មិញ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​គាំង​បេះដូង​ អាច​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដែល​រួម​មាន​រក្សា​ទម្ងន់​ខ្លួន​​សម​ល្មម​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​របប​អាហារ​ល្អ​ៗ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prediabetic young adults might have higher heart attack risk: Report

https://www.foxnews.com/lifestyle/prediabetic-young-adults-heart-attack-risk

​​​​​​Updated: Prediabetes linked to higher heart attack risk in young adults

https://newsroom.heart.org/news/prediabetes-linked-to-higher-heart-attack-risk-in-young-adults

Prediabetic young adults might have higher heart attack risk, researchers say

https://nypost.com/2022/05/18/prediabetic-young-adults-might-have-higher-heart-attack-risk/

Prediabetes may raise higher heart attack risk in young adults

https://telanganatoday.com/prediabetes-may-raise-higher-heart-attack-risk-in-young-adults

កំណែ​ប្រែបច្ចុប្បន្ន

16/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?

ការសិក្សា៖ ញ៉ាំផ្លែបឺរ​ពីរដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យគាំងបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម