backup og meta

ប្រការគួរធ្វើ និងចៀសវាងសម្រាប់អ្នកមានហានិភ័យគាំងបេះដូង

ប្រការគួរធ្វើ និងចៀសវាងសម្រាប់អ្នកមានហានិភ័យគាំងបេះដូង

គាំងបេះដូងមានន័យថាបេះដូងលែងដំណើរការ ឬការស្លាប់ភ្លាមៗដោយសារបេះដូងលែង​ដំណើរ​ការ​ដែលភាគច្រើន​បណ្តាលមកពីវិបត្តិចង្វាក់បេះដូង និងជំងឺគាំងបេះដូង។ មូលហេតុអ្វីខ្លះបណ្តាល​ឱ្យ​យើង​គាំងបេះដូង? បើយើងមានហានិភ៏យគាំងបេះដូង យើងគួរធ្វើ និងចៀសវាងអ្វីខ្លះ?

លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៅមន្ទីរពេទ្យកាល់ម៉ែត​បានឱ្យដឹងថាកត្តាដែលបណ្តាលឱ្យយើង​គាំងបេះដូងគឺឈាមដែល​ទៅ​ចិញ្ចឹមបេះដូងមានការថយចុះដែលបណ្តាលឱ្យបេះដូងស្លោក (សាច់បេះដូងខូច ឬងាប់) ហើយ​ងាយ​ឆ្លងចរន្តភ្លើង។

លើសពីនេះទៅទៀត មូលហេតុដែលបណ្តាលឱ្យឈាមទៅចិញ្ចឹមបេះដូង​អត់គ្រប់គ្រាន់​ទៅតាម​តម្រូវ​ការ​គឺបណ្តាលមកពីជំងឺសរសៃឈាមបេះដូងដែលសរសៃឈាមបេះដូងមានកកកំណកខ្លាញ់។ នៅពេលកំណកខ្លាញ់ដាច់ ឬរហែកនឹងបង្កទៅជាដុំឈាម​ញ៉ុកជិតសរសៃឈាម​បេះដូង​ដែល​បណ្តាល​ឱ្យ​យើងមានហានិភ័យ និងឈានទៅដល់គាំង​បេះដូង។

មូលហេតុអ្វីខ្លះបណ្តាលឱ្យយើងមានជំងឺសរសៃឈាមបេះដូង?

ជំងឺសរសៃឈាមបេះដូង (ការមានកំណកខ្លាញ់កក ឬស្ទះក្នុងសរសៃឈាមបេះដូង) បណ្តាល​មក​ពី​កត្តាដូចជា៖

  • ការលើសសម្ពាធឈាម
  • ការជក់បារី
  • ការលើសជាតិខ្លាញ់ក្នុងឈាម
  • ការមានអាយុច្រើន
  • ជំងឺទឹកនោមផ្អែម
  • ការធាត់
  • ការមិនធ្វើលំហាត់ប្រាណ

សញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងមានអ្វីខ្លះ?

ចំពោះសញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងរួមមាន៖

  • ថប់ទ្រូងស្ទះខ្សល់
  • ចុកណែនដើមទ្រូង (អាចនៅកណ្តាលសន្ទះទ្រូង ឬទ្រូងខាងធ្វេង) ដែលដូចមានអីគាប
  • ឈឺចាក់មកថ្គាមខាងក្រោម ឬដៃខាងធ្វេង
  • ហត់
  • បែកញើស
  • ងងឹតមុខរហូតដល់សន្លប់
  • ឈឺចុងដង្ហើម (កម្រ)
  • ឈឺទ្រូងខាងស្តាំ (កម្រ)
វេជ្ជបណ្ឌិត ថេង យូដាលីន
លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៅមន្ទីរពេទ្យកាល់ម៉ែត

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

អ្នកធ្លាប់ ឬមានហានិភ័យគាំងបេះដូងគួរធ្វើ និងចៀងវាងអ្វីខ្លះ?

បើយើងមានជំងឺស្ទះសរសៃឈាមបេះដូង ធ្លាប់ ឬមានហានិភ័យគាំងបេះដូង យើងគួរ៖

  • ឈប់ជក់បារី
  • កាត់បន្ថយទម្ងន់
  • កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ (អាហារចៀន ឆា បំពង ឬសាច់ជាប់ខ្លាញ់ជាដើម)
  • ចៀសវាងហូបអាហារប្រៃ
  • ហាត់ប្រាណ
  • កាត់បន្ថយការញុំាគ្រឿងស្រវឹង
  • ប្រើប្រាស់ថ្នាំឱ្យបានទៀងទាត់ បើមានជំងឺលើសឈាម ឬទឹកនោមផ្អែម

ពេលសមាជិកគ្រួសារមានសញ្ញាព្រមានគាំងបេះដូង យើងគួរធ្វើម៉េច?

បើអ្នកជំងឺមានអាការៈចុកណែនទ្រូង និងស្ទះដង្ហើមខ្លាំង យើងគួរទៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬ ហៅឡានពេទ្យជាបន្ទាន់។ បើអ្នកជំងឺទៅមន្ទីរពេទ្យទាន់ពេលវេលា គ្រូពេទ្យអាចជួយសង្រ្គោះអាយុ ជីវិតបាន តែពេលខ្លះអ្នកជំងឺចុកទ្រូងតែមួយភ្លែតទេគឺគាំងបេះដូងភ្លាមហើយអាច​បង្កគ្រោះថ្នាក់​ដល់​ជីវិតបាន។

[embed-health-tool-heart-rate]

ការគាំងបេះដូងអាចព្យាបាលតាមរបៀបណាខ្លះ?

គ្រូពេទ្យអាចព្យាបាលការគាំងបេះដូងដោយពង្រីកសរសៃបេះដូងតាមរយៈការដាក់រ៉ឺស័រនៅកន្លែងដែលសរសៃ​ឈាម​បេះដូងស្ទះ។

យើងអាចកាត់បន្ថយហានិភ័យគាំងបេះដូងដោយកែប្រែរបៀបរស់នៅដូចជា ចៀសវាងបារី កាត់​បន្ថយ​អាហារប្រៃ ខ្លាញ់ និងគ្រឿងស្រវឹង ហាត់ប្រាណ និងញុំាថ្នាំឱ្យបានទៀងទាត់ បើមាន​ជំងឺ​លើស​ឈាម ឬទឹកនោមផ្អែម។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– គាំងបេះដូងកើតឡើងដោយសារអត់មានឈាមទៅចិញ្ចឹមបេះដូង​គ្រប់គ្រាន់​ទៅតាម​តម្រូវ​ការ​ដែល​បណ្តាលមកពីសរសៃឈាមបេះដូងស្ទះ។
– បើយើងមានជំងឺស្ទះសរសៃឈាមបេះដូង ធ្លាប់ ឬមានហានិភ័យគាំងបេះដូង យើងគួរ៖
  • ឈប់ជក់បារី
  • កាត់បន្ថយទម្ងន់
  • កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ (អាហារចៀន ឆា បំពង ឬសាច់ជាប់ខ្លាញ់ជាដើម)
  • ចៀសវាងហូបអាហារប្រៃ
  • ហាត់ប្រាណ
  • កាត់បន្ថយការញុំាគ្រឿងស្រវឹង
  • ប្រើប្រាស់ថ្នាំឱ្យបានទៀងទាត់ បើមានជំងឺលើសឈាម ឬទឹកនោមផ្អែម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart Attack
https://www.healthinfotranslations.org/pdfDocs/HeartAttack_SP.pdf

What is a Heart Attack?
https://www.heart.org/-/media/Files/Health-Topics/Answers-by-Heart/What-is-a-Heart-Attack.pdf

What is a heart attack?
https://www.heartfoundation.org.au/conditions/heart-attack

កំណែ​ប្រែបច្ចុប្បន្ន

17/06/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជ. ថេង យូដាលីន

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

មិនមែនកើតតែលើចាស់ៗ បញ្ហាគាំងបេះដូងកើតលើមនុស្សវ័យក្មេង​ដែរ

អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជ. ថេង យូដាលីន

ជំងឺបេះដូង · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម