យើងបានដឹងខ្លះហើយថាសុខភាពបេះដូង និង សរសៃឈាមត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាន ហើយការទទួលទានអាហាររាល់ថ្ងៃ យើងមិនបានចាប់អារម្មណ៍ទេថា តើមានសារជាតិចិញ្ចឹមសំខាន់ៗអ្វីខ្លះដែលជួយដល់ សរសៃឈាម និង បេះដូងរបស់យើងដែរ។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ពីសារជាតិសំខាន់៤ប្រភេទដែលបេះដូង និងសរសៃឈាមរបស់យើងត្រូវការមិនអាចខ្វះបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. វីតាមីន D
វីតាមីន D ជាសារធាតុខ្លាញ់រលាយ មានមុខងារសំខាន់ជួយទៅដល់ប្រព័ន្ធរំលាយអាហារ ក្នុងការបំបែក និងចាប់យកសារធាតុសំខាន់ៗ ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង សារធាតុសំខាន់ជាច្រើនផ្សេងទៀតពីអាហារ។ ការថយចុះបរិមាណវីតាមីន D ក្នុងឈាមអាចបណ្ដាលឲ្យកើតជំងឺគាំងបេះដូង និង លើសឈាមផងដែរ។ យើងអាចស្វែងរកវីតាមីន D មាននៅក្នុង ថ្លើមសត្វ ស៊ុតផ្នែកក្រហម សាច់ក្រហម ខ្លាញ់ត្រី និង ត្រីទឹកប្រៃ។
២.វីតាមីន B
វីតាមីន B មានមុខងារជួយទប់ស្កាត់ការកើនឡើងកម្រិត homocysteine ក្នុងសរសៃឈាម។ Homocysteine គឺជាអាស៊ីតអាមីណូមួយប្រភេទ ដែលមាននៅក្នុងសរសៃឈាម ប្រសិនបើបរិមាណ homocysteine កើនឡើងខ្ពស់នឹងប៉ះពាល់ដល់សរសៃឈាម និងបេះដូង ដូច្នេះវីតាមីន B គឺជាវីតាមីនសំខាន់បំផុត ក្នុងការបំបែក និងគ្រប់គ្រង អាស៊ីតមួយប្រភេទនេះមិនកើនឡើងខ្ពស់បាន។
យើងអាចស្វែងរកបានវីតាមីន B មាននៅក្នុងពពួកបន្លែស្ពៃ បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ ខាត់ណា សណ្ដែក ទ្រូងមាន់ និងប្រូខូលី។
៣.អាស៊ីតខ្លាញ់ អូមេហ្គា៣
អាស៊ីតខ្លាញ់អូមេហ្គា៣ អាចរកឃើញមានច្រើននៅ ក្នុងខ្លាញ់ត្រី ប្រេងអូលីវ បន្លែបៃតង និង គ្រាប់ធញ្ញជាតិ។ អូមេហ្គា ៣ មានមុខងារសំខាន់ច្រើនយ៉ាង ក្នុងនោះជួយគ្រប់គ្រងសម្ពាធឈាម និងសម្រួលចង្វាក់បេះដូងផងដែរ។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលមានផ្ទុកសារធាតុសំខាន់មួយនេះ អាចកាត់បន្ថយហានិភ័យប្រឈម ជំងឺបេះដូងដល់ទៅ ២៨% និងកាត់បន្ថយអត្រាស្លាប់ដោយជំងឺបេះដូងបាន ៥០%។ រាងកាយមិនអាចផលិតអាស៊ីតនេះរាងបានទេ ដូច្នេះត្រូវពឹងផ្អែកលើរបបអាហារប្រចាំថ្ងៃរបស់យើង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៤.ម៉ាញ៉េស្យូម
រ៉ែម៉ាញ៉េស្យូមជាសារធាតុសំខាន់ដែលបេះដូងមិនអាចខ្វះបាន ព្រោះថាសារធាតុមួយនេះ មានមុខងារគ្រប់គ្រងសម្ពាធឈាម មិនឲ្យឡើងខ្ពស់ពេក ទាបពេក និង កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ និងប្រឆាំងនឹងជំងឺក្រិនសរសៃឈាមផងដែរ។ ដូច្នេះ នេះជាផ្នែកមួយសំខាន់បំផុតសម្រាប់បេះដូង។
យើងអាចស្វែងរកបានសារធាតុសំខាន់មួយនេះក្នុងផ្លែឈើ ដូចជា ទំពាំងបាយជូរ ផ្លែចេក ផ្លែប៊ឺ ផ្លែគីវី និង គ្រាប់ធញ្ញជាតិផងដែរ។
[embed-health-tool-heart-rate]