មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។ ប៉ុន្ដែដឹងទេថា ម្ហូបទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងនៅថ្ងៃអនាគតផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ហេតុអ្វីបានជាអាហារខ្លាញ់ប៉ះពាល់ដល់សុខភាពបេះដូង?
ប្រភេទអាហារដែលបានចម្អិនដោយខ្លាញ់ ហើយជាប្រភេទខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ មិនថា ឆា ចៀន បំពងនោះទេ នឹងបង្កឲ្យអ្នកញ៉ាំប្រឈមកើនឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាម និងបណ្ដាលឲ្យប៉ះពាល់សរសៃឈាមផងដែរ។ មូលហេតុដែលបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមនោះព្រោះតែ កូលេស្ដេរ៉ុលដែលមានក្នុងសរសៃឈាមទាំងប៉ុន្មាននឹងប្រមូលផ្ដុំបន្ដិចម្ដងៗ រហូតវិវត្ដទៅជាកំណកខ្លាញ់ធ្វើឲ្យសរសៃឈាមប្រឈមរួមតួចប៉ះពាល់ដល់ចរន្ដឈាម។ ការណ៍នេះ សរសៃឈាមអាចវវិត្ដទៅជាជំងឺក្រិនសរសៃឈាម ដែលមូលហេតុចម្បងបំផុត ប៉ះពាល់ដល់សុខភាពបេះដូង។
តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលចម្អិនដោយខ្លាញ់ជាប្រចាំ មានហានិភ័យខ្ពស់កើត ជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ជំងឺគាំងបេះដូង បេះដូងខ្សោយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
មូលហេតុសំខាន់អាហារខ្លាញ់ប្រឈមកើតជំងឺគាំងបេះដូង
ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។ មូលហេតុនោះគឺដោយសារតែក្នុងសរសៃឈាមមានកំណកខ្លាញ់ច្រើន ធ្វើឲ្យស្ទះសរសៃឈាមមិនអាចដំណើការបានល្អ។ ហើយការកើតមានកំណកខ្លាញ់ក្នុងសរសៃឈាមច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារចម្អិនដោយខ្លាញ់សត្វនេះឯង។
ដូចគ្នាផងដែរ ស្របពេលដែលអត្រានៃការកើតមានជំងឺគាំងបេះដូងដោយសារកម្រិតកូលេស្ដេរ៉ូលក្នុងឈាមច្រើន នោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ប្រឈមកើតដូចគ្នា ពិសេសនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាម ផ្ដល់អុកស៊ីសែន និង សារធាតុចិញ្ចឹមដល់ខួរក្បាលគ្រប់គ្រាន់។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-heart-rate]