backup og meta

ប្រុសៗពិបាកនោម ឬនោមដាច់ៗ ប្រយ័ត្នកើតជំងឺរន្ធនោមត្បៀតតូច

ប្រុសៗពិបាកនោម ឬនោមដាច់ៗ ប្រយ័ត្នកើតជំងឺរន្ធនោមត្បៀតតូច

មិន​ថា​ប្រុស​មិន​ថា​ស្រី បើ​និយាយ​ពី​បញ្ហា​កើត​ឡើង​លើ​ប្រដាប់​បន្ត​ពូជ​ដូច​ជា​មាន​អារម្មណ៍​អៀនៗ មិន​សូវ​ហ៊ាន​ឲ្យ​អ្នក​ណា​ដឹង​ទេ សូម្បី​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក៏​មិន​ចង់​ដែរ។ សុខភាព​ប្រដាប់​បន្ត​ពូជ ដូច​នឹង​សុខភាព​ទូទៅ​ដែរ បើ​មិន​ថែ​ទាំ​បាន​ល្អ​ទេ ក៏​អាច​កើត​ជំងឺ​បាន​ដែរ ឧទាហរណ៍​ដូច​ជា​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​លើ​មនុស្ស​ប្រុស​ជា​ដើម។

[embed-health-tool-bmr]

​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជា​ធម្មតា បំពង់​បង្ហួរនោម​របស់​បុរស ជា​បំពង់​មូល ទន់ និង​អាច​រីក​រួម​បាន​ក្នុង​អំឡុង​ពេល​ដែល​យើង​បត់​ជើង​តូច។ ការ​រួម​ត្បៀត​តូច​របស់​បំពង់​ទឹក​នោម ជា​ការ​រួម​តូច​ទំហំ​នៃ​បំពង់​បង្ហួរនោម។ ជំងឺ​រន្ធ​នោម​ត្បៀត​តូច​របស់​បុរស​ៗ​អាច​កើត​ឡើង​បាន​ដោយ​សារ​មូលហេតុ​ដូច​ជា៖

  • រន្ធ​នោម​ត្បៀត​តូច​ពី​កំណើត ដែលជា​ករណី​កម្រ ព្រោះ​តែការ​បើក​មិន​ពេញលេញ​នូវ​សន្ទះ​ភ្នាស
  • រន្ធ​នោម​ត្បៀត​តូច​មក​ពី​កំហុស​បច្ចេកទេស ជា​ករណី​ដែល​ច្រើន​កើត​ឡើង​ជា​ញឹកញាប់ កើត​ឡើង​នៅ​ក្រោយ​ពេល ដាក់​សុង​ទឹក​នោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្ដាល​ឲ្យ​រហែក​ភ្នាស​ខាង​ក្នុង​របស់​បំពង់​បង្ហូរ​ទឹក​នោម
  • រន្ធ​នោម​ត្បៀត​តូច​ក្រោយ​ការ​ប៉ះ​ទង្គិច​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹក​នោម
  • រន្ធ​នោម​ត្បៀត​តូច​ក្រោយ​មាន​ការ​ឆ្លង​ជំងឺ រលាក​បំពង់​បង្ហូរ​ទឹក​នោម

គ្នា​យើង​ប្រុស​ៗ​អាច​ចំណាំ​មើល​រោគ​សញ្ញា​នៃ​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​នេះ​បាន​ដោយ​សញ្ញា​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ទឹក​នោម​ដូច​ជា ពិបាកនោម​ ទឹក​នោម​ហូរ​យឺត ហូរ​ដាច់ៗ ឬ​ស្រក់​តក់ៗ និង​ការ​ពិបាក​នោម​អាច​កើត​ឡើង​ភ្លាមៗ ឬ ដោយ​យឺតៗ រហូត​ដល់​នោម​លែង​ចេញ។

អត្ថបទគួរអាន៖

ផល​ពិបាក​នៃ​ជំងឺ​រន្ធ​នោម​ត្បៀត​តូច

ក្រោយ​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​រន្ធ​នោម​ត្បៀត​តូច ប្រុស​ៗ​ក៏​អាច​ជួប​ផល​ពិបាក​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

រលាក​ក្រពេញ​ប្រូស្តាត

– នោម​លែង​ចេញ

– រលាក​បំពង់​បង្ហូរ​ទឹកនោម

– ខ្សោយ​តម្រង​នោម។

រន្ធ​នោម​ត្បៀត​តូច​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Urethral stricture https://www.mayoclinic.org/diseases-conditions/urethral-stricture/symptoms-causes/syc-20362330#:~:text=A%20urethral%20(u%2DREE%2D,tract%2C%20including%20inflammation%20or%20infection.

Urethral Stricture Disease https://www.urologyhealth.org/urology-a-z/u/urethral-stricture-disease

Urethral Stricture in Men https://my.clevelandclinic.org/health/diseases/15537-urethral-stricture-in-men

កំណែ​ប្រែបច្ចុប្បន្ន

31/07/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

របបអាហារល្អៗ ជួយអ្នកខ្សោយតម្រងនោម បង្ការហានិភ័យសុខភាពផ្សេងៗ

គ្នាយើងអង្គុយ​ធ្វើការ​យូរ​ម៉ោង ងើប​ដើរ​ខ្លះ​​ កុំឲ្យប្រឈមជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 31, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម