ជំងឺថង់ប្រមាត់

ជំងឺថង់​ប្រមាត់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​ថង់​ប្រមាត់​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺថង់ប្រមាត់

៦សំណួរលម្អិតអំពីក្រួសក្នុងថង់ទឹកប្រមាត់ គ្នាយើងមិនគួរមើលរំលង!

ក្រួសក្នុងថង់ទឹកប្រមាត់គឺជាជំងឹមួយប្រភេទស្ដែងឡើងដោយការកកើតក្រួសតូចៗក្នុងប្រមាត់ អាចបង្កការរំខានដល់ការរស់នៅ។ ក្នុងស្ថានភាពដែលបរិមាណក្រួសកើនឡើង ហើយធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ហើយបណ្ដាលឲ្យស្ទះ នោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ខាងក្រោមជា​សំណួរចំនួន៦ ជុំវិញជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.តើថង់ទឹកប្រមាត់មានតួនាទីអ្វីខ្លះ? ថង់ទឹកប្រមាត់ជាសរីរាង្គមួយស្ថិតនៅក្រោមថ្លើម។ ថង់ទឹកប្រមាត់មានតួនាទីគ្រប់គ្រងទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយមានមុខងារជួយរំលាយអាហារក្នុងពោះវៀនតូច និង ជួយស្រូបយកពពួកខ្លាញ់ កូលេស្ដេរ៉ូល និង វីតាមីនផងដែរ។ [embed-health-tool-bmr] ២.ហេតុអ្វីបានជាមានក្រួសក្នុងថង់ទឹកប្រមាត់? មានកត្ដាជាច្រើនដែលបណ្ដាលឲ្យកកើតក្រសួងក្នុងថង់ទឹកប្រមាត់ដូចជា៖ ទឹកប្រមាត់មានផ្ទុកកូលេស្ដេរ៉ូលច្រើន ឬ សារធាតុ bilirubin កត្ដាហ្សែន ភាពយឺតយ៉ាវនៃដំណើរបញ្ជូនអាហារក្នុងពោះវៀនតូច ភាពមិនប្រក្រតីនៃការបញ្ចេញទឹកប្រមាត់ ក្រសួងក្នុងថង់ទឹកប្រមាត់មានច្រើនប្រភេទ ប៉ុន្ដែសម្បូរកើតច្រើនជាងគេមាន ២ប្រភេទប៉ុណ្ណោះដូចជា៖ Cholesterol gallstone៖ ជាប្រភេទក្រួសក្នុងថង់ទឹកប្រមាត់ដែលមានពណ៌លឿង និង បង្កឡើងដោយបរិមាណកូលេស្ដេរ៉ូលកើនឡើងច្រើន លាយជាមួយនឹងទឹកប្រមាត់។ Gallstone៖ ជាប្រភេទក្រួសមានពណ៌ត្នោតចាស់ ជាទូទៅកើតឡើងដោយការកើនឡើងសារធាតុ bilirubin ជាសារធាតុពណ៌លឿងម្យ៉ាងដែលថ្លើមបានបំបែកចេញពីកោសិកាគ្រាប់ឈាមក្រហម។ ការកើនឡើងបរិមាណសារធាតុនេះក្នុងទឹកប្រមាត់ ងាយកកើតក្រួសក្នុងថង់ទឹកប្រមាត់ខ្លាំងណាស់។ ៣.តើជំងឺគ្រួសក្នុងទឹកប្រមាត់អាចបង្ហាញរោគសញ្ញាដែរទេ? ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដំណាក់កាលដំបូង មិនអាចបញ្ហាញរោគសញ្ញានោះទេ ប៉ុន្ដែវានឹងបន្ដវិវត្ដច្រើនឡើងៗ។ អ្នកដែលកើតជំងឹនេះអាចចន្លោះពី ៥ទៅ ១៥ឆ្នាំ អាចមានអត្រាចន្លោះ២០ ទៅ ៣០% ដែលអាចបង្ហាញរោគសញ្ញា។ ប៉ុន្ដែប្រសិនបើ ក្រួសនោះធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ នឹងបង្ហាញរោគសញ្ញាភ្លាម ចន្លោះពី៣នាទី ទៅ […]

ស្វែងរក ជំងឺថង់ប្រមាត់

ជំងឺថង់ប្រមាត់

ពិតឬយ៉ាងណាដែលថាកាត់​ថង់​ទឹក​ប្រមាត់​ចេញងាយពុល​ចំណី​អាហារ?

កន្លង​ម​កមាន​មតិ​ជា​ច្រើន​តែង​តែ​លើក​ឡើង​ថា អ្នក​កាត់​​ថង់​ទឹក​ប្រមាត់ ងាយ​ពុល​ចំណី​អាហារ​ណាស់ ព្រោះ​​​បាត់​សរីរាង្គ​ជួយ​​សម្រួល​ការ​​​រំលាយអាហារ។ តើ​ករណី​ណាខ្លះ​តម្រូវ​ឲ្យ​កាត់​ថង់​ទឹក​ប្រមាត់​ចេញ​? អត់​ថង់​ទឹក​ប្រមាត់​ពិត​​ជា​អាច​ឲ្យ​យើង​ងាយ​ពុល​អាហារ​មែន​ឬយ៉ាងណា? បើ​តាម​ការ​ពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​កាត់ថង់​ទឹក​ប្រមាត់​ចេញ ថ្លើម​នៅ​តែ​បញ្ចេញ​ទឹក​ប្រមាត់​ទៅ​កាន់​ពោះវៀន​ដើម្បី​រំលាយ​អាហារ គ្រាន់​តែ​គ្មាន​ការ​បម្រុង​ទឹក​ប្រមាត់​ទុក​ប៉ុណ្ណោះ។ ឯ​ការ​ញ៉ាំ​ចំណី​អាហារ​ប្រព្រឹត្ត​ទៅ​ធម្មតា ពុំ​មាន​ការ​ពុល ឬ​ផល​ប៉ះពាល់​អ្វី​ទៀត​ផ្សេង​ឡើយ ព្រោះ​ថ្លើម​ជា​អ្នក​បញ្ចេញថង់​ទឹក​ប្រមាត់។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ថ្លើម និងថង់ទឹកប្រមាត់ ថង់​ទឹក​ប្រម៉ាត់​ជា​សរីរាង្គ​តូច​មួយ ស្ថិត​នៅ​ខាង​ស្តាំ​ពោះ ជាប់​នឹង​ថ្លើម ប្រវែង​ជា​មធ្យម ១០ សង់ទីម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវ​ទឹក​ប្រម៉ាត់ ដែល​ហូរ​ពី​ថ្លើម​ទៅ​ពោះវៀន។ ថង់​ទឹក​ប្រមាត់​ជា​កន្លែង​ផ្ទុក​ទឹក​ប្រមាត់​បម្រុង ដែល​បញ្ចេញ​ដោយ​ថ្លើម ជួយ​សម្រួល​បន្ថែម​ដល់​ការ​រំលាយ​អាហារ និង​សារធាតុ​ខ្លាញ់​មួយ​ចំនួន។ មាន​ករណី​មួយ​ចំនួន​តម្រូវ​ឲ្យ​យើង​កាត់​ថង់​ទឹក​ប្រមាត់​ចេញ ដូចជា ការ​រលាក​ថង់​ទឹក​ប្រមាត់ ឬ​ដុំ​ក្រួស មាន​ដុំសាច់​នៅ​ថង់​ទឹក​ប្រមាត់ និង​ជំងឺ​មហារីក​ថង់​ទឹក​ប្រមាញ់។ ករណី​កាត់ថត់​ទឹកប្រមាត់​ចោល អាច​បង្ក​ជា​ផលលំបាកមួយចំនួន​ដល់​រាងកាយ។ អាន៖ Gallbladder Pain (ចុកថង់ទឹកប្រមាត់) Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់) មូលហេតុមួយចំនួន​នេះ អាចបណ្តាលឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់ ហេតុអ្វីក្រួសក្នុងថង់ប្រមាត់ បង្កឲ្យរលាកលំពែងទៅវិញ? កាត់ថង់ទឹកប្រមាត់ចេញ បន្សល់​ផលវិបាក​មួយ​ចំនួន


ជំងឺថង់ប្រមាត់

Gallbladder Pain (ចុកថង់ទឹកប្រមាត់)

និយមន័យ១- អ្វី​ជា​​ជំងឺ​ចុក​ថង់​ទឹក​ប្រមាត់? ជា​ជំងឺ​បង្ក​ឲ្យ​ឈឺ​ចាប់​ខ្លាំង ​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​លើ​ថង់​ទឹកប្រមាត់។ មូលហេតុ​ធំៗ​នាំឲ្យ​ ​ឈឺ​ចុក​ខ្លាំង ​មាន​ដូច​ជា​ការ​ឈឺ​នៅ​ម្ដុំ​ថ្លើម​ពេល​មាន​​ការ​ប៉ះពាល់​លើ​បំពង់​ទឹកប្រមាត់ ​ការ​រលាកថង់ទឹក​ប្រមាត់ ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ​រលាក​លំពែង និង​រលាក​បំពង់​ទឹក​ប្រមាត់​តូចៗ​ជាដើម។ ២- កើតញឺកញាប់ដែរទេ? បើមានចម្ងល់​ពាក់ព័ន្ធ​ជំងឺ​នេះ គួរសាក​សួរ​គ្រូពេទ្យ​សម្រាប់ព័ត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគសញ្ញា​អាច​ប្រែប្រួល​ និង​ញោច​ឲ្យ​ឈឺ​ខ្លាំង​តាមរយៈ​ចំណី​ណា​មួយ​យើង​បាន​ញ៉ាំ។ អាការៈ ​ឈឺ​មាន​លក្ខណៈ ​ឈឺ​បាត់ៗ​ ឈឺ​ចុក​នៅ​ហ្នឹង​ ឬ​រាល​ដាល​ទៅ​ខ្នង អាស្រ័យ​លើ​កត្តា​បង្ក​របស់ជំងឺ។ ជា​ធម្មតា​បើ​យើង​មានជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ ​មិន​មាន​រោគសញ្ញា​ជាក់​ស្ដែង​នោះ​ទេ​ ប៉ុន្តែ​រោគ​សញ្ញា និង​មូលហេតុ ​អាច​កំណត់​បាន​តាមរយៈ​ទីតាំង​បង្ក​ឲ្យ​ការ​ឈឺ​ចាប់​ដូចជា៖ – ស្ទះ​បំពង់​ទឹក​ប្រមាត់៖ ឈឺ​ម្ដុំ​ថ្លើម​ដោយ​សារ​ការ​ស្ទះ​បំពង់​ទឹក​ប្រមាត់​ ធ្វើឲ្យឈឺ​ចុក​កើន​ឡើង​ភ្លាមៗ ​ផ្នែក​ពោះ​ខាង​ស្ដាំ ឬ​នៅ​ចុង​ដង្ហើម​ ពេល​ខ្លះ​អាច​រាល​ដាល​ទៅ​ខ្នងបង្ក​ទៅ​ជា​ចង្អោរ​ ឬ​ក្អួត​ជាដើម​ ហើយ​ការ​ឈឺ​ចាប់​នេះ​អាច​ធូរ​ស្រាល​វិញ​ប្រហែល​ពី​ ១-៥ ​ម៉ោង ​ឬ​ពេល​ខ្លះ​អាច​ឈឺមួយ​ថ្ងៃ​ពេញ​ក៏​មាន។ – រលាក​ថង់​ទឹក​ប្រមាត់​៖ បន្ទាប់​ពី​ស្ទះ​ អាច​មាន​ករណី​ឈឺ​ចុក​សៀត​ណែន​ខ្លាំង​ដូច​ខាង​លើ និង​ប្រែ​ទៅជា​បែក​ញើស​ ក្ដៅ​ខ្លួន​ ព្រឺ​ និង​ហើម​ពោះ​ ​ហើយ​ជាទូទៅ​ឈឺ​រយៈ​ពេល​យូរ ​ពិបាក​ទ្រាំ។ – រលាក​ប្រមាត់​៖​ ​អាការៈ​ដូច​រលាក​ថង់ទឹក​ប្រមាត់ ​ប៉ុន្តែ​ភាគ​ច្រើន​កើត​ឡើងនៅពេលយើង​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ ឬ​មាន​ជំងឺ​រលាក។ – រលាក​លំពែង៖ ​ដោយ​សារ​ផ្លូវ​បញ្ចេញ​រស់​លំពែង ​និង​ទឹក​ប្រមាត់​រត់​កាត់​គ្នា​ ពេល​មាន​ក្រួស ​អាច​ឲ្យ​មាន​ការ​ស្ទះ អាច​បង្ក​ឲ្យ​លំពែង​រលាក។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស