ថ្លើមគឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ។ ថ្លើមទទួលបន្ទុកក្នុងការ គ្រប់គ្រងកម្រិតគីមីក្នុងខ្លួន ដោយបំបែកជាតិពុល រក្សាលំនឹងជាតិខ្លាញ់ក្នុងឈាម និង ផលិតសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយបញ្ជូនតាមរយៈសរសៃឈាម។ នៅមានតួនាទីជាង៥០០ប្រភេទទៀតរបស់ថ្លើមដែលយើងមិនអាចរៀបរាប់អស់ ហើយទាំងនេះគូសបង្ហាញឲ្យដឹងច្បាស់ថា ថ្លើមពិតជាមានសារៈសំខាន់សម្រាប់រាងកាយ ដែលទាមទារឲ្យមានការថែរក្សាឲ្យបានល្អ។ យ៉ាងនេះហើយ ខាងក្រោមនេះមាន៧ចំណុចសំខាន់ៗ គួរអនុវត្ដដើម្បីរក្សាសុខភាពថ្លើម។
១.រក្សាតុល្យភាពទម្ងន់
ការរក្សារតុល្យភាពទម្ងន់ គឺជារឿងដែលចាំបាច់សម្រាប់សុខភាពថ្លើមដែលអាចជៀសផុតពីជំងឺផ្សេងៗបាន។ ក្នុងចំណុចនេះទាក់ទងទៅនឹងការបង្កើតទម្លាប់នៃការញ៉ាំអាហារ និងការគ្រប់គ្រងពេលវេលានៃការញ៉ាំឲ្យបានត្រឹមត្រូវ។ កាលណាដែលយើងមិនអាចគ្រប់គ្រងតុល្យភាពទម្ងន់បានល្អ ដូចជាការឡើងគីឡូជាដើម នោះថ្លើមនឹងប្រឈមនឹងបញ្ហាជំងឺខ្លាញ់រុំថ្លើម ដែលជាជំងឺងាយនឹងកើតឡើងបំផុត ប្រសិនជា យើងមិនអាចគ្រប់គ្រងតុល្យភាពទម្ងន់បាននោះទេ។
២.រក្សាតុល្យាភាពរបបអាហារ
ក្នុងការរក្សារបបអាហារឲ្យបានល្អ យើងគប្បីត្រូវស្វែងយល់ឲ្យបានច្បាស់ ពីការជ្រើសរើសរបបអាហារដែលគួរញ៉ាំ។ ជាក់ស្ដែងណាស់មានអាហារ មួយចំនួនធំ ដែលយើងគួជៀសវាង ទាំងនោះមានដូជា ប្រភេទអាហារសាច់ដែលមានកម្រិតកាឡូរីខ្ពស់ អាហារមានជាតិខ្លាញ់ឆ្អែត អាហារមានជាតិកាបូនអ៊ីដ្រាតចម្រាញ់ (ពពួកនំប៉័ង ផាស្ដារ) និង អាហារមានជាតិស្ករខ្ពស់។ សម្រាប់អាហារដែលគួរញ៉ាំ គឺមានដូចជា បន្លែផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ត្រីសាច់ ដែលចម្អិនបានឆ្អិនល្អ ជាពិសេសពពួកសាច់ក្រហម គួតែកំណត់ការញ៉ាំ មិនត្រូវឲ្យលើបរិមាណច្រើនពេកនោះទេ។ កត្ដាសំខាន់មួយទៀតគួរតែញ៉ាំទឹកឲ្យបានច្រើនផងដែរ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
៣.ការហាត់ប្រាណ
ការហាត់ប្រាណជាប្រចាំ ក៏អាចរួមចំណែកក្នុងការការពារសុខភាពថ្លើមរបស់យើងបានល្អផងដែ ព្រោះថា ការហាត់ប្រាណបានធ្វើឲ្យរាងកាយទាំងមូលមានសកម្មភាព វាអាចដុតរំលាយខ្លាញ់ triglycerides ដែលមាននៅក្នុងរាងកាយ ហើយបំប្លែងទៅជាថាមពល មិនត្រឹមតែប៉ុណ្ណោះក៏អាចកាត់បន្ថយជំងឺខ្លាញ់រុំថ្លើមបានមួយកម្រិត។
៤.កាត់បន្ថយជាតិអាល់កុល
ការកំណត់ការញ៉ាំគ្រឿងស្រវឹងកាន់តែតិច គឺជារឿងដែលល្អបំផុត សម្រាប់សុខភាព។ ជាក់ស្ដែង ជាតិអាល់កុលក្នុងស្រាបៀរ គឺអាចបង្កឲ្យមានជំងឺជាច្រើនប្រភេទប៉ះពាល់ដល់សុខភាពថ្លើម។ ការកាត់បន្ថយទម្លាប់នៃការញ៉ាំគ្រឿងស្រវឹង កាន់តែតិចគឺកាន់តែល្អ។ បន្ថែមពីនោះចំពោះគ្រឿងញៀនក៏ត្រូវតែជៀសវាង។
៥.កុំប្រើប្រាស់របស់ផ្ទាល់ខ្លួនរួម
ក្នុងន័យនេះ សំដៅទៅលើប្រភេទរបស់ប្រើប្រាស់មួយចំនួនដូចជា ច្រាស់ដុះធ្មេញ កន្ដ្រៃកាត់ក្រចក ឬឡាមកោរោម ជាដើម។ របស់ទាំងនេះអាចមានជាប់ជាមួយឈាម ឬសារធាតុរាវនៅលើដងខ្លួន ក៏ជាហេតុបង្កឲ្យមានការចម្លងមេរោគថ្លើមបានដែរ។ ការប្រុងប្រយ័ត្នចាប់ផ្ដើមពីចំណុចទាំងនេះ គឺជារឿងល្អបំផុតសម្រាប់សុខភាពរបស់យើង។
៦. ការរួមភេទដោយការពារ
ការរួមភេទដោយមិនបានការពារ ក៏ជាឱកាសនៃការឆ្លងមេរោគថ្លើមបាន ដូចជាមេរោគថ្លើមប្រភេទB និងប្រភេទC។ ក្នុងករណីនេះ ប្រសិនជាការរួមភេទជាមួយនឹងដៃគូច្រើន ឬដៃគូមិនធ្លាប់ស្គាល់ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ក៏ជាកត្ដាបង្កហារនិភ័យ មកកាន់យើង។ បន្ថែមពីនេះទៀត ត្រូវតែសម្អាតរាងកាយឲ្យបានស្អាតល្អជាមួយនឹងសាប៊ូ ក្រោយពេលរួមភេទជាមួយដៃគូ។
៧.ការចាក់វាក់សាំង
ការចាក់វាក់សាំងក៏ជាវិធីសាស្ដ្រចុងក្រោយហើយល្អផងដែរ ព្រោះវាអាចជួយការពារ ពីការឆ្លងមេរោគថ្លើមបាន ២ប្រភេទ គឺប្រភេទ A និង B ។
អត្ថបទគួរអាន៖
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
- ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!
- ការ៉ុត ល្អខ្លាំងអ៊ីចឹងសោះ មិនមែនចាស់ៗចេះតែនិយាយទេ!
- ផ្លែចេកមានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ
- ញ៉ាំឪឡឹកខែក្ដៅបំពេញជាតិទឹកបានល្អ តែនៅមានប្រយោជន៍ច្រើនទៀត
- “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
- អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
ចំណុចសំខាន់
១.រក្សាតុល្យភាពទម្ងន់
២.រក្សាតុល្យាភាពរបបអាហារ
៣.ការហាត់ប្រាណឲ្យបានទៀតទាត់
៤.កាត់បន្ថយជាតិអាល់កុល
៥.កុំប្រើប្រាស់របស់ផ្ទាល់ខ្លួនរួម
៦. ការរួមភេទដោយការពារ
៧.ការចាក់វាក់សាំង
[embed-health-tool-bmr]