រាកធម្មតា និងរាកមួលជាបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដូចគ្នា។ ចំពោះរោគសញ្ញាវិញ រាកធម្មតា និងរាកមួលមានលក្ខណៈស្រដៀងគ្នាមួយចំនួន ដូចជាចុកពោះ ចង្អោរ និងហើមពោះ។ ស្របពេលដែលការរាកធម្មតា ជាស្ថានភាពដែលលាមករាវខ្លាំង បញ្ហារាកមួលជាការឆ្លងមេរោគ ឬរលាកពោះវៀន ដែលអាចនាំឲ្យមានឈាមក្នុងលាមករាវ។
រោគសញ្ញានៃរាកធម្មតា និងរាកមួល
រាកធម្មតា
- លាមករាវ
- បន្ទោបង់ញឹកញាប់ និងភ្លាមៗ
- ចង្អោរ
- ចុកពោះ
រាកមួល
- ឈឺបន្ទោបង់ភ្លាមៗ
- លាមករាវ
- ចុកពោះ
- ក្អួត
- ចុកសាច់ដុំ
- គ្រុនក្តៅ
មូលហេតុបង្ក
មូលហេតុបង្កនៃរាកធម្មតា
ជាទូទៅ រាកធម្មតា អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន៖
- ប្រើប្រាស់ថ្នាំមួយចំនួន
- បញ្ហាប្រព័ន្ធរំលាយអាហារ
- ការឆ្លងប៉ារ៉ាស៊ីត
- ជំងឺរលាកពោះវៀនធំ
- អាហារមួយចំនួន
- ការព្យាបាលដោយកាំរស្មី
មូលហេតុនៃបញ្ហារាគមួល
ផ្ទុយនឹងការរាករូសធម្មតា រាកមួល បណ្តាលមកពីមេរោគ ឬបាក់តេរីដែលមាននៅក្នុងចំណីអាហារ។ ពពួកបាក់តេរីដែលបណ្តាលឲ្យរាកមួលរួមមាន Shigella, Salmonella, Escherichia coli និងCampylobacter។
វិធីបង្ការរាកធម្មតា និងរាកមួល
- ញ៉ាំទឹកស្អាត
- ញ៉ាំអាហារដែលឆ្អិនល្អ
- លាងសម្អាតដៃមុនពេលញ៉ាំអាហារ និងក្រោយបន្ទោបង់រួច។
គន្លឹះដោះស្រាយបញ្ហារាកធម្មតា និងរាកមួល
- ញ៉ាំទឹកឲ្យបានច្រើន
- ញ៉ាំអាហារដែលមានជាតិProbiotics ដើម្បីប្រឆាំងនឹងបាក់តេរី ដូចជាសូកូឡាពណ៌ខ្មៅ ទឹកដោះគោជូរ
- ជៀសវាងញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
[embed-health-tool-heart-rate]
ពេលណាគួរទៅជួបគ្រូពេទ្យ?
មិនថាគ្នាយើងមានអាការៈរាកធម្មតា ឬរាកមួលនោះទេ ក្នុងករណីដែលយើងមានរោគសញ្ញាទាំងនេះ គួរទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ។
- ឈឺពោះធ្ងន់ធ្ងរ
- ក្តៅខ្លួនខ្លាំង
- រាករូសច្រើនជាង២ ទៅ៣ថ្ងៃ
- មានអាការៈដូចជាស្ងួតមាត់ និងធីងធោង។
- ទឹកនោមមានពណ៌ក្រមៅ និងមានក្លិនខ្លាំង។
ចំណុចសំខាន់
វិធីបង្ការរាកធម្មតា និងរាកមួល
- ញ៉ាំទឹកស្អាត
- ញ៉ាំអាហារដែលឆ្អិនល្អ
- លាងសម្អាតដៃមុនពេលញ៉ាំអាហារ និងក្រោយបន្ទោបង់រួច។
អត្ថបទគួរអាន៖
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង