អ្នកដែលមានជំងឺថប់បារម្ភ អាចនឹងពិបាកគេងលក់ស្កប់ស្កល់នៅពេលយប់ ដោយសារតែខួរក្បាលធ្វើការមិនឈប់ និងគិតអំពីរឿងរ៉ាវផ្សេងៗកាលពីអតីតកាល ឬព្រួយបារម្ភថាអាចនឹងមានរឿងអាក្រក់កើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ពិតណាស់ ទោះបីជាយើងមិនអាចបញ្ឈប់គំនិតទាំងនេះបានទាំងស្រុងយ៉ាងណាក្ដី ក៏យើងអាចកាត់បន្ថយអានុភាពរបស់វាបានខ្លះដែរ ដោយជៀសវាងធ្វើរឿងរ៉ាវខាងក្រោមនេះនៅពេលយប់។
១. ជជែកជាមួយនឹងមិត្តភក្ដិ
ជាទូទៅ យើងនឹងមានអារម្មណ៍រំភើបរីករាយនៅពេលដែលបានជជែកគ្នាលេងជាមួយនឹងមិត្តភក្ដិនៅពេលយប់។ ប៉ុន្តែ ការពិតទៅ ភាពរំភើប និងការថប់បារម្ភមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយសូម្បីតែអារម្មណ៍វិជ្ជមាន ក៏អាចនាំឲ្យមានភាពរំជើបរំជួលដូចគ្នា ដែលចំណុចនេះអាចធ្វើឲ្យការថប់បារម្ភរបស់យើងកាន់តែអាក្រក់ទៅៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. ប្រើប្រាស់បណ្តាញសង្គម
ទន្ទឹមនឹងនេះដែរ ការលេងFacebook, Instagram ឬ Twitter អាចជំរុញឲ្យមានការភ័យខ្លាចក្នុងការខកខានរឿងរ៉ាវរំភើបដែលកំពុងកើតឡើងនៅកន្លែងណាមួយ ឬមានអារម្មណ៍សោកសៅនៅពេលដែលឃើញជីវិតរបស់អ្នកដទៃ ឬមិត្តភក្ដិពោរពេញទៅដោយក្ដីរីករាយ ស្របពេលដែលជីវិតខ្លួនឯងជួបតែរឿងអាប់អួហូតមក។
[embed-health-tool-bmi]
៣. ជៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន
មួយវិញទៀត ការញ៉ាំកាហ្វេ តែ ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីនណាមួយ អាចនឹងធ្វើឲ្យយើងគេងមិនលក់រហូតដល់រំលងអធ្រាត្រក៏មាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺថប់បារម្ភ គឺកាន់តែយ៉ាប់យ៉ឺនទ្វេដង។ ហេតុនេះហើយ យើងមិនគួរញ៉ាំភេសជ្ជៈប្រភេទនេះ នៅកៀកម៉ោងគេងឡើយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៤. បង្ខំខ្លួនឯងឲ្យឆាប់គេងលក់
នៅពេលដែលគេងមិនលក់ យើងតែងតែព្យាយាមបង្ខំខ្លួនឯងឲ្យឆាប់គេងលក់ ហើយការធ្វើបែបនេះកាន់តែនាំឲ្យយើងមានអារម្មណ៍អន្ទះអន្ទែងខ្លាំងឡើង។ ដូចនេះ ដើម្បីជៀសវាងដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងជ្រុល យើងគួរងាកមកស្ដាប់តន្ត្រីដែលជួយឲ្យអារម្មណ៍ស្ងប់ល្អជំនួសវិញ។
ចំណុចសំខាន់
- ជជែកជាមួយនឹងមិត្តភ័ក្តិ
- ប្រើប្រាស់បណ្តាញសង្គម
- ជៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន
- បង្ខំខ្លួនឯងឲ្យឆាប់គេងលក់