ពេលខ្លះសម្ពាធការងារធ្វើឲ្យយើងមានអារម្មណ៍មិនល្អ និងអាចជះកំហឹងទៅកាន់ដៃគូដោយមិនដឹងខ្លួន។ ស្រដៀងគ្នានេះដែរ ប្រសិនបើយើងមានបញ្ហាជាមួយដៃគូ យើងប្រហែលជាពិបាកផ្ចង់ស្មារតីក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពណាស់។ ដូច្នេះហើយ ដើម្បីជួយឲ្យជីវិតស្នេហា និងការងារមានភាពរលូនទៅមុខក្នុងពេលដំណាលគ្នា យើងគួរចេះតិចនិកទាំង៤នេះ។
១. និយាយជាមួយដៃគូ
ជំហានដំបូង យើងគួរជជែកគ្នាឲ្យបានច្បាស់លាស់ ដោយមានភាពស្មោះត្រង់ និងមិនលាក់លៀម ពីព្រោះថាឥរិយាបថខ្លះរបស់ដៃគូម្ខាង អាចបង្កជាបញ្ហាស្រ្តេស ថប់បារម្ភ ឬទុក្ខកង្វល់ដល់ដៃគូម្ខាងទៀត។ មួយវិញទៀត គ្នាយើងគួរចាំថា ទោះបីជាយើងជិតស្និទ្ធគ្នាយ៉ាងណាក៏ដោយ ដៃគូរបស់យើងក៏មិនអាចទាយដឹងចិត្តយើងច្បាស់១០០%ដែរ ហេតុនេះហើយ មានតែការជជែកគ្នាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. សង្កេតពីសុខទុក្ខរបស់ដៃគូ
នៅពេលដែលការងាររវល់ខ្លាំង យើងអាចធ្វេសប្រហែសមិនយកចិត្តទុកដាក់នឹងដៃគូរបស់ខ្លួន ដែលចំណុចនេះអាចធ្វើឲ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ។ អីចឹងហើយ គ្នាយើងគួរចាប់ផ្ដើមសង្កេតមើលនិងស្វែងយល់ពីអារម្មណ៍ដៃគូ ព្រមទាំងគាំទ្រ ក៏ដូចជាលើកទឹកចិត្តដៃគូជាញឹកញាប់។
៣. និយាយពីគោលបំណងរួម
ពិតណាស់ យើងម្នាក់ៗមានបំណងប្រាថ្នាខុសៗគ្នា ដោយអ្នកខ្លះចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឯខ្លះទៀតចង់ជោគជ័យនឹងអាជីពការងារ។ ថ្វីត្បិតតែមិនមានជម្រើសមួយណាខុស ឬត្រូវក៏ដោយ យើងគួរតែស្វែងយល់ពីអ្វីដែលជំរុញលើកទឹកចិត្តយើង និងដៃគូ ដោយស្វែងរកចំណុចរួមមួយ។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៤. ផ្ដល់ក្ដីស្រលាញ់
ទន្ទឹមនឹងនេះដែរ យើងគួរផ្ដល់ក្ដីស្រលាញ់ទៅឲ្យដៃគូ ជាមួយនឹងការសរសើរ ឬការសម្រាកលំហែ ព្រមទាំងចំណាយពេលជាមួយគ្នាតាមដែលអាចធ្វើបាន។ សកម្មភាពតូចតាចទាំងនេះ អាចជាការបង្ហាញក្ដីស្រលាញ់ និងអាចរក្សាទំនាក់ទំនងល្អជាមួយនឹងដៃគូថែមទៀតផង។