backup og meta

ទម្លាប់​ប្រចាំថ្ងៃ ​​៤​​ យ៉ាង ជួយ​ឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​រីករាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងចិត្ត

ទម្លាប់​ប្រចាំថ្ងៃ ​​៤​​ យ៉ាង ជួយ​ឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​រីករាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងចិត្ត

ពិត​ណាស់​ បញ្ហា​​ថប់​បារម្ភ បាក់​ទឹក​ចិត្ត និង​ស្រ្តេស​តែងតែ​កើត​មាន​ជា​ញឹកញាប់​​នៅ​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ​របស់​ស្រី​ៗ​យើង​ ។ ប៉ុន្តែ ក៏​មាន​គ្នា​យើង​មួយ​ចំនួន​​​អាច​ទទួល​បាន​សុខភាព​ល្អ និង​មាន​ភាព​រីករាយ​ជា​រៀង​​រាល់​ថ្ងៃ​ផង​ដែរ​។​ តើ​យើង​គួរ​អនុវត្ត​ទម្លាប់​ប្រចាំថ្ងៃ​បែប​ណា​ ដើម្បី​​ឲ្យ​ខ្លួន​មាន​ភាព​រីករាយ​​ ព្រម​ទាំង​មាន​សុខភាព​ល្អ​ទៀត​នោះ​?

១. យក​ចិត្ត​ទុក​ដាក់​​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​

​​នៅ​ពេល​ដែល​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​​ និង​​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ យើង​នឹង​អាច​ទទួល​បាន​ក្ដី​សុខ​ពេញលេញ ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ភាព​រីករាយ​ដូច​គ្នា។​ ​ដូច្នេះ​ហើយ​ ចូរ​ធ្វើ​សមាធិ​រយៈពេល​​​ពីរ​បី​នាទី​ក្រោយ​​ភ្ញាក់​ពី​គេង​។ បន្ថែម​ពី​នេះ យើង​គួរញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ទៀងទាត់​ ក៏​ដូចជា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​។

២. ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​

​ជាក់​ស្ដែង ស្រី​ៗ​យើង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ទាំង​នៅ​កន្លែង​​ធ្វើ​ការ​ និង​នៅ​ផ្ទះ​។ ថ្វី​ត្បិត​តែ​ការងារ​មមាញឹក​ច្រើន​ ប៉ុន្តែ​ស្ត្រី​ដែល​មាន​ភាព​រីករាយ​ និង​មាន​សុខភាពល្អ​ មិន​ដែល​ភ្លេច​ធ្វើ​កិច្ចការ​ទាំង​នោះ​ឡើយ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​ ​ដូចជា​ស្ដាប់​តន្ត្រី លេង​​ផ្គុំ​ពាក្យ​ រាំ រៀន​ជំនាញ​ថ្មី សុទ្ធ​តែ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​ចងចាំ​បាន​ល្អ ក្រោយ​អាយុ​៤០​ឆ្នាំ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៣. ធ្វើ​លំហាត់​ប្រាណ​

ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ដែល​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូបរាង​កាយ​​តែងតែ​ហាត់​ប្រាណ​ជា​ប្រចាំ​។​ លំហាត់​ប្រាណ​ផ្សេង​ៗ​ដូចជា​ការ​ហែល​ទឹក​ ជិះ​កង់​ ឬ​រត់​ត្រឹក​ៗ សុទ្ធ​តែ​មាន​សារប្រយោជន៍​​ដល់​អស្ចារ្យ​ចំពោះ​​សុខភាព​។

ទម្លាប់ល្អ

គួរ​អាន៖

​​​​​​​​៤. សើច​ខ្លាំង​ៗ និង​គេង​ស្កប់ស្កល់​

ទោះ​បី​ជា​​​យើង​ប្រឈម​នឹង​ស្រ្តេស ក៏​ដូចជា​បញ្ហា​ផ្សេង​យ៉ាង​ណា​ក៏​ដោយ​ ស្ត្រី​ដែល​មាន​សុខភាព​ល្អ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​​នៅ​តែ​អាច​សើច​យ៉ាង​រីករាយ​​។ ​ជាមួយ​គ្នា​នេះ​ដែរ ការ​គេង​ស្កប់ស្កល់​អាច​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​​ពេញ​មួយ​ថ្ងៃ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរគេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ចំនួន ​៧​ម៉ោង​ក្នុង​មួយ​យប់​ ទើប​ជា​ការ​ប្រសើរ​។

ចំណុចគួរចងចាំ

បញ្ហា​ថប់​បារម្ភ បាក់​ទឹកចិត្ត ឬ​ស្ត្រេស​សុទ្ធ​តែ​​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ស្រី​ៗ​យើង​។ យ៉ាង​ណា​មិញ បើ​ស្រី​ៗ​យើង​ចង់​ទទួល​បាន​សុខភាព​ល្អ និង​មាន​រីករាយ​ជា​រៀង​រាល់​ថ្ងៃ គប្បី​អនុវត្ត​ទម្លាប់​មួយ​ចំនួន​ដូច​ខាងក្រោម​៖
១. យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​
២. ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​
៣. សើច​ខ្លាំងៗ និង​គេង​ស្កប់ស្កល់​
៤. ធ្វើ​លំហាត់​ប្រាណ​
 

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​International Day of Happiness – 5 everyday habits of happy women

https://www.thehealthsite.com/photo-gallery/body-mind-soul-everyday-habits-of-a-healthy-and-happy-woman-0216-372544/wellness-habits-of-a-healthy-and-happy-woman-ths-372552/

The 12 Habits Of Incredibly Happy Women

https://www.careergirldaily.com/12-habits-of-happy-women/

5 Habits Of Happy, Healthy Women

https://www.huffpost.com/entry/5-habits-of-happy-healthy_b_12983718

Five Daily Habits to Keep you Motivated and Happy

https://myselflovesupply.com/blogs/blog/five-daily-habits-to-keep-you-motivated-and-happy

Everyday Habits That Add Years to Your Life, Say Experts

https://www.eatthis.com/news-everyday-habits-adding-years-experts/

កំណែ​ប្រែបច្ចុប្បន្ន

08/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ

ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ​ផ្លូវចិត្តកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម