ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅលើបញ្ហាផ្លូវអារម្មណ៍ មានពិបាកចិត្តជាប់រហូត បាត់បង់ចំណង់ចំណូលចិត្តជាដើម។ បាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar មិនអាចបែងចែកដាច់ថាខុសគ្នា រវាងជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ ផ្សេងគ្នាបានទេ ដែលគេសំដៅលើដំណាក់កាលអារម្មណ៍ទៅលើទំនាក់ទំនងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចំនួន ២ មានបាក់ទឹកចិត្ត និងឡប់សតិ។ មួយវិញទៀត ជំងឺបាក់ទឹកចិត្ត Unipolar មានតែសញ្ញាធ្លាក់ចុះផ្លូវអារម្មណ៍ ឬក៏សញ្ញាអារម្មណ៍អវិជ្ជមានប៉ុណ្ណោះ។
យ៉ាងណា ជំងឺបាក់ទឹកចិត្តត្រូវបានសមាគមវេជ្ជសាស្ត្រស្វែងយល់បានច្រើន ជួយឲ្យងាយស្រួលព្យាបាល តាមរយៈការប្រើប្រាស់ថ្នាំ និងព្យាបាលតាមការនិយាយចេញនូវបញ្ហា។
ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ជាជំងឺផ្លូវចិត្ត មួយក្នុងចំណោមជំងឺផ្លូវចិត្ត ឧស្សាហ៍កើតញឹកញាប់បំផុត អង្គការសុខភាពពិភពលោក បានចេញផ្សាយកាលឆ្នាំ២០១០ ថាជំងឺបាក់ទឹកចិត្ត បានឈរនៅលើជំងឺផ្លូវចិត្តផ្សេងទៀតដែលឧស្សាហ៍កើតបំផុត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
១.រោគសញ្ញាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរមានអ្វីខ្លះ?
សញ្ញាទូទៅជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ មានដូចជា៖
– អារម្មណ៍ពិបាកចិត្ត សោកសៅ ចង់តែយំ គ្មានអ្វីក្នុងខ្លួន អស់សង្ឃឹមខ្លាំង
– ខឹងខ្លាំងភ្លាមៗ មួម៉ៅ ធុញថប់សូម្បីតែរឿងបន្តិចបន្តួច
– បាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពធ្វើឲ្យសប្បាយចិត្ត ដូចជា រួមភេទ លេងកីឡា
– មានបញ្ហាការគេង ដូចជា គេងមិនលក់ ឬគេងច្រើនខុសប្រក្រតី
– ឆាប់អស់កម្លាំង គ្មានថាមពលក្នុងខ្លួន សូម្បីតែការងារតិចតួច
– លែងចង់ញ៉ាំអាហារ ស្រកទម្ងន់ ឬញ៉ាំច្រើនពេក ឡើងទម្ងន់។
– ថប់បារម្ភ ឡេះឡះ មិនសុខក្នុងខ្លួន។
– គិតយឺត និយាយមួយៗ កាយវិការ ក៏យឺតៗ
– មានអារម្មណ៍ថាខ្លួនគ្មានតម្លៃ គ្មានបានការ ឬមានអារម្មណ៍ថាខ្លួនឯងមានកំហុសក្នុងរឿងអតីតកាល បន្ទោសខ្លួនឯង
– ពិបាកក្នុងការគិត មិនសូវយកចិត្តទុកដាក់ ពិបាកសម្រេចចិត្ត និងចងចាំរឿងរ៉ាវមិនល្អផ្សេងៗ
– មានគំនិតចង់ស្លាប់ញឹកញាប់ ឬប៉ុនប៉ងសម្លាប់ខ្លួនឯង
– មានបញ្ហាសុខភាពគ្មានមូលហេតុ ដូចជា ឈឺខ្នង ឬឈឺក្បាល។
បើមានអារម្មណ៍ថាខ្លួនបាក់ទឹកចិត្ត យើងគួរទាក់ទងទៅគ្រូពេទ្យ ឬអ្នកជំនាញខាងផ្លូវចិត្ត ឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន។ បើស្ទាក់ស្ទើរមិនហ៊ានទៅជួបពេទ្យ យើងគួររកមិត្តភក្តិ សមាជិកគ្រួសារ ឬមនុស្សយើងទុកចិត្ត ដើម្បីនិយាយជាមួយ។ បើមានសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់គ្នាមានរោគសញ្ញាដូចគ្នាទាំងអស់នោះទេ។ ចាំបាច់ត្រូវពិភាក្សាជាមួយគ្រូពេទ្យពីស្ថានភាពយើងផ្ទាល់។
[embed-health-tool-bmi]
២.មូលហេតុបង្កឲ្យមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ?
គេនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់ពាក់ព័ន្ធជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនៅឡើយទេ។ ប៉ុន្តែមានកត្តាមួយចំនួនជាប់ទាក់ទងជាមួយជំងឺនេះដូចជា៖
– ភាពខុសគ្នាផ្នែកជីវសាស្ត្រ៖ បើយើងមានជំងឺនេះ តែងមានការប្រែប្រួលក្នុងខួរក្បាល ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ។ យ៉ាងនេះ កត្តានេះនៅតែត្រូវគេជឿថាមូលហេតុបង្កមួយ។
– ធាតុគីមីក្នុងខួរក្បាល៖ (Neurotransmitters) ជាធាតុគីមីក្នុងខួរក្បាល ដើរតួនាទីសំខាន់ក្នុងជំងឺបាក់ទឹកចិត្តនេះ។ ការស្រាវជ្រាវថ្មីៗបង្ហាញថា ការផ្លាស់ប្តូរដំណើរការ និងការប៉ះពាល់ដល់ធាតុគីមី Neurotransmitters ទាំងនេះ រួមទាំងរបៀបដែលសារធាតុគីមីមានទំនាក់ទំនងជាមួយប្រព័ន្ធប្រសាទណឺរ៉ូន សុទ្ធតែពាក់ព័ន្ធនឹងភាពនឹងនររបស់អារម្មណ៍ដែលមានតួនាទីសំខាន់ធ្វើឲ្យកើត ក៏ដូចជាការព្យាបាលជំងឺនេះតែម្តង។
ការផ្លាស់ប្តូរលំនឹងអ័រម៉ូន ក៏អាចភ្ញោច និងបង្កជំងឺនេះបានដែរ។ ការផ្លាស់ប្តូរអ័រម៉ូ អាចបណ្តាលមកពីការមានផ្ទៃពោះ ប៉ុន្មានអាទិត្យ ឬអាចប៉ុន្មានខែក្រោយសម្រាលកូន បញ្ហាក្រពេញទីរ៉ូអ៊ីត ការអស់រដូវ និងស្ថានភាពជំងឺជាច្រើនទៀត។
– កត្តាតំណពូជ៖ ជំងឺនេះ កើតឡើងញឹកញាប់លើអ្នកមានសាច់ញាតិបងប្អូន កំពុងកើត ឬធ្លាប់មាន ជំងឺបាក់ទឹកចិត្តប្រភេទនេះ។ ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ហ្សែនក៏អាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តនេះបានដែរ។
៣.កត្តាប្រឈមជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ?
កត្តាប្រឈមមានដូចជា៖
– មានចរិតគ្មានទំនុកចិត្តលើខ្លួនឯង ចរិតពឹងពាក់អ្នកដទៃច្រើនពេក បន្ទោសខ្លួនឯងច្រើន ទុទ្ទិដ្ឋិនិយម។
– ធ្លាប់ជួបហេតុការណ៍រន្ធត់ ដូចជា អំពើហឹង្សា ការរំលោភ ការស្លាប់ បាត់បង់មនុស្សជាទីស្រលាញ់ ឬបញ្ហាលុយកាក់ជាដើម។
– ប្រវត្តិគ្រួសារ ធ្លាប់មានសាច់ញាតិមានជំងឺធ្លាក់ទឹកចិត្ត ជំងឺប្រែប្រួលអារម្មណ៏ពីរផ្សេងគ្នា ញៀនស្រា ឬសម្លាប់ខ្លួន។
– ស្រលាញ់ភេទដូចគ្នា ស្រលាញ់ទាំងពីរភេទ ឬវះកាត់ប្តូរភេទ បញ្ហាការលូតលាស់ប្រដាប់ភេទដែលមិនច្បាស់ថាខ្លួនជាប្រុស ឬជាស្រី (intersex) សុទ្ធតែស្ថិតក្នុងការប្រឈម។
– មានប្រវត្តិជំងឺផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ ទាក់ទងនឹងការញ៉ាំអាហារ ឬធ្លាប់ជួបហេតុការណ៍រន្ធត់ណាមួយ (PTSD)។
– ញៀនស្រា ឬញៀនថ្នាំ
– មានជំងឺធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ដូចជា មហារីក ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូងរាំរ៉ៃ។
– ថ្នាំមួយចំនួន ដូចជា ថ្នាំលើសឈាម ឬថ្នាំងងុយដេក (សូមពិគ្រោះជាមួយគ្រូពេទ្យ មុននឹងឈប់ប្រើថ្នាំ)។
អត្ថបទគួរអាន៖
- តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់ជួបកន្លងមក
- ក្លិនពីរុក្ខជាតិទាំង ៤ នេះអាចកាត់បន្ថយភាពតានតឹងបាន
- គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !
- ស្តាប់តន្រ្តី ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- ដឹងតិចនិកនេះ អាចជួយទប់កំហឹងមិនឲ្យចេះតែបញ្ចេញដាក់អ្នកផ្សេងងាយៗ
- ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង