backup og meta

ត្រូវរៀន​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ បើ​មិន​ចង់​ជួប​បញ្ហា​ផ្លូវ​ចិត្ត

ត្រូវរៀន​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ បើ​មិន​ចង់​ជួប​បញ្ហា​ផ្លូវ​ចិត្ត

យើង​រាល់​គ្នា​កើត​មក​ តែ​ង​តែ​មាន​សេចក្ដី​ស្រលាញ់​ មិន​ថា​ក្ដី​ស្រលាញ់​​ចំពោះ​ឪពុក​ម្តាយ​ បងប្អូន​ មិត្ត​ភក្តិ​ ឬ​ដៃគូ​ស្នេហា​នោះ​ទេ​។ ប៉ុន្តែ​ មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា​ មាន​មនុស្ស​ម្នាក់​ទៀត​ ដែល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​​ នោះ​គឺ​ខ្លួន​យើង​តែម្ដង​​។

នៅ​ពេល​ដែល​​យើង​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង យើង​នឹង​មើល​ឃើញ​​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​​​ ​មាន​ថាមពល​​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ក្លៀវក្លា​ ព្រម​ទាំង​​មាន​គំនិត​សុទិដ្ឋិនិយម​​ថែមទៀត​ផង។​ ផ្ទុយ​ទៅ​វិញ​ ការ​មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ ​តែងតែ​ធ្វើ​ឲ្យ​យើង​គិត​ច្រើន​អសកម្ម​ ព្រមទាំង​អាច​កើត​​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។​​

ដូចនេះ​ ​ចូរ​ចាប់​ផ្ដើម​ស្រលាញ់​ខ្លួនឯង​ តាម​វិធី​ងាយ​ៗ​ទាំង​៧នេះ​៖

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

​​​​​​​​​.ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ

នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​​អ្នក​ដទៃ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ប៉ុន្តែ​ ការ​ធ្វើ​បែប​នេះ​ ​ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ​។ យ៉ាងណា​មិញ​ វា​មិន​មាន​ប្រយោជន៍​នោះ​ទេ ដែល​ធ្វើ​ការ​ប្រៀបធៀប​បែប​នេះ​ ទាំង​ដែល​​នៅ​លើ​ភព​ផែន​ដី​នេះ​ ​​ពុំ​មាន​អ្នក​ទី​ពីរ​ដែល​​ជា​យើង​នោះ​ឡើយ​​។​

. កុំ​ខ្វល់​នឹង​គំនិត​អ្នក​ដទៃ

ជាមួយ​គ្នា​នេះ​ដែរ​ យើង​​មិន​គួរ​ខ្វល់​ពី​អ្វី​ដែល​សង្គម​គិត​ ឬ​រំពឹង​មក​លើ​យើង​​ពេក​ទេ​។​ យើង​​មិន​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​រីករាយ​ឡើយ​។ តាមពិត​ ការ​គិត​បែប​នេះ ​គឺ​ជា​រឿង​​ដែល​ខ្ជះខ្ជាយ​ពេល​វេលា​ និង​បង្អាក់​ដំណើរ​របស់​យើង​​ប៉ុណ្ណោះ​។​

វិបត្តិផ្លូវចិត្ត

. កុំ​ខ្លាច​នឹង​​បង្កើត​កំហុស​​

គ្មាន​អ្នក​ណា​ម្នាក់​ដែល​កើត​មក​ល្អ​គ្រប់​ដប់​នោះ​ទេ​ អ្នកណា​ក៏​ចេះ​មាន​កំហុស​ដែរ​។ ដូចនេះ​ កុំ​រឹត​ខ្លួន​ឯង​តឹង​ពេក​ យើង​​អាច​បង្កើត​កំហុស​ និង​រៀន​ពី​វា​បាន​។

. តម្លៃ​មនុស្ស​​​មិន​ស្ថិត​នៅ​លើ​រូបរាងកាយ​ឡើយ

ចូរ​ចាំ​ថា​ យើង​មាន​តម្លៃ​ ពី​ព្រោះ​យើង​​ជា​ខ្លួន​យើង​​ មិន​មែន​ដោយ​សារ​តែ​​រូប​រាង​កា​យ​​ខាងក្រៅ​របស់​យើង​ឡើយ​។​ ចូរ​ស្លៀកពាក់​អ្វី​ដែល​យើង​​គិត​ថា​មាន​ទំនុក​ចិត្ត ស្រួល​ខ្លួន​ និង​ធ្វើ​ឲ្យ​យើង​​រីករាយ​។

. កុំ​ខ្លាច​ដោះ​លែង​មនុស្ស​មិន​ចម្រើន​

ហេតុអ្វី​បាន​ជា​​យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​មនុស្ស​ខ្លះ​ដែល​ចូល​មក​ក្នុង​ជីវិត​យើង​ ​ហើយ​នាំ​យើង​ទៅ​រក​ក្តី​វិនាស​ ទុក្ខ​ព្រួយ​ និង​បញ្ហា​ជា​ច្រើន​នោះ​?។​ អ្នក​ទាំង​នោះ​​ពុំ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​យើង​ឡើយ​ ដូច​នេះ​ ដល់​ពេល​ដែល​យើង​គួរ​ដើរ​ចេញ​ហើយ​ ដើម្បី​កុំ​ឲ្យ​កាន់​តែ​ឈឺ​ចាប់​ជាង​នេះ​។

​​. ជឿ​ជាក់​លើ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង

យើង​តែងតែ​​​សង្ស័យ​លើ​ខ្លួនឯង​ និង​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ ​ទាំង​ដែល​យើង​ដឹង​ច្បាស់​ថា​ វា​ជា​រឿង​​​ល្អ​បំផុត​ទៅ​ហើយ​​។ ចូរ​ចាំ​ថា អារម្មណ៍​របស់​យើង​​មិន​សូវ​ខុស​ឡើយ​ ពី​ព្រោះ​យើង​ស្គាល់​ខ្លួន​ឯង​​ច្បាស់​ជាង​អ្នកណា​ៗ​​ទាំង​អស់​។​

[embed-health-tool-heart-rate]

. គិត​ដល់​​ខ្លួន​ឯង​ជា​​មុន

ស្រី​ៗ​យើង​​ខ្លះ​ ស៊ាំ​នឹង​ការ​ផ្ដល់​អាទិភាព​ដល់​អ្នក​ដទៃ​​ជាមុន​។​ ទោះ​បី​ជា​មាន​ពេល​វេលា​ និង​ទីកន្លែង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​បែប​នេះ​ក្តី ប៉ុន្តែ​យើង​​មិន​គួរ​ធ្វើ​វា​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ ​​​ដែល​បំផ្លាញ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​អារម្មណ៍​របស់​យើង​​ឡើយ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/13-self-love-habits-every-woman-needs-to-have#10.-Feel-pain-and-joy-as-fully-as-you-can

Self-Love Habits Every Woman Should Practice

https://www.grace.health/post/self-love-habits-every-woman-should-practice

34 Ways to Practice Self-Love and Be Good to Yourself

https://www.lifehack.org/articles/communication/30-ways-practice-self-love-and-good-yourself.html

Self-Love: Why It’s Important and What You Can Do To Love Yourself

https://health.clevelandclinic.org/self-love

កំណែ​ប្រែបច្ចុប្បន្ន

15/07/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​

ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 15

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម