បញ្ហាសួតផ្សេងទៀត

បញ្ហា​សួតផ្សេង​ទៀត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​សួត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាសួតផ្សេងទៀត

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក បញ្ហាសួតផ្សេងទៀត

បញ្ហាសួតផ្សេងទៀត

បង្ការ​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ដោយ​​អនុវត្ត​វិធីសាស្ត្រ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​តែ​បន្ត​កើត​ឡើង​ឥត​ឈប់​ឈរ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​។ ជាក់​ស្ដែង មាន​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​​​ជា​ច្រើន​ ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូចជា​ជំងឺ​រលាក​សួត ជំងឺ​មហារីក​សួត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ។ មូលហេតុ​​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ទូទៅ​ ១. ជំងឺ​ហឺត ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​នេះ​បណ្ដាល​​ឲ្យ​ពិបាក​ដង្ហើម​ ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​រលាក​។ រោគ​សញ្ញា​ទូទៅ​នៃជំងឺ​ហឺត​ រួម​មាន​ក្អក​​ស្ងួត កណ្ដាស់​ តឹង​ទ្រូង​ និង​ដក​ដង្ហើម​ខ្លី​ៗ​។ ភាគ​ច្រើន​ ជំងឺ​នេះ​​​ចាប់ផ្ដើម​កើត​ឡើង​នៅ​វ័យ​កុមារ​ ប៉ុន្តែ​វា​ក៏​អាច​កើត​នៅ​ពេល​ដែល​យើង​​ពេញ​វ័យ​ផង​ដែរ។​ អាលែកហ្ស៊ី​ ការ​បំពុល​ និង​ការ​ឆ្លង​មេរោគ​សុទ្ធ​តែ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ​។ ​​​២. ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ច្រើន​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ចរន្ត​ខ្យល់​ និង​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ដក​ដង្ហើម​។ ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ជក់​បារី​ ឬ​ការ​ប៉ះពាល់​នឹង​ផ្សែង​បារី​។ រោគ​សញ្ញា​ទូទៅ​ រួម​មាន​កណ្ដាស់​ ហៀរ​សំបោរ​ ក្អក និង​ពិបាក​ដកដង្ហើម​។ ៣. ជំងឺ​មហារីក​សួត​ ជំងឺ​មហារីក​​ដ៏​គ្រោះថ្នាក់​មួយ​នេះ អាច​កើត​ឡើង​នៅ​ផ្នែក​ណា​មួយ​នៃ​សួត​។ រោគ​សញ្ញា​ត្រូវការ​​ចំណាយ​ពេល​យូរ​ឆ្នាំ​ក្នុង​ការវិវត្ត ហើយ​រោគ​សញ្ញា​ទូទៅ​ភាគ​ច្រើន​​មាន​ដូចជា​ក្អក​រ៉ាំរ៉ៃ សំឡេង​​ស្អក ពិបាក​ដកដង្ហើម​ ។ ដូច​ទៅ​នឹង​​ជំងឺ​ស្ទះដង្ហើម​រ៉ាំរ៉ៃ​ដែរ ជំងឺ​នេះ​មាន​ទំនាក់ទំនង​នឹង​ការ​ជក់​បារី ឬ​ការ​ស្រូប​យក​ផ្សែង​បារី។ វា​អាច​កើតឡើង​ដោយ​ការ​ប៉ះពាល់​ទៅ​នឹង​រ៉ាដុង (​ធាតុ​វិទ្យុសកម្ម​ម្យ៉ាង​) ប្រេង​ម៉ាស៊ូត ឬ​ការ​បំពុល​។ ​​៤. ជំងឺ​រលាក​សួត ចំណែក​ឯ​ជំងឺ​នេះ​វិញ កើត​ឡើង​មក​ពី​ការ​បង្ក​រោគ​នៅ​ក្នុង​ថង់​ខ្យល់​នៅ​ក្នុង​សួត​ ដោយ​ពពួក​បាក់តេរី វីរុស ឬ​ផ្សិត​។ ជំងឺ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​កុមារ ឬ​មនុស្ស​ពេញ​វ័យ​។ អាការៈ​ទូទៅ​នៃ​ជំងឺ​នេះ​មាន​ដូចជា​គ្រុន​ក្ដៅ ក្អក […]


បញ្ហាសួតផ្សេងទៀត

អាហារ​ទាំង​នេះ ដោះស្រាយ​បញ្ហា​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាការៈ​ក្អក​ជា​សញ្ញា​បញ្ជាក់​ថា​រាងកាយ​របស់​យើង​កំពុង​​ព្យាយាម​កម្ចាត់​វត្ថុ​ចម្លែក​ ភ្នាក់ងារ​បង្ក​ការ​រលាក​ មេរោគ ស្លេស្ម​ និង​បាក់តេរី​ចេញ​ពី​បំពង់​ករបស់​យើង​។ ពិត​ណាស់​ ការ​ក្អក​​ជាប់​រហូត​​​អាច​រំខាន​ដល់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ ជា​ពិសេស​វា​ក៏​អាច​រារាំង​មិន​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់​ដែរ​។​ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​អាការៈ​ក្អក​នេះ តាម​រយៈ​​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​​ជៀសវាង​ញ៉ាំ​អាហារ​រឹង​។ វីតាមីន​C ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​C ​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​ជំងឺ​ផ្ដាសាយ​ និង​ក្អក​ក៏​ពិត​មែន​ ប៉ុន្តែ​​វា​មាន​ប្រសិទ្ធភាព​តិចតួច​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​កំពុង​តែ​ឈឺ​​។ ប៉ុន្តែ​​យើង​ក៏​​នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​សម្រាប់​កាត់បន្ថយ​អាការៈ​ក្អក​ស្ងួត​ផង​ដែរ​។ ជាក់​ស្ដែង ពពួក​ផ្លែ​ក្រូច​មាន​សមាសធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ​រី​ឯ​ផ្លែឈើ​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​ដូចជា​ពពួក​​ផ្លែ​ប៊ឺរី​ ​អាច​ជួយ​ទប់ស្កាត់​ពី​អាការៈ​ក្អក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ អាហារ​ហឹរ​ ជាមួយ​គ្នា​នេះ​ដែរ អាហារ​ហឹរ​​អាច​ជួយ​កម្ចាត់​សំបោរ​នៅ​ក្នុង​​​ប្រហោង​ច្រមុះ​ ដែល​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​បាន​ស្រួល​​។ ​​មួយ​វិញ​ទៀត អាហារ​ហឹរ​​ដែល​​មាន​ដូចជា​ម្ទេស ​ផ្ទុក​សមាសធាតុ​ Capsaicin ​ដែល​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​អាការៈ​ក្អក។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​បញ្ហា​ក្រពះ​ គួរ​ជៀសវាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​​ជ្រុល​។ ​ទឹក​ឃ្មុំ ពិត​ណាស់​ ទឹក​ឃ្មុំ​មាន​លក្ខណៈ​ពិសេស​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ ផ្សិត​ ក៏​ដូចជា​ប្រឆាំង​នឹង​ការ​រលាក​​ដែល​អាច​ជួយ​កាត់​បន្ថយ​អានុភាព​ និង​រយៈពេល​នៃ​ការ​ក្អក​។ គ្នា​យើង​អាច​សាកល្បង​ញ៉ាំ​ទឹក​ឃ្មុំ ជាមួយ​នឹង​ក្រូច​ឆ្មារ​ ដោយ​លាយ​​ទឹក​ឃ្មុំ​​ចំនួន​២​ស្លាប​ព្រា​បាយ​ និង​ទឹក​ក្រូច​ឆ្មារ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចំនួន​២៥០​មីលីលីត្រ។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​អាច​​ជួយ​រំលាយ​​ស្លេស្ម និង​បំបាត់​ការ​​ឈឺ​បំពង់​ក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​ផ្ដល់​វីតាមីន​C​ដល់​រាងកាយ​ ដើម្បី​បង្កើន​​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង​។   ម្នាស់​ ចំណែក​ឯ​ម្នាស់​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​បំបាត់​បញ្ហា​ក្អក​នេះ​ដែរ។ សារធាតុ​Bromelain ​ជា​អង់ស៊ីម​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​បំបែក​​ស្លេស្ម និង​កម្ចាត់​ចេញ​ពី​បំពង់​ក​ទាំង​ស្រុង​​ផង​ដែរ​។


បញ្ហាសួតផ្សេងទៀត

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ

សុខភាព​ផ្លូវ​ដង្ហើម ជា​​ផ្នែក​មួយ​នៃ​សុខភាព​ទូទៅ គ្នា​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅ​ក្នុង​សម័យ​នេះ ព្រោះ​សព្វ​ថ្ងៃ​សួត​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ ដូច​ជា​វីរុស​កូរ៉ូណា ជា​វីរុស​កាច​សាហាវ​ប្រហារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​យើង រហូត​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា ពពួក​វីតាមីន និង​រ៉ែ​នៅ​ក្នុង​របប​អាហារ ក៏​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​យើង​ពី​ជំងឺ ហើយ​វីតាមីន​ទាំង ៣​ខាង​ក្រោម​នេះ ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ដង្ហើម​បាន​ល្អ។ វីតាមីន​ទាំង៣ ពង្រឹងសុខភាពផ្លូវដង្ហើម ១. វីតាមីន A វីតាមីនA សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​ជួយ​បង្កើត​កោសិកា​ឡើង​វិញ​នៅ​ក្នុង​ខ្លួន​យើង។ ហេតុ​នេះ​ហើយ ទើប​ការ​ទទួល​បាន​វីតាមីន A គ្រប់គ្រាន់ មិន​ថា​ដោយ​ការ​ញ៉ាំ​អាហារ​ធម្មជាតិ ឬ​ប្រើ​វីតាមីន​បំប៉ន​ទេ អាច​ជួយ​ឲ្យ​រាងកាយ​យើង​ដំណើរការ​ជួសជុល​កោសិកា​សួត​បាន​ដោយ​ឯកឯង។ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ សាច់​ត្រី ការ៉ុត ប្រូខូលី និង​ត្រសក់​ស្រូវ​ផ្អែម សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​វីតាមីន A។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​តែ​ថា វីតាមីន A ក៏​ជា​​ខ្លាញ់​រលាយ មាន​ន័យ​ថា បើ​ក្នុង​ខ្លួន​យើង​លើស​វីតាមីន A វា​អាច​បណ្ដាល​ឲ្យ​ពុល និង​អាច​ប៉ះពាល់​ទៅ​ដល់​ជាលិកា​ថ្លើម និង​ឆ្អឹង​វិញ។ ២. វីតាមីន C វីតាមីន C ផ្ដល់​ប្រយោជន៍​ដល់​រាងកាយ​យើង​ច្រើន ហើយ​ក្នុង​នោះ​គឺ​បង្ការ​សួត​ពី​ការ​ឆ្លង​ជំងឺ ឬ​មេរោគ​ផ្សេងៗ។ ការ​ទទួល​បាន​វីតាមីន​នេះ​គ្រប់​គ្រាន់​ជា​ប្រចាំ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​លើក​កម្ពស់​ការ​បង្កើត​ Collagen ក្នុង​ស្បែក។ វីតាមីន C […]


បញ្ហាសួតផ្សេងទៀត

ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ

អាការៈ​ក្អក ឬ​ថប់​ដង្ហើម​តិច​តួច​មិន​សូវ​ជា​បញ្ហា​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​ដ៏​មមាញឹក​ជា​ប្រចាំ​ប៉ុន្មាន​ទេ។ តែ​វា​ជា​រឿង​ចាំ​បាច់​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​អាការៈ​តូច​តាច​អស់​នោះ។ ដោយសារ​រោគ​សញ្ញា​ទាំង​នេះ អាច​ជា​សញ្ញា​ដំបូង​បញ្ជាក់​ពី​ជំងឺ​សួត​ដូច​ជា ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត ជាដើម។ រោគ​សញ្ញា​ព្រមាន​​ជំងឺ​សួត - ក្អក​រ៉ាំរ៉ៃ៖ បើ​យើង​ក្អក​មិន​បាត់​រយៈ​ពេល ​៨​សប្ដាហ៍ ឬ​លើស​នេះ ជា​ក្អក​រ៉ាំរ៉ៃ ហើយ​ក៏​ជា​រោគ​សញ្ញា​សំខាន់​ដំបូង​ដែល​ប្រាប់​ពី​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​យើង។ - ដង្ហើម​ខ្លី៖ ការ​ដក​ដង្ហើម​បាន​ខ្លី​ៗ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ បើ​វា​មិន​បាត់​ទៅ​វិញ​ក្រោយ​ពេល​យើង​ហត់ (ពេល​ហាត់​ប្រាណ)។ ការ​ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​បាន​ខ្លី​ៗ​នេះ ក៏​ជា​សញ្ញា​ព្រមាន​ពី​សុខភាព​ផ្លូវ​ដង្ហើម​យើង​ដែរ។ - ឡើង​ស្លេស្ម​រ៉ាំរ៉ៃ៖ ប្រសិន​បើ​យើង​ឡើង​កំហាក ឬ​ស្លេស្ម រយៈ​ពេល​មួយ​ខែ ឬ​យូរ​ជាង​នេះ អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សួត - ដក​ដង្ហើម​ឮ​ខ្សឺតខ្សក៖ ការ​ដក​ដង្ហើម​ឮ​សំឡេង ឬ​ឮ​ខ្សឺត​ខ្សក ជា​សញ្ញា​ថា អ្វី​ខុស​ប្រក្រតី​ម៉្យាង​កំពុង​បាំង​ផ្លូវ​ដង្ហើម​សួត ឬ​ធ្វើ​ឲ្យ​សួត​យើង​រួម​តូច។ - ក្អក​ឈាម៖ បើ​យើង​ក្អក​មាន​ឈាម​មក​ជាមួយ អាច​បណ្ដាល​មក​ពី​សួត ឬ​បំពង់​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ តែ​មិន​ថា វា​បណ្ដាល​មក​ពី​ផ្នែក​ណា​ទេ ឲ្យ​តែ​ក្អក​ចេញ​ឈាម​ពី​ក្នុង​ខ្លួន​សុទ្ធ​តែ​ជា​សញ្ញា​គំរាម​ពី​រាងកាយ​ហើយ។ - ចុក​ទ្រូង​រ៉ាំរ៉ៃ៖ ការ​ឈឺ​ទ្រូង​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​រយៈ​ពេល​មួយ​ខែ ឬ​លើស​នេះ ពិសេស​បើ​ឈឺ​ខ្លាំង​ពេល​យើង​ដក​ដង្ហើម ឬ​ក្អក ក៏​ជា​សញ្ញា​ព្រមាន​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ដឹង​ពី​សញ្ញា​ព្រមាន​ដំបូង​នៃ​ជំងឺ​សួត អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល មុន​ពេល​ជំងឺ​ក្លាយ​ជា​ធ្ងន់ធ្ងរ ឬ​អាច​គំរាម​កំហែង​ដល់​ជីវិត។ […]


បញ្ហាសួតផ្សេងទៀត

អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​យើង​ធ្ងន់ធ្ងរ រហូត​អាច​បាត់​បង់​ជីវិត ហេតុ​នេះ​វា​សំខាន់​ណាស់​សម្រាប់​យើង ក្នុង​ការ​ការពារ និង​ពង្រឹង​សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឲ្យ​បាន​ល្អ។ ក្នុង​ចំណោម​វិធី​ថែ​រក្សា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឲ្យ​បាន​ល្អ អាហារ​ក៏​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម​យើង​ដែរ ហើយ​ខាង​ក្រោម​នេះ ជា​កំពូល​អាហារ​ងាយ​ស្រួល​រក និង​ជួយ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​មាន​សុខភាព​ល្អ​ទៀត​។ ១. ឆៃថាវ​ក្រហម (Beetroot) Beetroot សម្បូរ​ទៅ​ដោយ​នីត្រាត​ដែល​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មុខងារ​សួត​របស់​យើង។ នីត្រាត ជួយ​បន្ធូរ​សរសៃ​ឈាម កាត់​បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ប្រសិទ្ធ​ភាព​ស្រូប​យក​អុក​ស៊ី​សែន។ លើសពីនេះ បន្លែ Beetroot ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ដែល​ទាំង​អស់​នេះ​ចាំ​បាច់​សម្រាប់​សុខភាព​សួត។ ២.ផ្លែប៉ោម ការ​ញ៉ាំ​ផ្លែ​ប៉ោមជា​ប្រចាំ​អាច​ជួយ​ពង្រឹង​មុខងារ​ដំណើរ​សុខភាព​សួត​របស់​យើង​បាន។ ការ​ញ៉ាំ​ផ្លែ​ប៉ោម ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ហឺត និង​មហារីក​សួត​ផង​ដែរ។ នេះ​អាច​បណ្តាល​មក​ពី​ការ​ប្រមូល​ផ្តុំ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​នៅ​ក្នុង​ផ្លែ​ប៉ោម​រួម​ទាំង​សារជាតិ flavonoids និង​វីតាមីន C។ ៣. ប៉េងបោះ ផ្លែ​ប៉េងប៉ោះស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការ​ញ៉ាំ​ប៉េងបោះ ឬ​ប្រើ​ផលិតផល​ប៉េង​បោះ ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​ការ​រលាក​ផ្លូវ​ដង្ហើម​ចំពោះ​អ្នក​ជំងឺ​ហឺត និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខ​ងារ​សួត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ។ ៤. ត្រីសាល់ម៉ុន ត្រីសាល់ម៉ុនពោរពេញ​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ដែល​រាងកាយ​ប្រើ​ដើម្បី​បង្កើត​ប្រូតេអ៊ីន សម្រាប់​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជួស​ជុល​ជាលិកា​រាងកាយ​ផ្សេងៗ។ សារធាតុ​ចិញ្ចឹម​សំខាន់​ពីរ​ទៀត សម្រាប់​សុខភាព​សួត​ដែល​ត្រី​សាល់ម៉ុនមាន​ គឺ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (ដើម្បី​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ) និង​វីតាមីន D […]


បញ្ហាសួតផ្សេងទៀត

តិចនិក៥យ៉ាង ជួយឲ្យ​សួតមាន​សុខភាពល្អ

សួត​មាន​សុខ​ភាព​ល្អ ជួយ​ឲ្យ​មនុស្ស​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល​ និង​អាច​ផ្ដល់​អុកស៊ី​សែន ទៅ​កាន់​ចរន្ត​ឈាម ជួយ​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ​។​ ពេល​មនុស្ស​យើង​មាន​សួត​ល្អ យើង​អាច​ធ្វើ​សកម្មភាព​ដែល​យើង​ពេញ​ចិត្ត និង​ធ្វើ​ឲ្យ​គុណ​ភាព​ជីវិត​កាន់​តែ​ប្រសើរ​។ យ៉ាង​ណា​មនុស្ស​យើង​មួយ​ចំនួន​អាច​មាន​សួត​មិន​មាន​សុខ​ភាព​ល្អ ដោយ​សារ​ការ​ជក់បារី ជំងឺ​ផ្សេង ឬ​ការ​ឆ្លង​រោគ​ជា​ដើម​។ នៅ​ពេល​សួត​យើង​មាន​សុខ​ភាព​មិន​ល្អ រាង​កាយ និង​សកម្មភាព​ដែល​យើង​ចូល​ចិត្ត​ផ្សេងៗ​ទៀត​ក៏​មាន​បញ្ហា​ដែរ​។ បើ​អ៊ី​ចឹង​ធ្វើ​ម៉េច​ទើប​ជួយ​ឲ្យ​សួរ​មាន​សុខ​ភាព​ល្អ?​ ​១.​ កុំ​ជក់​បារី​ បើ​គ្នា​យើង​ជក់​បារី​កាន់​តែ​ច្រើន កត្តា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សួត និង​ជំងឺ​សួត​រ៉ាំរ៉ៃ ក៏​កើត​មាន​ខ្ពស់​ដែរ​។ ការ​ជក់​បារី មិន​ថា​តិច​ឬ​ច្រើន សុទ្ធ​តែ​មិន​មាន​សុវត្ថិ​ភាព​ចំពោះ​សុខ​ភាព​សួត ដូច​នេះ​ជា​ការ​ល្អ​កុំ​ជក់​បារី​។ ជំងឺ​មហារីក​សួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​។ ក្រោយ​ពី​ឈប់​ជក់​បារី កត្តា​ប្រឈម​នៃ​ការ​កើត​ជំងឺ​នេះ ក៏​ធ្លាក់​ចុះ​ច្រើន​ដូច​គ្នា​។ បើ​យើង​ឈប់​ជក់​បារី​បាន​ដប់​ឆ្នាំ កត្តា​ប្រឈម​នឹង​ធ្លាក់​ចុះ​ពាក់​កណ្ដាល នៃ​លទ្ធភាព​ដែល​យើង​ប្រឈម​ខ្ពស់​កន្លង​មក​បើ​យើង​នៅ​បន្ត​ជក់​បារី​។ កត្តា​ប្រ​ឈម​ កើ​ត​ជំងឺ​មហារីក​សួត កាន់​តែ​ថយ​ចុះ បើ​យើង​ឈប់​ជក់​បារី​កាន់​តែ​យូរ​។​ ២. ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ​ ជួយ​សម្រួល​ដល់​សួត​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​បេះដូង និង​សាច់​ដុំ​បាន​ល្អ​។ ការ​ហាត់​ប្រាណ​មិន​មែន​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​សួត​ខ្លាំង​ក្លា​នោះ​ទេ តែ​វា​បាន​ជួយ​ឲ្យ​សួតដំណើរ​ការ​បាន​ប្រសើរ​។ ៣. តាម​ដាន​អាការៈ​ក្អក​ បើ​គ្នា​យើង​ក្អក​អស់​ពេល​លើស​ពី​មួយ​ខែ គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ ការ​ក្អក​រ៉ាំរ៉ៃ​អាច​ជា​សញ្ញា​ព្រមាន​ថា​យើង​មាន​បញ្ហា​សុខ​ភាព​ដែល​ត្រូវ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​។ ៤. មាន​ឥរិយាបថ​ល្អ ការ​ដើរ ឬ​អង្គុយ ត្រូវ​ប្រ​កាន់​នូ​វ​ឥរិយាបថ​ល្អ​ ដូច​ជា​មិន​ត្រូវ​អង្គុយ​ចំកោង​ខ្លួន ឬ​ដើរ​ដោយ​កោងៗ​ខ្នង​នោះ​ទេ​។ ការ​មាន​ឥរិយាបថ​បែប​នេះ អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​សមត្ថ​ភាព​ធ្វើ​ការ​របស់​សួត ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​បេះដូង និង​សាច់ដុំ​។ ៥. ចៀស​វាង​កន្លែង​មាន​ខ្យល់​ពុល ដូច​នឹង​ការ​ជក់​បារី​ដែរ កន្លែង​មាន​ការ​បំពុល​បរិយាកាស ក៏​មាន​ផល​ប៉ះពាល់​ដល់​សួត​របស់​យើង​ដែរ​។ ការ​ចេញ​ក្រៅ​ផ្ទះ ក្នុង​បរិស្ថាន​បែប​នេះ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​សួត […]


បញ្ហាសួតផ្សេងទៀត

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យខូចសុខភាពខ្លាំង

សំរាម​ជា​របស់​កខ្វក់​ដែល​គ្មាន​គ្នា​យើង​ណា​ចង់​ទៅ​ប៉ះពាល់​ជិត​ស្និទ្ធ​ទេ ព្រោះ​វា​មាន​ផ្ទុក​មេរោគ​ច្រើន អាច​ធ្វើ​ឲ្យ​យើង​ឈឺ​បាន។ ដូច​គ្នា​នេះ សំរាម​ជា​ផ្នែក​ធំ​មួយ​ធ្វើ​ឲ្យ​ក្នុង​ផ្ទះ ឬ​ទីក្រុង​មួយ​បាត់​បង់​សោភណភាព ហើយ​ក៏​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​កើត​ឡើង​ដែរ។ ការ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​សារធាតុ​គីមី​ចេញ​មក​ក្រៅ អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ក្មេងៗ និង​មនុស្ស​ចាស់​ដែល​មាន​សុខភាព​ខ្សោយ​ងាយ​ប្រឈម​នឹង​គីមី​ពុល​នេះ ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ នៅ​ពេល​ដែល​យើង​នៅ​ក្បែរ ឬ​ហិត​ក្លិន​សំរាម​ចូល​ទៅ​ក្នុង​ខ្លួន​យូរ​ៗទៅ សុខភាព​នឹង​ចុះ​ទ្រុឌទ្រោម ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​មិន​ខាន។ ក្រៅ​ពី​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព ការ​ចោល​សំរាម​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ជា​​យ​ថា​ហេតុ​ណា​មួយ​ដល់​មនុស្ស​យើង​គ្រប់​បាន​ផង​ដែរ​ដូច​៖ ១.​ឆ្លង​មេរោគ – ឆ្លង​មេរោគ​ដល់​ស្បែក ឬ​ឈាម (បើ​យើង​ប៉ះពាល់​នឹង​សំរាម​ផ្ទាល់ ឬ​ប៉ះពាល់​ពេល​មាន​ដំបៅ​) – ឆ្លង​មេរោគ​ភ្នែក និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម – កើត​ជំងឺ​ផ្សេងៗ (បើ​យើង​ត្រូវ​សត្វ​ស៊ី​សំរាម​ជា​អាហារ​ខាំ ដូច​ជាកណ្ដុរ។ល។) – ឆ្លង​មេរោគ​ដល់​ក្រពះ-ពោះ​វៀន (តាម​រយៈ​សត្វ​រុយ​ទុំ​លើ​សំរាម រួច​ទុំ​លើ​ចំណី​អាហារ​យើង​ញ៉ាំ) ២.ជំងឺ​រ៉ាំរ៉ៃ អ្នក​ធ្វើ​ការ​ជា​មួយ​សំរាម​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ឬ​អាច​ឈាន​ដល់​កើត​ជំងឺ​មហារីក​ក៏​មាន។ វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ដើម្បី​ការពារ​ផល​ប៉ះពាល់​ទាំង​នេះ ដល់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​ជុំ​វិញ​ខ្លួន យើង​ត្រូវ​រៀប​ចំ​ទុក​ដាក់​សំរាម​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ ទើប​ធានា​បាន​នូវ​សុខភាព​ល្អ ហើយ​កន្លែង​យើង​រស់​នៅ​ក៏​មាន​សោភណ្ឌភាព​ស្អាត។ យក​ល្អ បើ​អាច​គួរ​បែង​ចែក​សំរាម​ស្ងួត សើម ប្លា​ស្ទីក ឬ​កែវ​ស្រួច តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម ហើយ​យើង​ក៏​អាច​ជួយ​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ​មិន​ឲ្យ​កើត​ឡើង​បាន​ដែរ។ ​


បញ្ហាសួតផ្សេងទៀត

អាការៈក្អកមាន​ស្លេស្ម និង​ក្អកស្ងួត ខុសគ្នា​ម៉េច​ខ្លះ?​

១- តើក្អកជាអ្វី? ក្អក​គឺ​ជា​វិធី​មួយ​ដែល​រាង​កាយ​បញ្ចេញ​​ដើម្បី​កម្ចាត់​ចោល​សារធាតុ​ដែល​នាំ​ឲ្យ​រមាស់ ​ឬ​ដែល​ធ្វើ​ឲ្យ​រលាក។ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​រមាស់​នៅ​ក្នុង​បំពង់​ក ឬ​នៅ​ក្នុង​ផ្លូវ​ដង្ហើម ប្រព័ន្ធ​ប្រសាទ​នឹង​បញ្ជូន​ព័ត៌មាន​ដល់​ខួរ​ក្បាល​ឲ្យ​ធ្វើ​ការ​កន្ត្រាក់​សាច់ដុំ​នៅ​ត្រង់​ពោះ និង​ទ្រូង​របស់​យើង​​ដើម្បី​បញ្ចេញ​សារធាតុ​នោះ​ចេញ​មក​ក្រៅ។ ការ​ក្អក គឺ​ជា​រេផ្លេច​មួយ​ដ៏​សំខាន់​ដើម្បី​ការ​ពារ​រាង​កាយ​យើង​​ពី សារធាតុ​បង្ក​ឲ្យ​រមាស់​ដូច​ជា៖ -ស្លេស្ម -ផ្សែង -សារធាតុ​បង្ក​អាល្លែកហ្ស៊ី​ដូច​ជា ធូលី លំអង​ផ្កា​ និង​ផ្សិត ការ​ក្អក​ គឺ​ជា​រោគសញ្ញា​នៃ​ជំងឺ​ជា​ច្រើន ​ពេល​ខ្លះ​លក្ខណៈ​នៃ​ការ​ក្អក​របស់យើង​​អាច​ធ្វើ​ឲ្យ​យើង​​យល់​ខ្លះ​ពី​មូល​ហេតុ​ដែល​បង្ក​ទៀត​ផង។ ពេល​ខ្លះ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ស្លាក់​នៅ​ផ្លូវ​ដង្ហើម​ វា​ក៏​អាច​បង្ក​ឲ្យ​យើង​​ក្អក​បាន​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​នៃ​ការ​ក្អក​មួយ​ចំនួន​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចំណាំ។ ២-ក្អក​មាន​ស្លេស្ម ក្អក​មាន​ស្លេស្ម គឺ​ជា​ការ​ក្អក​ដែល​យើង​អាច​ខាក​យក​ស្លេស្ម​ចេញ​មក​ក្រៅ​បាន។ ការ​ក្អក​របៀប​នេះ ច្រើន​កើត​ឡើង​នៅ​អំឡុង​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​ស្លេស្ម​ដែល​ចេញ​មក​នោះ​អាច​តិច​ឬ​ច្រើន ដោយ​អម​ជាមួយ​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ -ហៀរ​សំបោរ -តឹង​ច្រមុះ ដោយ​សារ​ស្លេស្ម -អស់​កម្លាំង ការ​ក្អក​បែប​នេះ គឺ​ដោយ​សារ​តែ​រាង​កាយ​ត្រូវ​ការ​បញ្ចេញ​ស្លេស្ម​ដែល​កក​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ចេញ​មក​ក្រៅ។ ដូច​នេះ ហើយ​នៅ​ពេល​ដែល​មាន​ក្អក​ស្លេស្ម គឺ​យើង​​នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​អ្វី​មួយ​នៅ​ខាងក្រោយ​បំពង់​ក ឬ​ទ្រូង ហើយ​ពេល​​ក្អក​ម្ដង​ៗ​ស្លេស្ម​នឹង​ចេញ​មក​តាម​មាត់​របស់​យើង​។ ជា​ធម្មតា​ការ​ក្អក​ស្លេស្ម ប្រសិន​បើ​ជា​ការ​ក្អក​ស្រួច​ស្រាល់ គឺ​មាន​រយៈពេល​យូរ​បំផុត​ត្រឹម ៣ សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ក្អក​រ៉ាំរ៉ៃ​វិញ គឺ​អាច​មាន​រយៈពេល​យូរ​ជាង៨ សប្ដាហ៍​ចំពោះ​មនុស្ស​ធំ និង​៤ សប្ដាហ៍​ចំពោះ​កូន​ក្មេង។ ជំងឺ មួយ​ចំនួន​ដែល​អាច​បង្ក​ជា​ក្អក​ស្លេស្ម​រួម​មាន៖ -ជំងឺ​ផ្ដាសាយ -ជំងឺ​រលាក​សួត –ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) រួម​ទាំង​បញ្ហា ខ្យល់ចូលស្រោមសួត និង​រលាក​ទង​សួត។ -រលាក​ទងសួត​ស្រួច​ស្រាល់ -ជំងឺ​ហឺត ៣-ក្អក​ស្ងួត ការ​ក្អក​ស្ងួត​គឺ​ជា​ការ​ក្អក​ដែល​មិន​មាន​ឡើង​ស្លេស្ម​ចេញ​មកទេ​​។ ក្អក​ស្ងួត​ជា​ទូទៅ​ ​ពិបាក​គ្រប់​គ្រង​ណាស់​ហើយ​ច្រើន​​កើត​ឡើង​រយៈពេល​យូរ​ទៀត​ផង។ ការ​ក្អក​ស្ងួត ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការ​រលាក​ ឬ​រមាស់​នៅ​ក្នុង​បំពង់​ផ្លូវ​ដង្ហើម​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្លេស្ម​ច្រើន​ ដើម្បី​ក្អក​បញ្ចេញទេ​។ ក្អក​ស្ងួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​នៅ​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ ជាធម្មតា​​​ក្រោយ​​ពេល​​ជា​សះស្បើយ​​ពី​ជំងឺ​ផ្ដាសាយ​ទាំង​មនុស្ស​ពេញ​វ័យ​និង​កុមារ […]


បញ្ហាសួតផ្សេងទៀត

ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់​

ក្អក​ស្ងួត​គឺជា​អាការៈ​ក្អក​ដែល​មិន​មាន​​ស្លេស្ម ហើយបើ​មាន​​ក្អកស្ងួត​ និង​មាន​អាការៈ​ឈឺ​ទ្រូង​មក​ជាមួយ​ផង​​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ ក្នុង​ករណី​មួយចំនួន អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អត្ថបទ​នេះ​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អក​ស្ងួត និង​ឈឺ​ទ្រូង។ ១. ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​មាន​ច្រមុះ និង​តំបន់​ប្រហោង​ឆ្អឹង​ច្រមុះ(Sinus)។ ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​តែង​ជា​មូលហេតុ​បង្ក​អាការៈក្អក។ រោគសញ្ញា​ផ្សេងៗ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​អាការៈ​ហៀរ​សម្បោរ ឈឺក គ្រុន​ក្ដៅ និង​ឈឺ​ខ្លួន។ ការ​ឆ្លង​មេរោគ​នេះ​អាច​បង្ក​ដោយ​វីរុស និង​បាក់តេរី។ ភាគច្រើន​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​វីរុស​ដូចជា​ជំងឺ​ផ្ដាសាយ​អាច​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​បាក់តេរី​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ (Antibiotics)។ ២. ការ​ស្រូប​នូវ​សារធាតុ​បង្ក​ការ​រលាក សារធាតុ​បង្ក​ការ​រលាក​មាន​ដូចជា​ផ្សែង និង​ចំហាយ​ផ្សេងៗ។ សារធាតុ​ទាំង​នេះ​បង្ក​ការ​រលាក​នៅ​បំពង់ក និង​ផ្លូវ​ដង្ហើម​ដែល​អាច​បង្ក​ឲ្យ​ក្អក​ស្ងួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ក្អក​មិន​បាត់​អាច​បង្ក​ឲ្យ​ឈឺ​ទ្រូង​ដែរ។ ៣. ជំងឺ​ហឺត ជំងឺ​ហឺត​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​នៅ​ក្នុង​សួត។ រោគសញ្ញា​ទូទៅ​គឺ​ការ​ដកដង្ហើម​ឮងឺតៗ (wheezing) និង​រោគ​សញ្ញា​ផ្សេងទៀត​រួមមាន​ក្អក​រ៉ាំរ៉ៃ ឈឺ និង​ណែន​ទ្រូង ពិបាក​ដក​ដង្ហើម និង​ពិបាក​ក្នុង​ការ​គេង។ គ្នាយើង​ដែល​មាន​ជំងឺ​ហឺត​គឺ​ចៀសវាង​ការ​ស្រូប​ផ្សែង និង​ធូលីព្រោះ​ទាំង​នេះ​អាច​ធ្វើឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​បាន​។ ៤. ជំងឺ​ច្រាលទឹក​អាស៊ីដក្រពះ (GERD) រោគសញ្ញា​នៃ​ការ​ច្រាលទឹក​អាស៊ីដក្រពះ​គឺ​មាន​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង។ អាការៈ​ក្រហាយ​ភាគច្រើន​មាន​នៅ​ទ្រូង និង​ពោះ​ផ្នែក​ខាងលើ។ នៅ​ពេល​អាស៊ីដ​ក្រពះ​ច្រើន​រហូត​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​អាច​បង្ក​ឲ្យ​រលាក​បំពង់ក​ដែល​ធ្វើឲ្យ​ក្អក​ស្ងួត​បាន។ ដើម្បី​កាត់បន្ថយ​អាការៈ​ច្រាលអាស៊ីដ​ក្រពះ​ យើង​គួរ​៖ ចៀសវាង​ញ៉ាំ​អាហារ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន កុំ​ញ៉ាំ​ច្រើន​ហួស​កំណត់ ចៀសវាង​ការ​ញ៉ាំ​អាហារ​ជិតដល់​ម៉ោងចូលគេង គួញ៉ាំឲ្យ​បាន​មុន​ចូល​គេង​២-៣​ម៉ោង​ ផ្ដាច់​បារី។ ៥. ជំងឺ​ខ្យល់​ក្នុង​ទ្រូង​ (Pneumothorax) ជំងឺ​ខ្យល់​ក្នុង​ទ្រូង​សំដៅ​លើ​ស្ថានភាព​ដែល​ខ្យល់​ចេញ​ពី​សួត​ទៅ​ក្នុង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង។ នៅ​ពេល​មាន​ខ្យល់​ក្នុង​ចន្លោះ​នោះ​អាច​បន្ថែម​សម្ពាធ​ទៅ​សួត យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​សួត​ឡើង​ប៉ោងពេល​ដកដង្ហើមចូល​។ […]


បញ្ហាសួតផ្សេងទៀត

វិធីជួយសង្គ្រោះ ពេលមានអ្នកសន្លប់បាត់ស្មារតី មិនឲ្យស្ទះដង្ហើម

ករណីជួប​នរណាមានគ្រោះថ្នាក់​រហូត​សន្លប់​បាត់​ស្មារតី យើង​ដែល​នៅ​ជិត​ត្រូវ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ព្រោះ​បើ​ទុកជន​រងគ្រោះ​សន្លប់​បាត់ស្មារតី ​អាច​ស្លាប់ដោយសារ​ស្ទះ​ផ្លូវ​ដង្ហើម​ ព្រោះ​កាក​សំណល់​ផ្សេង​ៗ កំអួត ស្លេស្ម អណ្ដាត​ធ្លាក់​ចុះ​ស្ទះ​ផ្លូវ​ដង្ហើម ដក​ដង្ហើម​មិន​រួច។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេក​មន្ទីរ​ពេទ្យ​កាល់មែត។ ដូចនេះ​មុន​ជួយ​សង្គ្រោះ យើង​ក៏ត្រូវ​ត្រៀម​ខ្លួន និង​ពិនិត្យ​មើល​ស្ថានភាព​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម៖ ១- ពិនិត្យ​មើល​ស្មារតី​ជន​រងគ្រោះ - តើ​អ្នកនោះដឹង​ខ្លួន​ឬ​ទេ? - អង្រន់​ដាស់ ឬ​ហៅ​ជន​រង​គ្រោះ? ២- ពិនិត្យ​ដំណក​ដង្ហើម - ផ្ងើយ​ក្បាល​ជន​រងគ្រោះ​ដោយ​ដៃ​ម្ខាង​ទប់​ក្បាល និង​ដៃ​ម្ខាង​ទៀត​ទប់​ចង្កា - ត្រចៀក​ស្ដាប់​ខ្យល់​ដង្ហើម​ចេញ​ចូល ភ្នែក​សម្លឹង​មើល​ចលនា​ដើម​ទ្រូង ៣- ពិនិត្យ​ជីពចរ​ដោយ​ផ្ងើយ​ក្បាល​ឡើង ស្ទាប​ដោយ​ម្រាម​ដៃ​បី​លើ​បំពង់ក រួច​ស្ទាប​ទាញ​មក​ម្ខាង​ដែល​យើង​អង្គុយ។ ៤- របៀប​សង្គ្រោះ - បន្ធូរ​សម្លៀកបំពាក់ និង​របស់​ដែល​តឹង​រឹត​ចេញ - ផ្ងើយ​ក្បាល​ឲ្យ​ផ្លូវ​ដង្ហើម​ចំហ - ត្រួត​ពិនិត្យ​ និងសម្អាត​ក្នុង​មាត់ - ត្រួត​ពិនិត្យ​មើល​ដង្ហើម ជីពចរ​ឡើង​វិញ បើ​មាន​ដំណក​ដង្ហើម និង​ជីពចរ យើង​ត្រូវ​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ធានា​មិន​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម។ ៥- បច្ចេកទេស​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព * បច្ចេកទេស​ទី​១ - ដោះ​វ៉ែនតា​ជន​រង​គ្រោះ​ចេញ បើមាន - ដាក់​ជើង​ទាំង​សងខាង​លា​ត្រង់ - ដាក់​ដៃ​គាត់​ម្ខាង​នៅ​ជិត​យើង ឲ្យ​បត់​ជា​មុំ​កែង ដោយ​បាត​ដៃ​ផ្ងារ​ឡើង​លើ - ដាក់​ដៃ​គាត់​ម្ខាង​ទៀត​ឲ្យ​ប៉ះ​ថ្ពាល់ ហើយ​ទប់​ដោយ​ដៃ​យើង​ម្ខាង ឲ្យ​ជាប់​ត្រង់​ថ្ពាល់​នោះ - ដៃ​យើង​ម្ខាង​ទៀត​ចាប់​ទាញ​ជើង​របស់​ជន​រងគ្រោះ​ដែល​នៅ​ឆ្ងាយ​ពី​យើង ចាប់​កាន់​ត្រង់​ជង្គង់ ដើម្បី​បត់​បញ្ឈរ​ជង្គង់​ឡើង - ដៃ​ម្ខាង​ទប់​ត្រង់​ថ្ពាល់ រួច​បង្វិល​គាត់​ឲ្យ​មក​ខាង​យើង​អង្គុយ ហើយ​ដាក់​ប្រអប់​ជើង​លើ​ដី - ពិនិត្យ​មើល​ស្ថានភាព​ក្បាល​ដែល​ត្រូវ​ងើយ​បន្តិច […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស