បញ្ហាសួតផ្សេងទៀត

បញ្ហា​សួតផ្សេង​ទៀត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​សួត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាសួតផ្សេងទៀត

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក បញ្ហាសួតផ្សេងទៀត

បញ្ហាសួតផ្សេងទៀត

ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

ការ​ក្អួត ចង្អោរ គឺ​ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់​រូប​ជួប​ប្រទះ តែ​មាន​គ្នា​យើង​មួយ​ចំនួន តែង​មាន​អាការៈ​ចង្អោរ ឬ​ចង់​ក្អួត រាល់​ពេល​ញ៉ាំ​អាហារ​ហើយ។ ចុះ​មាន​រក​ចម្លើយ​បាន​ឬ​នៅ​ថា អាការៈ​បែប​នេះ បណ្ដាល​មក​ពី​អ្វី? ដោយ​សារ​ការ​ឈឺ​ក្រពះ ឬ​យ៉ាង​ណា? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា មនុស្ស​ដែល​ឧស្សាហ៍​មាន​អាការៈ​ចង្អោរ ចេះ​តែ​ចង់​ក្អួត ភើ ជូរ ក្រោយ​ពេល​ដាក់​អាហារ​ចូល​ពោះ គឺអាច​មាន​បញ្ហា​ច្រាលទឹកអាសុីដ​ក្រពះ ​ឬក៏រលាកក្រពះហើយ។ ក្រៅ​ពី​នេះ បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ទៀត​ដូច៖ – ពុល​អាហារ – ឆ្លង​មេរោគ – អាលែកហ្សី​ចំណី​អាហារ – បញ្ហា​ក្រពះ-ពោះ​វៀន​ផ្សេងៗ – បម្រែ​បម្រួល​អរម៉ូន (សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ)។ល។ ក្នុង​ករណី​ដែល​យើង​ចង្អោរ ឬ​ចង់​ក្អួត​ក្រោយ​ពេល​ញ៉ាំ​អាហារ​យូរ​ៗ​ម្ដង វា​គ្មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ប៉ុន្តែ បើ​អាការៈ​ចង្អោរ​នេះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ​១​សប្ដាហ៍​ទេ​នោះ យើង​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ បើ​ចង្អោរ ហើយ​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ខាង​ក្រោម​មាន៖ – ក្អួត​មាន​លាយ​ឈាម – ឈឺ​ទ្រូង ក្រហាយទ្រូង – វង្វេង​វង្វាន់ -​ រាក​រូស​លើស ​២-៣ថ្ងៃ​ មិន​បាត់ – ចុក​ពោះ​ខ្លាំង – ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។ លោក​វេជ្ជបណ្ឌិត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត​ស្ទើរ​រាល់​ពេល​ដែល​ញ៉ាំ​អាហារ​រួច ក៏​អាច​បញ្ជាក់​ថា​យើង​កើត​ជំងឺ​រលាក​ក្រពះ​ដែរ។ យក​ល្អ […]


បញ្ហាសួតផ្សេងទៀត

ផោម ជារឿងធម្មតា តែបើផោមញឹក មានក្លិនស្អុយខ្លាំងទៀតអាចជាបញ្ហាសុខភាព

ផោម​ ឬការ​ដើរខ្យល់​នេះ​គឺជា​រឿង​ធម្មតា​មួយ ហើយ​ការ​ផោម​ក៏​ជា​រឿង​មួយ​ល្អ​ដែរ​ព្រោះ​ការ​ផ្តុំ​ជាតិ​ហ្គាស​ក្នុង​ពោះ​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ​បាន​។ ទោះបីជា​ផោម​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ក៏​មិន​គួរ​មើល​រំលង​ទៅ​លើ​ក្លិន ភាព​ញឹកញាប់ ឬ​អាការៈ​ផ្សេងៗ​ដែរ​ព្រោះ​នេះ​អាច​បង្ហាញ​ពី​បញ្ហា​ណា​មួយ​នៃសុខ​ភាព​​រាងកាយ។ ១. ផោម​ច្រើន​ប៉ុន្តែ​ទល់លាមក ការ​ផោម​ច្រើន​ហើយ​មាន​បញ្ហា​ទល់លាមក​អាច​មក​ពី​យើង​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​ពេក។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​ជាតិ​ហ្គាស ហើម​ពោះ ឈឺ​ពោះ និង​ទល់​លាមក។ នេះ​មក​ពី​ជាតិ​សរសៃ​ជួយ​ពង្រឹង​លាមក ហើយ​ការ​ញ៉ាំ​ច្រើន​ធ្វើ​ឲ្យ​លាមក​រឹង​ខ្លាំង និង​ពិបាក​បត់​ជើង។ ដើម្បី​បន្ថយ​អាការៈ​នេះ យើង​អាច​ផឹក​ទឹក​បន្ថែម និង​បន្ថយ​អាហារ​ជាតិ​​សរសៃ​​ម្ដង​បន្តិច​ៗ​។ ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ពី​២៥​ទៅ​២៩​ក្រាម​ នេះបើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។ ២. ផោម​ញឹកញាប់​ទាំង​ថ្ងៃ និង​យប់ មូលហេតុ​នៃ​បញ្ហា​នេះ​គឺ​ដោយសារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ដូចជា​ពួក​សូដា និងស្រា​បៀរ​ជាដើម។ ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បន្ថែម​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន និង​ធ្វើ​ឲ្យ​យើង​ផោម​ញឹកញាប់។ ដើម្បី​កាត់បន្ថយ​អាការៈ​នេះ​ យើង​អាច​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ ប្រសិន​ជា​យើង​មិន​ច្បាស់​ថា​អាការៈ​បង្ក​ដោយសារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស យើង​អាច​កំណត់​សម្គាល់​ទៅ​លើ​អាហារ​​ដែល​យើង​ញ៉ាំ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៣. មាន​ក្លិន​ស្អុយ​ខ្លាំង ប្រសិនជា​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង នេះ​អាច​មក​ពី​អាហារ​មាន​ជាតិ​ស្ពាន់ធ័រ (sulfur ) ច្រើន។ អាហារ​មាន​ជាតិ​ស្ពាន់ធ័រ​ច្រើន​មាន​ដូចជា​ផ្កាខាត់ណា​ខៀវ ផ្កាខាត់ណា ខ្ទឹមស ខ្ទឹមបារាំង ឈីស ពពួក​គ្រាប់​សណ្ដែក ផ្លែឈើ​ក្រៀម និង​ស្រាទំពាំងបាយជូរ​ជាដើម។ ជាទូទៅ​ នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​បើ​យើង​មាន​អាការៈ​នេះជាប់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ក្លិន​បែប​នេះ​អាច​​ទាក់ទង​នឹង​ជំងឺ​រលាក​ពោះវៀន។​ ៤. ផោម​មាន​ក្លិន​ស្អុយ និង​អាការៈ​ឈឺពោះ ការ​ផោម និង​ការមាន​អាការៈ​ឈឺពោះ​ក្នុង​ពេល​តែ​មួយ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​អាច​មក​ពី​អាលែកហ្សី​នឹង​អាហារ​ណា​មួយ។ ឧទាហរណ៍​ដូចជា​ពេល​ផឹក​ទឹកដោះគោ ឬ​ញ៉ាំ​ឈីស​រួច​មាន​អាការៈ​ឈឺ​ពោះ និង​ផោម​​ច្រើន​​ហើយ​មាន​ក្លិន​ស្អុយ នេះ​អាច​មក​ពី​យើង​អាលែកហ្សី​នឹង​ជាតិ​ឡាក់តូស […]


បញ្ហាសួតផ្សេងទៀត

ហេតុផលធំៗ ៥ យ៉ាង យើងគួរ​បន្សុទ្ធខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការ

គ្នាយើង​មាន​ស្គាល់​ម៉ាស៊ីន​បន្សុទ្ធខ្យល់​អត់? ជឿថា គ្នា​យើង​មិន​តិច​នាក់ទេ​ច្បាស់​ជា​ធ្លាប់​ស្គាល់ ទោះ​មិន​ធ្លាប់ប្រើ​ ក៏​ធ្លាប់​បាន​ឃើញ ឬ​បាន​ឮដែរ។ ដឹង​ថា​ម៉ាស៊ីន​នេះ បង្កើត​ឡើង​ដើម្បី​អ្វីដែរទេ? មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​ចង់​ដឹង អត្ថបទ​ខាងក្រោម​អាច​បញ្ជាក់​​ប្រាប់​​បាន​។ ១- អ្វី​ជាម៉ាស៊ីន​បន្សុទ្ធខ្យល់ ដោយ​សារ​បច្ចេកវិទ្យា​បច្ចុប្បន្ន​ កាន់​តែ​ទំនើប ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ត្រូវ​ចាត់ទុក​ថា​ជារបក​​គំហើញ​ថ្មី​​នៃ​​បច្ចេក​វិទ្យា​ សម្រាប់ប្រើប្រាស់​សម្រួល​ដល់​​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរបស់យើង។ ការ​បង្កើត​នូវ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Air Purifier គឺដោយ​សារបរិយាកាស​ជុំ​វិញ​ខ្លួន​យើង​គ្រប់​គ្នា ពិសេស​អ្នក​នៅ​ទីក្រុង កំពុង​ប្រឈម​នឹង​ខ្យល់​ពុល ដែល​អាច​ប៉ះពាល់​សុខ​​ភាព​យើងគ្រប់​ពេល​វេលា។ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ ក៏​មាន​ជាតិ​ពុលដែរ ខណៈ​ម៉ាស៊ីន​ប្រភេទ​នេះ មានតួនាទី​ជាបន្សុទ្ធ​ខ្យល់​ឲ្យ​គ្នា​យើង​បានល្អ ជួយ​សុខភាព​​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​ ២- គុណសម្បត្តិធំៗ​ពី​ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ម៉ាស៊ីន​បន្សុទ្ធខ្យល់ នឹង​ជួយ​កាត់បន្ថយ​​ហានិភ័យ​សុខភាព​ជាច្រើន ក្នុង​ចំណោម​ហានិភ័យ​សុខភាពដែលមាន​ទំនាក់​ទំនងនឹង​ខ្យល់ពុលក្នុង​បរិយាកាស ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំងឺហឺត ជំងឺហើម​សួត (emphysema) ជំងឺអាលែកហ្ស៊ី និង​ជំងឺ​សរសៃឈាម ជាដើម។ ម៉ាស៊ីន​បន្សុទ្ធខ្យល់ នឹង​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការយើង ​មាន​គុណ​ភាព​ល្អ នាំ​ឲ្យ​រាងកាយ​មាន​លទ្ធ​ភាព​បង្កើន​ថាមពល​កាន់​តែ​ច្រើនសម្រាប់​បំពេញ​ការ​ងារនៅ​ការិយាល័យ ក៏​ដូច​ជាសកម្មភាព​ផ្សេងៗ​នោះ​ក្នុង​ផ្ទះ។ ខ្យល់​កខ្វក់ អាចធ្វើ​ឲ្យ​សួតយើង​គ្មាន​លទ្ធភាព​​ឆ្លើយ​តប​ជាមួយ​សកម្មភាព​របស់​រាងកាយ ធ្វើ​ការ​ឆាប់​ហត់ ឆាប់​បាត់​បង់ថាមពល​ថែម​ទៀត។ វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង […]


បញ្ហាសួតផ្សេងទៀត

ដឹង ៧ ក្បាច់នេះ នៅផ្ទះគ្មានថ្នាំ ក៏អាចសម្រួល​អាការៈក្អកបាន

ក្អក​អាច​ជួយ​កម្ចាត់​ស្លេស្ម​ពី​បំពង់ក និង​ការ​រលាក​ផ្សេងៗ ប៉ុន្តែ​បើ​ក្អក​មិន​ឈប់​អាច​បង្ក​ជា​ការ​រំខាន​មួយ។ ក្អក​អាច​បង្ក​ដោយ​អាលែកហ្សី ការ​ឆ្លង​វីរុស ឬ​បាក់តេរី​ជាដើម។ ជាទូទៅ​យើង​អាច​ព្យាបាល​អាការៈ​ក្អក​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ អាលែកហ្សី និង​ការ​ឆ្លង​មេរោគ​នៅ​តំបន់​ sinus បាន​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​ក៏មាន​វិធីមួយចំនួន​អាច​ជួយសម្រួលអាការៈនេះ​បាន​ខ្លះដែរ ក្នុង​ករណី​មិន​ប្រើថ្នាំពេទ្យ។​ ១. ទឹក​ឃ្មុំ ទឹកឃ្មុំ​ក៏​ត្រូវ​គេ​ប្រើ​សម្រាប់​អាការៈ​ឈឺ​ក​ដែរ។ តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា​ទឹកឃ្មុំ​ក៏​អាច​សម្រាល​អាការៈ​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ។ យើង​អាច​សម្រាល​អាការៈ​ក្អក​បាន​ដោយ​លាយ​ទឹកឃ្មុំ​២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ ​និង​​អាច​ថែមទឹក​ក្រូចឆ្មារ​ក៏បាន។ ២. ខ្ញី ខ្ញី​អាច​បំបាត់​អាការៈ​ក្អក​ស្ងួត ព្រោះ​ខ្ញី​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក ហើយ​ក៏​ជួយ​បំបាត់​អាការៈ​ចង្អោរ និង​ការ​ឈឺចាប់​ដែរ។ ការសិក្សា​មួយ​បាន​អះអាង​សារធាតុ​ប្រឆាំង​ការ​រលាក​ក្នុង​ខ្ញី​អាច​សម្រួល​ដល់​ភ្នាស​នៅ​ផ្លូវ​ដង្ហើម​ដែល​អាច​កាត់បន្ថយ​អាការៈ​ក្អក​បាន។ យើង​អាច​ធ្វើ​ទឹកខ្ញី​បាន​ដោយ​ដាក់​ខ្ញី​ស្រស់​២០ទៅ៤០ក្រាម​ទៅ​ក្នុង​ទឹកក្ដៅ​មួយ​ពែង​ និង​ទុក​ចោល​មួយ​សន្ទុះ។ យើង​ក៏​អាច​ថែម​ទឹក​ឃ្មុំ ឬ​ទឹក​ក្រូចឆ្មារ​ដែរ។​ អត្ថបទពាក់ព័ន្ធ៖  ​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?​ ៣. រក្សាជាតិទឹកក្នុងខ្លួន ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​សម្រាប់​អ្នក​មាន​អាការៈ​ក្អក ឬ​ឆ្លង​ជំងឺ​ផ្ដាសាយ​ណាស់។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បំបាត់​អាការៈ​ក្អក ហៀរ​សំបោរ និង​កណ្ដាស់។ សម្រាប់​ទឹក​ក្ដៅ​ឧណ្ហៗ​វិញ​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺក គ្រុន​រងា និង​អស់​កម្លាំង​ផង​ដែរ។ ក្រៅ​ពី​ទឹក យើង​អាច​ហុត​ស៊ុប​ក្ដៅៗ តែ​រុក្ខជាតិ (Herbal tea) និង​តែ​ខ្មៅ​ដែល​មិន​មាន​ជាតិ​កាហ្វេអ៊ីន។ ៤. ផ្លែ​ម្នាស់ ផ្លែ​ម្នាស់​មាន​អង់ហ្សីម Bromelain ដែល​អាច​ប្រឆាំង​ការ​រលាក​បាន និង​អាច​កម្ចាត់​ស្លេស្ម​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹកម្នាស់​អាច​បន្ថយ​ស្លេស្ម​នៅ​ក្នុង​បំពង់ក​ និង​ទប់ស្កាត់​ការ​ក្អក។ ៥. ចំហាយ​ទឹក ចំពោះក្អក​ស្លេស្ម​​យើង​អាច​​ប្រើ​ចំហាយ​ទឹក​ដើម្បី​ជួយ​ឲ្យ​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។ យើង​អាច​ងូតទឹកក្ដៅ​ដើម្បី​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់​ទឹក​ និង​នៅ​ក្នុង​នោះ​រហូត​ដល់​អស់​ចំហាយ​។ ក្រោយ​ពី​ចេញ​មក​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។ ក្រៅ​ពី​ងូតទឹក​ក្ដៅ យើង​ក៏​ឆ្ពុង​រយៈពេល​៥​នាទី​បាន​ដែរ។ ៦. […]


បញ្ហាសួតផ្សេងទៀត

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ

មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់​នៅ​លើ​រាង​កាយ​ទេ ដោយ​គិត​ថា​វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែតៗ តែ​មាន​គ្នា​យើង​ណា ដែល​ឧស្សាហ៍​ឈឺ​ចុក​ក្នុង​ទ្រូង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ទេ? បើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់​ក្នុង​ទ្រូង។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្យល់​ក្នុង​ទ្រូង ឬ Pneumothorax ​ធ្វើ​ឲ្យ​សួតក្រពឹង ឬ​ត្បៀត។ ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​​លេច​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង ហើយ​វា​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬ​ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ។ ខ្យល់​នេះ រុញ​ច្រាន​សួត​ទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ​ឲ្យ​សួត​ក្រពត។ ចំពោះ​ជំងឹ​ខ្យល់​ក្នុង​ទ្រូង​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បង្ហាញ​រោគសញ្ញា​ដែល​អាច​ដឹង​ចំ​ៗ និង​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ដូច​ជា៖ រោគសញ្ញា​ - ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ - ពិបាក​ដក​ដង្ហើម - ដង្ហក់។ កត្តា​ដែល​នាំ​ឲ្យ​កើត​មាន - ភេទប្រុស​ច្រើន​ជាង​ស្ត្រី - ជក់​បារី - អាយុ​ចន្លោះ​ពី២០-៤០ឆ្នាំ (មនុស្សខ្ពស់ ហើយស្គម) - តំណពូជ - ជំងឺសួត - អ្នក​ជំងឺ​ដែល​ដក​ដង្ហើម​តាម​ម៉ាស៊ីន - ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក។ ទាក់​ទង​នឹង​ជំងឺ​ខ្យល់​ទ្រូង​ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា កាល​ដែល​កើត​ឡើង​ជំងឺនេះ គឺ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួនដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជារបួស​ទ្រូង​ដោយ​ការ​បុក និង​ប៉ះ​ទង្គិច​ចាក់​ចូល ជំងឺ​សួត​រ៉ាំរ៉ៃ បែក​ធ្លាយ​ថង់​ខ្យល់​នៅ​ក្នុង​សួត ការ​ដក​ដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation)។ បើ​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក្នុង​ករណី​ដែល​មាន​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​ទ្រូង ឬ​ឈឺ​ចុក​ទ្រូង​ដោយ​​មិន​ដឹង​ពី​មូល​ហេតុ គួរ​ទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ជំងឺ​រាល​ដាល​ពី​តូច​ទៅ​ធំ។​​


បញ្ហាសួតផ្សេងទៀត

ត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់​ខ្លួន​ឈឺធ្វើរឿង ៤ យ៉ាងនេះភ្លាម

រដូវភ្លៀងចូលមកដល់ហើយ គ្នាយើងគួរប្រយ័ត្នប្រយែងសុខភាពផង ទោះបើរដូវភ្លៀវអាកាសធាតុត្រជាក់ស្រួល ប៉ុន្តែក៏ងាយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។ ពិសេសបើមានជិះ ឬដើរកាត់ភ្លៀង ត្រូវធ្វើរឿង ៤យ៉ាងនេះភ្លាម បើមិនចង់ធ្លាក់ខ្លួនឈឺ ព្រោះទឹកភ្លៀងអាចធ្វើឲ្យយើងផ្តាសាយ ក្អក គ្រុនក្តៅ និង​ហៀរសំបោរជាដើម។ ១- ត្រូវផ្លាស់សម្លៀកបំពាក់ទទឹកចេញឲ្យបានលឿនបំផុត ក្រោយត្រូវទឹកភ្លៀង រឿងទី១ គ្នាយើងត្រូវប្រញាប់ធ្វើឲ្យបានលឿនបំផុតនោះ គឺត្រូវផ្លាស់សម្លៀកបំពាក់ទទឹកនោះចេញឲ្យបានឆាប់បំផុត ដោយប្តូរមកសម្លៀកបំពាក់ដែលស្ងួត ហើយក៏កុំឲ្យត្រូវកង្ហារ ឬចំណាយត្រជាក់ឲ្យសោះ។ យកល្អ អាចទៅងូតទឹក ជាមួយទឹកក្តៅឧណ្ហៗសិនមុននឹងផ្លាស់សម្លៀកបំពាក់។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា? ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ២- ប្រើម៉ាស៊ីនផ្លុំសក់ឲ្យឆាប់ស្ងួត ក្រោយពេលងូតទឹកក្តៅឧណ្ហៗរួច យើង​អាចប្រើម៉ាស៊ីនផ្លុំសក់​ជួយផ្លុំឲ្យសក់ឆាប់ស្ងួត ព្រោះនៅពេលសក់ស្ថិតក្នុងស្ថានភាពសើម ហើយរាងកាយយើងទើបប៉ះពាល់នឹងភាពត្រជាក់ពីទឹកភ្លៀងផងនោះ ច្បាស់ជាងាយធ្វើឲ្យផ្តាសាយ ហៀរសំបោរមិនខាន។ ដូច្នេះ ក្រោយងូតទឹករួច ត្រូវផ្លុំសក់ឲ្យស្ងួតឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ [embed-health-tool-heart-rate] ៣- ញ៉ាំអាហារ និងផឹកទឹកក្តៅឧណ្ហៗ ក្រោយងូតទឹករួច គ្នាយើងច្បាស់ជាមានអារម្មណ៍កកក្តៅ ស្រួលខ្លួនវិញមិនខាន។ ទោះជាយ៉ាងណា ក៏ត្រូវប្រញាប់ទៅរកអាហារក្តៅៗ និងទឹកឧណ្ហៗមកញ៉ាំទ្រាប់ពោះ ដើម្បីជួយបង្កើនកម្តៅសីតុណ្ហភាពក្នុងរាងកាយ។ បើមិនឃ្លាន ក៏ត្រូវឆុងតែលាយទឹកឃ្មុំបន្ថែមក្រូចឆ្មារបន្តិចមកញ៉ាំក៏បាន។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យរាងកាយកក់ក្តៅជាងមុនទេ ថែមទាំង​អាចការពារផ្តាសាយបានមួយកម្រិតទៀត […]


បញ្ហាសួតផ្សេងទៀត

កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ

រាល់​ពេល​ដែល​ហៀរ​សម្បោរ ជឿ​ថា​គ្នា​​យើង​ម្នាក់​ៗ មិន​ដែល​ចាប់​អារម្មណ៍​មើល​លក្ខណៈ​របស់​សម្បោរឲ្យ​បាន​ច្បាស់​ទេ ព្រោះ​ខ្ពើម​រអើម តែ​មាន​ដឹង​ទេ​ថា មាន​បញ្ហា​សុខភាព​ខ្លះ អាច​មើល​ដឹង​តាម​រយៈ​ពណ៌​សម្បោរដែល​ហៀរ​ចេញ​មក​នោះ។ បើ​តាម​ការ​បង្ហោះ​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់ម៉ែត ថា​សម្បោរ ឬ​រម្អិល​នៅ​ផ្លូវ​ដង្ហើម​មាន​តួ​នាទីចាប់​យក​វត្ថុ​ផ្សេង​ដែល​ចូល​មក​ក្នុង​រាងកាយ​យើង​ តាម​រយៈ​ការ​ដក​ដង្ហើម រាងកាយ​យើង​ផលិត​សម្បោរ ឬ​ទឹក​រម្អិល២លីត្រ/ថ្ងៃ ហើយ​ប្រសិន​បើ​ភ្នាស​កោសិកា​ដែល​ផលិត​សម្បោរ ឬ​ទឹក​រម្អិល ស្ងួត​វា​ងាយ​នឹង​បង្ក​រោគ។ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ដឹង​ថា ទឹក​សម្បោរ​ហៀរ​មក​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ច្រមុះ​ដែល​មនុស្ស​គ្រប់​រូប​មាន ហើយ​បញ្ហា​សុខភាព​នីមួយៗ​អាច​កំណត់​បាន​តាម​ពណ៌​សម្បោរ​ដូច​ជា៖ ពណ៌សថ្លា៖ បណ្ដាល​មក​ពី​ផ្ដាសាយ រលាក​ផ្លូវ​ដង្ហើម​ខាង​លើ ឬ​អាលែកហ្ស៊ី​ច្រមុះ ពពួក​វីរុស​បង្ក​ឲ្យរលាក​ភ្នាស​កោសិកា​ដែល​បញ្ចេញ​សារជាតិ Histamine ជំរុញ​ឲ្យមាន​ការ​ផលិត​ទឹក​សម្បោរយ៉ាង​ច្រើន​។ ការ​ប្រើ​ថ្នាំ Anti-Histamine និង​ការ​លាង​ច្រមុះ​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ​អាច​ជួយ​កាត់​បន្ថយ​ការ​ហៀរ​សម្បោរបាន។ ពណ៌ស៖ សម្បោរ​មាន​លក្ខណៈ​ក្រាស់ ស្អិត និង​ស​ល្អក់ អាច​មក​ពី​ស្ទះ​នៅ​ក្នុង​ច្រមុះ​រយៈ​ពេល​យូរ​ដែល​បណ្ដាល​មក​ពី​ភ្នាស​ច្រមុះ​ហើម ក្រៅ​ពី​នោះ មាន​រួម​ផ្សំ​នឹង​ការ​ញ៉ាំផលិតផល​ទឹកដោះគោ​ច្រើន​ពេក។ ពណ៌លឿង៖ មក​ពី​ការ​ឆ្លង​រោគ​ពពួក​បាក់តេរី​នៅ​ច្រមុះ ឬ​សីនុស ប្រព័ន្ធ​រាងកាយ​យើង​បាន​ប្រឆាំង​ធ្វើ​ឲ្យមេរោគ​ស្លាប់​បូក​ផ្សំ និង​រម្អិលលាយ​ខ្ទុះ​រួម​ផ្សំ​គ្នា ធ្វើ​ឲ្យសម្បោរមាន​ពណ៌​លឿង។ ពណ៌​ខៀវ៖ បង្ហាញ​ឲ្យ​ឃើញ​ថា រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​បាក់តេរី​ដូច​ក្នុង​ករណី​ទឹក​សម្បោរពណ៌​លឿង​ដែរ។ ពណ៌​ក្រហម៖ កើត​ឡើង​ដោយសារ​សរសៃ​ឈាម​ច្រមុះ​ដាច់​លាយ​ជាមួយ​ទឹក​សម្បោរ​។ សរសៃឈាម​ដាច់​អាច​បណ្ដាល​មក​ពី​ភ្នាស​ច្រមុះ​ស្ងួត ឬ​របួស​ច្រមុះ ការ​រលាក​ច្រមុះ រោគ​សរសៃឈាម​ផ្សេង។ ការ​មាន​ឈាម​ច្រមុះ​មួយ​ខាង ឬ​សង​ខាង​ត្រូវ​មក​ពិនិត្យ​ជាមួយ​គ្រូពេទ្យ។ ពណ៌​ខ្មៅ៖ ការ​ដែល​សម្បោរមាន​ពណ៌​ខ្មៅ​ច្រើន​ជួប​ចំពោះ​អ្នក​ជក់​បារី អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន អ្នក​ដែល​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ការ​បំពុល​បរិយាកាស​ខ្លាំង និង​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត​នៅ​ច្រមុះ ឬ​សីនុស។ អត្ថបទពាក់ព័ន្ធ៖ តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ […]


បញ្ហាសួតផ្សេងទៀត

ភ្ញាក់ពីគេង​ពេលព្រឹក​ផឹកទឹកមួយកែវ ផ្ដល់ប្រយោជន៍​ច្រើន​យ៉ាងដល់រាងកាយ

យើង​តែង​ផឹក​ទឹក​ដើម្បី​បំបាត់​ភាព​ស្រេក​ទឹក ឬ​ក្រោយ​ពី​ញ៉ាំ​អាហារ​ ប៉ុន្តែទំនងជា​មានគ្នា​យើង​​តិច​នាក់​ណាស់​ដែល​ផឹក​ទឹក​មួយ​កែវពេល​ពោះ​ទទេ​បន្ទាប់​ពី​ភ្ញាក់​ពី​គេងនៅ​ពេល​ព្រឹក​។ ការ​ផឹក​ទឹកមួយកែវ​​ពេល​ពោះ​ទទេនេះ​ពិត​ជា​​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​ពេល​ពោះ​ទទេ​អាច​ជួយ​រក្សា​ប្រព័ន្ធ lymphatic ដែល​ជួយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ។ នេះ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន ហើយ​នៅ​ពេល​ប្រព័ន្ធភាពស៊ាំ​ខ្លាំង​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ២. សម្រួល​ដល់​ការ​បន្ទោរ​បង់ ការ​ទល់លាមក​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាច​រារាំង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ ទឹក​គឺ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​បន្ទោរ​បង់​ឲ្យ​បាន​ទៀងទាត់។ ដូចនេះការ​ផឹក​ទឹក​ពេល​ពោះ​ទទេ​ជា​ប្រចាំ​អាច​សម្រួល​ដល់​ការ​បន្ទោរ​បង់​ដែល​ជួយ​កម្ចាត់​កាកសំណល់​ចេញ​ពី​រាងកាយ។ ៣. ពន្លឿន​ការ​ធ្វើ​មេតាបូលីស ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​អាច​ជួយ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង។ នៅ​ពេល​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង​ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ អាហារ​ក៏​ត្រូវ​បាន​រំលាយ​លឿន​ដែល​យូរ​ទៅ​អាច​សម្រក​ទម្ងន់​បាន។ ដូចនេះ​បើ​គ្នា​យើង​ចង់​សម្រក​ទម្ងន់​អាច​សាកល្បង​វិធី​នេះ​បាន។ ៤. បង្កើន​ចំណង់​អាហារ​ពេល​ព្រឹក គ្នា​យើង​ភាគច្រើន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ពេល​ព្រឹក​ព្រលឹម​។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ និង​ដុត​កាឡូរី​ដែល​អាច​ជួយ​ឲ្យ​យើង​ឃ្លានអាហារ​នៅពេលព្រឹក​បាន​។ ៥. បន្ថយ​ហានិភ័យ​រោគ​លើ​ផ្លូវ​ទឹក​នោម ប្រសិនជា​គ្នា​យើង​មាន​បញ្ហា​រោគ​លើ​ផ្លូវទឹកនោម ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​អាច​មាន​អត្ថ​ប្រយោជន៍​ច្រើន។ នេះ​អាច​ជួយ​បាន​ព្រោះ​យើង​អាច​នឹង​ទប់​នោម​ពេញ​មួយ​យប់ ហើយ​មាន​បាក់តេរី​ និង​ជាតិពុល​នៅ​នឹង​ប្លោកនោម។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​សម្អាត​ប្លោកនោម​ដោយ​ការ​បញ្ចុះ​នោម។​ ៦. បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ក្រោយ​ពី​ក្រោក​ពី​គេង​អាច​ជួយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ។ នៅ​ពេល​យប់ រាងកាយយើង​​នឹង​ជួស​ជុលកោសិកា​ដែល​ខូចខាត​ដោយ​ខ្លួនឯង ហើយ​បណ្ដេញ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​​ពេល​ព្រឹក ជាតិពុល​ទាំង​អស់​នឹង​ត្រូវ​បញ្ចេញ​ពី​រាងកាយ ហើយ​យើង​នឹង​មាន​អារម្មណ៍​ស្រស់ថ្លា។ ៧. បង្កើន​កម្រិត​ថាមពល ផឹក​ទឹក​មួយ​កែវ​នៅ​ពោះទទេ​ពេល​ព្រឹក​អាច​ជំរុញ​ការ​លូតលាស់​នៃ​កោសិកា​ឈាម​ក្រហម​ដែល​បណ្ដាល​ឲ្យ​មាន​អុកស៊ីសែន​កាន់តែ​ច្រើន​ក្នុង​រាងកាយ។ នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ថាមពល។ ៨. ជួយ​ដល់​ស្បែក យើង​តែង​ចង់​បាន​ស្បែក​ភ្លឺ​រលោង ហើយ​យើង​ទទួល​បាន​ស្បែក​បែប​នេះ​ដោយ​ការ​ចាប់ផ្ដើម​ថ្ងៃ​របស់​យើង​ដោយ​ផឹក​ទឹក​មួយ​កែវ​។ ការ​ផឹក​ទឹក​ជា​ទូទៅ​អាច​កម្ចាត់​នូវ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​នៅ​ពេល​ព្រឹក​អាច​បង្កើន​ចរន្ត​ឈាម​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ឲ្យ​យើង​មាន​ស្បែក​ភ្លឺ​រលោង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ យកល្អ​កុំ​ផឹក​ទឹក​ក្ដៅ​នៅ​ពោះ​ទទេ ព្រោះ​អាច​បង្ក​ការ​ខូចខាត​ដល់​ជាលិកា​ក្នុង​មាត់ និង​បំពង់​អាហារ។ ប៉ុន្តែ​យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​បាន។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់ ផឹកទឹកគ្រប់គ្រាន់ […]


បញ្ហាសួតផ្សេងទៀត

ការប៉ះទង្គិចទ្រូង-សួត អាចប៉ះពាល់ដល់ខាងក្នុង ប្រញាប់ទៅរកពេទ្យ

របួស​គ្រាំ​ទ្រូង-សួត ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​ទ្រូង-សួត​ក្នុង​កម្រិត​ធ្ងន់ ឬ​ស្រាល រហូត​ដល់​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សរីរាង្គ​ក្នុង​ទ្រូង(សួត បេះដូង សរសៃឈាមធំ…) ហើយ​វា​ជា​ជំងឺ​ដែល​អាច​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​​ដែល​កើត​មាន​របួស​គ្រាំ​ទ្រូង-សួត គឺ​បណ្តាល​មក​ពី៖ –គ្រោះថ្នាក់​ចរាចណ៍​លើស​ពី​៥០% –គ្រោះថ្នាក់ផ្សេងទៀត ដូចជា​ជម្លោះ គ្រោះ​ថ្នាក់​ការងារ និង​គ្រោះថ្នាក់​តាម​លំនៅដ្ឋាន តិច​ជាង៤០% –ក្នុង​បណ្តាអ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន ៣៨% មាន​កម្រិត​សុរា​ក្នុង​ឈាម​ខ្ពស់ ក្នុង​នោះ​ភាគ​ច្រើន​ជា​អ្នក​បញ្ជា​យាន​យន្ត​ផ្ទាល់។ អត្ថបទពាក់ព័ន្ធ៖ ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់ ទៅលេងប៉េកាំង និង​ញូវដែលី ត្រឹម​មួយសប្ដាហ៍ មកវិញ សួត​ដឹងតែ​មាន​បញ្ហា E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ នៅ​ពេល​ដែល​របួស​គ្រាំ​ទ្រូង-សួត ចាប់​ផ្តើម​ធ្វើ​ទុក្ខ គេ​តែង​សង្កេត​ឃើញថា អ្នក​ជំងឺ​មានចេញ​រោគសញ្ញា​ដូចជា ឈឺ​ចាប់​ទ្រូង​នៅ​កន្លែង​ប៉ះទង្គិច ទឹក​មុខ​ស្លេក​ស្លាំង ថប់​ដង្ហើម ឬ​ហត់។ លើស​ពី​នេះ រោគ​សញ្ញា​រួម​ផ្សំ​មាន ហើមមុខ និង​ទ្រូង បែក​ញើស​ជោគ​ខ្លួន អ្នក​ជំងឺ​ឡេះ​ឡះ និង​ដកដង្ហើម​ញាប់ និង​តិចៗ ដោយសារ​ការ​ឈឺ​ចាប់។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បន្ថែម​ឲ្យ​ដឹង​ថា ជំងឺ​របួស​ទ្រូង-សួតនេះ គេ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ដោយ៖ ​-ការពិនិត្យគ្លីនិក -ការថតឆ្លុះ ទ្រូង-សួត -ការថតឆ្លុះអេកូ ស្រោមសួត –ការថតស្កែនន័រ ទ្រូង-សួត ចំណែក ការ​ព្យាបាល​របួស​គ្រាំ​ទ្រូង-សួត គី​ត្រូវ​ចោះ​បង្ហូរ បូម​យក​ចេញ​នូវ​អ្វី​ដែល​រំខាន​ដល់​ដំណក​ដង្ហើម […]


បញ្ហាសួតផ្សេងទៀត

Upper respiratory tract infections (ជំងឺ​រលាកផ្លូវដង្ហើមផ្នែកខាងលើ)

និយមន័យ១. អ្វីទៅជាជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ? ជំងឺ​រលាក​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ​ គឺ​ជា​ការ​រលាក​ភ្នាស​រន្ធ​ឆ្អឹង បំពង់​ក ទង​សួត ឬ​សួត។ ជំងឺ​នេះ​ភាគ​ច្រើន​បង្ក​ឡើង​ពី​វីរុស តែ​ក៏​អាច​បណ្ដាល​មក​ពី​បាក់តេរី​ដែរ។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម អាច​ចាត់​ទុក​ជា​ជំងឺ​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។ ផ្ដាសាយ​ធម្មតា គឺ​ជា​ទម្រង់​នៃ​ការ​រលាក​ផ្លូវ​ដង្ហើម​ញឹកញាប់​ជាង​គេ។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ ចែក​ចេញ​ជា​ពីរ៖ – ការ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ (រលាក​ច្រមុះ បំពង់​ក និង​ភ្នាស​រន្ធ​ឆ្អឹង) – ការ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម (ទង​សួត និង​សួត)។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​អាច​ជា៖ – ផ្ដាសាយ​ធម្មតា – រលាក​បំពង់​ក – រលាក​អាមីដាល់ – រលាក​ភ្នាស​រន្ធ​ឆ្អឹង – ផ្ដាសាយ​ធំ ២- កើតមានញឹកញាប់ដែរទេ? ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ កើត​មាន​ញឹកញាប់​បំផុត ជាពិសេស​នៅ​រដូវ​រំហើយ និង​រដូវ​រងា។ អត្ថបទពាក់ព័ន្ធ៖ អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង រោគសញ្ញា១- រោគសញ្ញា រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រួម​មាន៖ – តឹង​ច្រមុះ – ហៀរ​សំបោរ – សំបោរ​ប្ដូរ​ពី​ថ្លា​ទៅ​ស ឬ​ខៀវ – ក្អក – កណ្ដាស់ – ក្ដៅ​ខ្លួន (ច្រើន​កើត​លើ​ក្មេង) – ឈឺ​ក – ឈឺ​ពេល​លេប​អាហារ – អស់​កម្លាំង​ល្ហិតល្ហៃ រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​សូវ​កើត​ញឹកញាប់​មាន៖ – ធំុ​ក្លិន​មាត់ – អត់​សូវ​ដឹង​ក្លិន – ឈឺ​ក្បាល – ពិបាក​ដក​ដង្ហើម – ឈឺ​ត្រង់​ភ្នាស​រន្ធ​ឆ្អឹង – រមាស់​ភ្នែក និង​ហៀរ​ទឹក​ភ្នែក (ជំងឺ​ភ្នែក​ក្រហម) – ចង់​ក្អួត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស