ពិតណាស់ ក្រោយប្រតិបត្តិការលើគ្រែដ៏ខ្លាំងក្លាជាមួយនឹងដៃគូ ស្រីៗគ្នាយើងអាចជួបប្រទះបញ្ហាឈឺទ្វារមាស ហើយបញ្ហានេះក៏អាចកើតឡើងសម្រាប់អ្នកដែលទើបតែរួមភេទជាលើកដំបូងដែរ។ ខណៈពេលដែលការរួមភេទដ៏ខ្លាំងក្លាអាចធ្វើឲ្យយើងអស់កម្លាំង ហត់នឿយ និងឈឺចាប់ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះតំបន់ពិសេស ដោយធ្វើការព្យាបាលតាមវិធីខាងក្រោមនេះ។
១. ស្អំទឹកកក
ការស្អំទឹកកកផ្ដល់ភាពត្រជាក់ស្រួល និងដោះស្រាយបញ្ហាឈឺចាប់នៅបរិវេណទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ស្រីៗយើងអាចស្អំទឹកកករយៈពេលពី៥ទៅ១០នាទីក្នុងមួយដង និងមិនត្រូវដាក់ទឹកកកនៅលើទ្វារមាសដោយផ្ទាល់ឡើយ។
២. ប្រើប្រាស់ទឹករម្អិល
មិនថាយើងប្រើប្រាស់ទឹករម្អិលនៅអំឡុងពេលរួមភេទ ឬអត់ឡើយ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាឈឺទ្វារមាស ស្រីៗយើងអាចលាបវានៅបរិវេណតំបន់ពិសេស។ ទឹករម្អិលអាចផ្ដល់សំណើម និងជួយព្យាបាលការឈឺចាប់នៅត្រង់ទ្វារមាសបានយ៉ាងឆាប់រហ័ស។
៣. ឈប់ប្រើខោទ្រនាប់បណ្ដោះអាសន្ន
ជាមួយគ្នានេះដែរ ប្រសិនបើយើងនៅផ្ទះ អាចជៀសវាងប្រើប្រាស់ខោទ្រនាប់ជាបណ្ដោះអាសន្នសិន និងស្លៀករ៉ូបដែលផលិតពីកប្បាសជំនួសវិញ។ ជាទូទៅ ខោទ្រនាប់តឹងពេកអាចធ្វើបរិវេណតំបន់ពិសេសរបស់យើងសើម រមាស់ និងបណ្ដាលឲ្យឆ្លងមេរោគផងដែរ។
[embed-health-tool-ovulation]
៤. ជៀសវាងការកកិតបន្ថែមទៀត
ដើម្បីឲ្យទ្វារមាសជាសះស្បើយទាំងស្រុង ស្រីៗយើងគប្បីជៀសវាងការសម្រេចកាមដោយខ្លួនឯង ឬការរួមភេទមួយរយៈសិន។
៥. ជៀសវាងភ្នាក់ងារបង្កការរលាក និងការអេះ
បន្ថែមពីនេះ យើងគប្បីជៀសវាងការប្រើប្រាស់ទឹកអនាម័យនៅបរិវេណទ្វារមាស រហូតដល់អាការៈបានធូរស្បើយជាមុនសិន។ ជាក់ស្ដែង សារធាតុគីមីនៅក្នុងផលិតផលទាំងនោះអាចធ្វើឲ្យរលាក ឬក្រហាយទ្វារមាសកាន់តែខ្លាំង ក៏ដូចជាធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ មួយវិញទៀត យើងក៏មិនគួរអេះនៅបរិវេណនោះដែរ ពីព្រោះវាអាចបង្កជាស្នាមជាំ និងការឈឺចាប់ ជាពិសេស វាក៏អាចបង្កជាការឆ្លងមេរោគបានដូចគ្នា។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ