backup og meta

ស្រីបានអត្ថប្រយោជន៍ពីការរួមភេទ ៥យ៉ាង

ស្រីបានអត្ថប្រយោជន៍ពីការរួមភេទ ៥យ៉ាង

កាល​ដើម​ឡើយ ការ​និយាយ​ពី​រឿង​ផ្លូវ​ភេទ​មិន​មាន​ជា​រឿង​ល្អ​នោះ​ទេ ចាស់ៗ​ខ្លះៗ​ថា​វា​មិន​សម​រម្យ ប៉ុន្តែ​បច្ចុប្បន្ន​ប្រធាន​បទ​ទាក់ទង​នឹង​ផ្លូវ​ភេទ​ ហាក់​មាន​ការ​បើក​ទូលាយ ក្នុង​ការ​ជជែក ពិសេស​រឿង​សុខ​ភាព​ផ្លូវ​ភេទ​តែ​ម្ដង​។ សំណួរ​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ​មាន​ច្រើន តែ​ក្នុង​នោះ​ក៏​មាន​ដែរ ការ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ចាំ​បាច់​មាន​សកម្មភាព​ផ្លូវ​ភេទ? វា​មាន​សារសំខាន់​យ៉ាងម៉េច​ខ្លះ​​ក្រៅតែ​ពី​ការ​រួមភេទ​ដើម្បី​​តែ​ការ​បន្ត​ពូជ​ពង្ស?

[embed-health-tool-ovulation]

​យ៉ាង​ណា​មុន​និយាយ​ដល់​ចំណុច​​សំខាន់​ចំពោះ​សុខ​ភាព យើង​ត្រូវ​និយាយ​ដែរ​ថា​ការ​រួម​ភេទ ត្រូវ​កើត​ចេញ​ពី​ការ​ព្រម​ព្រមព្រៀង​គ្នា​រវាង​ដៃគូ​ទាំងពីរ​។ ការ​ព្រម​ព្រៀង​គ្នា​ជា​រឿង​ចាប់​បាច់​ក្នុង​សកម្មភាព​ផ្លូវ​ភេទ ដើម្បី​ច្បាស់​ក្នុង​ចិត្ត​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្លួន​យើង​ពេល​មាន​សកម្ម​ភាព​មួយ​នេះ​។ គ្រប់គ្នា​ត្រូវ​ចង​ចាំ​ថា ការ​រួម​ភេទ អាច​ធ្វើ​ទៅ​បាន​ដោយ​ការ​ពេញ​ចិត្ត គឺ​ត្រូវ​តែ​មាន​ការ​ព្រម​ព្រៀង​គ្នា​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

គណនាថ្ងៃសម្រាលកូន

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ស្រ្តី​ដែល​មាន​ដៃ​គូរួម​​ភេទ ក៏​នៅ​អាច​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​។ តើគុណប្រយោជន៍នៃការរួមភេទទាំងនោះមានអ្វីខ្លះ?

ការរួមភេទជួយពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ

មនុស្ស​ដែល​មាន​សកម្មភាព​ផ្លូវ​ភេទ​ច្រើន​ មាន​កម្រិត​អង់ទីករ​ខ្ពស់ អាច​ជួយ​ប្រឆាំង​នឹង​វីរុស និង​បាក់​តេរី​បាន​​ល្អ​ជាង​ ​អ្នក​ដែល​មិន​សូវ​មាន​សកម្មភាព​ផ្លូវ​ភេទ​។

ការរួមភេទជួយកាត់​បន្ថយ​ស្ត្រេស​

ការ​រួម​ភេទ ជា​សកម្ម​ភាព​មួយ​ជួយ​បន្ថយ​ភាព​តាន​តឹង​ ពី​ការ​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ ពីព្រោះ​ថា​ពេល​រួម​ភេទ ខួរ​ក្បាល​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​រីក​រាយ និង​បន្ថយ​កម្រិត​ស្ត្រេស​។

ការរួមភេទជួយជួយ​ឲ្យ​គេង​លក់​ស្រួល​

រួមភេទ

រួម​ភេទ​ដល់​ចំណុច​កំពូល រាង​កាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ធ្វើ​ឲ្យ​យើង​គេង​បាន​លក់​ស្រួល និង​កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់​ផង​ដែរ​។​រួមភេទមានគុណប្រយោជន៍

ការរួមភេទជួយគ្រប់​គ្រង​ប្លោក​នោម

សកម្មភាព​ផ្លូវ​ភេទ ជួយ​ស្រី​ៗ​​ពង្រឹង​បាត​អាង​ត្រគាក ដែល​អាច​ជួយ​ការពារ​ខ្លួន​ពី​ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​។

ការរួមភេទជួយជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ

សកម្មភាព​ផ្លូវ​ភេទ​ ជួយ​បង្កើន​ទឹក​​រម្អិល​នៅ​ទ្វារ​មាស និង​ជួយ​ឲ្យ​មាន​លំហូរ​ឈាម​ល្អ ជា​ហេតុ​នាំ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​កាន់​តែ​ល្អ​ប្រសើរ​។

ការ​រួម​ភេទ​បាន​ទៀង​ទាត់​ជាមួយ​ដៃ​គូ​នឹង​ជួយ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ដៃគូ។ មួយ​វិញ​ទៀត ការ​រួម​ភេទ​ក៏​រួម​ចំណែក​ធ្វើឲ្យ​ទំនាក់​ទំនង​អ្នក​ទាំងពីរ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Women’s sexual and reproductive health, https://www.betterhealth.vic.gov.au/campaigns/womens-sexual-and-reproductive-health#:~:text=Different%20life%20stages%20are%20associated,polycystic%20ovary%20syndrome)%20and%20menopause.

How important is sex in later life? The views of older people, https://www.sciencedirect.com/science/article/abs/pii/S0277953602001806

Importance of Sexual Health, https://familydoctor.org/importance-of-sexual-health/

កំណែ​ប្រែបច្ចុប្បន្ន

20/04/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស

ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម