backup og meta

ពិតអត់ អ្នក​កើត​អូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ​ធ្លាក់ចុះ?

ពិតអត់ អ្នក​កើត​អូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ​ធ្លាក់ចុះ?

ពេល​​ឮ​ថា​អូមីក្រុង​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ ឬ​អារម្មណ៍​ផ្លូវ​ភេទ​ចុះ​ខ្សោយ ទំនង​ជា​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​​មាន​ការ​ងឿង​ឆ្ងល់​មិន​ខាន​។ អ្នក​ជំនាញ​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា​​​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ឬ​វ៉ារ្យ៉ង់​ផ្សេងៗ​របស់​វីរុស​កូវីស-១៩ ដូច​ជា​អូមីក្រុង​ជា​ដើម អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​របស់​អ្នក​ទាំង​នោះ​មិន​ល្អ​ដូច​មុន​។

១. អូមីក្រុង និង​​សុខ​ភាព​ផ្លូវ​ភេទ

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក​ជំងឺ​។ អ្វី​ដែល​កាន់​តែ​អាក្រក់​ទៀត​នោះ​ គឺ​បុរស​ដែល​កើត​ជំងឺ​កូវីដ-១៩ ត្រូវ​គេ​រក​ឃើញ​ថា​មាន​ការ​ប្រឈម​នឹង​បញ្ហា​ខ្សោយ​លិង្គ​ផង​ដែរ​។

​សុខ​ភាព​ផ្លូវ​ចិត្ត​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ចំណង់​ផ្លូវ​ភេទ។ ជា​ទូ​ទៅ​បញ្ហា​ស្រ្តេស ថប់​បារម្មណ៍ និង​ការ​បាក់​ទឹក​ចិត្ត ជា​មូល​ហេតុ​សំខាន់​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។​ ដោយ​សារ​តែ​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ទាំង​នេះ អាច​បន្ត​អូសបន្លាយ​យូរ​អង្វែង​ទៀត វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ទាំង​នេះ ដោយ​អាច​ធ្វើ​ឲ្យ​​បុរស​ខ្លះ​ជួប​បញ្ហា​ខ្សោយ​លិង្គ ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​ ឬ​មាន​បញ្ហា​មិន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ជា​ដើម។

ពេល​ឆ្លង​វីរុស​មិន​ថា​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ថ្មី​អូ​មីក្រុង​ទេ រាង​កាយ​​ប្រឈម​នឹង​ការ​រលាក​កម្រិត​ខ្ពស់ ដែល​នេះ​កើត​ចេញ​ពី​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ​នឹង​វីរុស​។ កម្រិត​រលាក​ក្នុង​រាង​កាយ​កាន់​តែ​ខ្លាំង អាច​បង្ក​ឲ្យ​មាន​ការ​កកើត​ជា​ដុំ​កំណក​ឈាម​តូច និង​ការ​រលាក​នៅ​ជញ្ជាំង​សរសៃ​ឈាម​។ កត្តា​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​អាច​រំខាន​ដល់​លំហូរ​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង​។ ដូច​គ្នា​ដែរ វីរុស​កូវីដ-១៩ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ដែរ​ថា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ពង​ស្វាស​ផង​ដែរ​។

វីរុស​អាច​ចូល​ទៅ​ក្នុង​កោសិកា​តាម​រយៈ​ប្រូតេអ៊ីន​នៅ​ក្នុង​ពង​ស្វាស​។ ពង​ស្វាង​ជា​កន្លែង​ដែល​​ទទួល​បន្ទុក​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​រាង​កាយ​បុរស​ច្រើន​ជាង​គេ ហើយ​វីរុស​បំប្លែង​ថ្មីអូមីក្រុង​អាច​បន្ថយ​កម្រិត​អ័រម៉ូន​ប្រភេទ​នេះក្នុង​ខ្លួន​មនុស្ស​ប្រុស​បាន​។ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ថយ​ចុះ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង ខ្សោយ​ចំណង់​ផ្លូវ​ភេទ និង​ខ្សោយ​ម៉ាស់​សាច់​ដុំ​ជា​ដើម​។​​​

ខ្សោយផ្លូវភេទ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនា BMI

២. វិធី​ដោះ​ស្រាយ​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវ​ភេទ​ក្រោយ​ជា​ពី​កូវីដ-១៩

ជា​ដំបូង​គ្នា​យើង​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ-១៩ ឬ​អូមីក្រុង​ និង​សង្ស័យ​ថា​ខ្លួន​មាន​បញ្ហា​ខ្សោយ​ផ្លូវ​ភេទ​ត្រូវ​តែ​ជួប​ជាមួយ​អ្នក​ជំនាញ​ ព្រោះ​ថា​មាន​តែ​អ្នក​ជំនាញ​ទេ​អាច​វាយ​តម្លៃ​បាន​ថា​​យើង​ខ្សោយ​ផ្លូវ​ភេទ ដោយសារតែ​បញ្ហា​ផ្លូវ​ចិត្ត ឬ​សុខ​ភាព​ផ្លូវ​កាយ​។

ក្រៅ​ពី​នេះ​​ការ​និយាយ​គ្នា​ដោយ​ចំហ​ជាមួយ​ដៃ​គូ​គឺ​ជា​រឿង​សំខាន់ បើ​សិន​ជា​យើង​កំពុង​ជួប​បញ្ហា​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ​​។ ការ​និយាយ​គ្នា​នឹង​ជួយ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ខ្លួន​ឯង ក៏​ដូច​ជា​អាច​ជួយ​ជំរុញ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​កើត​ឡើង​វិញ​បាន​ដែរ​។

ដូច​គ្នា​ដែរ ការ​ធ្វើ​សមាធិ ក៏​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ខ្លះ​ដែរ។ មួយ​វិញ​ទៀត ការ​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព និង​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ ក៏​អាច​រួម​ចំណែក​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ភេទ​នេះ​ដែរ​។

អត្ថបទគួរអាន៖ 

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

COVID-19 may impair men’s sexual performance, https://www.nationalgeographic.com/science/article/covid-19-may-impair-mens-sexual-performance

The Epidemic of COVID-19-Related Erectile Dysfunction, https://www.ncbi.nlm.nih.gov/pmc/articles/PMC8450276/

កំណែ​ប្រែបច្ចុប្បន្ន

16/02/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៥ចំណុចនេះ ជា​ឃាតករលាក់មុខ សម្លាប់ចំណង់ផ្លូវភេទបុរស-ស្រ្តី

កត្តាទាំងនេះ សុទ្ធតែជាសត្រូវរបស់ចំណង់ផ្លូវភេទ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម