គិតទៅដល់ទំនាក់ទំនងផ្លូវភេទ ដៃគូនីមួយៗមិនអាចកំណត់ពីចំនួនពេលវេលានៅជាមួយគ្នា ឲ្យបានច្បាស់លាស់នោះទេ ហើយក៏មិនជាថ្វីនោះដែរប្រសិនជាដៃគូនៅជាមួយគ្នាញឹក អាចបីដងក្នុងមួយសប្ដាហ៍ ឬមិនសូវញឹកពេកអាច២សប្ដាហ៍ម្ដងក៏បាន។ ជាក់ស្ដែងអាស្រ័យលើការប្រែប្រួល នៃចំណូលចិត្ដដៃគូប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវរបស់សាកវិទ្យាល័យ Havard បានបង្ហាញថា ដៃគូដែលមានចំណង់រួមភេទញឹកញាប់ បង្ហាញពីភាពស្និទ្ធិស្នាល ភាពរីករាយកាន់តែខ្លាំង។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ការបំពេញតម្រូវការ និងចំណង់ឲ្យគ្នាទៅវិញទៅមកទើបជារឿងចាំបាច់សម្រាប់ចំណងស្នេហ៍រវាងដៃគូ។ ការកើតឡើងចំណង់ដៃគូខ្លះគឺមិនដូចគ្នានោះទេ អាស្រ័យទៅលើជីវភាពរស់នៅ លក្ខខណ្ឌសុខភាព និងវ័យជាដើម។ ដៃគូខ្លះអាចជ្រើសរើសការរួមភេទ យ៉ាងហោច២ទៅ៣ដង ឬលើសពីនោះក្នុងមួយសប្ដាហ៍ ខ្លះទៀតម្ដងក្នុងមួយសប្ដាហ៍ និងខ្លះទៀតអាច១ទៅ២ដងក្នុងមួយខែក៏មាន។
បើយោងតាមការណែរនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត Peter Kanaris ផ្នែកសុខភាពផ្លូវភេទនៅទីក្រុងញូវយ៉កមានប្រសាន៍ថា ជាមធ្យមដៃគូមានវ័យចន្លោះពី២០ទៅ២៩ឆ្នាំគួរតែមានពេលរួមភេទ ម្ដងទៅ ២ដងក្នុងមួយសប្ដាហ៍ទើបជាការល្អ។ ការជ្រើសរើសវិធីបែបនេះ គឺមានប្រយោជន៍ទាំងសុខភាពដៃគូស្នេហា និង សុខភាពរាងកាយ។ បុរសៗដែលជ្រើសរើសការរួមភេទច្រើនពេកវាមិនអាចបង្កការឈឺចាប់អ្វីនោះទេ គ្រាន់តែអាចប្រឈមនឹងការថយចុះថាមពល និង ចុះខ្សោយគុណភាពមេជីវិតប៉ុណ្ណោះ។ ថ្វីដ្បិតការរួមភេទច្រើនដង ក្នុងមួយសប្ដាហ៍ អាចសម្រួលដល់ស្មារតី កាត់បន្ថយស្ដ្រេស និងបង្កើនអារម្មណ៍រីករាយមែន ប៉ុន្ដែក៏មិនអាចឈានដល់កម្រិត ចន្លោះពី១២ ទៅ១៤ដង ក្នុងមួយសប្ដាហ៍នោះដែរ។
ក្នុងពេលវេលាពិសេស ដៃគូដើរតួសំខាន់ជាងគេគឺភាគីខាងប្រុស ដែលត្រូវប្រើប្រាស់ថាមពលច្រើនជាងខាងស្រី រាប់ពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ ដូច្នេះការផ្ដល់ពេលវេលាយ៉ាងហោចសម្រាប់ដៃគូ ដែលបុរសអាចធ្វើបាន អាច១ ទៅ ២ដងក្នុងមួយសប្ដាហ៍គឺការល្អបំផុត។ ប៉ុន្ដែក្នុងលក្ខខណ្ឌ ឆ្លើយតបទៅតាមត្រូវការចំណង់ខ្លះ បុរសៗមានស្មារតីរឹងមាំ មានថាមពេញលេញ គាត់ក៏អាចផ្ដល់ឲ្យបានលើសពីនេះ។
[embed-health-tool-heart-rate]
ដូចគ្នានឹងការសិក្សាមួយធ្វើឡើងនៅសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា បានរកឃើញថា ត្រឹមតែការរួមភេទ ម្ដងក្នុងមួយសប្តាហ៍ គឺបានធ្វើឱ្យជីវិតគូមានពេលវេលាផ្អែមល្ហែម និងចំណងក្តីស្នេហាកាន់តែរឹងមាំ។ ដោយឡែកបន្ថែមពីនោះ លទ្ធផលស្រាវជ្រាវ ក៏បានរកឃើញទៀតថា ពេលវេលាឡើងឋានសួគ៌ច្រើនជាង ម្ដងក្នុងមួយសប្តាហ៍ ក៏ពុំបានប៉ះពាល់ទៅដល់ចំណងស្នេហាដៃគូនោះដែរ ប្រសិនដៃគូមានពេលវេលា និងចំណង់ដូចគ្នា។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន