ដៃគូដែលមានភាពស្មោះត្រង់នឺងគ្នា មិនគួរមានរឿងលាក់បាំងនោះទេ មិនថាខាងប្រុស ឬខាងស្រី។ ដូច្នេះប្រសិនបើភាគីខាងណាមួយដែលមាន ផ្ទុកជំងឺ ឬសង្ស័យថាមាន ជំងឺកាមរោគ មិនថាធ្ងន់ឬស្រាល ត្រូវតែប្រាប់ដៃគូម្ខាងទៀតឲ្យបានដឹង ដើម្បីសេចក្ដីសុខ ទាំងផ្លូវការនឹងផ្លូវចិត្ដ។ ខាងក្រោមជាមូលហេតុសំខាន់ៗ ដែលដៃគូមិនគួរលាក់បាំងនឹងរឿងបែបនេះ៖
-កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សុខភាពដៃគូ
-ជំងឺកាមរោគខ្លះអាចប៉ះពាល់ដល់ជីវិត និងប៉ះពាល់ដល់សមត្ថភាពបង្កកំណើតនៅពេលអនាគត
-ផ្ដល់ការសម្រេចចិត្ដដល់ដៃគូ មុនឈានដល់ការរួមភេទ
-ដៃគូអាចមានយោបល់ ឬគំនិតផ្សេងៗដែលទាក់ទងនឹងការសម្រេចចិត្ដស្វែងរកដំណោះស្រាយ
-កាត់បន្ថយការអៀនខ្មាស់ផ្នែកផ្លូវចិត្ដ របស់អ្នកជំងឺ
-ក្នុងករណីដែលស្ថិតក្នុងការសង្ស័យ អ្នកជំងឺកាន់តែមិនគួរលាក់បាំង ដៃគូថែមទៀត ជាក់ស្ដែងណាស់ដៃគូអាចនឹងអាចមានមធ្យោបាយថ្មីសម្រាប់ដំណោះស្រាយមួយនេះ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
ជារឿងធម្មជាតិដែលដៃគូភាគច្រើន ខ្មាសអៀនមិនហ៊ានប្រាប់ដៃគូម្ខាងទៀតដោយផ្ទាល់ថា ខ្លួនមានផ្ទុក ជំងឺកាមរោគ ព្រោះយល់ថា ខ្លួននឹងអាចទទួលការរើសអើងពីដៃគូ ហើយទំនាក់ទំនងអាចនឹងត្រូវប្រែប្រួល។ ការគិតបែបនោះគឺមិនត្រឹមត្រូវនោះទេ បើយើងប្រាប់ដៃគូឲ្យបានដឹងជាមុន នោះយើងអាចមានពេលវេលាចូលរួមដោះស្រាយជាមួយគ្នា។
ដូច្នេះក្នុងករណីអៀនខ្មាសបែបនេះ យើងមានវិធីសាស្ដ្រជួយដោះស្រាយដូចជា៖
១.បង្វែការចាប់អារម្មណ៍
ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើងអាចគ្រប់គ្រងអារម្មណ៍ដៃគូបាន អ្នកត្រូវតែបង្វែអារម្មណ៍ដៃគូ ឲ្យចាប់អារម្មណ៍នឹងបញ្ហាជំងឹឆ្លង។ យើងអាចលើកជាប្រធានបទមួយ បង្ហាញអំពីផលលំបាកនៃជំងឺឆ្លង និងការការពារ មុនពេលឈានដល់ដំណាក់កាលរួមភេទ។ គ្នាយើងមិនចាំបាច់ និយាយអ្វីច្រើន អំពីប្រវត្ដិនៃការឆ្លងឬសង្ស័យនោះទេ ប្រសិនជាដៃគូមិនបានសួរនាំច្រើនអំពីរឿងនេះ។ ធ្វើបែបនេះក៏អាចបង្រៀនឲ្យយើងមានភាពក្លាហានប្រឈមមុខនឹងបញ្ហាជាមួយដៃគូ។
២.លើកទឹកចិត្ដដៃគូឲ្យយល់ដឹងពីជំងឺឆ្លង
ប្រសិនជាយើងស្រលាញ់ដៃគូខ្លាំង ហើយមិនចង់ឲ្យដៃគូឆ្លងរោគពីយើងនោះទេ ត្រូវតែព្យាយាម អូសទាញដៃគូឲ្យយល់ដឹងពីជំងឺឆ្លង និងផលលំបាកបន្ដបន្ទាប់។ ដូច្នេះយើងត្រូវជំរុញទឹកចិត្ដដៃគូឲ្យមានសំណួរសួរឲ្យបានច្រើនអំពីរឿងនេះជាជាងអ្នកត្រូវសារភាពដោយផ្ទាល់ប្រាប់ទៅដៃគូ។ មិនខុសនោះទេ ដៃគូនីមួយៗស្ថិតក្នុងការសង្ស័យ គឺតែងតែមានសំណួរ ហេតុដូច្នេះក៏ជាពេលវេលាដែលយើងអាចប្រាប់ដោយស្មោះត្រង់ នឹងគិតពីដៃគូជានិច្ច មិនចង់ឲ្យទទួលរោគពីយើងនោះឡើយ។ ឆ្លើយតបទៅនឹងសំណួររបស់គូស្នេហ៍ អាចនឹងមិនធ្វើឲ្យយើងពិបាកប្រឈមមុខ និងមិនមានភាពខ្មាសអៀន ជាងពេលដែលត្រូវលាតត្រដាងត្រង់ៗប្រាប់គាត់ដោយគ្មានមូលហេតុ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣.បង្កើតភាពស្និទ្ធស្នាល
ការបង្កើតភាពស្និទ្ធស្នាលមុនឈានដល់ការរួមភេទ គឺជាវិធីសាស្ដ្រដែលដៃគូប្រើប្រាស់ច្រើន គ្រាន់តែវិធីធ្វើមានភាពផ្សេងៗគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្រាប់ការបង្វែរដាន ដើម្បីលាតត្រដាង អំពីជំងឺឆ្លងក៏មិនខុសគ្នានោះដែរ យើងអាចឲ្យដៃគូសប្បាយបន្ដិចជាមុនសិន ជាសកម្មភាព ប្រលែង កាយវិការបែបស៊ិចស៊ី ស៊ីអារម្មណ៍ផ្សេងៗដែលយើងអាចធ្វើបាន ដោយមិនឈានទៅដល់សកម្មភាពចម្លងជំងឺ។ ភាពស្និទ្ធស្នាលបែបនេះ អាចធ្វើឲ្យដៃគូនឹងមិនមានអារម្មណ៍ប្រកាន់ខឹង ឬ រើសអើងនឹងយើងដែលមានជំងឺកាមរោគនោះទេ ហើយដៃគូយើងអាចសម្រចចិត្ដជ្រើសរើសការរួមភេទដោយ ប្រើប្រាស់ស្រោមអនាម័យ ការពារ ដើម្បីរក្សាទំនាក់ទំនងមួយនេះ។ សកម្មភាពស្និទ្ធស្នាលនេះ ក៏អាចអនុវត្ដបាន ក្រោយពេលដែលអ្នកបានប្រាប់ពីបញ្ហានេះទៅកាន់ដៃគូ។
៤. ប្រើស្រោមអនាម័យ
ចំណុចនេះងាកទៅរកខាងប្រុសច្រើនជាងខាងស្រី ព្រោះប្រុសៗមួយចំនួនអាចមានដៃគូច្រើន។ ការផ្លាស់ប្ដូរទម្លាប់ប្រើស្រោមអនាម័យជាមួយដៃគូជិតស្និទ្ធរាប់ឆ្នាំ ក៏អាចជាចម្ងល់មួយរបស់ភាគីខាងស្រី ប្រសិនជាគ្មានរឿងអ្វីកើតឡើងខុសពីធម្មតា។ ខណៈពេលនោះ យើងអាចបង្កើតការចាប់អារម្មណ៍ចំពោះ ករណីជំងឺកាមរោគផ្សេងៗបង្ហាញពីអារម្មណ៍យកចិត្ដទុកដាក់ ពន្យល់ដៃគូពីការថែរក្សាខ្លួន និងការការពារ ក៏ដូចជាផលលំបាកក្រោយពេលឆ្លងជំងឺ។ ប្រសិនជាយើងត្រូវការរួមភេទខ្លាំង ត្រូវប្រាប់ដៃគូថា យើងកំពុងស្ថិតក្នុងការសង្ស័យ ដូច្នេះត្រូវការពារ ហើយរង់ចាំទៅពិនិត្យនៅមន្ទីរពេទ្យ។ ដៃគូយើងអាចយល់ស្របតាមនិងជ្រើសរើសការប្រើប្រាស់ស្រោមអនាម័យដើម្បីការពារ។ ការធ្វើបែបនេះ ទោះលទ្ធផលបង្ហាញដឹងច្បាស់ថាមានជំងឺឆ្លងមែន ក៏គ្មានអ្វីដែលត្រូវបារម្ភនោះដែរ ដោយសារបានប្រើស្រោមការពារដែរ។
[embed-health-tool-ovulation]