backup og meta

HIV/AIDS (មេរោគហ៊ីវ/ជំងឺអេដស៍)

HIV/AIDS (មេរោគហ៊ីវ/ជំងឺអេដស៍)

និយមន័យ

១- HIV/AIDS គឺជាអ្វី?

ហ៊ីវ ជាវីរុសបង្កឲ្យកើតជំងឺអេដស៍ ដោយសារវាទៅបំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ឲ្យ​ចុះ​ខ្សោយ​ បណ្ដាល​ឲ្យ​ជំងឺ​ឱកាស​និយមបង្ក​ដោយមេរោគ​ផ្សេងទៀត និង​បាក់តេរី​មួយ​ចំនួន​កើត​មាន​ឡើង។ ផ្ទុយ​ពី​មេរោគ​ដទៃ​ទៀត ​មេរោគ​ហ៊ីវ គ្មាន​ថ្នាំ​ព្យាបាល ឬ​សម្លាប់​ឲ្យងាប់​អស់​ពីរាង​កាយ​យើង​នោះ​ទេ មានន័យ​ថា បើ​យើង​ឆ្លងមេរោគ​នេះហើយ ​យើង​នឹង​រស់​នៅ​ជាមួយវា​អស់​មួយ​ជិវិត

ជំងឺអេដស៍ គឺជា​កំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ឆ្លង​មេរោគ​ហ៊ីវ ជាពេលប្រ​ព័ន្ធ​​ភាព​ស៊ាំ​ក្នុង​​រាង​កាយ​យើង​ចុះខ្សោយ​មិន​អាច​ការពារ​ករណី​ឆ្លង​ ឬបង្ក​រោគ​ដោយជំងឺ​ផ្សេងៗ​បាន​ ពិសេសជំងឺ​មហារីក​ និងបណ្តុំ​ជំងឺឆ្លង។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

២- កើតញឺកញាប់ដែរទេ?

យោង​តាម​អង្គការ​សុខភាព​ពិភពលោក ទិន្នន័យ​ចុង​ឆ្នាំ ២០១៤ បង្ហាញ​ថា​មាន​មនុស្ស ៣៧លាន នាក់​កំពុង​រស់នៅ​ជាមួយ​វីរុស​កំណាច​នេះ ហើយ ១,២​លាននាក់ បាន​ស្លាប់ ក្នុងនោះ​មាន​តែ ៥៤ភាគរយ ប៉ុណ្ណោះដឹងខ្លួន​ថា​មាន​កើតជំងឺ​អេដស៍ ពីព្រោះមនុស្សទាំងអស់មិនមែនសុទ្ធ​តែ​មាន​រោគ​សញ្ញា​នោះ​ទេ។

[embed-health-tool-bmr]

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

មេរោគ​ប្រភេទ​នេះ អាច​សម្ងំក្នុង​ខ្លួន​យើង​ដោយមិន​បញ្ចេញ​រោគ​សញ្ញាពី ២-១៥ ឆ្នាំ ជាហេតុ​ធ្វើ​ឲ្យ​យើង​មិន​ដឹងខ្លួនឯងមាន​ផ្ទុក​មេរោគ​នេះ និង​អាច​ចម្លង​ទៅ​អ្នកដទៃ​ដោយ​មិន​ដឹង​ខ្លួន អ៊ីចឹងហើយ មាន​តែ​ធ្វើតេស្ត​ឈាម​ប៉ុណ្ណោះ​អាច​ឲ្យ​ដឹង​ប្រាកដ​បាន ម្យ៉ាងទៀតជំងឺអេដស៍ មិនធ្វើ​ឲ្យ​សរីររាង​យើង​ខូចខាត​ដោយ​ផ្ទាល់​ទេ តែផ្ដល់ឱកាស​ឲ្យ​

មេរោគ​ផ្សេង​ទៀត​មក​បង្ក​រោគនៅពេល​ប្រព័ន្ធ​ភាពស៊ាំ​យើង​ចុះ​ខ្សោយ ហើយ​រោគសញ្ញា​ជា​ទូទៅ​មាន​ដូចជា៖

– ក្ដៅ​ខ្លួន

ឈឺ​ក្បាល

– ល្ហិត​ល្ហៃ

– ឈឺ​សាច់ដុំ

– ស្រក​ទម្ងន់

– ហើម​កូន​កណ្ដុរនៅ ក ក្លៀក និងក្រលៀន

មេរោគអេដស៍ Hello គ្រូពេទ្យ

អេដស៍​ជា​ដំណាក់​កាល​ចុង​ក្រោយសម្រាប់អ្នកផ្ទុកមេរោគហ៊ីវ អាច​មាន​ការ​បង្ក​រោគមួយ​ចំនួន​ដូច​ជា៖

មហារីក សួត តម្រង​នោម កូន​កណ្ដុរ

– ជំងឺ​របេង (តែងជួបប្រទះច្រើនជាងគេបំផុត)

– ជំងឺ​ផ្សិត​ក្នុង​មាត់ អណ្ដាត បំពង់​អាហារ និង​ទ្វារ​មាស

– ជំងឺ​រលាក​ស្រោម​ខួរ បង្ក​ដោយ​មេរោគ Cryptococcus

– ជំងឺរលាក​ស្រោមខួរ ជំងឺ Toxoplasmosis និង Cryptosporidiosis ជាដើម

– ជំងឺ​រើម អាច​ចម្លង​ទៅ​អ្នក​​ដទៃតាម​ធាតុរាវ​របស់​សារពាង្គកាយ​ដូចជា ឈាម ទឹករម្អិល ទឹករងៃ និង ទឹកមាត់ ទឹក​នោម (ករណីកម្រ) ។

អត្ថបទគួរអាន៖

រោគសញ្ញា​ជំងឺ​ទាំង​នោះ​អាច​បង្ហាញ​អាការៈ​មាន​ដូច​ជា៖

– រលាក​អាង​​ត្រគាក

– ស្រក​ទម្ងប់​លឿន​គ្មាន​មូលហេតុ

– ឆាប់​ជាំ​ពេល​ប៉ះ​ទង្គិច​ហ្នឹង​អ្វី​មួយ

– រាគ​ជា​ប្រចាំ

– ឧស្សាហ៍​ឡើង​កំដៅ និង​បែកញើស​ជា​ប្រចាំ

– ក្អក​ស្ងួត​គ្មាន​មូលហេតុ​រយៈពេល​យូរ

– ដង្ហក់ និង​ពិបាក​ដកដង្ហើម

– ឡើង​ពណ៌ស្វាយ ពេញ​មាត់ និង​លើ​ស្បែក

– ហូរ​ឈាម​តាម​មាត់ ច្រមុះ ទ្វារ​មាស​ និងរន្ធ​គូទ

– ឡើង​កន្តួល រមាស់

– ស្ពឹក​ដៃ ជើង និង​ពិបាក​ធ្វើ​ចលនា​សាច់ដុំ

– អស់​កំលាំង ល្ហិត​ល្ហៃ និងឈឺក្បាល វិលមុខ​ជា​ប្រចាំ

– វង្វេង ផ្លាស់​ប្ដូរ​អាកប្បកិរិយា និង​ពិបាក​ប្រមូល​អារម្មណ៍

– ឡើង​ផ្សិត​សក្បុស​ពេញ​អណ្ដាត មាត់ និង​ទ្វារមាស រ៉ាំរ៉ៃព្យាបាល​មិនជា។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​ប្រញាប់​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​អាច​មាន​ការ​ឆ្លើយ​តប​ជាមួយវីរុស​នេះ​ផ្សេងៗ​គ្នា។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

អេដស៍​ចម្លង​តាមរយៈ​ការ​ប៉ះពាល់​ឈាម​ ទឹក​កាម​ ធាតុរាវ​ទ្វារ​មាស លិង្គ របស់​អ្នក​ជំងឺ និង​កត្តា​មួយ​ចំនួន​ទៀត​ដូច​ជា៖

– រួម​ភេទ​តាម ទ្វារមាស​ មាត់ និង​រន្ធគូទ ដោយ​មិន​ប្រើ​ស្រោម​អនាម័យ ពេល​ជាលិកា​ភ្នាស់​មាន​ដាច់​រលាត់

– ប្រើ​ម្ជុល ឬ​សឺរ៉ាំង រួម​គ្នា​ជា​មួយ​អ្នកផ្ទុក​មេរោគ

– សាក់រូប ដោយ​ឧបករណ៍ និង​ជាតិ​ថ្នាំ មិន​បាន​សម្លាប់​មេរោគ​ត្រឹមត្រូវ

– ពី​ម្ដាយ​ទៅ​ទារក មុន ឬ​ក្រោយ​​ពេលសម្រាល និង​ពេល​បំបៅ​ដោះ​កូន

– មានជំងឺប្រមេះ ឬស្វាយ អាច​ធ្វើ​ឲ្យ​ឱកាស​​ឆ្លង​កាន់​តែ​កើន​ឡើង។

ករណី​មិន​អាច​ឆ្លង​មេរោគ​ហ៊ីវ​មាន​ដូចជា៖

– ប៉ះ​គ្នា

– ចាប់​ដៃ

– អោប ឬ​ថើប

– ក្អក កណ្ដាស់

– កម្រាល​ពូក ឬ​ភួយ​

– មូស​ខាំ

– ហែល​​ទឹកអាង ឬ​ប្រើ​បង្គន់​ជា​មួយ​គ្នា

– ប្រើ​ស្លាប​ព្រា ឬ​សម និង​ញ៉ាំ​អាហារ​រួមគ្នា។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

​នៅពេល​មាន​ការ​ប៉ះពាល់​ជាតិ​ទឹក​ចេញ​ពី​ខ្លួន​អ្នក​ជំងឺ​អេដស៍ ដូច​ជា ឈាម ទឹកកាម ធ្លាក់​ស និង​ទឹកដោះ។ ក្នុង​នោះ​ពាក់​ព័ន្ធ​ជាមួយ​សកម្ម​ភាព​មួយចំនួន​ដូចជា៖

– រួមភេទ​ជាមួយ​អ្នក​​ផ្ទុក​មេរោគ​អេដស៍ ដោយ​មិន​បាន​ការពារ

– ប្រើ​ម្ជុល​ ឬថ្នាំ រួមគ្នា ដែល​មាន​ផ្ទុកមេរោគ ហ៊ីវ

– ចាក់​សាក់ ចោះ​ក្រវិល

– ចម្លង​ពី​ម្ដាយ​ទៅកូន ការ​បំបៅ​ដោះ​កូន

– ប្រឡាក់​ឈាម ទឹក​កាម ឬ​សារធាតុ​រាវ​ចេញ​ពី​ទ្វារមាស លិង្គ ទៅ​លើ​ដំបៅ​ចំហរ

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ធ្វើ​តេស្ត​ឈាម​អាច​ឲ្យ​យើង​ដឹង​បាន ប៉ុន្តែ​ត្រូវ​ដឹង​រយៈពេល​ប្រឈម​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់ ព្រោះ​ជា​ធម្មតា​អាច​ចាប់​ពី ៣ ខែ​ឡើង​ទៅ ទើប​​ទទួល​លទ្ធផលច្បាស់​ការ។

​បើ​លទ្ធផល​ទទួល​បាន​វិជ្ជមាន​បញ្ជាក់​ថា៖

– បើ​យើង​មាន​អង់ទីករ​ប្រឆាំង​ហ្នឹង​មេរោគ​នេះ មិនមែន​បាន​ន័យថា​កើត​អេដស៍​នោះទេ ព្រោះថា​មនុស្ស​ផ្ទុក​វីរុស ហ៊ីវ ទាំងអស់​មិន​មែន​សុទ្ធ​ហ្នឹង​វិវត្តទៅ​ជំងឺ​អេដស៍​នោះទេ។

បើ​លទ្ធផល​ចេញ​មក​អវិជ្ជមាន ក៏​មិន​ប្រាកដថា​រួច​ខ្លួន​ដែរក្នុង​ករណី៖

– បើ​ការ​ប្រឈម​តិច​ជាង ៣ខែ គួរ​ធ្វើ​តេស្ត​រហ័ស​ដើម្បី​ប្រាកដ​ចិត្ត។

– បើ​លើស ៣ខែ ពិនិត្យ​ទៅ​អវិជ្ជមាន គឺ​រួច​ខ្លួន។

– បើ​មិន​ដឹង​ច្បាស់​ពី​ពេល​វេលា​នោះ​ទេ គួរ​ស្វែង​រក​ការ​ប្រឹក្សា​ពី​គ្រូពេទ្យ។

៨- ព្យាបាល​ដោយ​វិធីណា?

ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ឲ្យ​សះ​ស្បើយ ឬ​វ៉ាក់សាំង​ការពារ​មេរោគ​ប្រភេទ​នេះ​ទេ អ៊ីចឹង​គួររួសរាន់​ទៅ​រក​ជំនួយ​​ពី​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​ដឹង​ថា​មាន​ផ្ទុក​វីរុស​នេះ ពី​ព្រោះ​ងាយស្រួល​ក្នុងការ​ពន្យាការ​រាល​ដាល​របស់​វា ហើយ​​អាច​អនុវត្តតាម​ចំណុច​ខាង​ក្រោម​៖

– មិន​ត្រូវ​ប្រើ​ម្ជុល​រួមគ្នា

– គួរ​ជ្រើសរើស​ថ្នាំ​ពន្យារ​ឲ្យ​​បាន​រហ័ស​បំផុត

– ជួប​គ្រូពេទ្យ​ដើម្បី​ជ្រើសរើស​វិធី​ព្យាបាល​ត្រឹម​ត្រូវ

– បើ​មាន​ដៃ​គូ​រួមភេទ​ច្រើន គួរ​ប្រាប់​ពួក​គាត់​ឲ្យ​ធ្វើ​តេស្ត​រក​មេរោគ​នេះ​ផង

– មិន​ត្រូវ​ដើរ​ប្រាប់​គេ​ពី​ការ​លទ្ធផល​ឈាម​ទេ ព្រោះ​អាចនឹង​ទទួល​ការ​រើសអើង

– ស្វែង​រក​ការ​ប្រឹក្សា​លើក​ទឹក​ចិត្ត ពី​​គ្រូពេទ្យ​ចិត្ត​សាស្ត្រ និង​ក្រុម​ផ្ដល់​កំលាំង​ចិត្ត​តាមរយៈ​អង្គការ ឬ​តាម​មន្ទីរ​ពេទ្យ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ហូប​ស្អាត

– កាត់​បន្ថយស្រ្តេ​ស

– ប្រើ​ស្រោម​អនាម័យ​រាល់​ពេល​រួម​ភេទ

– មិន​ត្រូវ​ប្រើប្រាស់ ម្ជុល ឬ​សឺរ៉ាំង​រួមគ្នា

– សម្រាកគ្រប់គ្រាន់ និង​ធ្វើ​លំហាត់​ប្រាណ

– ចៀស​វាង​ជក់​បារី ផឹកស្រា និងប្រើប្រាស់​ថ្នាំញៀន

– ប្រាប់​ដល់​គ្រូពេទ្យ ឬសមាជិកក្រុមគ្រួសារ​ មិត្តភក្តិ ដៃគូរួម​ភេទ ដែលសុទ្ធអាច​ប្រឈម​​ការ​ឆ្លង​ពីយើង។

បើ​​កំពុងមាន​ផ្ទៃពោះ គួរ​ប្រាប់​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល និង​កាត់​បន្ថយ​ការចម្លង​ពី​ម្ដាយទៅ​ទារក ហើយ​ខាង​ក្រោម​​នេះជា​វិធី​ខ្លះកាត់​បន្ថយ​ការចម្លងមេរោគ ហ៊ីវ៖

– បន្ថយ​ការ​រួមភេទ

– គួរ​ប្រើ​ស្រោម​អនាម័យ​ពេល​រួមភេទ​តាម​មាត់

– ប្រើ​ទឹក​រម្អិល និង​ស្រោម​អនាម័យ​ពេល​រួមភេទ​តាម​ទ្វារមាស

– ប្រើ​ស្រោម​អនាម័យ និង​ទឹក​រម្អិលឲ្យច្រើន​បន្តិច​ពេល​រួមភេទ​តាម​រន្ធគូទ

– មិន​ត្រូវ​ប្រើ​សឺរ៉ាំង ឬ​ម្ជុល និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ផ្លូវភេទ​រួមគ្នា​នោះ​ទេ

– ចំពោះ​គ្នាយើង​សាក់រូប គួរ​ស្វែងរ​ក​កន្លែង​ មាន​ប្រើ​ឧបករណ៍​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ

– មិន​ត្រូវ​ចែក​រំលែក​គ្រឿង​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ដូចជា ឡាមកោរ ច្រាស​​ដុស​ធ្មេញ ក្រវិល​មាន​ប៉ះពាល់​ឈាម និង​សារធាតុ​រាវ​ក្នុង​ខ្លួន​យើង​ផ្ទុក​មេរោគ​អេដស៍​ ទៅ​អ្នក​ផ្សេង​ឡើយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 489

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 1255

Risk factors. http://www.mayoclinic.org/diseases-conditions/hiv-aids/basics/risk-factors/con-20013732. Accessed July 14, 2016.

Test and diagnosis. http://www.mayoclinic.org/diseases-conditions/hiv-aids/basics/tests-diagnosis/con-20013732. Accessed July 14, 2016.

Who is at risk for HIV? https://www.aids.gov/hiv-aids-basics/prevention/reduce-your-risk/who-is-at-risk-for-hiv/. Accessed July 14, 2016.

Vietnam data. http://www.unaids.org/en/regionscountries/countries/vietnam. Accessed July 14, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/12/2024

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 7 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម