បញ្ហាភ្នែកផ្សេងទៀត

បញ្ហាភ្នែកផ្សេងទៀត – ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ភ្នែក ​មើល​មិន​ច្បាស់​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាភ្នែកផ្សេងទៀត

ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាភ្នែកមីញ៉ូបអាចត្រឡប់មកវិញអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បាញ់​ឡាស៊ែរ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប ឬ​ Lasik អាច​ជួយ​​ឲ្យ​កញ្ចក់​ភ្នែក​វិល​ត្រឡប់​មក​រក​សភាព​ដើម និង​កែ​តម្រូវ​បញ្ហា​ភ្នែក​មីញ៉ូប។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​តូច អាច​នឹង​ប្រឈម​នឹង​ការ​ប្រែប្រួល​កញ្ចក់​ភ្នែក​ដែល​ពាក់ព័ន្ធ​នឹង​អាយុ (age-related changes)។ ការ​ប្រែប្រួល​នេះ អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ភ្នែក​ព្រឹល​ ក្រោយ​បាញ់​ឡាស៊ែរ​ពីរ​បី​ឆ្នាំ​ក្រោយ។ កត្តា​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឲ្យ​បញ្ហា​ភ្នែក​មីញ៉ូប​វិល​ត្រឡប់​មក​វិញ មាន​កម្រិត​មីញ៉ូប​ខ្លាំង (លើស​ពី​-៦.០០D) ធ្វើការងារ​​ដែល​ត្រូវការ​ប្រើ​ភ្នែក​ខ្លាំង ទ្រង់ទ្រាយ​កញ្ចក់​ភ្នែក​ប្រែប្រួល ឧស្សាហ៍​ចុក​រួយ​ភ្នែក សម្លឹង​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​​ច្រើន​ជ្រុល ​មាន​អាយុ​ច្រើន កង្វះ​សារជាតិ​ចិញ្ចឹម​ល្អៗ​ចំពោះ​សុខភាព​ភ្នែក​ កង្វះ​វីតាមីន​A ប្រឈម​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ ដូចជា​ជំងឺ​ភ្នែក​ឡើង​បាយ មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើ​បញ្ហា​មីញ៉ូប​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី? កត្តា​បង្ក​នៃ​បញ្ហា​មីញ៉ូប​រួម​មាន​៖ ធ្វើ​ការងារ​ដែល​ទាក់ទង​នឹង​ការ​ប្រើ​ភ្នែក​មើល​វត្ថុ​ជិតៗ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ភ្នែក​មីញ៉ូប។ [embed-health-tool-heart-rate] ការ​បាញ់​ឡាស៊ែរ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប​មាន​ផលវិបាក​អ្វី​ខ្លះ? ស្ងួត​ភ្នែក​បណ្ដោះ​អាសន្ន ពិបាក​មើល​ភ្នែក​នៅ​ទី​ងងឹត​បណ្ដោះ​អាសន្ន រំញោច​ទៅ​នឹង​ពន្លឺ បញ្ហា​ភ្នែក​មីញ៉ូប​កើត​ឡើង​វិញ ប្រែប្រួល​គំហើញ​។ល។ អត្ថបទពាក់ព័ន្ធ៖ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក មើល​អេក្រង់​យូរ ភ្នែក​អាច​មាន​បញ្ហា! ប៉ុន្មាន​របៀប​ស្រួលៗ​នេះ ជួយ​ភ្នែក​ច្រើន​ណាស់ ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

ស្វែងរក បញ្ហាភ្នែកផ្សេងទៀត

បញ្ហាភ្នែកផ្សេងទៀត

មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន

ក្រៅ​កត្តា​អាយុ​កាន់​តែ​​ចាស់​ទៅ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ចុះ​ខ្សោយ​ទៅ ឬ​អាច​មើល​លែង​ឃើញ​តែ​ម្តង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ហា ឬ​ជំងឺ​ភ្នែក​ដែល​បាន​រៀប​រាប់​ខាងក្រោម​នេះ ធ្វើ​ឲ្យ​ភ្នែក​យើង​មើល​លែង​សូវ​ឃើញ។ ១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាតភ្នែក​បាន ធ្វើ​ឲ្យ​មើល​មិន​ច្បាស់។ ២- ទឹក​ដក់​ក្នុង​ភ្នែក៖ កើត​ឡើង​ពេល​សម្ពាធ​ទឹក​កើន​ឡើង​នៅ​ក្នុង​ភ្នែក ហើយ​ទឹក​នោះ​ហូរ​ចេញ​មក​ក្រៅ​មិន​បាន ធ្វើ​ឲ្យ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ​ភ្នែក​ខូច អាច​ឈាន​ទៅ​ពិការ​ភ្នែក។ ៣- ដុះ​កន្ទុយ​ថ្លែន៖ ដុះ​កន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ ៤- ប្រែង​ចាក់​ភ្នែក៖ ត្រាក់​ក្រូម​ជា​ប្រភេទ​ជំងឺ​រលាក​ភ្នាស​ត្របកភ្នែក​អាច​បណ្តាល​ឱ្យ​មាន​ប្រែង​ដុះ​ចាក់​កញ្ចក់ភ្នែក​ធ្វើ​ឱ្យ​រមាស់ ឱ្យ​ភ្នែក​ពព្រៀក ឬ​ហៅ​ថា​ភ្នែក​ដុះ​ប្រែងចាក់​ភ្នែក​។ ៥- មាន​ជំងឺ​ទឹកនោម​ផ្អែម៖ កម្រិត​ជាតិ​ស្ករ​ជាតិ​ក្នុង​ឈាម​ខ្ពស់ អាច​នាំ​ឲ្យ​ភ្នែក​មាន​បញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺ​សរសៃ​ឈាម​បាតភ្នែក ទឹក​ដក់​ក្នុង​ភ្នែក ឬ​ភ្នែក​ឡើង​បាយ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នខ្វាក់ដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ ៥- កំហុស​កំណុំ៖ មាន​ន័យ​ថា​ភ្នែកស្រលៀង ឬ​កែក […]


បញ្ហាភ្នែកផ្សេងទៀត

Eye Melanoma (ដុំសាច់ពណ៌ខ្មៅក្នុងភ្នែក)

និយមន័យ១- អ្វី​ជាដុំសាច់​ពណ៌​ខ្មៅ​នៅ​លើ​ភ្នែក? Melanoma ជា​ប្រភេទ​មហារីក​ វិវត្ត​នៅ​ក្នុង​កោសិកា ផលិត​ជាតិ​ពណ៌​មេឡានីន ដែល​ជា​សារធាតុ​​ផ្តល់​ពណ៌​ឲ្យ​ស្បែក។ ភ្នែក​យើងផ្ទាល់ ​ក៏​មាន​កោសិកា​ផលិត​ជាតិ​មេឡានីន​ដូចគ្នា​ និង​អាច​វិវត្តទៅ​ជា​ដុំ​សាច់​ពណ៌​ខ្មៅ។ ជំងឺ​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក Eye melanoma ​ហៅម្យ៉ាងទៀតថា​ Ocular melanoma។ ភាគ​ច្រើន​ដុំ​សាច់​ក្នុង​ភ្នែក​ កើត​នៅ​កន្លែង​​យើង​មិន​អាច​មើល​ឃើញ​ក្នុង​កញ្ចក់ ហេតុ​នេះ​ហើយ​នាំឲ្យ​ពិបាក​រក​មើល​សញ្ញា ពិសេស​ជំងឺ​នេះ​មិន​បង្ក​រោគ​សញ្ញា​ទៀត​ផង។ យ៉ាង​​ណា យើង​នៅ​តែ​អាច​ព្យាបាល​បាន ហើយ​ពេល​ដុំ​សាច់​នៅ​តូច គឺ​មិន​ប៉ះ​ពាល់​ដល់​​ការ​មើល​ឃើញ​ទេ ប៉ុន្តែ​បើដុំសាច់រីក​ធំ ​អាច​បណ្ដាល​ឲ្យ​មើល​លែង​ឃើញ​តែម្តង។ ២- កើតឡើង​ញឹកញាប់​ដែរ​ទេ? ដុំ​សាច់​លើ​ភ្នែក​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​នៅ​​អាមេរិក​​​ ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ទើ​បរក​ឃើញ ដោយ​មាន​កើត​ប្រមាណ ​​២០០០​ ករណី​​ក្នុង​មួយឆ្នាំ​ៗ។ រោគសញ្ញា៣- ​រោគសញ្ញាមានអ្វី​ខ្លះ? រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​​ដូចជា៖ – ស្នាម​អុជៗ​ខ្មៅ​នៅ​លើ​ប្រស្រី​ភ្នែក – ចាញ់​ពន្លឺ​ថ្ងៃ​ – កូនក្រមុំ​ប្រែ​ជា​ពណ៍​ខ្មៅ – ភ្នែកម្ខាង​មើល​​មិន​ច្បាស់ – បាត់​គំហើញ​កៀនៗ – មាន​អារម្មណ៏​ថា​មានព​ន្លឺ​ និង​មាន​ដី​ក្នុង​ភ្នែក​ (អណ្តែត)។ អាច​មាន​រោគសញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ ហេតុនេះ​មាន​ចម្ងល់ ឬ​ប្រទះ​​រោគសញ្ញា​សង្ស័យ​ណា​មួយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- ​គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អ​បំផុត​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? នៅ​មិន​ដឹង​ច្បាស់ពី​វិវត្តជំងឺ​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា កត្តា​ផ្លាស់​ប្ដូរ​ហ្សែន​ភាគ​ច្រើន មាន​លើ​អ្នក​ជំងឺ​ប្រភេទ​នេះ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ កត្តា​សេនេទិច (ជំងឺតំណពូជ) ​ជា​ផ្នែក​មួយ​កើត​ជំងឺនេះ។ ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក ​កើត​ឡើង​នៅ​ពេល​ DNA របស់​កោសិកា​ភ្នែក ​វិវត្តខុស​ប្រក្រតី […]


បញ្ហាភ្នែកផ្សេងទៀត

Eye Angiogram (ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក)

និយមន័យ១- អ្វី​ជា​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក? ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក គឺ​ជា​ទម្រង់​តេស្តបែប​វេជ្ជ​សាស្ត្រ ដោយ​ប្រើ​សារធាតុ​ពណ៌ (Fluorescent) ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពណ៌​ទាំង​នោះ​ នឹង​ដិត​ជាប់​ទៅ​នឹង​សរសៃ​ឈាម​​ក្រោយ​គ្រាប់​ភ្នែក​ ជួយ​ថត​យក​រូប​ភាព​សរសៃ​ឈាម​បាន​ច្បាស់។ តេស្ត​នេះ​ត្រូវ​គ្រូពេទ្យ​ប្រើ​ជា​ញឹកញាប់ ​ដើម្បី​គ្រប់គ្រង​ តាមដាន​ជំងឺ​ភ្នែក។ ​គ្រូពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​នេះ​ ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ ដើម្បី​កំណត់​ការ​ព្យាបាល​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​តាម​ដាន​ស្ថានភាព​សរសៃ​ឈាម​ភ្នែក​ខាង​ក្រោយ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? ដើម្បី​មើល​ថា​ចរន្ត​ឈាម​ហូរ​​ក្នុង​ស្រទាប់​ទាំង​២ នៅ​ក្រោយ​ភ្នែក គឺ​ស្រទាប់ ​Retina​ និង ​Choroid មាន​សភាព​ធម្មតា​ ឬ​មិន​ប្រក្រតី។ ម៉្យាង​ទៀត​អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​នៅ​ក្នុង​ភ្នែក​ ឬ​កំណត់​ពី​របៀប​ព្យាបាល​ភ្នែក​ជាក់​លាក់​មួយ។   ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ពិសេស​ទើប​សម្រាល​បាន​ ៣ ខែ​ដំបូង និង​កំពុង​បំបៅ​ដោះ មិន​គួរ​ធ្វើ​តេស្ត​នេះ​ទេ ដោយ​សារ​ជាតិ​ពណ៌​ប៉ះពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ និង​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ ហេតុ​នេះ​ក្រោយ​ការ​ធ្វើ​តេស្ត​ពី ​២៤-៤៨ ​ម៉ោង​ ទើប​អាច​បំបៅ​បាន ហើយ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ គួរ​ប្រើប្រាស់​ប្រដាប់​បូម​ទឹក​ដោះ​ បូមយក​ទឹក​ដោះ​​មាន​ជាតិ​ថ្នាំ​ចេញ​ និង​យក​ទៅ​ចាក់​ចោល​រហូត​ទាល់​តែ​មាន​សុវត្ថិភាព ​ទើប​អាច​ចាប់​ផ្ដើម​បំបៅ​អូនៗ​ជា​ថ្មី។ ក្រៅ​ពី​នេះ ​អាច​បូម​ទឹក​ដោះ​ចេញ ​និង​រក្សា​ទុក​មុន​សម្រាប់​ប៉ុន្មាន ២ថ្ងៃ មុន​ចាប់​ផ្ដើម​​ធ្វើ​តេស្ត ឬ​អាច​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ជំនួស​សិន។ ជាតិ​ពណ៌​ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ត្រូវ​បាន​ច្រោះ​នៅ​ក្នុង​តម្រង​នោម ​និង​បញ្ចេញ​ចោល​មក​វិញ​តាម​ទឹក​នោម​អំឡុង​ពេល ​៤៨ ម៉ោង។ ហេតុនេះ​ទឹក​នោម​យើង​អាច​មាន​ពណ៌​លឿង​ខ្ចី​ ឬ​ទឹក​ក្រូច។ ជាតិ​ពណ៌​ ឈ្មោះ (Indocyanine) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស