ការថែទាំមាត់

ការថែទាំ​មាត់​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​មាន​បញ្ហា​មាត់ធ្មេញ

ចំណេះដឹងទូទៅ

ការថែទាំមាត់

ស្វែងយល់! អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលឈឺធ្មេញ

ឈឺធ្មេញ គ្នាយើងភាគច្រើនប្រហែលធ្លាប់បានឆ្លងកាត់រួចមកហើយ គឺធ្វើឲ្យយើងពិបាកទ្រាំខ្លាំងណាស់ ពិសេសចង់ញ៉ាំអីក៏មិនបានស្រួលដូចចិត្ដនោះដែរ។ ការឈឺធ្មេញមានច្រើនមូលហេតុដូចជា ធ្មេញមានបញ្ហាបែក ស្រាំ ធ្មេញពុក ហើមអញ្ចាញ ធ្មេញសឹក ឬឈឺថ្គាមទាល់ជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ការឈឺធ្មេញថ្វីដ្បិតវាមិនប៉ះពាល់សុខភាពយើងធ្ងន់ធ្ងរ ប៉ុន្ដែវាបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយើងពិបាកទ្រាំ និង ពិបាកញ៉ាំអាហារទៀតផង។ ដូច្នេះហើយយើងគួរយល់ច្បាស់ពីប្រភេទអាហារដែលយើងអាចញ៉ាំបាន ស្រួលទំពារ និង ងាយរំលាយបានល្អ។ អាហារទាំងនោះមានដូចជាផ្លែប៉ោម ដំឡូងបារាំង ដំឡូងជ្វា យ៉ាអ៊ួ (មិនត្រជាក់) និង នំប៉័ងធ្វើពីស្រូវសាលី ពោលប្រភេទអាហារដែលទន់ៗ មិនដាក់សម្ពាធលើធ្មេញយើងអាចញ៉ាំបាន។ បន្ថែមពីនេះទៅទៀត យើងគួរតែច្នៃអាហារទាំងនោះជាចំណែក ឬដុំតូចៗ មុនពេលញ៉ាំគឺកាន់តែប្រសើរ។ ប្រភេទអាហារមិនគួរញ៉ាំពេលឈឺធ្មេញ ក្នុងខណៈដែលយើងកំពុងឈឺធ្មេញ ឬកំពុងព្យាបាលធ្មេញ អាហារមួយចំនួន យើងគួរតែកាត់បន្ថយ ឬអាចកុំញ៉ាំសោះកាន់តែល្អ ដូចជា ពពួកអាហារត្រជាក់ពេក (អាហារកក) អាហារក្ដៅពេក ផ្លែឈើមានជាតិជូរខ្លាំង គ្រាប់ធញ្ញជាតិ អាហារហឹរ អាហារផ្អែមពេក អាហារមានជាតិកាត់ខ្ពស់ និងពពួកភេសជ្ជៈផ្អែមៗគ្រឿងកំប៉ុងតែម្ដង។ ការញ៉ាំអាហារមិនបានត្រឹមត្រូវល្អអាចបណ្ដាលអាការៈឈឺធ្មេញកាន់តែធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះការព្យាបាលកាន់តែយូរ។ ដូច្នេះការជ្រើសរើសអាហារញ៉ាំបានត្រឹមត្រូវ ក៏អាចជួយកាត់បន្ថយការឈឺចាប់ និងការព្យាបាលកាន់តែមានប្រសិទ្ធភាព។ អត្ថបទគួរអាន៖ […]

ស្វែងរក ការថែទាំមាត់

ការថែទាំមាត់

​​​ស្ងួត​មាត់​ក្រោយ​ភ្ញាក់​ពី​គេង​ តាម​ពិត​មក​ពី​មូលហេតុ​ទាំង​នេះ​

​​មាត់​ស្ងួត​ខ្លាំង​ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជាច្រើន។​ ជា​ទូទៅ​ អាការៈ​ស្ងួត​មាត់​នេះ​ កើតឡើង​នៅ​ពេល​ដែល​​យើង​មាន​​ទឹក​មាត់​មិន​គ្រប់គ្រាន់​​ ឬ​​​ចេញ​ទឹក​មាត់​តិចតួច​ (Hyposalivation) ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​និយាយ​ ឬ​​លេប​ទឹក​មាត់​ ។​ ​​​នៅ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​​​ យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​អំពី​​មូលហេតុ​​បង្ក​ឲ្យ​បាន​ច្បាស់លាស់​​ និង​​រក​វិធីសាស្ត្រ​​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ យ៉ាងណាមិញ​ មូលហេតុ​ទាំង​៦​ខាងក្រោម​នេះ​ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ស្ងួត​មាត់​ផង​ដែរ​។ ១. ប្រើប្រាស់​ថ្នាំ​ ថ្នាំ​មួយ​ចំនួន​ ដែល​យើង​កំពុង​តែ​ប្រើប្រាស់​ ក៏​អាច​បង្ក​ឲ្យ​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដូចជា​ថ្នាំ​​ប្រឆាំង​នឹង​ការ​ថប់បារម្ភ​ ធ្លាក់​ទឹក​ចិត្ត ឬ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ជាដើម​។ ប្រសិនបើ​យើង​​តែងតែ​​ជួប​នឹង​បញ្ហា​នេះ​ បន្ទាប់​ពី​យើង​ចាប់ផ្ដើម​ប្រើប្រាស់​ថ្នាំ​ថ្មីៗ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ទទួល​បាន​​​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​​។ ២. ដកដង្ហើម​តាម​មាត់​​​​ ​​​ជាមួយ​គ្នា​​នេះ​ដែរ​ ប្រសិនបើ​យើង​ដកដង្ហើម​តាម​មាត់​ ជាពិសេស​នៅ​ពេល​ដែល​យើង​គេង​លក់​ វា​​ក៏​អាច​នាំ​ឲ្យ​យើង​​មាន​ទឹកមាត់​តិចតួច​ដែរ​។ ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​​ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ ឬ​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​យើង​​តែងតែ​ដកដង្ហើម​តាម​មាត់​​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏​អាច​ភ្ញាក់​ពី​គេង​ ជាមួយ​នឹង​អាការៈ​ស្ងួត​មាត់​ខ្លាំង​​ផង​ដែរ​ ប្រសិន​បើ​យើង​មាន​ទម្លាប់​​គេង​ស្រមុក​​​។ ៣. ជក់បារី​ ឬ​ផឹក​ស្រា ការ​ជក់បារី​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​សួត​ប៉ុណ្ណោះ​ទេ​ វា​ក៏​​​អាច​​កាត់​បន្ថយ​នូវ​ការ​ផលិត​ទឹក​មាត់​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ងួត​មាត់។​ តាម​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ជក់​​បារី​ចំនួន​៣៩​% គឺ​តែងតែ​កើត​មាន​បញ្ហា​ស្ងួត​មាត់​នេះ​​។​ ​មួយ​វិញ​ទៀត​ ជាតិ​អាកុល​​នឹង​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ ព្រម​ទាំង​​​ស្ងួត​មាត់​ជា​ប្រចាំ​។​ ៤. ជំងឺ​ទឹក​នោម​ផ្អែម​​​ ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ឬ​​មក​ពី​ថ្នាំ​ដែល​យើង​ប្រើប្រាស់​សម្រាប់​ទប់ទល់​នឹង​​ជំងឺ​​មួយ​ប្រភេទ​នេះ​។ ​ហេតុនេះ​ហើយ​ […]


ការថែទាំមាត់

បង្កើតទម្លាប់ទាំងនេះ បបូរមាត់ស្ងួត ប្រេះ លែងជាបញ្ហាសម្រស់ទៀតហើយ

ដ្បិត​តែ​ការ​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​តូច​តាច​មួយ ប៉ុន្តែ  ​បបូរ​មាត់​ស្ងួត ប្រេះ ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​ធុញ​ទ្រាន់ ក្រៅ​ពី​ធ្វើ​ឲ្យ​បាក់​សម្រស់​ហើយ ប្រេះ​បបូរ​មាត់​ក៏​ធ្វើ​ឲ្យ​យើង​ឈឺ​ផ្សារ​បាន​ដែរ។ ប្រេះ​បបូរ​មាត់​អាច​កើត​ឡើង​បាន​គ្រប់​ពេល ហើយ​ភាគ​ច្រើន​កើត​នៅ​ពេល​ដែល​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ពេក ឬ​មួយ​យើង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ក្រែម​លាប​បបូរ​។ល។ តែ​បើ​គ្នា​យើង​មាន​ស្រឡាញ់​បបូរ​មាត់ ចង់​ឲ្យ​មើល​ទៅ​ស្អាត ទន់​រលោង គួរ​តែ​មាន​ទម្លាប់​ថែ​ទាំ​បបូរ​មាត់ ដូច​យើង​ធ្វើ skin care លើ​មុខ និង​ដង​ខ្លួន​យើង​ដែរ ហើយ​គ្រាន់​តែ​ការ​ផ្ដល់​សំណើម​ដោយ​ការ​លាប​ក្រែម​ព្យាបាល​បបូរ​មាត់​នៅ​មិន​ទាន់​គ្រប់​ទេ ទម្លាប់​ខាង​ក្រោម​នេះ​ជួយ​រក្សា​បបូរ​មាត់​យើង​បាន​ស្អាត និង​មាន​សុខភាព​ល្អ៖ ១. កុំ​លិឍ​បបូរ​មាត់៖ គ្នា​យើង​ខ្លះ ចេះ​តែ​លិឍ​បបូរ​មាត់ គិត​ថា​ជួយ​ឲ្យ​សើម តែ​វា​មិន​ជួយ​អ្វី​នោះ​ទេ។ ការ​លិឍ​បបូរ​មាត់​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​យើង​ស្ងួត​ខ្លាំង​ជាង​មុន​ក្រោយ​ពេល​ទឹក​មាត់​ស្ងួត​បាត់​ទៅ។ ២. ញ៉ាំ​ទឹក​ឲ្យ​ច្រើន៖ យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរ​មាត់ និង​ផ្ដល់​សំណើម​ដល់​ផ្នែក​រាង​កាយ​ដទៃ​ទៀត​ដែរ។ ៣. ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់៖ ប្រសិន​បើ​ខ្យល់​មាន​សភាព​ស្ងួត យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ ឬ​បន្ទប់ ដើម្បី​បន្ថែម​សំណើម​ទៅ​ក្នុង​បរិយាកាស។ ៤. ចៀស​វាង​ផលិត​ផល​ធ្វើ​ឲ្យ​មាត់​ប្រតិកម្ម៖ ផលិត​ផល​លាប​មាត់​ខ្លះ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​ធ្វើ​ឲ្យ​មាត់​ស្ងួត។ ដូច​នេះ យើង​ត្រូវ​ជ្រើស​យក​ផលិតផល​ដែល​គ្មាន​ក្លិន​ទឹក​អប់ ឬ​អាល់កុល។ ៥. ការពារ​បបូរ​មាត់៖ អាកាសធាតុ​ត្រជាក់ កម្ដៅ ខ្យល់ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​យើង​ស្ងួត។ យក​ល្អ យើង​គួរ​ការពារ​បបូរមាត់​ដោយ​លាប​ក្រែម​ផ្ដល់​សំណើម ឬ​ក្រែម​មាន​ផ្ទុក​សារធាតុ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ចេញ​ទៅ​ណា​មក​ណា។ ៦. ដក​ដង្ហើម​តាម​ច្រមុះ៖ ការ​ដក​ដង្ហើម​តាម​មាត់​បណ្ដាល​ឲ្យ​ស្ងួត​បបូរ​មាត់ និង​ក្នុង​មាត់​បាន។ ប៉ុន្តែ […]


ការថែទាំមាត់

រលាកអញ្ចាញធ្មេញទុកចោលយូរ អាចបង្កជាជំងឺផ្សេងទៀតលើរាងកាយ

រលាកអញ្ចាញធ្មេញ កើត​ឡើង​ញឹក​ញាប់ និង​មាន​លក្ខណៈ​ស្រួច​ស្រាវ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ ឡើង​ក្រហម និង​ហើម​អញ្ចាញ។ វា​ជា​បញ្ហា​ទូទៅ ច្រើន​កើត​បាន​ទាំង​ក្មេង មនុស្ស​ចាស់ ហើយ​វា​ក៏​មិន​ប្រកាន់​ភេទ​ដែរ។ មួយ​វិញ​ទៀត បើ​មិន​ព្យាបាល​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ អាច​រាល​ដាល​ទៅ​ផ្នែក​ដទៃ​នៃ​រាង​កាយ​យើង​បាន​ថែម​ទៀត។ នៅ​ពេល​ដែល​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ បណ្ដាល​ឲ្យ​មេរោគ​ងាយ​ឆ្លង ចូល​ទៅ​តាម​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់​ៗ​ដូច​ជា បេះ​ដូង សួត និង​បម្រែបម្រួល​សរីរាង្គ​ផ្សេងៗ។ នេះ​បើ​តាម​ការផ្សព្វផ្សាយរបស់​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​មួយ​ចំនួន​ដែល​អាច​កើត​មាន ដោយសារ​រលាក​អញ្ចាញ​ធ្មេញ៖ - ជំងឺ​បេះដូង - ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល - ជំងឺ​មហារីក​មាត់​ធ្មេញ - ជំងឺ​ទឹក​នោម​ផ្អែម - ជំងឺ​ពុក​ធ្មេញ ក្លិន​មាត់​មិន​ល្អ និង​បាត់បង់​ធ្មេញ - ជំងឺ​ពុក​ឆ្អឹង - ជំងឺ​រលាក​សន្លាក់ - កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ (សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ)។ ចំពោះ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ បង្ក​ដោយ​មូល​ហេតុ​ធំ​ចម្បង​មួយ គឺ​ពពួក​បាក់តេរី មាន​នៅ​ក្នុង​កំណក​កំបោរ​ព័ទ្ធ​ជុំ​វិញ​ធ្មេញ ក្នុង​រយៈ​ពេល​យូរ​នាំ​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ។ មូល​ហេតុ​ផ្សេងៗ​ទៀត​អាច​មក​ពីការ​ប៉ះ​ទង្គិច ការ​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី ការ​ដាក់​ធ្មេញ ឬ​ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជា​ដើម។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ចេះ​ការពារ​ខ្លួន​ពី​បញ្ហា​រលាក​អញ្ចាញ​ធ្មេញ​ដោយ​៖ ១. ទម្លាប់​អនាម័យ​មាត់​ធ្មេញ ​ជា​វិធី​​ល្អ​បំផុត​បង្ការ​ជំងឺ​នេះ​ហើយ​ចំណុច​សំខាន់​ទាំង​៣ យើង​​គួរ​ចង​ចាំ ​រួម​មាន ​ដុស​សម្អាត​ធ្មេញ​យ៉ាង​តិច ២ដង/ថ្ងៃប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ និង​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។ ២. ក្រៅ​ពី​នេះ​ ការ​សម្អាត​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​ច្រាស​ដុស​ធ្មេញ​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ […]


ការថែទាំមាត់

កត្តាប៉ុន្មាននេះ បណ្ដាលឲ្យកើតបញ្ហាធ្មេញបង្ករោគ យូរទៅអាចរាលដាលដល់ខួរក្បាល

បញ្ហា​មាត់​ធ្មេញ មិន​មែន​ធម្មតា​ដូច​ដែល​គ្នា​យើង​មួយ​ចំនួន​គិត​នោះ​ទេ បើ​មាន​បញ្ហា​ហើយ​បណ្ដោយ​តាម​ពេល​វេលា មិន​ខ្វល់​ខ្វាយ​រក​ពេទ្យ​ទេ វា​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​យើង​ធ្ងន់​បាន។ បញ្ហា​មាត់​ធ្មេញ​មួយ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​បង្ក​រោគ​នៅ​ធ្មេញ ដែល​ជា​បញ្ហា​មួយ​អាច​រាល​ដាល​ទៅ​ផ្នែក​នានា​នៃ​រាង​កាយ បើ​វា​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ បញ្ហា​ធ្មេញ​បង្ក​រោគ​អាច​កើត​ឡើង​បាន​នៅ​ពេល​ដែល​បាក់តេរី​ចូល​លុកលុយ​ផ្នែក​ខាង​ក្នុង​ធ្មេញ ដូច​ជា ផ្នែក​សរសៃឈាម សរសៃ​ប្រសាទ និង​ជាលិកា​ភ្ជាប់​ផ្សេងៗ។ ពពួក​បាក់តេរី​ទាំង​នោះ​អាច ឆ្លង​ចូល​តាម​ប្រហោង​ធ្មេញ ឬ​ចន្លោះ​ធ្មេញ​បែក ហើយ​រាល​ដាល​ទៅ​ដល់​ឫស​ធ្មេញ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ហើម ឬ​រលាក​នៅ​គល់​ឫស​ធ្មេញ។ នេះ​បើ​តាម​ពន្យល់​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។ ទាក់​ទង​នឹង​បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​កាន់​តែ​ងាយ​ឲ្យ​កើត​បញ្ហា​នេះ​ដែល​យើង​គួរ​កត់​សម្គាល់​ដូចជា៖ - ខ្វះ​អនាម័យ៖ ការ​ដែល​មិន​បាន​ថែ​ទាំ​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ អាច​បង្កើន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​បញ្ហា​ពុក​ធ្មេញ ធ្មេញ​ឆ្លង​មេរោគ បញ្ហា​អញ្ចាញ​ធ្មេញ និង​បញ្ហា​មាត់​ធ្មេញ​ច្រើន​ទៀត។ ​ - ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់៖ បើ​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដូច​ជា បង្អែម ទឹក​ក្រូច អាច​ជា​កត្តា​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្មេញ ពុក​ធ្មេញ រហូត​ក្លាយ​ជា​បញ្ហា​ធ្មេញ​បង្ក​រោគ​បាន​ដែរ។ - មាត់​ស្ងួត៖ មាន​មាត់​ស្ងួត​ក៏​អាច​បង្កើន​កត្តា​នៃ​បញ្ហា​ធ្មេញ​ពុក​ដែរ។ ជា​រឿយៗ បញ្ហា​មាត់​ស្ងួត​កើត​ឡើង​ដោយសារ​មាន​ផល​រំខាន​ពី​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន ឬ​ទាក់​ទង​នឹង​បញ្ហា​ភាព​វ័យ​ចាស់។ ប្រសិន​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ទេ បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ មិន​អាច​ជា​បាន​ដោយ​ឯក​ឯង​ទេ។ ហើយ​បើ​ទុក​យូរ​ទៅៗ វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត និង​អាច​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​លើ​រាងកាយ។ មួយ​វិញ​ទៀត បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​កាន់​តែ​ប៉ះពាល់​លើស​ដើម និង​អាច​រាលដាល​ដល់​ខួរ​ក្បាល​ទៀត​ផង។ ប៉ុន្តែ មធ្យោបាយ​ដែល​ទប់​ស្កាត់​បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ គឺ​ត្រូវ​ការពារ​កុំ​ឲ្យ​មាន​ដង្កូវ​ស៊ី​ធ្មេញ […]


ការថែទាំមាត់

ដុសធ្មេញ​រាល់ថ្ងៃ ដឹងអត់ថា​គួរប្ដូរ​ច្រាសដុសធ្មេញនៅពេលណា?

ការ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ ជា​រឿង​សំខាន់​មួយ​ដែល​គ្នា​យើង​​គួរ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ថា បើ​មិន​ដូច្នោះ​ទេ នឹង​អាច​ប្រឈម​ទៅ​នឹង​អាការៈ​ឈឺ​ធ្មេញ ឬ​ជំងឺ​មាត់​ធ្មេញ​មួយ​ចំនួន។ ជា​មួយ​គ្នា​នោះ ការ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ ​​ជា​ចំណែក​មួយ​សំខាន់​នៃ​សុខភាព​មាត់​ធ្មេញ។ ដូច​នេះ សមាគម​ទន្តពេទ្យ​សហរដ្ឋអាមេរិក ក៏​បាន​​ណែ​នាំ​នូវ​​​របៀប​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ និង​វិធី​ទុក​ដាក់​​ច្រាស​ដុស​ធ្មេញ​​ត្រឹម​ត្រូវ ដើម្បី​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ​ចៀស​​​ផុត​ពី​ជំងឺ​ផ្សេង​ៗ​ដូច​ខាង​ក្រោម​៖ ១.ផ្លាស់​ប្តូរ​​ក្នុង​រយៈ​ពេល​៣-៤​ខែ​ម្តង ក្រុម​គ្រូពេទ្យ​ធ្មេញ​​ បាន​ណែ​នាំ​ថា រយៈ​ពេល​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​យ៉ាង​យូរ​​​ត្រឹម​បី ទៅ​បួន​ខែ គួរ​​ប្តូរ​​ចេញ​ទោះ​បី​ច្រាស​នៅ​​មាន​សភាព​​ល្អ​​ក៏​​ដោយ ព្រោះ​​ថា​​ច្រាស​​ដុស​ធ្មេញ​​ប្រើ​កាន់​​តែ​​យូរ​​ថ្ងៃ ប្រសិទ្ធភាព​របស់​​វា​កាន់​​តែ​​ថយ​​ទៅ​ៗ​តាម​ហ្នឹង​ដែរ​។ ម្យ៉ាង​ទៀត យើង​​ក៏​គួរ​​គប្បី​​ប្តូរ​ច្រាស​​​ថ្មី​​ផង​​ដែរ ករណី​​ដែល​​យើង​​មាន​​ជំងឺ​ក្អក​ ផ្តាសាយ​​​ជាប់​​យូរ ព្រោះ​​មេរោគ​​ពី​ជំងឺ​នោះ​ អាច​​តោង​​ជាប់​​សរសៃ​​ច្រាស​នាំ​ឱ្យ​​យើង​​កើត​​ជំងឺ​​ម្តង​​ទៀត​។​ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ ម៉េច​បាន​ពេល​ខ្លះ ធ្មេញ​សង្កៀរ​ផង ស្រៀវផងអ៊ីចឹង? អនុវត្តគន្លឹះ​ពិសេស​ទាំង ​៧ នេះ ជួយមាត់​ធ្មេញ​មានសុខភាពល្អ ២.ផ្លាស់​ប្តូរ​​​ពេល​សរសៃ​​ច្រាស​ដុស​ធ្មេញ​សឹក​រិច​រិល ពេល​ខ្លះ​ ច្រាស​ដុស​ធ្មេញ​របស់​យើង​អាច​សឹក​រិច​រិល​​មុន​រយៈ​​ពេល​​នៃ​ការ​​ណែ​នាំ​​របស់​​ក្រុម​​ទន្ត​ពេទ្យ​ ពោល​​គឺ​​រយៈ​​ពេល​​បី​ខែ​។ ដូច្នេះ​ យើង​​ក៏​​គួរ​​ប្តូរ​​វា​ចេញ​ដែរ ​ព្រោះ​​ថា​​កន្លែង​​សឹក​រិច​រិល​​នោះ​ គឺ​​មិន​​អាច​​សម្អាត​​ដល់​​ធ្មេញ​​ឱ្យ​​​បាន​​ស្អាត​​ល្អ​​ឡើយ ​ហើយ​​ក៏​​ពុំ​​សូវ​​មាន​​ប្រសិទ្ធ​ភាព​​កម្ចាត់​​​បាក់​​តេរី​​បាន​​ល្អ​ទៅ​​តាម​​នោះ​​ដែរ​។ នៅ​មុន​ពេល​ដុស​សម្អាត​ធ្មេញ ដើម្បី​ឱ្យ​ប្រាកដ​​ថា​ច្រាស​ដុស​ធ្មេញ​ពុំ​មាន​បាក់​តេរី យើង​គួរ​លាង​​សម្អាត​វា​​ឱ្យ​​បាន​​​ស្អាត​​​មុន​​​ប្រើ និង​​ក្រោយ​​ប្រើ​​រួច​គប្បី​​​​លាង​សម្អាត​​ច្រាស​​ដុស​ធ្មេញ​​​ផង​ដែរ​ និង​​​ទុក​ដាក់​កន្លែង​​មាន​​ខ្យល់​​ចេញ​ចូល​​ (ចៀស​វាង​​ទុក​​ក្នុង​ប្រអប់​​ ឬ​បំពង់​​បិទ​​ជិត​​)។ ធ្វើ​ដូច​នេះ​ វា​ជួយ​​ឱ្យ​សុខ​ភាព​មាត់​​ធ្មេញ​​​ចៀស​​ពី​បញ្ហា​​​​មួយ​​ចំនួន​​ដែល​​បង្ក​​ដោយ​​មេរោគ​​។ ជាមួយ​គ្នា​នេះ​ យើង​គួរដុស​ធ្មេញ​ជា​ប្រចាំ​ ពី​ពីរ​​ទៅ​បី​ដង​ក្នុង​មួយ​​ថ្ងៃ​​ជា​មួយ​សរសៃ​ច្រាស​ទន់។ គួរ​​ជ្រើស​រើស​​ទំហំ និង​​ទ្រង់​ទ្រាយ​ច្រាស​​សម​​ល្មម​នឹង​មាត់របស់​យើង​ ដែល​អាច​សម្អាត​​សព្វ​​ទី​​កន្លែង​​ក្នុង​​មាត់​​បាន​៕​​


ការថែទាំមាត់

ទឹកថ្នាំខ្ពុរមាត់ គួរប្រើមួយថ្ងៃប៉ុន្មានដង ល្អ?

ក្រៅ​ពី​ការ​ដុស​ធ្មេញ​ ការ​​ប្រើ​ទឹក​ថ្នាំខ្ពុរ​មាត់ ជា​ជម្រើស​បន្ថែម​ទៀត ពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ ដើម្បី​បំបាត់​បញ្ហា​មួយ​ចំនួន​ដូច​ជា បញ្ហា​ក្លិន​មាត់​មិន​ល្អ ឈឺ​មាត់​ ឬ​​មាន​បញ្ហា​រលាក​អញ្ជាញ​ធ្មេញ​ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ របស់​​គ្រូ​ពេទ្យ​​ឯក​ទេស​ធ្មេញ នៅ​ប្រទេស​អូស្រា្តលី។ ដោយ​ឡែក​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ ឬ​ទើប​ចាប់​ផ្តើម​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់ មាន​ចម្ងល់​ច្រើន​ដូច​គ្នា​ថា តើ​គួរ​ប្រើ​ប៉ុន្មាន​ដង​ ជា​ការ​ល្អ? ឆ្លើយ​តប​នឹង​សំនួរ​នេះ លោក​វេជ្ជបណ្ឌិត​  Simon Tee ទន្តពេទ្យ​​ នៅ​ប្រទេស​អូស្រា្តលី​បាន​ បង្ហាញ​បក​ស្រាយ​ដូច​ខាង​ក្រោម​នេះ​។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ប្រភេទ​ទឹក​ថ្នាំខ្ពុរ​មាត់​ មាន​ពីរ​ប្រភេទ​ធំ​ៗ ដោយ​មាន​​ប្រភេទ​​ប្រើ​​តម្រូវ​នឹង​បញ្ហា​មាត់​ដូច​បាន​លើក​ឡើង​​ខាង​លើ និង​ទឹក​ថ្នាំ​ខ្ពុរ​មាត់​សម្រាប់​ប្រើ​ទូទៅ។ សម្រាប់​ការ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរ​មាត់ និង​សម្អាត​ធ្មេញ​​ទូ​ទៅ​ធម្មតា យើង​អាច​ប្រើ​ ១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ ចំណែកទឹក​ថ្នាំ​ខ្ពុរ​មាត់​តម្រូវ​នឹង​បញ្ហា​មាត់​ផ្សេង​ៗ​ គឺ​​ប្រើ​យ៉ាង​ហោច​ណាស់ ចាប់​ពី​ពីរ​ដង​ ក្នុង​មួយ​ថ្ងៃ​ ដោយ​អនុវត្ត​តាម​​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ជំនាញ​ផង​។ អត្ថបទពាក់ព័ន្ធ៖ រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​ដោះ​ស្រាយ​​បាន ជា​ការ​លើក​ឡើង​ចុង​ក្រោយ ក្នុង​ការ​ណែ​នាំ​ឱ្យ​រក្សា​មាត់​ធ្មេញ​ឱ្យ​បាន​ស្អាត និង​មាន​ក្លិន​ល្អ លោក​វេជ្ជបណ្ឌិតជនជាតិ​អូស្រ្តាលី​ខាង​លើ ក៏​បាន​ណែ​នាំ​ឱ្យ​ ពិសា​ទឹក​ ឱ្យ​បាន​គ្រប់​គ្រាន់ ដែល​ជា​រឿង​សំខាន់​ក្នុង​ការ បង្កើន​បរិមាណ​ទឹក​មាត់ ជួយ​រក្សា​មាត់​​​ធ្មេញ។ បន្ថែម​ពី​នោះ​ ការ​​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព […]


ការថែទាំមាត់

ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​​បាន

ក្លិន​មាត់​អាក្រក់​គឺ​ពិត​ជា​បញ្ហា​មួយ​ដែល​រំខាន​ហើយ​ព្រម​ទាំង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​យើង​គ្រប់គ្នា​ផង​ដែរ។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​គ្នា​យើង​ពីតិចនិកខ្លះៗជួយ​ផ្លាស់​ប្ដូរ​ក្លិន​មាត់​ពី​អាក្រក់​មក​ល្អ​វិញ។ ១- ដុស​ធ្មេញ​ហោច​ណាស់​២​ដង​ក្នុង​មួយ​ថ្ងៃ ក្លិន​មាត់​មិន​ល្អ​គឺ​បណ្ដាល​មក​ពី​បាក់តេរី​ផ្ដុំ​គ្នា​ និង​កម្ទេច​កម្ទី​ចំណី​អាហារ​ដែល​ជាប់​នៅនឹង​ធ្មេញរបស់​យើង​។ ដោយ​សារ​តែ​មាន​ប្រហោង​ និង​កន្លុកកន្លៀត​សំរាប់ឲ្យ​បាក់តេរី​កកើត​ឡើង ​និង​វិវឌ្ឍ​នៅ​ក្នុង​មាត់​ យើងត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​លើ​ការ​ដុស​សម្អាត​ធ្មេញ​ដើម្បី​កម្ចាត់​ក្លិន​មិន​ល្អនេះ។ ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ហើយ​កាន់​ផ្អៀង​ក្នុង​មុំ​៤៥​ដឺក្រេ ដុស​ធ្មេញ​មួយៗ ​និង​ឲ្យ​បាន​ម៉ត់ចត់។ យ៉ាង​ណា​មិញ​ត្រូវ​ប្រើ​កម្លាំង​ថ្នមៗ​ព្រោះ​កម្លាំង​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់​អញ្ចាញ​ធ្មេញ​របស់យើង។ ការ​ដុស​ធ្មេញ​បាន​ត្រឹមត្រូវ​គឺ​ចំណាយ​ពេល​ប្រហែល​៣​នាទី​តែ​ប៉ុណ្ណោះ។ ថែ​រក្សា​គ្រប់​កន្លែង​នៅ​ក្នុង​ប្រអប់​មាត់​ដូចជា​អញ្ចាញ​ធ្មេញ​អណ្ដាត​និង​ធ្មេញ។ ២- សម្អាត​អណ្ដាត ដោយ​សារ​តែ​អណ្ដាត​របស់​យើងមាន​ផ្ទៃ​ច្រើន​ហើយ​គ្រប​ដណ្ដប់​ទៅ​ដោយ​សណ្ឋាន​បែប​ទួល​និង​ចង្អូរ​ ការ​ដុស​ធ្មេញ​តែ​មួយ​មុខ​គឺ​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​អណ្តាតក៏​មាន​ផ្ទុក​បាក់តេរី​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៃ​ប្រអប់​មាត់​របស់​យើង។ យើង​អាច​ប្រើ​ឧបករណ៍​សម្រាប់​សម្អាតអណ្តាត​​តែ​ម្ដង​ឬ​ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ក៏​បាន សម្អាត​អណ្ដាត​ពី​ក្រោយ​ទៅ​មុខ​និង​លាង​សម្អាត​ចេញ​រាល់​ការ​អូស​ទាញ​ម្ដងៗ ប្រសិន​បើ​យើង​​ទ្រាំ​មិន​បាន​ចង់​ក្អួត​យើង​​អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ថា​គួរ​ធ្វើ​ឬ​អត់ ៣- ប្រើ​អំបោះ​ទាក់​ធ្មេញ​ប្រចាំ​ថ្ងៃ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​គឺ​មាន​សារ​សំខាន់​ដូច​ទៅ​នឹង​ការ​ដុស​ធ្មេញ​ឬ​សម្អាត​អណ្ដាត​ដូច​គ្នា​តែ​មនុស្ស​ភាគ​ច្រើន​តែង​តែ​មិន​ចាប់​អារម្មណ៍​នឹង​វិធីនេះ។ នៅ​ពេល​ដែល​យើង​​ប្រើ​អំបោះ​ទាក់​ធ្មេញ​ដំបូង​អញ្ចាញ​របស់​យើង​​អាច​មាន​ឈាម​ហូរ​ ស្រប​ពេល​ដែល​យើង​​រុញ​កម្ទេច​ចំណី​ចេញ​ដែល​ជាប់​ក្នុង​អញ្ចាញ​ក្នុង​រយៈ​ពេល​យូរ។ ហិត​ក្លិន​អំបោះ​ទាក់​ធ្មេញ​ក្រោយ​ពេល​ទាក់​ធ្មេញ​រួច​នោះ​យើង​​នឹង​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មាត់យើង​មាន​ក្លិន​មិន​ល្អ។ ៤- ប្រើ​ទឹក​ខ្ពុរ​មាត់ ប្រើ​ទឹក​ខ្ពុរ​មាត់​ជា​ប្រចាំ​នឹង​រក្សា​សំណើម​ក្នុង​មាត់​និង​គ្មាន​បាក់តេរី។ ជ្រើសរើស​ទឹក​ខ្ពុរ​មាត់​ដែល​មាន​ផ្ទុក​សារធាតុ​ក្លរិចឌីអុកស៊ីត ។ បាក់តេរី​ភាគ​ច្រើន​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​សម្ងំ​ពួន​នៅ​ខាង​ក្រោយ​អណ្ដាត​ដែល​ឆ្ងាយ​ពេក​មិន​អាច​កម្ចាត់​ចេញ​តាម​រយៈ​ការ​សម្អាត​អណ្ដាត។ ដូចនេះ​ការ​ខ្ពុរ​មាត់​ជា​ប្រចាំ​ជាមួយ​ទឹក​ដែល​មាន​សារធាតុ​ក្លរិចស៊ីឌីន​នឹង​ជួយ​បន្សាប​បាក់តេរី​ទាំង​នោះ។ មុន​នឹង​ធ្វើ​ការ​ដុស​សម្អាត​ធ្មេញ​កោស​អណ្ដាត​ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ យើង​​គួរ​តែ​ខ្ពុរ​មាត់​ជា​មុន​សិន។ បន្ទាប់​មក​ទៀត​សឹម​ចាប់​ផ្ដើម​ការ​សម្អាត​និង​ខ្ពុរ​ម្ដង​ទៀត​ជា​ចុង​បញ្ចប់។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ប្រាកដ​ថាយើង​បាន​កម្ចាត់​ចេញ​នូវ​បាក់តេរី​ទាំង​នោះ។ ៥- ទំពារ​ស្ករ​កៅស៊ូ ស្ករ​កៅស៊ូ​ប្រភេទ​ណា​ក៏​បាន​ព្រោះ​ថាស្ករកៅស៊ូ​​នឹង​ជួយ​ភ្ញោច​ដល់​ការ​បញ្ចេញ​ទឹក​មាត់​ច្រើន។ មាន​ស្ករ​កៅស៊ូ​មួយ​ចំនួន​ដែល​ល្អ​ប្រើ​ជាង​ប្រភេទ​ដទៃ: ស្ករ​រសជាតិ​ឈើ​អែម​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី ស្ករ​កៅស៊ូ​ផ្អែម​ជាមួយ​សារធាតុ​ស៊ីលីតុល​មាន​លក្ខណៈ​ប្រសើរ​ជាង​ស្ករ​ដទៃ​ព្រោះ​សារធាតុ​ទាំង​នោះ​អាច​ប្រឆាំង​បាក់តេរី​ពី​ការ​កកើត​សារ​ថ្មី​នៅ​ក្នុង​មាត់។ ប្រសិន​បើ​ជំហាន​ខាង​លើ​ទាំង​នេះ​នៅ​តែមិន​មាន​ប្រសិទ្ធភាព​គ្នាយើង​​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ដំបូន្មាន​បន្ថែម​ ​និង​ទទួល​ការ​ព្យាបាល។


ការថែទាំមាត់

ចែកគ្នាដឹង! តិចនិកដោះស្រាយ​បញ្ហាឈឺធ្មេញ​ពេល​យប់

ឈឺ​ធ្មេញ អ្នក​ណា​ក៏​ជួប​ប្រទះ​ក្នុង​ជីវិត​ដែរ ប៉ុន្តែ​បើ​ឈឺ​ចំ​ពេល​យប់​វិញ ហើយ​គ្មាន​ថ្នាំ​នៅ​ផ្ទះ​ទៀត ច្បាស់​ជា​វីរវរហើយ។ គ្នា​យើង​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ បាន​ដឹង​ថា​វេទនា​ប៉ុនណា​។ ប៉ុន្តែក៏មាន​វិធី​ដោះទ័ល​ខ្លះដែរ​​​ទាំង​វិធី​ព្យាបាល​ដោយ​ថ្នាំ ទាំង​វិធី​ព្យាបាល​បែប​ធម្មជាតិ។ ១. វិធី​ដោះ​ស្រាយ​បញ្ហា​ឈឺ​ធ្មេញ​ពេល​យប់ ព្យាបាល​អាការៈ​ឈឺធ្មេញ​នៅ​ផ្ទះ ជា​ធម្មតា​អាច​ពាក់​ព័ន្ធ​នឹង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ខណៈ​ខាង​ក្រោយ​នេះ ជា​វិធី​សាស្ត្រ​ខ្លះៗ អាច​បន្ធូរបន្ថយ​ការ​ឈឺ​ធ្មេញ​ពេល​យប់ ជួយ​ឲ្យ​យើង​អាច​គេង​លក់​យ៉ាង​សុខ​ស្រួល​បាន។  ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា៖ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពពួក Ibuprofen (Advil, Motrin) ពពួកថ្នាំ Acetaminophen (Tylenol) និង​អាស្ពីរីន​ជាដើម សុទ្ធ​តែ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ធ្មេញបាន​តួច​តិច​ដែរ។ គ្នា​យើង​ក៏​អាច​ប្រើ​ថ្នាំ​ស្ពឹក ជែល​ស្ពឹក​ដែលជា​រឿយៗ​មាន​លាយ​ជាតិ Benzocaine ក៏អាច​ជួយ​ផ្អាក​ការ​ឈឺ​ចាប់​បាន​មួយ​សន្ទុះ​ធំ គ្រាប់​គ្រាន់​ឲ្យ​យើង​គេង​លក់​បាន។ យ៉ាង​ណា​ត្រូវ​ចាំ​ កុំ​ប្រើ​ផលិត​ផល​ណា​មាន​សារធាតុ Benzocaine ទៅ​លើ​ទារក ឬ​ក្មេង​ក្រោម​អាយុ ២ឆ្នាំ​ឲ្យ​សោះ។ មុន​ចូល​គេងកុំ​ញ៉ាំអាហារ ឬភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ ត្រជាក់ ឬអាហារ​រឹង៖ ព្រោះ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ធ្មេញ​របស់​យើង​កាន់​តែ​ធ្ងន់​ធ្ងរ។ ករណី​ខ្លះ ធ្មេញ​យើង​មាន​ប្រហោង​ស្រាប់ ត្រូវ​ចៀស​វាង​ឲ្យ​បាន បើ​មិន​ចង់​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរ​មាត់៖ ប្រើ​ទឹក​ខ្ពុរ​មាត់ដែល​មាន​លាយ​ជាតិ​អាល់កុល អាច​ជួយ​ទាំង​លាង​សម្អាត​ធ្មេញ​ផង ជួយ​ឲ្យ​ស្ពឹក​មិន​ឈឺ​ចាប់​ថែម​ទៀត។  ស្អំ​ថង់​ទឹកកក​មុន​ចូល​គេង៖ អាច​វេច​ខ្ចប់​ទឹកកក​មួយថង់ នឹង​ដាក់​​ទៅ​លើ​ថ្ពាល់​ខាង​ណា​មួយ​យើង​កំពុង​ឈឺ​ធ្មេញ។ បែប​នេះអាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន ធ្វើ​ឲ្យ​យើង​សម្រាក​លក់​ស្រួល។ អត្ថបទពាក់ព័ន្ធ៖ រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ ទម្លាប់​៩​យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន ​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ដឹងវិធីងាយៗទាំងនេះ […]


ការថែទាំមាត់

អនុវត្តគន្លឹះ​ពិសេស​ទាំង ​៧ នេះ ជួយមាត់​ធ្មេញ​មានសុខភាពល្អ

អំឡុង​ពេល​យើង​គេង​យប់ គឺ​មាន​រឿង​ច្រើន​ណាស់​កើត​ឡើង​ក្នុង​មាត់​យើង ពិសេស​ពពួក​បាក់តេរី នឹង​ធ្វើ​ការប្រមូលផ្តុំ​នៅ​នឹង​ធ្មេញ​យើង​តែ​ម្តង។ ប៉ុន្តែ កុំ​ឲ្យ​ដោយ​សារ​រឿង​គេង​យប់ ពិសេស​រឿង​កំណក​ធ្មេញ ពុកធ្មេញ រលាក​អញ្ចាញ​ធ្មេញ បែរ​ជា​ធ្វើ​ឲ្យ​យើង​គេង​មិន​ស្រួល​ឲ្យ​សោះ។ អ្វី​ចាំ​បាច់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ។ អត្ថបទ​នេះ នឹង​ណែនាំ​ពី​គន្លឹះ​ពិសេស ៧ចំណុច គ្នា​យើង​គួរ​ដឹង។ ១– ដុស​ធ្មេញ​មុន​ចូល​គេង ការ​ដុស​ធ្មេញ​មុន​ចូល​គេង អាច​ជួយ​ការ​ពារ​ប្រឆាំង​កកើត​កំណក​ធ្មេញ ពុកធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ​ជាដើម។ បើ​យើងជា​ធម្មតា​មាន​បញ្ហា​ប្រហោង​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញនោះ ទន្ត​ពេទ្យ ណែនាំ​ឲ្យ​យើង​ដុស​ធ្មេញ​ឲ្យ​បាន​លឿន​បំផុត ក្រោយ​ពេល​ញ៉ាំ​អាហារ​ល្ងាច​រួច ហើយ​ដុស​ម្តង​ទៀត មុន​ពេល​ចូល​គេង។ ២– ប្រើ​ទម្រង់​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែនាំ​ពី​ទន្ត​ពេទ្យ វិធី​ល្អ​បំផុត​ក្នុង​ការ​ដុស​សម្អាត​ធ្មេញ គឺ​ដុស​ធ្មេញ ទាំង​ខាង​មុខ និង​ផ្ទៃ​ក្រោយ​ដោយ​ថ្មមៗ។ ជា​ដំបូង ត្រូវ​ដុស​ផ្ទៃ​ខាង​លើ​ធ្មេញ​ជាមុន បន្ទាប់​មក​ទើប​បន្តដុះ​ផ្ទៃ​ខាង​ក្នុង​ធ្មេញ ទៅ​តាម​តំបន់​តែ​យើង​ប្រើ​សម្រាប់​ទំពារ​អាហារ​ច្រើន។ ការ​សម្អាត​ផ្ទៃ​ខាង​មុខ និង​ខាង​ក្រោយ​ធ្មេញ ត្រូវ​តែ​ប្រើ​ច្រាស​មាន​ភាព​ទន់ និង​ដុស​ថ្មមៗ។ អត្ថបទ​ពាក់​ព័ន្ធ៖ តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ៣– ប្រើ​ច្រាស​ដុស​ធ្មេញ​អគ្គិសនី ចលនា​បង្វិល និង​យោល​ចុះ​ឡើង​របស់​ច្រាស​ដុស​ធ្មេញ​អគ្គិសនី អាច​ជួយ​និងងាយ​សម្អាត​កំបោរ​ជាប់​ធ្មេញ​បាន​ល្អ​ជា​ការ​ដុស​ដោយ​ប្រើ​ច្រាស​ធម្មតា។ ត្រូវ​ប្រាកដ​ថា យើង​បាន​ជ្រើស​រើស​ច្រាស​អគ្គិសនី ដែល​សម​នឹង​ស្ថានភាព​ធ្មេញ​យើង ងាយ​ស្រួល​ប្រើ និង​មាន​ចលនា​បង្វិលជុំ យោល​ចុះ​ឡើង​បាន​ល្អ។ ៤– កុំ​ប្រើ​ច្រាស […]


ការថែទាំមាត់

ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ

ឈឺធ្មេញ​គឺ​មាន​ការ​ឈឺចាប់​ខ្លាំង​សឹងតែ​ទ្រាំ​មិន​បាន​ ដែល​នេះ​ទាមទារ​ឲ្យ​ទៅ​ជួប​ទន្តពេទ្យ​។ ប៉ុន្តែ​មាន​ដឹង​ទេថា យើង​អាច​បន្ថយ​ការ​ឈឺចាប់​បានតាមរយៈ​តិចនិក​ងាយៗដោយប្រើប្រាស់​របស់​មានស្រាប់​នៅ​ក្នុង​ផ្ទះ។ ១. ខ្ពុរ​ទឹកអំបិល ខ្ពុរ​ទឹក​អំបិល​អាច​ជួយ​ឲ្យ​កម្ទេចកំទី​ជាប់​ក្នុង​ចន្លោះធ្មេញ​ចេញមក និង​អាច​កាត់​បន្ថយ​ការ​ហើម ជួយ​ព្យាបាល និង​ជួយ​បន្ធូរ​អាការៈ​ឈឺកផងដែរ។ យើង​គ្រាន់តែ​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ ហើយ​យក​ទឹក​នេះ​មកខ្ពុរ​មាត់​រយៈពេល​៣០វិនាទី​ និង​ស្ដោះ​ចេញ​ជាការស្រេច។ ២. ស្អំ​ទឹក​កក ប្រសិន​ជា​មុខ​ឡើង​ហើម គួរ​ស្អំ​ទឹកកក​នៅ​នឹង​ថ្ពាល់។ ការ​ធ្វើ​បែប​នេះ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់។ ចំពោះការហើមក៏អាចមាន ន័យថាអ្នកមានបញ្ហាអាប់សែដែរ ដែលអាប់សែនេះគឺជាថង់ខ្ទុះនៅជ្រៅក្នុងឫសរបស់ធ្មេញ។ ៣. ទឹកកក ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ អាច​យក​ដុំ​ទឹកកក​មក​ត្រដុស​នឹង​ចន្លោះ​មេដៃ​ និង​ចង្អុល​ដៃ​នៅ​ដៃ​ខាង​ដែល​ធ្មេញ​ឈឺ។ ត្រដុស​ដុំ​ទឹកកក​នេះ​៧នាទី ឬ​រហូត​ដល់​កន្លែង​នោះ​ស្ពឹក។ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ទឹកកក​អាច​បញ្ឈប់​ការ​បញ្ជូន​សញ្ញា​នៃ​ការ​ឈឺ​ចាប់​ទៅ​កាន់​ខួរក្បាលបាន។ ៤. ខ្ទឹមស ខ្ទឹម​ស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឱសថ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ខ្ទឹមស​ផ្ទុក​សារធាតុ allicin ដែល​មាន​នាទី​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ យើង​អាច​យក​ខ្ទឹមស​មួយ​កំពឹស​មក​បំបែក និង​លាយ​ជាមួយ​អំបិល​បន្តិច រួច​យក​ទៅ​បិត​នៅ​ធ្មេញ​ដែល​ឈឺ។ អត្ថបទ​ពាក់ព័ន្ធ៖ របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ បើ​កើតអាប់សែធ្មេញ ហើយទុកចោល​ ប្រយ័ត្ន​មាន​បញ្ហា​ច្រើន មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច? ៥. តែ​ជី​រអង្កាម ជី​រអង្កាម​មាន​សារធាតុ​​ធ្វើឲ្យ​ស្ពឹក​ដែល​អាច​បន្ថយ​ការឈឺធ្មេញ​បាន។ ​សារធាតុ​ម៉ង់តុល (Menthol) នៅ​ក្នុង​ជី​រអង្កាម​គឺ​ជា​សារធាតុ​ប្រឆាំង​បាក់តេរី។ យើងអាច​ដាក់​ជីរអង្កាម​ក្រៀម​មួយ​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ទឹក​កំពុង​ពុះ និង​ទុក​ចោល​២០នាទី។ ក្រោយ​ពី​នេះ​ទុក​ឲ្យ​ត្រជាក់ និង​យក​មក​ខ្ពុរមាត់។ យើង​អាច​ស្ដោះ​ចេញ​ ឬ​ផឹក​ក៏​បាន។ ៦. ប្រទាល​កន្ទុយក្រពើ ជែល​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក ឬ​របួសតូចៗ និង​មនុស្ស​មួយចំនួន​បាន​ប្រើ​ជែល​នេះ​សម្អាត​ និង​បំបាត់​ការ​ឈឺ​ចាប់​នៅ​អញ្ចាញ​ធ្មេញ។ ការសិក្សា​ជា​ច្រើន​ក៏បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មានសារធាតុ​ប្រឆាំង​បាក់តេរី​ដែល​ជួយ​កំចាត់​ពពួក germ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស