backup og meta

ឈឺចាប់អំឡុងពេលមករដូវ បង្កឡើងដោយមូលហេតុចម្បងៗទាំងនេះ

ឈឺចាប់អំឡុងពេលមករដូវ បង្កឡើងដោយមូលហេតុចម្បងៗទាំងនេះ

ការ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​ ហើយ​លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត​ ក៏​អាច​ជា​ឫសគល់​នៃ​ការ​ឈឺចាប់​នេះ​ដែរ​។ មិន​ថា​យើង​អាយុ​ប៉ុន្មាន​ ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​បញ្ហា​មួយ​នេះ​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នេះ​ផង​ដែរ​។

មូលហេតុ​អ្វី​ធ្វើឲ្យឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​?

មូលហេតុ​ទូទៅ​បំផុត​សម្រាប់​ក្មេង​ស្រី​ៗ ដែល​មាន​ការ​ឈឺ​ចាប់​​អំឡុង​ពេល​មក​រដូវ​ គឺ​អាច​បណ្ដាល​មក​ពី​ការ​​មក​រដូវ​ដំបូង ។ ដោយ​សារ​តែ​រាងកាយ​​ផលិត​អ័រម៉ូន​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ ជាមួយ​នឹង​ការ​របើក​ស្រទាប់​ស្បូន​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​។ ​ជា​ទូទៅ ការ​កន្ត្រាក់​ស្បូន​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ចង្អោរ ចុក​ពោះ ឈឺ​ជើង​ ឈឺ​ខ្នង និង​​ឈឺ​ពាសពេញ​រាងកាយ​។ យ៉ាង​ណា​មិញ ​ការ​ឈឺចាប់​ពេល​មក​រដូវ​ដំបូង​នឹង​​ថយ​ចុះ​ទៅ​តាម​វ័យ ហើយ​ការ​ឈឺ​ចាប់​នេះ​ដែរ កើត​ឡើង​រយៈពេល​ពីរ​បី​ថ្ងៃ​មុន​មក​រដូវ។

[embed-health-tool-due-date]

ឈឺចាប់ពេលមករដូវ

ការ​ឈឺ​ចាប់​​​​អំឡុង​ពេល​មក​រដូវដោយជំងឺអ្វី​មួយ​

មូលហេតុ​ចម្បងមួយ​ទៀត​ ដែល​បង្ក​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​​ គឺ​ការ​ឈឺចាប់​បង្កដោយជំងឺ​អ្វី​មួយ​។ ចំណែក​​ឯ​ការ​ឈឺចាប់​​មួយ​នេះ​វិញ ​អាច​​កើត​ឡើង​​ពេញ​មួយ​វដ្ដ​រដូវ ជាមួយ​នឹង​អានុភាព​ដូច​គ្នា។ កត្តា​បង្ក​នៃ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដោយមូលហេតុនេះ​អាច​បណ្ដាល​មក​ពី​ជំងឺ ឬ​ការ​ឆ្លង​មេរោគ​ដែល​ចាំបាច់​ត្រូវ​ការ​ការ​ថែទាំ និង​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​។ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​​ដោយ​ជំងឺ​អ្វី​មួយ មិន​ត្រឹម​តែ​​​បង្ក​ការ​ឈឺចាប់​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មក​រដូវ​ច្រើន​ថែម​ទៀត​ផង​​។

ពិត​ណាស់​ ថ្វី​ត្បិត​តែ​កត្តា​ទាំង​ពីរខាង​លើ​ ​ជា​មូលហេតុ​ទូទៅ​នៃ​ការ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​ក៏​ពិត​មែន​ ប៉ុន្តែ​រាងកាយ​ ក៏​ដូចជា​ប្រតិកម្ម​​​​ទៅ​នឹង​ការ​ឈឺចាប់​​របស់​ស្រី​ៗ​យើង​ គឺ​មិន​ដូច​គ្នា​ទេ​។ មួយ​វិញ​ទៀត​ ការ​ឈឺចាប់​​អំឡុង​ពេល​មក​រដូវ​​ខ្លះ អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដែល​យើង​គួរ​តែ​ទៅ​ពិនិត្យ​ និង​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។

ចំណុចសំខាន់

​ការ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រ្តី​ភាគ​ច្រើន​។ យើង​អាច​​កាត់​បន្ថយ​អាការៈ​នេះ​បាន​ ដោយ​ការ​​គេង​ឲ្យ​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ល្អៗ និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។ ប៉ុន្តែ ប្រសិនបើ​យើង​​ស្រាប់​តែ​មាន​អាការៈ​ឈឺ​ចាប់​ភ្លាម​ៗ ទាំង​ដែល​ពី​មុន​មក​​មិន​ធ្លាប់​ជួប​ប្រទះ​បញ្ហា​នេះ​ទាល់​តែ​សោះ យើង​​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​7 Reasons You Have Period Pain

https://www.everydayhealth.com/pictures/reasons-your-period-might-painful/

Period Pain

https://medlineplus.gov/periodpain.html

Dysmenorrhea

https://my.clevelandclinic.org/health/diseases/4148-dysmenorrhea

Dysmenorrhea: Painful Periods

https://www.acog.org/womens-health/faqs/dysmenorrhea-painful-periods

កំណែ​ប្រែបច្ចុប្បន្ន

08/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មុនមករដូវស្រីៗខ្លះជួបបញ្ហាទល់លាមក តើគួរដោះស្រាយបែបណា?

ស្រីៗខ្លះចេះតែរាករូសអំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 08, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម