វដ្ដរដូវគឺជាការប្រែប្រួលរាងកាយដែលស្រីៗស្ថិតក្នុងវ័យបន្តពូជជួបប្រទះជារៀងរាល់ខែដើម្បីត្រៀមខ្លួនបង្កកណើត។ នៅពេលគ្មានការបង្កកំណើត ស្រទាប់ឬភ្នាសស្តើងៗរបស់ស្បូននឹងធ្លាក់លាយឡំជាមួយឈាមតាមទ្វារមាសបង្កើតបានជាឈាមរដូវ ហើយការមករដូវនេះជាមូលហេតុទូទៅដែលធ្វើឱ្យស្រីៗអាចប្រឈមនឹងបញ្ហាខ្វះជាតិដែក។
១. មូលហេតុខ្វះជាតិដែកអំឡុងពេលមករដូវ
វដ្តរដូវធ្វើឱ្យស្រីៗបាត់បង់ឈាមក្រហមដែលងាយធ្វើឱ្យខ្វះជាតិដែក ព្រោះជាតិដែក ៧០% គឺស្ថិតនៅក្នុងហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ហើយមាននាទីដឹកជញ្ជូនអុកស៊ីសែនទៅកាន់គ្រប់ជាលិកានៅក្នុងរាងកាយ។ ជាតិដែក ៥% ទៀតស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀតក្នុងរាងកាយ និងជាតិដែក ២៥% ផ្សេងទៀតស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីនឈ្មោះ ferritin ដើម្បីប្រើប្រាស់ពេលត្រូវការ។
បើពេលមករដូវ ស្រីៗមិនបានញុំាអាហារដែលសម្បូរជាតិដែកគ្រប់គ្រាន់ដើម្បីបំពេញជាតិដែកដែលបាត់បង់តាមឈាមរដូវទេ រាងកាយនឹងខ្វះជាតិដែក។ ពេលនោះរាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុកដើម្បីផលិតឈាមក្រហមមកបំពេញឈាមដែលបាត់បង់ ហើយជាលទ្ធផលស្រីៗអាចមានបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែក ជាពិសេសស្រីៗដែលមានឈាមរដូវច្រើន។
[embed-health-tool-bmr]
២. អាការៈខ្វះជាតិដែកអំឡុងពេលមករដូវ
ជាទូទៅពេលមករដូវ ស្រីៗខ្សោយដោយសារបាត់បង់ឈាមនិងជាតិដែក តែបើស្រីៗខ្វះជាតិដែកខ្លំាង អាចមានអាការៈដូចជា៖
- ល្ហិតល្ហៃគ្មានកម្លាំងកំហែង
- ស្លេកស្លាំង
- វិលមុខ ឈឺក្បាល
- ថប់ដង្ហើម
- ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង
- ត្រជាក់ដៃជើង
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣. វិធីសាស្រ្តបំពេញជាតិដែកអំឡុងពេលមករដូវ
ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាចបញ្ចូលអាហារមានផ្ទុកជាតិដែកច្រើនក្នុងរបបអាហារដែលរួមមាន៖
- សាច់ក្រហមដូចជា សាច់គោ ជ្រូក មាន់ និងសាច់ទា
- បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្ពៃក្តោប ដំឡូងបារំាង
- ទំពាំងបាយជូរក្រៀម
- ចៀសវាងភេជ្ជៈរារាំងរាងកាយក្នុងការស្រូបយកជាតិដែកដូចជា គ្រឿងស្រវឹង កាហ្វេនិងភេជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនរួមមាន ទឹកក្រូច ឬទឹកតែជាដើម
វដ្តរដូវងាយធ្វើឱ្យស្រីៗខ្វះជាតិដែកដោយសារបាត់បង់ឈាម ដែលបណ្តាលឱ្យល្វើយគ្មានកម្លាំងនិងមានបញ្ហាសុខភាពជាច្រើន។ ដូច្នេះស្រីៗគួរញុំាអាហារសម្បូរជាតិដែក គេងយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយយប់ដើម្បីបំពេញថាមពលនិងញុំាទឹកយ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ ដើម្បីបំពេញជាតិទឹកដែលបានបាត់បង់តាមឈាមរដូវ។ ការខ្វះជាតិទឹកអាចង្កឱ្យវិលមុខនិងធ្វើឱ្យអាការៈមករដូវកាន់តែធ្ងន់ធ្ងរ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
– ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាច៖
- ញុំាអាហារសម្បូរជាតិដែក
- ចៀសវាងគ្រឿងស្រវឹងនិងជាតិកាហ្វេអ៊ីន