មកខែម្ដងៗ ស្រីៗយើងប្រាកដជាអារម្មណ៍មួម៉ៅបន្តិច ណាមួយបើឈឺពោះផង ឆេវឆាវមិនតិចទេ។ “Hello គ្រូពេទ្យ” មានគន្លឹះជួយសម្រួលអារម្មណ៍ ភាពឈឺចាប់ និងការរំខានផ្សេងទៀតដោយសារមករដូវ គឺហាត់ប្រាណពេលមករដូវ ដោយវាផ្តល់ប្រយោជន៍ច្រើនដល់ស្រីៗយើង។
១- កាត់បន្ថយភាពហើម
រដូវបង្កឡើងដោយសារការផ្លាស់ប្តូរអ័រម៉ូន ហើយការផ្លាស់ប្តូរទាំងនេះអាចបណ្តាលឲ្យរាងកាយស្តុកទឹកទុក។ បាតុភូតនេះហៅថា Water Retention។ លើសពីនេះ ការផ្លាស់ប្តូរចំណង់អាហារ ក៏កើតឡើង ខ្លះចង់ញ៉ាំអាហារធ្វើឲ្យឡើងគីឡូ ហើយការផ្លាស់ប្តូរនេះក៏អាចនាំឲ្យមានសភាហើម ជាដើម។ ហាត់ប្រាណទៀងទាត់អាចជួយបន្ថយនេះបាន។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
២- បន្ថយការឈឺចាប់ពេលមករដូវ
សញ្ញាមួយទៀតតែងរំខាននោះ គឺការឈឺចាប់ សូម្បីតែស្រីៗយើងរឹងមាំខ្លាំង ក៏មិនចង់ទ្រាំទ្រនឹងការរមួលចុកដូចគ្នា។ ពេលហាត់ប្រាណ អ័រម៉ូនអង់ដូហ្វីន (Endorphin) នឹងដំណើរការ អាចជួយសំរួលការឈឺចាប់បាន។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៣- សម្រួលអារម្មណ៍ឲ្យនឹងនរ
មានអារម្មណ៍រសាប់រសល់ជាសញ្ញាមួយទៀតបញ្ជាក់ប្រាប់ថា នឹងមានរដូវឆាប់ៗ។ធ្លាប់ឮគេនិយាយថា «ហាត់ប្រាណជួយកាត់ស្ត្រេសដែរអត់»? ការពិត សកម្មភាពរាងកាយជួយផ្តល់អត្ថប្រយោជន៍នេះ។ អ័រម៉ូនអង់ដូហ្វីន ជួយតាមរយៈការធ្វើឲ្យយើងគិតវិជ្ជមាន និងរំសាយអារម្មណ៍។ បែបនេះ យើងច្បាស់ជាមានអារម្មណ៍ល្អ។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៤. សម្រួលការមករដូវ
ហាត់ប្រាណ ឬមានសកម្មភាពរាងកាយ ដូចជា ដើរ រត់តិចៗ ជួយសម្រួលចលនាឲ្យរដូវកាន់តែធ្លាក់ឆាប់អស់ មិនរអាក់រអួលពន្យារដល់ច្រើនថ្ងៃ។
ចំណុចសំខាន់
- កាត់បន្ថយភាពហើម
- បន្ថយការឈឺចាប់ពេលមករដូវ
- សម្រួលអារម្មណ៍ឲ្យនឹងនរ
- សម្រួលការមករដូវ