backup og meta

គន្លឹះគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ជួយឲ្យជីវិតកាន់តែប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គន្លឹះគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ជួយឲ្យជីវិតកាន់តែប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ជា​បញ្ហា​អ័រម៉ូន​ដែល​កើត​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មិន​ធ្លាក់​មេ​ជីវិត​ញី មាន​កម្រិត​អ័រម៉ូន​Androgensខ្ពស់ និង​មាន​គីស​តូច​ៗ​ជា​ច្រើន​នៅ​លើ​​អូវែ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​រដូវ​មិន​ទៀង ឬ​រាំង​រដូវ ឡើង​មុន​ មិន​អាច​មាន​កូន​ និង​ឡើង​ទម្ងន់​ជាដើម។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​គ្រប់គ្រង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ ដើម្បី​បញ្ចៀស​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។

១. ការ​គេង​ជា​អាទិភាព​

ការ​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​ជា​រឿង​សំខាន់​មួយ ហើយ​បើ​ទោះ​បី​ជា​យើង​ធ្វើ​ការ​វេន​យប់​ក៏​ដោយ​ គ្នា​យើង​គួរ​តែ​គេង និង​ភ្ញាក់​នៅ​ពេល​វេលា​ដដែល ទើប​ជា​ការ​ប្រសើរ។ ពិត​ណាស់​ ស្រីៗ​ដែល​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ អាច​មិន​បាន​គេង​គ្រប់គ្រាន់​ ដោយ​សារ​តែ​កត្តា​ប្រែប្រួល​ការ​ធ្វើ​មេតាប៉ូលីស ដូច្នេះ​ហើយ យើង​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ទៀងទាត់​ និង​​គ្រប់គ្រាន់។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. គ្រប់គ្រង​ស្រ្តេស

ស្រ្តេស​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ជៀស​បាន​សម្រាប់​ជីវិត​របស់​យើង​ម្នាក់​ៗ។ ប៉ុន្តែ ចំពោះ​ស្រី​ៗ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ គួរ​​ប្រឹងប្រែង​កាត់បន្ថយ​ស្រ្តេស​ឲ្យ​ស្ថិត​ក្នុង​កម្រិត​តិចតួច ពីព្រោះ​ថា​បើ​យើង​ស្រ្តេស​ខ្លាំង នោះ​អ័រម៉ូន​ស្រ្តេស​នៅ​ក្នុង​រាងកាយ​នឹង​​ជំរុញ​ឲ្យ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​កាន់​តែ​ដុនដាប។ អ៊ីចឹង​ហើយ ​យើង​គួរ​រៀន​កាត់បន្ថយ​ស្រ្តេស​តាមរយៈ​ការ​ធ្វើ​សមាធិ អាន​សៀវភៅ ឬ​ដើរ​លំហែ។

[embed-health-tool-ovulation]

៣. ញ៉ាំ​អាហារ​ល្អ​ៗ

ទន្ទឹម​នឹង​នេះ​ ស្រីៗ​យើង​ក៏​មិន​ត្រូវ​រំលង​របប​អាហារ​ដែល​មាន​តុល្យភាព​​ឡើយ​ និង​ផ្ដោត​ទៅ​លើ​ពពួក​គ្រាប់​ធញ្ញជាតិ​ ​ផ្លែឈើ បន្លែ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ពី​សាច់​គ្មាន​ខ្លាញ់ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់ ដើម្បី​អាច​ជួយ​គ្រប់គ្រង​ទាំង​ទម្ងន់​ខ្លួន​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។

៤. ហាត់​ប្រាណ​ជា​ទៀងទាត់

​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​​កាន់​តែ​​​មាន​សារៈសំខាន់​ទ្វេ​ដង​ ពីព្រោះ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ ​អាច​ជួយ​​ឲ្យ​ស្រក​ទម្ងន់​ខ្លួន​ ក៏​ដូចជា​គ្រប់គ្រង​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ​​បាន​យ៉ាង​ល្អ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Polycystic Ovary Syndrome (PCOS)

https://www.hopkinsmedicine.org/health/conditions-and-diseases/polycystic-ovary-syndrome-pcos

Polycystic ovary syndrome (PCOS)

https://www.mayoclinic.org/diseases-conditions/pcos/diagnosis-treatment/drc-20353443

Polycystic Ovarian Syndrome

https://www.eatright.org/health/pregnancy/fertility-and-reproduction/polycystic-ovarian-syndrome

កំណែ​ប្រែបច្ចុប្បន្ន

07/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗមានគីសទឹកក្រពេញអូវែ មានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២?

ទោះកើតគីសទឹកក្រពេញអូវែក៏អាចមានកូនបាន បើចេះគន្លឹះទាំង ៤នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម