កត្តាអាយុ និងការសម្រាលកូនតាមទ្វារមាស អាចធ្វើឲ្យសាច់ដុំ និងសរសៃចំណងនៅជុំវិញស្បូនចុះខ្សោយ និងបង្កជាបញ្ហាស្រុតស្បូន។ ជាធម្មតា បញ្ហាសុខភាពមួយនេះផ្សារភ្ជាប់នឹងការទាញចុះនៃប្លោកនោម និងទ្វារលាមក។ តំបន់សំខាន់ៗចំនួន៣នៃការស្រុតស្បូនមាន៖
- ជញ្ជាំងទ្វារមាសខាងមុខ
- ជញ្ជាំងទ្វារមាសខាងក្រោយ
- ផ្នែកខាងលើនៃទ្វារមាស
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ស្រុតស្បូនកើតឡើងដោយសារតែមូលហេតុអ្វីខ្លះ?
ការស្រុតស្បូនអាចកើតឡើងដោយសារតែកត្តាជាច្រើន ដែលរួមមាន៖
- បាតអាងត្រគាកខ្សោយពីកំណើត
- ខូចខាតជាលិកាចំណង
- ខូចទ្រង់ទ្រាយរាងកាយ
- ពិបាក និងឈឺចាប់ក្នុងការសម្រាលកូន
- ការសម្រាលកូនតាមទ្វារមាសច្រើនដង និងញឹកញាប់
- ការសម្រាលកូនដោយប្រើឧបករណ៍ជំនួយ
- ជំងឺរ៉ាំរ៉ៃ
- ការទល់លាមក
- ការស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
- ដុំសាច់ក្នុងពោះ
- ធាត់ជ្រុល
- ការជក់បារី
- ការលើករបស់របរធ្ងន់ៗ
- ការអស់រដូវ
- ការប្រើប្រាស់ថ្នាំប្រឆាំងការលាក។
រោគសញ្ញានៃការស្រុតស្បូន
ពិតណាស់ ការពិនិត្យដោយគ្រូពេទ្យរោគស្ត្រីអាចធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់។ យ៉ាងណាមិញ ស្រីៗយើងក៏អាចសង្កេតមើលរោគសញ្ញាទូទៅមួយចំនួនដូចជា ឈឺខ្នងផ្នែកខាងក្រោម មានអារម្មណ៍ថាធ្លាក់ៗ ឬទាញៗនៅតំបន់អាងត្រគាក ឬមានអ្វីចេញពីទ្វារមាស ឬដុំចេញពីប្លោកនោម នោមញឹកញាប់ ឈឺចាប់នៅពេលនោម ទល់លាមក ការធ្លាក់ស និងធ្លាក់ឈាមច្រើនជ្រុល។
[embed-health-tool-ovulation]
បង្ការបញ្ហាស្រុតស្បូន ដោយអនុវត្តតាមតិចនិកទាំងនេះ
- សម្រកទម្ងន់
- បញ្ចៀសការទល់លាមក
- ជៀសវាងលើកវត្ថុធ្ងន់ៗ
- ហាត់ប្រាណពង្រឹងអាងត្រគាក
- ពិនិត្យសុខភាពជាទៀងទាត់
- ក្រោយសម្រាលកូនរួច ម៉ាក់ៗគប្បីព្យាបាលបែបពង្រឹងសមត្ថភាពរាងកាយដើម្បីបង្ការការស្រុតស្បូន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី