backup og meta

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

ជាទូទៅ ​ស្រី​ៗ​យើង​មួយ​ចំនួន​​ធ្លាប់​មាន​អារម្មណ៍​ក្រហាយ​ត្រង់​បរិវេណ​ទ្វារ​មាស ដែល​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេង​ៗ​ ដែល​រួម​មាន​ការ​រលាក​ ឬ​ជំងឺ​កាមរោគ​ជា​ដើម​។ ពិត​ណាស់​ មូលហេតុ​បង្ក​នីមួយ​ៗ​សុទ្ធ​តែ​មាន​រោគសញ្ញា​ និង​របៀប​នៃ​ការ​ព្យាបាល​ខុស​​ៗ​គ្នា។

មូលហេតុ​​បង្ក​ទាំង​៤​  ​នាំ​ឲ្យ​ក្រហាយ​ទ្វារ​មាស​

១. ការ​រលាក​

វត្ថុ​ជាក់លាក់​​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ស្បែក​ទ្វារ​មាស​រលាក ក្នុង​នោះ​រួម​មាន​ សាប៊ូ ក្រណាត់​ និង​ទឹក​អប់​។ ស្រី​ៗ​យើង​អាច​សង្កេត​មើល​រោគសញ្ញា​​នៃ​ការ​រលាក​មួយ​ចំនួន​ខាង​ក្រោម​៖

  • រមាស់​ធ្ងន់ធ្ងរ​
  • មាន​អារម្មណ៍​ផ្សា
  • ឈឺចាប់​។

ដើម្បី​ព្យាបាល​ការ​រលាក​ យើង​ចាំបាច់​ជៀសវាង​ប្រើប្រាស់​វត្ថុ​ដែល​បង្ក​ការ​រលាក​ និង​មិន​ត្រូវ​អេះ​បរិវេណ​នោះ​ ដើម្បី​ឲ្យ​ស្បែក​​ជា​សះស្បើយ​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ​ បញ្ហា​នេះ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ផង​ដែរ។

ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ !

ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ !

២. បាក់តេរី​ក្នុង​ទ្វារ​មាស​

បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មាន​បាក់តេរី​ច្រើន​ប្រភេទ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​ប៉ះពាល់​ដល់​តុល្យភាព​ធម្មតា​នៃ​បរិវេណ​នោះ។ រោគសញ្ញា​មួយ​នៃ​​បាក់តេរី​ក្នុង​ទ្វារ​មាស គឺ​មាន​​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស​ និង​ក្រហាយ​នៅ​ពេល​នោម​។ រោគសញ្ញា​រួម​មាន​៖

  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​ស ឬ​ប្រផេះ
  • ​ឈឺចាប់​
  • រមាស់​
  • មាន​ក្លិន​ឆ្អាប​ ជា​ពិសេស​ក្រោយ​ពេល​រួម​ភេទ​

ចំពោះ​ស្រី​ៗ​ដែល​មាន​បញ្ហា​​បាក់តេរី​ក្នុង​ទ្វារ​មាស​ គួរ​តែ​ពិនិត្យ​ និង​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ពីព្រោះ​​ស្ថានភាព​សុខភាព​មួយ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​។

[embed-health-tool-ovulation]

​​៣. ការ​ឆ្លង​មេរោគ​ផ្សិត

ទន្ទឹម​នឹង​នេះ​ដែរ​​ ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត​ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​។ រោគសញ្ញា​ពាក់ព័ន្ធ​រួម​មាន​៖

  • រមាស់​
  • ឈឺ​
  • ឈឺចាប់​​អំឡុង​ពេល​រួម​ភេទ​
  • នោម​ឈឺ​
  • ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​

៤. ​ការ​បង្ក​​រោគ​លើ​ផ្លូវ​ទឹក​នោម​

ផ្នែក​ផ្សេង​ៗ​នៃ​ផ្លូវ​ទឹក​នោម​ អាច​ឆ្លង​មេរោគ​​បាន​ ដែល​មាន​ដូចជា​ប្លោក​នោម​ បង្ហួរ​នោម​ និង​តម្រង​នោម​។ ជា​ទូទៅ ស្រី​ៗ​ដែល​មាន​បញ្ហា​មួយ​នេះ អាច​មាន​អារម្មណ៍​ក្រហាយ​​ក្នុង​ទ្វារ​មាស​នៅ​ពេល​នោម​។ រោគសញ្ញា​ដទៃ​ទៀត​​មាន​៖

  • ឈឺ​នោម​ភ្លាម​ៗ និង​ញឹកញាប់​
  • នោម​ឈឺ​
  • ទឹក​នោម​ល្អក់​ ឬ​មាន​ក្លិន​មិន​ល្អ​
  • មាន​ឈាម​ក្នុង​ទឹក​នោម
  • ឈឺ​ចាប់​ក្នុង​ពោះ​ផ្នែក​ខាង​ក្រោម​
  • មាន​អារម្មណ៍​អស់​កម្លាំង ឬ​មិន​ស្រួល​ខ្លួន​

ក្នុង​ករណី​នេះ គ្រូពេទ្យ​នឹង​ឲ្យ​ថ្នាំ​ផ្សះ​ ដើម្បី​ព្យាបាល​ ហើយ​ជា​ធម្មតា ការ​បង្ក​រោគ​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​៥​ថ្ងៃ​ ក្រោយ​ពេល​ញ៉ាំ​ពពួក​ថ្នាំ​ផ្សះ​។​

អត្ថបទគួរអាន៖

ចំណុចសំខាន់

អាការៈ​ក្រហាយ​ទ្វារ​មាស ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ និង​ឈឺចាប់​​ខ្លាំង។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​យល់​ដឹង​ពី​មូលហេតុ​បង្ក​​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ស្វែង​រក​​ការ​ព្យាបាល​បាន​ទាន់​ពេលវេលា​។ ​បញ្ហា​មួយ​ចំនួន ដែល​នាំ​ឲ្យ​មាន​អាការៈ​នេះ​៖
  • ការ​រលាក​
  • បាក់តេរី​ក្នុង​ទ្វារ​មាស
  • ​ការ​ឆ្លង​មេរោគ​ផ្សិត
  • ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​What causes burning in the vagina?

https://www.medicalnewstoday.com/articles/321104#causes

I have a burning sensation in my vagina. What’s going on?

https://www.plannedparenthood.org/learn/ask-experts/i-have-a-burning-sensation-in-my-vagina-whats-going-on

Vaginal Burning: 6 Main Causes & What To Do

https://www.tuasaude.com/en/vaginal-burning/

Burning vagina: 12 reasons why you’re dealing with the painful sensation, down there

https://www.womenshealthmag.com/uk/health/female-health/a708797/burning-vagina/

កំណែ​ប្រែបច្ចុប្បន្ន

08/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

៥ សំណួរខ្លីខ្លឹម ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!

មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 08, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម