backup og meta

មូលហេតុទាំង ៥ នាំឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា

មូលហេតុទាំង ៥ នាំឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា

ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ធម្មតា មាន​សភាព​ថ្លា និង​​មាន​ពណ៌​ស ដែល​​ជា​សញ្ញា​បញ្ជាក់​ថា​ទ្វារ​មាស​យើង​មាន​សុខភាព​ល្អ​។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​បែប​នេះ ច្រើន​តែ​គ្មាន​ក្លិន​ និង​មាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ។ ជាក់ស្ដែង​ ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្រី​ៗ​យើង​ សារធាតុ​រាវ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រពេញ​នៅ​ក្នុង​ទ្វារ​មាស និង​មាត់​ស្បូន ដែល​មាន​តួនាទី​ជួយ​លាង​សម្អាត​កោសិកា​ងាប់​ៗ និង​ពពួក​បាក់តេរី ព្រម​ទាំង​អាច​ជួយ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ មួយ​វិញ​ទៀត ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ក៏​អាច​បង្កើន​​ជាតិ​រម្អិល​អំឡុង​ពេល​រួម​ភេទ​ផង​ដែរ។

[embed-health-tool-ovulation]

សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី

ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​ណា​មួយ​ចំពោះ​បរិមាណ និង​ពណ៌ នោះ​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ រោគសញ្ញា​មួយ​ចំនួន​ ដែល​យើង​ចាំបាច់​ត្រូវ​តាមដាន​រួម​មាន​៖

  • បរិមាណ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង
  • មាន​ក្លិន​មិន​ល្អ
  • ប្រែប្រួល​សភាព​ទឹក​រម្អិល
  • ប្រែប្រួល​ពណ៌
  • រមាស់​ ឬ​ឈឺចាប់​នៅ​ខាង​ក្នុង និង​បរិវេណ​ទ្វារ​មាស

ប្រសិនបើ​យើង​សង្កេត​ឃើញ​រោគសញ្ញា​ណា​មួយ​ខាង​លើ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​មើល​មូលហេតុ​បង្ក​ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ពីព្រោះ​សញ្ញា​ទាំង​នោះ អាច​បង្ហាញ​ពី​​បញ្ហា​បាក់តេរី​ទ្វារ​មាស ឬ​ជំងឺ​កាមរោគ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សិត​ជាដើម។ យ៉ាង​ណា​មិញ មិន​មែន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ទាំង​អស់​សុទ្ធ​តែ​បញ្ជាក់​ពី​ការ​បង្ក​រោគ​ឡើយ ហើយ​ស្រី​ៗ​គ្នា​យើង​ក៏​អាច​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ដែល​មិន​ទាក់ទង​ទៅ​នឹង​ការ​បង្ក​រោគ​ដូច​គ្នា។

ទ្វារមាស

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

មូលហេតុ​ទាំង​៥​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស

  • ​ជិត​ធ្លាក់​មេ​ជីវិត​ញី
  • ​ស្រើបស្រាល​ អំឡុង​ពេល​រួម​ភេទ
  • អតុល្យភាព​អ័រម៉ូន​ ដោយ​សារ​ស្រ្តេស ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ដូចជា​គីស​ទឹក​នៅ​ក្រពេញ​អូវែ
  • ​អាលែកហ្ស៊ី​នៅ​បរិវេណ​ទ្វារមាស ដែល​អាច​បង្ក​ឡើង​ពី​ទឹក​អនាម័យ សំលៀក​បំពាក់​ ឬ​ក្រដាស​អនាម័យ
  • មាន​ផ្ទៃពោះ

អត្ថបទគួរអាន៖

ចំណុចសំខាន់

មូលហេតុ​ទាំង​៥​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស


  • ​ជិត​ធ្លាក់​មេ​ជីវិត​ញី
  • ​ស្រើបស្រាល​ អំឡុង​ពេល​រួម​ភេទ
  • អតុល្យភាព​អ័រម៉ូន​ ដោយ​សារ​ស្រ្តេស ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ដូចជា​គីស​ទឹក​នៅ​ក្រពេញ​អូវែ
  • ​អាលែកហ្ស៊ី​នៅ​បរិវេណ​ទ្វារមាស ដែល​អាច​បង្ក​ឡើង​ពី​ទឹក​អនាម័យ សំលៀក​បំពាក់​ ឬ​ក្រដាស​អនាម័យ
  • មាន​ផ្ទៃពោះ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​Vaginal Discharge

https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge

Vaginal discharge

https://www.mayoclinic.org/symptoms/vaginal-discharge/basics/causes/sym-20050825

Vaginal discharge

https://www.healthdirect.gov.au/vaginal-discharge

កំណែ​ប្រែបច្ចុប្បន្ន

24/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងអត់? រួមភេទដោយប្រើមាត់អាចនាំឲ្យរមាស់ទ្វារមាស? បង្ការបែបណា?

ស្រីៗយើង បើជួបបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម