backup og meta

ដឹងអត់ថា ជំងឺអ្វីខ្លះឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗ?

ដឹងអត់ថា ជំងឺអ្វីខ្លះឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗ?

ទ្វារមាស​ ជា​អវយវៈ​ស៊ាំញ៉ាំមួយ​លើ​រាង​កាយ​ស្រីៗ ហើយដោយសារ​កត្តា​មួយ​ចំនួនដូច​ជា ​រួម​ភេទ ​ឆ្លង​រោគ វិធី​ពន្យារ​កំណើត អាយុ ថ្នាំ​ពេទ្យ ឬ​​បម្រែ​បម្រួល​ក្រោយ​សម្រាល​កូន ធ្វើ​ឲ្យ​គ្នា​យើង​ងាយ​កើត​ជំងឺ​លើ​ទ្វារ​មាស​ណាស់ ហេតុ​នេះ​គ្នា​យើង​គួរ​ប្រុង​ប្រយ័ត្ន ចេះ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ។ តើ​​ជំងឺ​ឧស្សាហ៍​ប្រទះ​ឃើញ​លើ​ទ្វារ​មាស​ស្រីៗ មាន​អ្វី​ខ្លះ? អត្ថបទ​នេះ នឹង​បញ្ជាក់​ប្រាប់។

១- ឈឺនៅមាត់ទ្វារមាស

ឈឺ​នៅ​មាត់​ទ្វារ​មាស​ (ឈឺមិន​បាត់) ​ដែលមិន​មែនបណ្ដាល​មក​ពី​ការ​បង្ក​រោគ ឬ​បញ្ហា​សុខ​ភាព​ណា​ផ្សេង ត្រូវ​​គេ​ហៅ​​ថា Vulvodynia។ គេ​មិន​ទាន់​ប្រាកដពី​មូល​ហេតុ​​បញ្ហា​មួយ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​ វា​មាន​ទាក់​ទង​ជា​មួយ​នឹង​អ័រម៉ូន ការ​រលាក បញ្ហា​សរសៃ​ប្រសាទ ​ដូច​ជា​មាន​របួស ឬ​សរសៃ​ប្រសាទ​ឡើង​ក្រាស់​នៅ​ត្រង់​មាត់​ទ្វារ​មាស។ គ្នា​យើង​ ​អាច​មាន​អារម្មណ៍​ឈឺ​ដូច​គេ​យក​អ្វី​មុត​ស្រួច​មក​ចាក់ ​ឈឺ​ហើយ​បាត់​ទៅ​វិញ ឬ​​អាច​មាន​អារម្មណ៍​ក្រហាយ រមាស់ និង​ពិបាក​ទ្រាំ​នៅ​ត្រង់​ប្រដាប់​ភេទ។

២- មានដុំពក ឡើងប៉ោងទ្វារ​មាស

ស្រីៗភាគ​ច្រើន ​ធ្លាប់ប្រទះ​​ឃើញ​មាន​ឡើង​ដុំ​ពក​នៅ​ទ្វារ​មាស​ ប៉ុន្តែភាគ​តិច​ណាស់​ដឹង​ថា​វា​ជា​អ្វីប៉ុណ្ណោះ។ ​អាច​ជា​បណ្ដុំរោម​ ដុះ​ចេញ​ពី​ស្បែក​មិន​រួច ឬ​ដោយ​សារ​​គ្នា​យើង​​មាន​​កោរ ឬ​លាប​ក្រមួនលើ​ថ្ងាស​ទ្វារ​មាស​ក៏​ថា​បាន​។ យ៉ាង​ណា ដុំពក​នេះ ក៏​​អាច​ជា​បញ្ហា​មួយ​ទៀត​ ​គេ​ហៅ​ថា Bartholin’s cyst ជាប់​ពាក់​ព័ន្ធ​​ក្រពេញ Bartholin ទាំង​ពីររបស់​ទ្វារ​មាស។ ក្រពេញ​នេះ​ជា​ មាន​នាទី​​បញ្ចេញ​ទឹក​រម្អិល ប៉ុន្តែក៏​​អាច​ស្ទះ និង​ឡើង​ទៅ​ជា​ហើម ​ពេល​ខ្លះ​ទៅ​ជា​រលាក​បន្ទាប់​ពី​ហើមក៏​មាន ខណៈ​បញ្ហា​មួយ​នេះ ​ក៏​អាច​កើត​នៅ​ខាង​ក្នុង​ទ្វារ​មាស​ ត្រង់​ក្រពេញ​មួយ​មាន​ឈ្មោះ​ថា Skene’s gland។

រលាកទ្វារមាស

៣- ឆ្លងមេរោគក្នុង​ទ្វារមាស

ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​ ​កើត​ឡើង​នៅ​ពេល​បាក់​តេរី ផ្សិត ឬ​វីរុស​ ចាប់​ផ្ដើម​កើន​ឡើង​នៅ​តំបន់​ជុំ​វិញ​ទ្វារ​មាស។ កត្តា​ទាំង​ឡាយ​ណា ​ធ្វើ​ឲ្យ​ជាតិ​អាស៊ីដនៅ​ទ្វារ​មាស​ថយ​ចុះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​មេរោគ​ឆ្លង ​នៅ​ទ្វារ​មាស​បាន​ទាំង​អស់។ ប៉ុន្តែ​នៅ​មាន​ការ​ចម្លង​រោគ​មួយ​ចំនួន​ទៀត​ គឺ​បណ្ដាល​មក​ពី​ការ​រួម​ភេទ។

រោគ​សញ្ញា​ឆ្លង​រោគ​នៅ​ទ្វារ​មាស​មាន​ដូច​ជា៖

ធ្លាក់​ស​ខុស​ពី​ប្រក្រតី (​មាន​ពណ៌​ផ្សេង និង​មាន​ក្លិន​មិន​ល្អ)

– រកាំ និង​ឈឺ​នៅ​មាត់​ទ្វារ​មាស (​ស្បែក​ជុំ​វិញ​ទ្វារ​មាស) និង​រមាស់​

– ឈឺ​ចាប់​ពេល​រួម​ភេទ

– ហូរ​ឈាម​ក្រោយ​រួម​ភេទ

– ឈឺ​ក្នុង​ពោះ

– ឡើង​ក្រហម ​ហើម មានដុំ​ពក កន្ទួល​ខ្ទុះ ឬ​មាន​ដំបៅ​នៅ​មាត់​ទ្វារ​មាស ឬ​រន្ធ​គូទ

– ឈឺ​ចាប់​ពេល​នោម។

បើ​ប្រទះ​ឃើញ​រោគ​សញ្ញា​ទាំង​នេះ ​ត្រូវ​ប្រញាប់​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​មួយ។

[embed-health-tool-bmi]

៤- ធ្លាក់សខុសធម្មតាតាមទ្វារមាស

សម្រាប់​ស្រី​​ៗមាន​សុខភាព​ល្អ​ក្នុង​វ័យ​​បង្ក​កំណើត ការ​ធ្លាក់​ស​ ជា​រឿង​ធម្មតា។ បរិមាណ​ និង​ពណ៌​ ​អាច​ប្រែ​ប្រួល​នៅ​អំឡុង​ពេលយើង​កំពុង​មក​រដូវ ពេល​រួម​ភេទ និង​ពេល​កំពុង​ព​ពោះ ប៉ុន្តែ​យើង​​ចាប់​ផ្ដើម​ធ្លាក់​ស​ខុស​​ពីប្រក្រតី ​អាច​​ជា​សញ្ញា​នៃ​ការ​ឆ្លង​រោគ​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ជំងឺ​បង្ក​ដោយ​មេរោគទ្រីកូមីណាស់ (Trichomoniasis)

ជំងឺកាម​រោគ​មួយ​ប្រភេទ​បង្ក​ឡើង​ដោយ​សារ​មេរោគ​តូច​មួយ ​ឈ្មោះ​ថា Trichomonas vaginalis ក៏​ឧស្សាហ៍​កើត​មាន​នៅ​ទ្វារ​មាស​ស្រីៗដូច​គ្នា។ នេះ​បើ​តាម​ការ​លើក​ឡើង​​លោក​ស្រី Arlene Kelber, MD វេជ្ជ​បណ្ឌិត​ផ្នែក​រោគ​ស្រ្តី ​នៅ​សកល​វិទ្យាល័យ​មន្ទីពេទ្យ Stony Brook University Hospital សហរដ្ឋអាមេរិក។ គ្នា​យើង​​អាច​ឃើញ​មាន​ស​ធ្លាក់​ចេញ​ពី​ទ្វារ​មាស​ មានពពុះ និង​មាន​ពណ៌​លឿង ហើយ​​អាច​មាន​បញ្ហា​រកាំ​នៅ​ទ្វារ​មាស ឬ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។

​បើគិត​ថាខ្លួន​យើង​មាន​រោគ​សញ្ញា​ជំងឺ​កាម​រោគ គួរ​តែ៖

– មិន​ត្រូវ​រួម​ភេទ ឬ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​លើ​ប្រដាប់​ភេទ​ អំឡុង​ពេល​ណាត់​ជួប​ជា​មួយ​គ្រូពេទ្យ។ ធ្វើ​បែប​នេះ​អាច​ជួយ​ទប់​ស្កាត់​ការ​រាល​ដាល​របស់​មេរោគ​បាន។

– កុំ​​ប្រើ​ទឹក​បាញ់​លាង​ទ្វារ​មាស​ឲ្យ​សោះ  ព្រោះ​ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស​ អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​តុល្យភាព ​បាក់​តេរី​ក្នុង​ទ្វារ​មាស អាច​បញ្ជូន​​មេរោគ​ចូល​ទៅ​ក្នុង​ស្បូន ឬ​ក្នុង​ដៃ​ស្បូន ​បង្ក​ជា​បញ្ហា​មួយ​ទៀត​ គឺជំងឺ​រលាក​អាង​ត្រគៀក។

៦- ជំងឺ Vaginismus

គ្នា​យើង​​ធ្លាប់អត់ ​បើ​មាន​របស់​អ្វី​មួយ​ចូល​ក្នុង​ទ្វារ​មាស​ ដូច​ជា​ សំឡី​អនាម័យ ប្រដាប់​បើក​មើល​មាត់​ស្បូន​នៅ​មន្ទី​ពេទ្យ លិង្គ តើ​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដែរ​ទេ? បើ​ឈឺ​ចាប់ អាច​ជា​បញ្ហា​មួយ​គេ​ហៅ​ថា Vaginismus។ ជំងឺ​នេះ​ ជា​ការ​កន្រ្តាក់​សាច់​ដុំ​នៅ​ទ្វារ​មាស ឬ​ក្នុង​អាង​ត្រគៀក​ ពេល​មាន​អ្វី​មួយ​ស៊ក​បញ្ចូល​ក្នុង​ទ្វារ​មាស។ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ភេទ​ធ្ងន់​ធ្ងរចំពោះ​​ស្រីៗ​គ្នា​យើង​​មួយ​ចំនួន ដោយ​សារ​ការ​ឈឺ​ចាប់​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រួម​ភេទ។ មូល​ហេតុ​បញ្ហា​នេះ​ នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​គិត​ថា​ ​អាច​ទាក់​ទង​ជា​មួយ​ការ​បៀត​បៀន​ផ្លូវ​ភេទ ឬ​ធ្លាប់​មាន​របួស​ផ្លូវ​ភេទ​កាល​ពី​មុន​មក។

ចំណុចសំខាន់


ជំងឺ​ឧស្សាហ៍​ប្រទះ​ឃើញ​លើ​ទ្វារ​មាស​ស្រីៗមាន៖
  • ឈឺនៅមាត់ទ្វារមាស
  • មានដុំពក ឡើងប៉ោងទ្វារ​មាស
  • ឆ្លងមេរោគក្នុង​ទ្វារមាស
  • ធ្លាក់សខុសធម្មតាតាមទ្វារមាស
  • ជំងឺ​បង្ក​ដោយ​មេរោគទ្រីកូមីណាស់ (Trichomoniasis)
  • ជំងឺ Vaginismus

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.webmd.com/women/tc/vaginal-problems-topic-overview#1. Accessed January 29, 2017.

http://www.webmd.com/women/guide/sexual-health-vaginal-infections#1. Accessed January 29, 2017.

http://www.bupa.com.au/health-and-wellness/health-information/az-health-information/common-vaginal-infections. Accessed January 29, 2017.

http://www.smart-publications.com/articles/solutions-to-the-discomfort-of-vaginitis. Accessed January 29, 2017.

http://www.prevention.com/sex/6-vagina-problems-every-woman-should-know-about. Accessed January 29, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/05/2024

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ May 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម