ជំងឺគីសសរីរាង្គរបស់ដៃស្បូន ជាជំងឺមួយដែលមានគ្រោះថ្នាក់ណាស់សម្រាប់ស្ត្រី ហើយសភាពដែលនៅក្នុងឃើញហើយគួរឲ្យខ្លាចណាស់ ព្រោះមានទាំងសក់ និងធ្មេញ។
វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ស្ត្រីមួយចំនួនមានជំងឺគីសសរីរាង្គរបស់ដៃស្បូន (ក្រពេញអូវែ) ដែលមានធាតុផ្សំសរីរាង្គដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោកបញ្ជាក់ទៀតថា ប្រសិនបើព្យាបាលមិនទាន់ពេលអាចបណ្ដាលឲ្យស្លាប់ ដោយសារចុករមួល ឬបែកហូរឈាមក្នុងពោះជាដើម។ ជំងឺគីសនេះមានពីកំណើត តែមិនមែនស្រ្តីគ្រប់គ្នាសុទ្ធតែមាននោះទេ ហើយវាក៏មិនមែនជាអំពើអាបធ្មប់អ្វីនោះដែរ វាជាគីសកោសិកាដែលផ្ញើក្នុងខ្លួនយើងតាំងពីកំណើតមក ពេលយើងធំ វាធំដែរ ពេលយើងដុះធ្មេញ ដុះសក់ ដុះក្រចក វាក៏ដុះតាមដូចគ្នាដែរ។
[embed-health-tool-ovulation]
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ទោះជាមើលទៅសភាពរបស់ជំងឺគីសសរីរាង្គរបស់ដៃស្បូនគួរឲ្យខ្លាច តែករណីនេះកម្រក្លាយជាមហារីកណាស់។ ដូច្នេះនៅពេលចេញរោគសញ្ញា ស្ត្រីនឹងមានអាការៈដូចខាងក្រោមនេះ៖
– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ ឬចង្កេះ
– ឈឺអាងត្រគាកមុនចាប់ផ្ដើមមករដូវ ឬពេលរួមដំណេក
– ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្ដៅខ្លួន
– ភាគច្រើនវាវិវត្តធំទៅៗដោយស្ងប់ស្ងាត់។
ប្រសិនបើស្ត្រីមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស សម្ភព និងរោគស្ត្រី ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលសមស្រប។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី