backup og meta

កាត់បន្ថយបញ្ហាកើតមុនលើផ្ទៃមុខ អនុវត្តតិចនិក ៤យ៉ាងនេះ

កាត់បន្ថយបញ្ហាកើតមុនលើផ្ទៃមុខ អនុវត្តតិចនិក ៤យ៉ាងនេះ

​បញ្ហា​មុន​ ជា​​ការ​រលាក​ស្បែក​រ៉ាំរ៉ៃ​ ដែល​ច្រើន​តែ​កើត​លើ​ផ្ទៃ​មុខ ប៉ុន្តែ​ក៏​អាច​កើត​លើ​ស្មា ខ្នង​ ក ទ្រូង និង​ដើម​ដៃ​ផង​ដែរ។ ពិត​ណាស់​ មាន​មូលហេតុ​​ផ្សេង​ៗ​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មុន​។ ​ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​ កើត​មុន​តែ​នៅ​លើ​កន្លែង​ខ្លះ​នៃ​​ផ្ទៃ​មុខ នោះ​អាច​បង្ក​ឡើង​ដោយ​សារ​បាក់តេរី និង​ធូលី​ដី​ដែល​នៅ​ជុំវិញ​ខ្លួន។ យ៉ាង​ណា​មិញ ​គ្នា​យើង​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ ដើម្បី​បង្ការ​បញ្ហា​មុន​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

គន្លឹះ​បង្ការ​បញ្ហា​មុន​តែ​នៅ​លើ​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​មុខ

១. ជូត​សម្អាត​ទូរស័ព្ទ​ដៃ​ឲ្យ​ស្អាត​ជានិច្ច

​​ពិត​ណាស់​ ទូរស័ព្ទ​ដៃ​ផ្ទុក​បាក់តេរី និង​មេរោគ​ជា​ច្រើន​ ហើយដាក់​​ទូរស័ព្ទ​ដៃ​នៅ​លើ​ផ្ទៃ​មុខ ​និង​និយាយ​រយៈពេល​យូរ អាច​​បន្សល់​ទុក​ធូលី​ដី និង​បាក់តេរី​នៅ​ក្នុង​រន្ធ​ញើស ​ដែល​ជា​ហេតុ​​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បង្ក​ជា​បញ្ហា​មុន​បាន​។​ ហេតុ​នេះ​យើង​ត្រូវ​សម្អាត​ទូរស័ព្ទ​ដៃ​ឲ្យ​ស្អាត​ជា​និច្ច។​

២. បោក​គក់​ស្រោម​ខ្នើយ​ជា​ទៀងទាត់

​​​​​​ទន្ទឹម​នឹង​នេះ​ដែរ ខ្នើយ​ដែល​យើង​គេងកើយ​ជា​រៀង​រាល់​យប់​ អាច​កក​កុញ​ទៅ​ដោយ​ធូលី​ដី ក៏​ដូចជា​​ខ្លាញ់​ពី​ផ្ទៃ​មុខ​យើង​ ព្រម​ទាំង​ផលិតផល​ថែ​រក្សា​ស្បែក​​​ផ្សេង​ៗ។ ​មួយ​វិញ​ទៀត ស្រោម​ខ្នើយ​ដែល​​ធ្វើ​ពី​កប្បាស​ ងាយ​ប្រមូល​ផ្ដុំ​បាក់តេរី និង​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី ដែល​​​​បណ្ដាល​ឲ្យ​ស្បែក​ងាយ​នឹង​កើត​មុន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​ស្រោម​ខ្នើយ​​ឲ្យ​បាន​ញឹកញាប់​ និង​​ជា​រៀង​រាល់​២ ឬ​៣​​ថ្ងៃ​ម្ដង​ ទើប​ជា​ការ​ប្រសើរ។

៣. ជៀសវាង​ប៉ះពាល់​​ផ្ទៃ​មុខ​​ពេល​ដៃ​កខ្វក់

គ្នា​យើង​ដឹង​អត់​ថា ការ​ប៉ះពាល់​ផ្ទៃ​មុខ​ញឹកញាប់​ ដោយ​មិន​បាន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជា​មុន​ អាច​នាំ​ឲ្យ​បាក់តេរី និង​ធូលី​ដី​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​បាន ដែល​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​បាន​​យ៉ាង​ងាយ​។

កើតមុន

[embed-health-tool-bmi]

អត្ថបទគួរអាន៖

៤. ​ចង​សក់​​ឲ្យ​បាន​ត្រឹមត្រូវ

នៅ​ពេល​ដែល​យើង​មិន​ចង​សក់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ សក់​ដែល​ឡើង​ប្រេង អាច​ប៉ះ​នឹង​ផ្ទៃ​មុខ ព្រម​ទាំង​អាច​បង្ក​ជា​ការ​ស្ទះ​រន្ធ​ញើស​។ ជួនកាល ផលិតផល​ថែរក្សា​សក់​ រួម​​មាន​​ស្រ្ពៃយ៍​បាញ់​សក់​ ជែល ឬ​ប្រេង​លាប​សក់​ ក៏​អាច​​បណ្ដាល​ឲ្យ​ស្បែក​ប្រតិកម្ម​ និង​ឡើង​ប្រេង​លើស​កម្រិត ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​លើ​​ថ្ងាស​​ដូច​គ្នា​។

ចំណុចសំខាន់

ស្រី​ៗ​យើង​​ខ្លះ​ ឧស្សាហ៍​កើត​មុន​តែ​នៅ​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​មុខ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា៖
  • ប្រើ​ទូរសព្ទ​ដៃ​​កខ្វក់​ និង​មិន​បាន​ជូត​សម្អាត
  • មិន​បាន​បោក​គក់​ស្រោម​ខ្នើយឲ្យ​បាន​ទៀងទាត់
  • ចូលចិត្តយក​ដៃ​ស្ទាប​អង្អែល​ផ្ទៃ​មុខ​ដោយ​មិន​បាន​លាង​សម្អាត​ដៃ​ជា​មុន
  • មិ​នបាន​ចង​សក់​ឲ្យ​បាន​ត្រឹមត្រូវ។
ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​មុន​​មួយ​នេះ យើង​គួរ​តែ​ជៀសវាង​ប្រការ​ទាំង​៤​យ៉ាង​ខាងលើ​។ ប៉ុន្តែ ក្នុង​ករណី​ដែល​កើត​មុន​ធ្ងន់ធ្ងរ និង​មិន​បាត់​ទៅ​វិញ​សោះ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ខាង​រោគ​សើ​ស្បែក​ ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tips for Taking Care of Your Skin

https://kidshealth.org/en/teens/skin-tips.html

What to do About Adult Acne

https://www.aarp.org/disrupt-aging/stories/info-2019/adult-acne.html

Acne

https://www.nationwidechildrens.org/conditions/acne

Adult Acne in Women: What’s Triggering Your Breakouts?

https://www.houstonmethodist.org/blog/articles/2020/nov/adult-acne-in-women-what-is-triggering-your-breakouts/

កំណែ​ប្រែបច្ចុប្បន្ន

14/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បញ្ហាមុន ៥ ប្រភេទ និងរបៀបព្យាបាល​ គ្នាយើងតែងចង់ដឹង!

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម