នៅពេលដែលមុខយើងកើតមុន នោះមិនមែនជារឿងស្រួលចិត្តនោះទេ វាធ្វើឲ្យយើងខាតបង់ប្រាក់កាស ពេលវេលា រំខានដល់ការរស់នៅ និងបង្កឲ្យខូចសម្រស់យើងថែមទៀតផង ករណីខ្លះក្រោយជាសះស្បើយក៏អាចបន្សល់ស្លាកស្នាមលើស្បែកផងដែរ។ មានមុនខ្លះយើងពិបាកការពារ ដូចជាពពួកមុនអ័រម៉ូន ប៉ុន្ដែមុនខ្លះទៀតយើងក៏អាចការពារបាន ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់រស់នៅ។
១.លាងសម្អាតមុខជាប្រចាំ
វិធីដំបូងដែលអាចជួយការពារមុខមិនឲ្យកើតមុននោះគឺ ការលាងសម្អាតស្បែកមុខជាប្រចាំឲ្យបានយ៉ាងហោច២ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និង ពេលយប់។ ប៉ុន្ដែក្នុងករណីដែលស្បែកមុខមានការបែកញើសខ្លាំង ក៏ត្រូវប្រញាប់លាងសម្អាតផងដែរ ព្រោះការបែកញើសអាចប្រឈមកើតមុន ប្រសិនបើមិនបានលាងសម្អាតនោះទេ។ យើងត្រូវលាងសម្អាតដោយដៃថ្នមៗ ជៀសវាងប្រើប្រាស់សំភារៈ រឹងៗ ព្រោះអាចបង្កការរលាកដល់ស្បែកមុខ។
២.គ្រប់គ្រងរបបអាហារ
អាហារដែលយើងបានញ៉ាំរាល់ថ្ងៃក៏អាចបណ្ដាលឲ្យកើតមុនបានដែរ ដូចជាពពួកអាហារផ្អែម អាហារកែច្នៃ អាហារខ្លាញ់ និង ពពួកភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតជាដើម។ អាហារទាំងនោះអាចរំញោចដល់ អ័រម៉ូនអាំងស៊ុយលីនធ្វើការខ្លាំង ដែលជាហេតុធ្វើឲ្យប្រឈមការរលាក និង ឡើងមុនលើស្បែក។
អាហារដែលគួរញ៉ាំ មានបន្លែផ្លែឈើ និង ពពួកអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានមុខងារពិសេសជួយឲ្យស្បែករលោងស្រស់ថ្លា។
៣.គ្រប់គ្រងស្ដ្រេស
ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាផ្នែកមួយជួយការពារពីការកើតមុនលើមុខបានដែរ។ ពីព្រោះនៅពេលដែលយើងកើតស្ដ្រេសខ្លាំងអាចរំញោចដល់ដំណើរការផលិតខ្លាញ់ក្នុងស្បែកមានការកើនឡើងដូចគ្នា ដែលនេះជាមូលហេតុធ្វើស្បែកមុខងាយឡើងមុន នៅពេលដែលយើងកើតស្ដ្រេសម្ដងៗ។
៤.ប្រើផលិតផលជំនួយស្បែក
យើងមិនអាចរំលងបានទេ សម្រាប់ផលិតផលជំនួយស្បែក ពិសេសពពួកផលិតផលដែលជួយលាងសម្អាត និងផ្ដល់សំណើមដល់ស្បែកបានល្អ ការពារពីពពួកបាក់តេរីកខ្វក់ៗមកតោងជាប់ស្បែកដែលបណ្ដាលឲ្យយើងងាយកើតមុនបាន។
៥.ហាត់ប្រាណជាប្រចាំ
ហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយមាំមួន ចរន្ដឈាម និង បេះដូងដំណើរការប្រសើរប៉ុណ្ណោះទេ ហើយក៏ជួយការពារស្បែកមិនឲ្យកើតមុនផងដែរ។ ការហាត់ប្រាណអាចជួយបំបែកជាតិខ្លាញ់ក្នុងសរសៃឈាម ជួយឲ្យចរន្តឈាមដំណើរការបានល្អពេញរាងកាយនិងស្បែក ពិសេសជួយរក្សាតុល្យភាពនៃកម្រិតអ័រមូនអាំងស៊ុយផងដែរ។ ប៉ុន្ដែក្រោយពេលហាត់ប្រាណត្រូវតែប្រញាប់សម្អាតញើសពីផ្ទៃមុខឲ្យបានលឿនបំផុតតាមដែរអាចធ្វើបាន។
៦.កាត់បន្ថយការប្រើគ្រឿងសម្អាង
គ្រឿងសម្អាងជួយឲ្យផ្ទៃមុខយើងស្រស់ស្អាតមួយគ្រា បន្ទាប់មកក៏អាចធ្វើប៉ះពាល់ដល់ស្បែកយើងវិញ ប្រសិនបើយើងប្រើប្រាស់មិនបានល្អ។ ដូច្នេះកាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង ក៏ជាផ្នែកមួយជួយឲ្យស្បែកមុខយើង មិនងាយប្រឈមកើតនោះទេ។
ចំណុចសំខាន់
- លាងសម្អាតមុខជាប្រចាំ
- គ្រប់គ្រងរបបអាហារ
- គ្រប់គ្រងស្រ្តេស
- ប្រើផលិតផលជំនួយស្បែក
- ហាត់ប្រាណជាប្រចាំ
- កាត់បន្ថយការប្រើគ្រឿងសម្អាង
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
[embed-health-tool-pregnancy-weight-gain]