ចូលដល់វ័យ៣០ឆ្នាំ ស្រីៗយើងគួរចាប់ផ្ដើមថែទាំស្បែករបស់ខ្លួនចាប់ពីឥឡូវនេះទៅ។ ពិតណាស់ ភាពយឺត និងជាតិខូឡាជែននៅក្នុងកោសិកាស្បែកនឹងចាប់ផ្ដើមថយចុះ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ ការផលិតជាតិប្រេងក្នុងស្បែកនឹងធ្លាក់ចុះ ដែលអាចធ្វើឲ្យស្បែកទៅជាស្ងួត និងលេចចេញស្នាមជ្រីវជ្រួញ។ រង្វង់ភ្នែកខ្មៅ ការកើតមុន និងស្បែកស្រអាប់ បានក្លាយជាបញ្ហាទូទៅដោយសារតែអតុល្យភាពអ័រម៉ូន។ ដូច្នេះហើយ យើងគប្បីយកចិត្តទុកដាក់ចំពោះស្បែកនៅក្នុងវ័យនេះឲ្យបានដិតដល់ ដើម្បីពន្យារស្នាមជ្រីវជ្រួញ និងបញ្ហាស្បែកផ្សេងៗ។
១. រក្សាជាតិទឹក
ការញ៉ាំទឹកគ្រប់គ្រាន់ និងលាបក្រែមផ្ដល់សំណើម អាចជួយរក្សាភាពយឺតនៃស្បែក។ លើសពីនេះ ក៏អាចបញ្ចៀសការផលិតជាតិប្រេងច្រើនជ្រុល បញ្ហាមុន និងការរលាកផ្សេងៗ។ គ្នាយើងគប្បីជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានសារធាតុRetinoids, វីតាមីនC, hyaluronic acids, glycolic acid, hydroxy acids, coenzyme Q10, peptides និងniacinamide ដែលអាចជួយដល់ការផលិតជាតិខូឡាជែន និងជួសជុលកោសិកាស្បែកខូច។
២. ជម្រុះកោសិកាចាស់ទៀងទាត់
ការជម្រុះកោសិកាចាស់ពីរដងក្នុងមួយសប្ដាហ៍ អាចជួយឲ្យកោសិកាថ្មីលូតលាស់បានល្អ និងធ្វើឲ្យស្បែកភ្លឺ ព្រមទាំងកាត់បន្ថយការកើតមុន។ បន្ថែមពីនេះ វាក៏អាចជួយជំរុញភាពយឺត និងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. ប្រើក្រែមការពារកម្ដៅថ្ងៃ
កាំរស្មីUV អាចបង្កគ្រោះថ្នាក់ដល់ស្បែក ដោយនាំឲ្យស្បែកប្រែទៅជាខ្មៅ កើតមានស្នាមអាចម៍រុយ និងការផលិតជាតិប្រេងកាន់តែច្រើន។ ហេតុនេះហើយ យើងគប្បីប្រើក្រែមការពារកម្ដៅថ្ងៃ ដើម្បីបង្ការភាពចាស់មុនអាយុ និងកាត់បន្ថយជាតិពណ៌នៃស្បែក។ ចូរជ្រើសរើសក្រែមការពារកម្ដៅថ្ងៃណាដែលស័ក្ដិសមទៅនឹងប្រភេទស្បែករបស់យើង។
៤. ញ៉ាំអាហារមានតុល្យភាព
ជាក់ស្ដែង អាហារដែលយើងញ៉ាំប្រចាំថ្ងៃជះឥទ្ធិពលផ្ទាល់ដល់ស្បែករបស់យើង។ ដូចនេះ គ្នាយើងគប្បីញ៉ាំរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដើម្បីជួយឲ្យស្បែកភ្លឺ និងមានសុខភាពល្អ។ អាហារដែលមានអាស៊ីដខ្លាញ់ ក៏ជាជម្រើសដ៏ល្អក្នុងការជួយឲ្យស្បែកទន់ល្មើយ ហើយពពួកបន្លែចម្រុះពណ៌ក៏ជួយបង្កើនការផលិតជាតិខូឡាជែនដូចគ្នា។ ទន្ទឹមនឹងនេះដែរ យើងគប្បីកាត់បន្ថយការញ៉ាំពពួកសាច់កែច្នៃ អាហារដែលធ្វើពីទឹកដោះគោ កាហ្វេអ៊ីន ស្ករ និងជាតិអាកុល ពីព្រោះអាហារទាំងនោះអាចពន្លឿនភាពចាស់។
[embed-health-tool-vaccination-tool]
៥. ញ៉ាំអាហារបំប៉ន
ជួនកាល របបអាហារដែលមានតុល្យភាពក៏មិនអាចបំពេញតម្រូវការអាហារូបត្ថម្ភសម្រាប់រាងកាយគ្រប់គ្រាន់ដែរ។ ដូច្នេះហើយ យើងគប្បីញ៉ាំអាហារបំប៉នស្បែក ដែលអាចជួយឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ ដូចជាពពួកវីតាមីនB6 វីតាមីនC វីតាមីនE ខ្លាញ់ត្រីអូមេហ្គា៣ ស័ង្កសី និងជាតិខូឡាជែន ដើម្បីរក្សាភាពយឺត និងកាត់បន្ថយសញ្ញានៃភាពចាស់។
អត្ថបទគួរអាន៖
- មូលហេតុទាំងនេះហើយ បានមុខចេះតែឡើងមុន
- កើតមុនកន្លែងដដែលៗ អាចជាបញ្ហាសុខភាពមួយចំនួន
- វិធីសាស្ត្រងាយៗ ដោះស្រាយបញ្ហាមុនកើតដោយសារស្រ្តេស
- មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?
- ៤វិធី កម្ចាត់មុនដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព
- វិលមុខរឿងកើតមុន សាកប៉ុន្មានក្បាច់នេះ អាចបានផលច្រើន
៦. ហាត់ប្រាណជាទៀងទាត់
យើងគប្បីថែរក្សារាងឲ្យសមសួន និងសកម្មជាមួយនឹងការហាត់ប្រាណជាប្រចាំ ដូចជារត់ យូហ្គា ឬធ្វើសកម្មភាពរាងកាយផ្សេងទៀត។ ការបញ្ចេញសកម្មភាពដែលប្រើកម្លាំងខ្លាំង អាចជួយជំរុញចរន្តឈាម និងបន្សាបជាតិពុលពីរាងកាយ ដោយបញ្ចេញកាកសំណល់នៅក្នុងរន្ធញើស ដើម្បីជួយការពារការកើតមុន និងជួយឲ្យស្បែករបស់យើងមានសុខភាពល្អ និងភ្លឺស្រស់ថ្លា។